ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយនឹង ឯកឧត្តម Shinzo Abe ធ្លាប់បានរៀបចំបង្កើតឱ្យមានគោលនយោបាយគ្រប់ជ្រុងជ្រោយរវាងជប៉ុន និងកម្ពុជា ហើយសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី នឹងបន្តជ្រោងអនុវត្តគោលនយោបាយនេះ។ ឯកឧត្តមបន្តថា ចំពោះកម្ពុជា យើងត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលអ្នកវិនិយោគជប៉ុនបន្តទៀត មកវិនិយោគនៅកម្ពុជា។ ក្នុងនោះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានត្រៀមគិតគូររៀបចំដីសមស្របបង្កើតតំបន់សេដ្ឋកិច្ចពិសេស […]
Archives
កម្ពុជា យកគំរូប្រធានបទទីក្រុងនៅក្នុងធម្មជាតិរបស់សិង្ហបុរី មកពង្រឹងនិងអនុវត្ត
ស្របទៅតាមស្ថានភាព សក្តានុពលធនធានធម្មជាតិនៅក្នុងប្រទេសនិងប្តេជ្ញាខ្ពល់របស់រាជរដ្ឋាភិបាលកម្ពុជា ប្រធានបទពីរដែលយើងគួរយកមកពង្រឹងនិងអនុវត្តរួមមាន ទី១)ការដោះស្រាយផ្អែកតាមធម្មជាតិ (Nature-based Solutions (NbS)) ក្នុងការរៀបចំផែនការ ដែលធានាតុល្យភាព រវាងមនុស្ស និងបរិស្ថាន ឆ្លើយតបនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាព និងទី២)ទីក្រុងនៅក្នុងធម្មជាតិ (A City in a Garden) គឺជាដំណើរប្រែក្លាយសិង្ហបុរីជាប្រទេសគំរូជីវៈចម្រុះ (Biodiversity model) ដែលជាគម្រោងធ្វើឱ្យទីសាធារណៈ ដងផ្លូវ សួនច្បារ និងអគារ […]
សង្រ្គាមពាក្យសម្តីរវាងតារាកំប្លែង ម៉ាដូណា និង នាង ខ្ញុង រឿងបំណុល កំពុងផ្ទុះខ្លាំងពេញបណ្តាញសង្គម
អត់ទ្រាំលែងបានតារាកំប្លែងលោក ម៉ាដូណា បានព្រលះតារាកំប្លែងនាង ខ្ញុង យ៉ាងចាស់ដៃ ពីរឿងបំណុល ប៉ុន្តែរំលងមិនបានប៉ុន្មានតារាកំប្លែងនាង ខ្ញុង បានឆ្លើយតបទៅលោក ម៉ាដូណា វិញធ្វើឱ្យផ្ទុះខ្លាំងពេញបណ្តាញសង្គម
ឯកឧត្ដមអភិសន្តិបណ្ឌិត ៖ ផ្ដើមពីជោគជ័យនៅខេត្តបាត់ដំបង ទើបរាជរដ្ឋាភិបាលសម្រេចផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេស!
ក្រសួងមហាផ្ទៃ ៖ ផ្អែកតាមលទ្ធផល នៃការសិក្សាវាយតម្លៃ បានបង្ហាញឱ្យឃើញថា ការផ្ទេរមុខងារអប់រំ យុវជន និងកីឡា តាមបែបវិមជ្ឈការ គឺការប្រគល់ទៅឱ្យរដ្ឋបាលក្រុងស្រុកក្នុងខេត្តបាត់ដំបង បានទទួលលទ្ធផលជាវិជ្ជមាន និងមានលក្ខណៈល្អប្រសើរជាងការផ្ទេរមុខងារអប់រំ យុវជន និងកីឡា តាមបែបវិសហមជ្ឈការ គឺត្រឹមតែធ្វើប្រតិភូកម្មទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌផ្សេងទៀត
ការពិតពីភ្ញៀវទេសចរនៅអង្គរវត្ត ផ្ទុយពីអ្នកប្រឌិតថា ស្ងាត់គ្មានមនុស្ស
ផ្ទុយពីបុគ្គលមួយចំនួនដែលកំពុងបង្ហោះក្នុងហ្វេសបុកថា នៅសៀមរាបអង្គរស្ងាត់គ្មានមនុស្សនោះ, អាជ្ញាធរជាតិអប្សរា បានបង្ហាញទិដ្ឋភាពថ្ងៃរះពេលព្រឹកព្រលឹមនៅប្រាសាទអង្គរវត្ត នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃព្រឹត្តិការណ៍សមរាត្រី មានភ្ញៀវទេសចរជាតិ-អន្តរជាតិជាច្រើន បានមកទស្សនា និងផ្តិតយករូបភាពដ៏អស្ចារ្យនៅប្រាសាទអង្គរ ក្នុងខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា។ ថ្ងៃរះនៅប្រាសាទអង្គរវត្ត ជាផ្ទាំងទស្សនីយភាពដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ។ ទេសចរខ្លះឈរ និងខ្លះអង្គុយ នៅជុំវិញស្រះខាងត្បូងប្រាសាទអង្គរវត្ត ដើម្បីរង់ចាំមើលថ្ងៃរះដ៏ស្រស់ត្រកាល នាព្រឹកព្រហៀម។ ដំណើរកម្សាន្តមករមណីយដ្ឋានអង្គរ ទេសចរតែងចំណាយពេលដ៏មានតម្លៃ ក្រោកពីយប់ ឆ្ពោះមកប្រាសាទអង្គរវត្ត ដើម្បីបានឃើញភាពអស្ចារ្យនៃសម្រស់កំពូលប្រាង្គប្រាសាទអង្គរវត្ត ដែលឆ្លុះចាំងជាមួយពន្លឺព្រះអាទិត្យរះពណ៌មាស។ […]
កម្ពុជា មានកម្រិតបំណុលទាបបំផុត ធៀបនឹងបណ្តាប្រទេសនានាក្នុងតំបន់
មជ្ឈដ្ឋានទូទៅតែងសម្តែងក្តីបារម្ភថា កម្ពុជាជំពាក់បរទេសច្រើន, តើកំរិតបំណុលរបស់កម្ពុជានាពេលបច្ចុប្បន្នច្រើនគួរអោយបារម្ភដែរឬទេ? លោក ង៉ែត ជូ អ្នកជំនាញផ្នែកគ្រប់គ្រងហិរញ្ញវត្ថុនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបង្ហាញតារាបណ្តាប្រទេសដែលមានកំរិតបំណុលខ្ពស់ជាងគេទាំង១២។ ក្នុងនោះ ប្រទេសវេនីស៊ូអេឡា គឺជាប្រទេសដែលមានបំណុលខ្ពស់លំដាប់លេខ១ ក្នុងពិភពលោកគឺរហូតដល់ទៅ ៣៥០% នៃទំហំសេដ្ឋកិច្ចរបស់ខ្លួន (សូមបញ្ជាក់ដែរថាសេដ្ឋកិច្ចរបស់ប្រទេសនេះបានដួលរលំទៅហើយ)។ ក្នុងចំណោមប្រទេសទាំង១២ យើងក៏សង្កេតឃើញមានប្រទេសដែលមានសេដ្ឋកិច្ចរីកចំរើនខ្លាំងដែលយើងតែងសរសើរក៏មានកំរិតបំណុលខ្ពស់ខ្លាំងណាស់ដែរ ដូចជាប្រទេសជប៉ុន (២៦៦%) ប្រទេសសឹង្ហបុរី (១៣១%) និងសហរដ្ឋអាមេរិក (១២៨%)។ […]
ទឹកទន្លេកំពុងស្រកចុះ ខណៈទឹកស្ទឹងសែនបន្តហក់ឡើង លិចតំបន់ទំនាបមួយចំនួន
ស្ថានភាពទឹកទន្លេទន្លេមេគង្គ ទន្លេសាប និង ទន្លេបាសាក់ គិតត្រឹមព្រឹកថ្ងៃទី២២ ខែកញ្ញានេះ ទឹកបាននិងកំពុងស្រកជាបន្តបន្ទាប់។ តាមការព្យាករណ៍របស់ក្រសួងធនធានទឹក ទៅ៣ថ្ងៃខាងមុខទៀត ទឹកទន្លេក៏នៅតែបន្តស្រកចុះ។ ថ្វីត្បិតទឹកទន្លេមិនទាន់ប្រែប្រួលគួរឲ្យព្រួយបារម្ភ, តែក្រឡេកមកមើលស្ថានភាពទឹកតាមបណ្តាស្ទឹងវិញ គឺស្ទឹងសែន ក្នុងខេត្តកំពងធំ ទឹកដែលបានហក់ឡើងដល់កម្រិតប្រុងប្រយ័ត្នតាំងពីថ្ងៃសៅរ៍សប្តាហ៍មុន មកដល់ពេនេះនៅតែបន្តកើនឡើងឱ្យមានការប្រុងប្រយ័ត្ន។ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានចុះពិនិត្យស្ថានភាពទឹកជំនន់នៅក្នុងស្រុកស្ទោង ដែលបានជន់លិចតំបន់ទំនាប […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមេដឹកនាំដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស
លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបង្ហាញនូវការគូសបញ្ជាក់ពីប្រជាប្រិយភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការទទួលការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរនៅក្នុង និងក្រៅស្រុក
កម្ពុជា-ថៃ បានឯកភាពបន្តពូនជ្រំកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងជំនួបជាមួយឯកឧត្តម ឆឺតកៀក អាត់ថាក័រ (Cherdkiat ATTHAKOR) អគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតដើម្បីរក្សាបានប្រយោជន៍ជូនពលរដ្ឋសងខាង
កម្ពុជា គាំទ្រលើការវិនិយោគសំបុកត្រចៀកកាំ ដើម្បីនាំចេញទៅទីផ្សារប្រទេសចិន
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញការគាំទ្រលើការវិនិយោគសំបុកត្រចៀកកាំ ដើម្បីនាំចេញទៅទីផ្សារប្រទេសចិន។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូក្រុមហ៊ុន យ៊ានអានជូ គ្រុប នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ […]

