លោក ដេវីដ ឆាណាយវ៉ា ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានចាប់ខ្លួនហើយ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ចោទពីបទញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ និងបទបរិហាកេរិ៍្តជាសាធារណៈ
Archives
នៅថ្ងៃនេះ កម្ពុជា នឹងកត់ត្រាប្រវត្តិសាស្ត្រមួយបន្ថែមសម្រាប់ប្រទេសជាតិ និងប្រជាជន
នារសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣នេះ នៅវិមានកីឡដ្ឋាន ពហុកីឡដ្ឋានជាតិមរតកតេជោ ព្រះរាជាណាចក្រកម្ពុជា នឹងកត់ត្រាប្រវត្តិសាស្ត្រមួយបន្ថែមសម្រាប់ប្រទេសជាតិ និងប្រជាជន ដែលបានទន្ទឹងរង់ចាំជាង៦៤ឆ្នាំ(ចាប់តាំងពីឆ្នាំ១៩៥៩-២០២៣) ក្នុងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម។ ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស បានបង្ហាញនូវមោទនភាពជាទីក្រៃលែងចំពោះការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ជាពិសេសការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការទទួលរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ក្រោមប្រធានបទ៖ «កីឡារស់ក្នុងសន្តិភាព»។ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ នឹងនាំកិត្តិនាមជាតិកម្ពុជាឱ្យកាន់តែខ្ពស់ត្រដែត ដោយស្មើមុខស្មើមាត់ លើឆាកអន្តរជាតិ ក្រោមម្លប់នៃសុខសន្តិភាពដែលកម្ពុជាយើងមានបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត៕ អត្ថបទ៖ អក្ខរា
ព្រះអគ្គិជ័យកីទ្បា និងភ្លើងគប់កីឡា ដង្ហែចេញពីខេត្តកំពង់ធំ ឆ្ពោះមកពហុកីឡាដ្ឋានមរតកតេជោ
ក្បួនដង្ហែព្រះអគ្គិជ័យកីទ្បា និងភ្លើងគប់កីឡា បានដង្ហែចាកចេញពីវត្តឥន្រ្ទីសំវរៈ ហៅវត្តកំពង់ធំ នៅព្រឹកព្រលឹមថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ បន្តឆ្ពោះទៅរាជធានីភ្នំពេញ ចូលក្នុងពហុកីឡដ្ឋានមរតកតេជោ ដើម្បីបើកកម្មវិធីសម្ពាធជាផ្លូវការនៃព្រឹត្តិការណ៍ សុីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
រថយន្តក្រុងសាធារណៈ បើកខ្សែរត់ពិសេស២ខ្សែ ជិះដោយឥតគិតថ្លៃ សម្រាប់អ្នកទៅទស្សនាការប្រកួតកីឡាស៊ីហ្គេម
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ នឹងរៀបចំខ្សែរត់ពិសេស ចំនួន២ខ្សែ សម្រាប់បម្រើដល់ការធ្វើដំណើររបស់ មហាជន រួមទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិទាំងអស់ ទៅទស្សនាក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែល ព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សមត្ថកិច្ចអាចនឹងចាប់ខ្លួន លោក រ៉ុង ឈុន
ភ្នំពេញ ៖ លោក រ៉ុង ឈុន អាចនឹងត្រូវចាប់ខ្លួនតាមដីកា ប្រសិនបើមិនអនុវត្តតាមដីកា របស់តុលាការ ហើយក៏មិនអាចឈរឈ្មោះឲ្យគេបោះឆ្នោតបានដែរ បើមិនទាន់បានស្តារនីតិសម្បទា។ ខណៈពេលដែលលោក រ៉ុង ឈុន បច្ចុប្បន្ន ស្ថិតក្នុងដំណាក់កាលអនុវត្តទោស តាមរយៈសាលដីការបស់តុលាការកំពូល ដែលបានចេញកាលពីខែសីហា ឆ្នាំ២០២២ ដោយលោក និល ណុន ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ
តើបុគ្គល ប៊ុត ប៊ុនតិញ ជាសង្ឃពិតប្រាកដ ឬគ្រាន់តែគ្រងស្បង ទាំងដែលមិនចេះ ធម៌ បាលី?
តើបុគ្គល ប៊ុត ប៊ុនតិញ ជាសង្ឃពិតប្រាកដ ឬគ្រាន់តែ យកស្បងចីវរ មកគ្រង ដើម្បីតែផលប្រយោជន៍ តើបុគ្គលរូបនេះ បានរៀន ចេះធម៌ បាលី ដែរឬទេ ព្រោះថា បុគ្គល ប៊ុត ប៊ុនតិញ ម្នាក់នេះ គឺបកប្រែខុសនឹងអត្ថន័យខ្លឹមសារនៃបរិបទភាសាបាលីលើគោរមងារទាំងស្រុង។ អត្តន័យត្រឹមត្រូវនៃពាក្យ «ពុទ្ធមាមកភិបាល» ត្រូវបានបកស្រាយថា គឺមកពីពាក្យ ពុទ្ធ + មាមកៈ + អភិបាល ដែលមានន័យថា អ្នករក្សាដ៏ក្រៃលែងនូវអ្នកគោរពស្រឡាញ់រាប់អានព្រះពុទ្ធសាសនា
ចិនធានាសម្ព័ន្ធមិត្តត្បូងពេជ្ររបស់ខ្លួន ពីការពង្រឹងកិច្ចសហប្រតិបត្តិការ
ចិនធានាសម្ព័ន្ធមិត្តត្បូងពេជ្ររបស់ខ្លួន ពីការពង្រឹងកិច្ចសហប្រតិបត្តិការ
ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក សន្យាផ្តល់រង្វាន់ ១ម៉ឺនដុល្លារ ចំពោះកីឡាករដែលដណ្តើមបានមេដាយមាស
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក សន្យាថានឹងផ្តល់រង្វាន់លើកទឹកចិត្តចំនួន១ម៉ឺនដុល្លារចំពោះកីឡាករ កីឡាការិនីដែលដណ្តើមបានមេដាយមាស នៅក្នុងព្រឹត្តិការណ័កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍ក្រុមសកម្មជនបក្សប្រឆាំង ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្វាគមន៍ចំពោះការចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ពីសំណាក់សកម្មជនគណបក្សប្រឆាំង។ សារពិសេសតាមបណ្តាញតេឡេក្រាមរបស់សម្តេចតេជោ ហ៊ុន សែន នាយប់ថ្ងៃទី០៤ ខែឧសភា សម្តេចតេជោ ហ៊ុន សែន ពន្យល់ទៅក្រុមយុវជនសង្គមស៊ីវិលពីផែនការបដិវត្តន៍ពណ៌របស់ក្រុមប្រឆាំង និងបរទេសខ្លះ មកលើរាជរដ្ឋាភិបាលកម្ពុជា។ សម្តេចតេជោបានបង្ហាញនូវការពេញចិត្ត ការលើកឡើងតាមរយៈសារវីដេអូ និងលិខិតរបស់លោក គោរម្យ ដាឡា អតីតប្រធានគ្រប់គ្រងនិស្សិត តាមបណ្តាញសាកលវិទ្យាល័យរបស់គណបក្សប្រឆាំង និងក្រុមយុវជនផ្សេងទៀតដែលសុំចូលមករួមរស់ជីវភាពនយោបាយ […]
ព្រឺសម្បុរជាមួយ MV ចម្រៀង WELCOME TO ANGKOR របស់លោក ខេមរៈ សិរីមន្ត ចេញអបអរក្នុងព្រឹត្តិការណ៍ស៊ីហ្គេម !
ដើម្បីស្វាគមន៍ កម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម ផលិតកម្ម Galaxy Navatra បានផលិតបទចម្រៀងថ្មីៗជាច្រើនដើម្បីអបអរព្រឹត្តិការណ៍នេះ ហើយកាលពីប៉ុន្មានម៉ោងមុននេះ ផលិតកម្ម Galaxy Navatra បានបញ្ចេញ MV ចម្រៀងថ្មីមួយទៀតរបស់លោក ខេមរៈ សិរីមន្ត ដែលមានចំណងជើងថា « WELCOME TO ANGKOR » មើលទៅ MV ចម្រៀងថ្មីនេះពិតជាទាក់ទាញ និងគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ ជាពិសេសគឺពេលបើក្បាល MV ចម្រៀងដំបូង ធ្វើឱ្យអ្នកទស្សនាព្រឺសប្បុរតែម្តង