សម្តេចធិបតី ហ៊ុន ម៉ាណែត៖​កុំខ្លាចវិនិយោគលើមនុស្ស ដើម្បីបង្កើតលទ្ធផលការងារសម្រាប់ប្រទេសជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជំរុញដល់គ្រូបង្រៀនត្រូវបង្កើនការស្រាវជ្រាវចងក្រងឯកសារផ្សេងៗ ដើម្បីជាប្រយោជន៍ក្នុងវិស័យអប់រំ។​ សម្តេចបានថ្លែងថា៖​”កុំខ្លាចវិនិយោគលើមនុស្ស ដើម្បីបង្កើតលទ្ធផលការងារសម្រាប់ប្រទេសជាតិយើង”។ សម្តេចធិបតីបានមានប្រសាសន៍បែបនេះ ក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ៥តុលា ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ សម្តេចបានកត់សម្គាល់ថា នៅលើបណ្ណាល័យនៅក្រៅប្រទេសមិនមានឯកសារដែលស្រាវជ្រាវជារបស់ខ្មែរនោះទេ ហើយខ្មែរទៅរៀនប្រវត្តិសាស្ត្រខ្មែរពីជនបរទេស និងរៀនពីស្ថានភាពស្រុកទេសខ្លួនឯងពីសៀវភៅបរទេស។ ដូច្នេះការបង្កើតវប្បធម៌ និងទម្លាប់ស្រាវជ្រាវនេះ គឺត្រូវជំរុញ និងលើកទឹកចិត្តបន្ថែមទៀត៕ អត្ថបទ៖ អក្ខរា

សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរទិវាគ្រូបង្រៀនពិភពលោក ៥តុលា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អបអរសាទរ ទិវាគ្រូបង្រៀនពិភពលោក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ក្រោមប្រធានបទ “គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀនឆ្ពោះទៅរកឧត្តមភាព”។ ទន្ទឹមនេះ សម្តេធិបតី បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ៥តុលា ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ក្នុងឱកាសប្រារព្ធទិវាគ្រូបង្រៀន ឆ្នាំ២០២៣ នេះក្រសួងនឹងរៀបចំកម្មវិធី ដូចខាងក្រោម៖ ១) ពិធីប្រគល់ពានរង្វាន់ ព្រះភិរម្យភាសាអ៊ូ […]

ស្អាត ប្លែក ឆាយ នីតា ទើបកែទម្រង់មុខមាត់ថ្មី ដើម្បីសាងស្នាដៃឡើងវិញ !

កញ្ញា ឆាយ នីតា បានបង្ហាញវត្តមានថ្មីជាមួយរូបសម្រស់ថ្មី ប្លែក និងគួរឱ្យចាប់អារម្មណ៍បំផុត ក្រោយបាត់មុខពីឆាកសម្តែងអស់ពេលយ៉ាងយូរ

កម្ពុជា ទទួលបានប្រព័ន្ធអនុគ្រោះពន្ធថ្មីពីចក្រភពអង់គ្លេស DCTS ជំនួសឱ្យ GSP

កម្ពុជា-អង់គ្លេស បានចាប់ផ្តើមដំណើរគម្រោងពាណិជ្ជកម្មប្រទេសកំពុងអភិវឌ្ឍន៍ (Developing Countries Trading Scheme – DCTS) ប្រកបដោយជោគជ័យ ដែលជាប្រព័ន្ធអនុគ្រោះពន្ធថ្មីមួយ ជំនួសឱ្យប្រព័ន្ធអនុគ្រោះពន្ធទូទៅ(Generalized Scheme of Preferences – GSP) បន្ទាប់ពីចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។ នេះបើតាមការឲ្យដឹងក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយ ឯកឧត្តម ដូមីនិច វីល្លៀម(Dominic […]

កម្ពុជា-ឥណ្ឌា ដាក់ឱ្យដំណើរការជើងហោះហើរត្រង់នៅចុងខែតុលានេះ ដើម្បីជំរុញវិស័យទេសចរណ៍ និងពាណិជ្ជកម្ម

សម្តេចមធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។ នៅក្នុងជំនួបនេះ សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ លោកជំទាវ ដេវីយ៉ានី អ៊ុតាំ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ឯកភាពឲ្យបង្កើតស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ហ្សាហៀរូឌីន បាបា ថាហ៊ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៉ីស្លាមប៉ាគីស្ថាន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។ ក្នុងជំនួបនេះ សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលនយោបាយការបរទេស ពិសេសក្នុងទំនាក់ទំនងរវាងកម្ពុជា-អង់គ្លេស គឺមិនប្រែប្រួល

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ដូមីនិច វីល្លៀម(Dominic Williams) ឯកអគ្គរាជទូត នៃចក្រភពអង់គ្លេសប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។ នៅក្នុងជំនួបនេះ ឯកឧត្តម ដូមីនិច វីល្លៀម បានអបអរសាទរចំពោះ សម្តេចធិបតី ក្នុងឱកាសនៃការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ […]

កម្ពុជា ចង់ផ្តល់ជំនួយបច្ចេកទេសផ្នែកកសិកម្មដល់គុយបា និងស្នើជំរុញឲ្យមានការពង្រីកកិច្ចសហប្រតិបត្តិការគ្រប់កម្រិត

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ លីយូរកា រ៉ូឌ្រីហ្គេស បារីយ៉ូ (Liurka Rodríguez Barrios) ឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។ លោកជំទាវ លីយូរកា រ៉ូឌ្រីហ្គេស បារីយ៉ូ បានបង្ហាញនូវទឹកចិត្តរំភើបរីករាយ ដែលសម្តេចធិបតី អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម […]

លោក Kevin McCarthy ត្រូវបានបោះឆ្នោតទម្លាក់ចេញពីតំណែងប្រធានសភាអាមេរិក

នាព្រឹកថ្ងៃទី០៤ ខែតុលានេះ លោក Kevin McCarthy ត្រូវបានសមាជិកសភា បោះឆ្នោតទម្លាក់ពី តំណែង ខណៈលទ្ធផលគឺ ២១៦សម្លេង ទល់នឹង២១០សម្លេង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN

រឿងអីមិនកក្រើក បើ ហ្វេនហ្វេន ជូនដំណើរ ភឹម ស្រីនោ ទៅប្រកួតលើឆាកអន្តរជាតិលេងសុទ្ធដង្ហែរក្បួន ស៊ីក្លូ និង ឆៃយុំា បែបនេះ !

កញ្ញា ភឹម ស្រីនោ ដែលជា Miss Grand Cambodia 2023 បានចេញដំណើរទៅប្រទេស វៀតណាម កាលពីថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០២៣ កន្លងមកនេះ ដោយមាន Miss Grand Cambodia Top 5 ទាំង ៤ រូប និងកញ្ញា ពេជ្រ​ វត្តីសារ៉ាវឌី ជូនដំណើរដោយផ្ទាល់ ជាពិសេសគឺ ហ្វេនហ្វេន បានរៀបចំដង្ហែរក្បួន ស៊ីក្លូ យ៉ាងកក្រើកនៅព្រលានយន្តហោះអន្តរជាតិ អមដោយវង់ភ្លេង ឆៃយុំា