អាមេរិកវាយតម្លៃខ្ពស់មកលើកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តការរវាងកងកម្លាំងអនុវត្តច្បាប់របស់សហរដ្ឋអាមេរិកជាមួយ

គម្រោងសម្រាលកូនតាមបែបធម្មជាតិត្រូវបរាជ័យ តារាកូនកាត់ ខ្មែរ – អាល្លឺម៉ង ម៉ៃយ៉ា ប្រញាប់វះកាត់ ជួយ សង្រ្គោះកូនក្នុងផ្ទៃ

តាមពិតពិធីការិនីកូនកាត់ ខ្មែរ អាល្លឺម៉ង ម៉ៃយ៉ា មានបំណងសម្រាលកូនតាមបែបធម្មជាតិ ប៉ុន្តែដោយសារមានបញ្ហាសុខភាព នាងត្រូវវះកាត់ភ្លាមៗដើម្បីសុវត្ថិភាពកូនក្នុងផ្ទៃ

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចាប់ផ្តើមហោះហើរសាកល្បងក្នុងស្រុកចំនួន២ និងអន្តរជាតិចំនួន១

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ បានរៀបចំការធ្វើតេស្តសាកល្បងលើប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ ការធ្វើតេស្តសាកល្បងលើប្រតិបត្តិការនេះគឺផ្តោតសំខាន់លើការទទួលជើងហោះហើរក្នុងស្រុកចំនួន២ គឺ៖ ១. ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airlines ហោះចេញពីរាជធានីភ្នំពេញ មកកាន់ខេត្តសៀមរាប, និង ២. ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ហោះចេញពីរាជធានីភ្នំពេញ […]

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុង៤៥៥គ្រឿង ដឹកប្រជាជាពលរដ្ឋដោយឥតគិតថ្លៃក្នុងពិធីបុណ្យភ្ជុំបិណ្ឌ

រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដើម្បីជួយសម្រួល ដល់ការចំណាយ ជូនបងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ

អាមេរិក បញ្ជូនសព្វាវុធដែលរឹបអូសពីអ៊ីរ៉ង់ ផ្តល់ជាជំនួយជួយដល់អ៊ុយក្រែនជាង ១លានគ្រាប់

យោងតាមការចុះផ្សាយពីប្រភពសារព័ត៌មាន Reuters បានឲ្យដឹងថា យោធាអាមេរិកបាននិយាយកាលពីថ្ងៃពុធ ទី០៤ ខែតុលាថា

តារាចម្រៀង ខេមរៈ សិរីមន្ត ឧបត្ថម្ភប្រាក់ ១០០០ ដុល្លារ សម្រាប់ការប្រកួតរវាង ក្រុមផ្ការីកគ្រប់រដូវ និង ក្រុមកីឡាពិការភាពគថ្លង់

តារាចម្រៀង ខេមរៈ សិរីមន្ត ឧបត្ថមប្រាក់ចំនួន ១០០០ ដុល្លារ សម្រាប់ការប្រកួតរវាង ក្រុមផ្ការីកគ្រប់រដូវ និង ក្រុមកីឡាពិការភាពគថ្លង់ ដែលនឹងរៀបចំឡើងនៅចុងសប្តាហ៍នេះ

អង្គការយូណេស្កូ សិក្សាលទ្ធភាពចុះបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ និងធម្មជាតិផ្សេងទៀតរបស់កម្ពុជា

ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារជាមួយ លោក Sardar Umar Alam នាយកអង្គការយូណេស្កូប្រចាំកម្ពុជា ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងអង្គការយូណេស្កូ ឆ្ពោះទៅការលើកកម្ពស់ ការអភិវឌ្ឍទេសចរណ៍ និងការអភិរក្សវប្បធម៌នៅកម្ពុជា ប្រកបដោយចីរភាព។ ឯកឧត្ដមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក Sardar Umar Alam […]

សម្តេចធិបតី ហ៊ុន ម៉ាណែត សន្សំលុយបានជាង ២០០លានដុល្លារ គ្រាន់តែព្យួរការចំណាយលើកិច្ចការមិនសំខាន់មួយចំនួន

សម្តេចធិបតី ហ៊ុន ម៉ាណែត​នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្តេចសន្សំលុយបានជាង ២០០លានដុល្លារ គ្រាន់តែព្យួរការចំណាយលើកិច្ចការមិនសំខាន់មួយចំនួន ក្នុងឆ្នាំ២០២៣នេះ។ សម្តេចបានបញ្ជាក់ថា ថវិកាជាង ២០០លានដុល្លារនេះ យកប្រើប្រាស់ក្នុងការគាំពារសង្គម ទឹកជំនន់ និងជួយប្រជាពលរដ្ឋឲ្យចំគោលដៅ។ ទន្ទឹមនេះ សម្តេចប្រមុខរាជរដ្ឋាភិបាល បានណែនាំដល់ក្រសួងស្ថាប័នទាំងអស់ត្រូវអនុវត្តកំណែទម្រង់បែបនេ ដោយត្រូវព្យួរ ឬលុបចោលគម្រោងមិនចាំបាច់មួយចំនួន និងយកថវិកា ទៅប្រើប្រាស់លើអ្វីដែលជាអាទិភាពសំខាន់ និងប្រើឲ្យអស់លទ្ធភាពនូវអ្វីដែលមាន។ ប្រមុខរាជរដ្ឋាភិបាលមានប្រសាសន៍បែបនេះ ក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ៥តុលា […]

នាយករដ្ឋមន្ត្រី ណែនាំដល់នាយកសាលា និងអាជីវករ ត្រូវគិតពីផលប៉ះពាល់ចំណីអាហារភេសជ្ជៈផ្អែមចំពោះសិស្ស

ថ្លែងពីវេទិកាអបអរសាទរទិវាគ្រូបង្រៀន ៥តុលា ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដលសាលារៀននីមួយៗ និងអាជីករ ត្រូវគិតពីផលប៉ះពាល់ចំណីអាហារ និងភេសជ្ជៈផ្អែម ដែលលក់ដល់សិស្សានុសិស្ស។ នំចំណីអាហារ និងភេសជ្ជៈផ្អែម ដែលប្រមុខរាជរដ្ឋាភិ​បាល​គូស​បញ្ជាក់ថា ជាផលប៉ះពាល់រយៈពេលវែងដល់ធនធានមនុស្សរបស់កម្ពុជា ព្រោះវាបង្កឲ្យលើសជាតិស្ករ និងបង្កជាជំងឺទឹកនោមផ្អែម។ គួរបញ្ជាក់ថា អាហារ និងភេសជ្ជៈផ្អែម អាចបង្ករផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពកុមាររយៈពេលវែង។ តាមការបញ្ជាក់របស់អ្នកជំនាញសុខាភិបាល, អាហារ […]

ក្រសួងអប់រំ សម្រេចផ្តល់អគារសិក្សាថ្មី១ខ្នង ដល់សាលាបឋមសិក្សាដំណាក់ក្សាន្ត ដែលសិស្សរៀនក្នុងរោងទឹកលិច

ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ នៅក្នុងបណ្ដាញសង្គមមានការចែករំលែករូបភាពគ្រូបង្រៀន និងសិស្សកំពុងបង្រៀននិងរៀនក្នុងរោងដោល និងមានទឹកលិចត្រឹមជង្គង់ ដែលករណីនេះបានកើតឡើងនៅសាលាបឋមសិក្សាដំណាក់ក្សាន្ត ស្ថិតក្នុងឃុំចក្រី ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ នៅថ្ងៃនោះ មានធ្លាក់ភ្លៀងយ៉ាងគំហុក ដែលធ្វើឱ្យទឹកហូរចេញពីសាលាមិនទាន់ និងលិចរោងដោលស្របពេលដែលគ្រូ និងសិស្សកំពុងបង្រៀននិងរៀន។ ក្រោយពេលរាំងភ្លៀង សាលារៀនបានផ្អាកដំណើរការ និងអនុញ្ញាតឱ្យគ្រូនិងសិស្សត្រឡប់ទៅផ្ទះវិញ។ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ […]