រដ្ឋ បានចំណូលជាង ៣៥លានដុល្លារក្នុងមួយឆ្នាំៗ ពីឧស្សាហកម្មរ៉ែមាស

ក្រុមហ៊ុនរ៉ែមាសមកពីប្រទេសអូស្ត្រាលី បាននិងកំពុងបង់សួយសារ ពន្ធនិងអាករលើស ៣៥លានដុល្លារជូនរដ្ឋក្នុងមួយឆ្នាំៗ និងផ្តល់ការងារប្រមាណ ៦០០កន្លែងជូនប្រជាជនកម្ពុជា។ នេះបើតាមការឲ្យដឹងក្នុងជំនួបរវាងឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្ដីនៃក្រសួងរ៉ែ​និងថាមពល ជាមួយក្រុមហ៊ុនរ៉ែមាសរបស់ប្រទេសអូស្ត្រាលី នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។ ក្រុមហ៊ុនអូស្ត្រាលីរ៉ឺនេសង់ មីនីរ៉លលីមីតធីត ដែលកំពុងប្រតិបត្តិការស្សាហកម្មចម្រាញ់រ៉ែមាសលំដាប់អន្តរជាតិនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានបង្ហាញពីភាពរីករាយបន្ថែមជាមួយការកាត់បន្ថយបែបបទឲ្យសាមញ្ញដោយក្រសួងរ៉ែ និងថាមពល ក្នុងការបញ្ជាក់លើផលិតផលនាំចេញ និងជាពិសេសគម្រោងបញ្ចុះថ្លៃអគ្គិសនីរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះការប្រើអគ្គិសនីលើសមធ្យមភាគកន្លងទៅ។ […]

កម្មកររោងច្រកធំៗនៅភ្នំពេញ ចេញអបអរសាទរការដាក់«ប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក

កម្មករនិយោជិតតាមបណ្តារោងចក្រសហគ្រាសធំៗ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានជួបជុំគ្នានៅក្នុងបរិវេណរោងចក្រ សហគ្រាសរៀងៗខ្លួន អបអរសាទរចំពោះការដាក់បញ្ចូលប្រាសាទកោះកេររបស់ខ្មែរចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺជារាជរដ្ឋាភិបាលកំណែទម្រង់និងគាំពារប្រជាពលរដ្ឋ

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី គឺជារាជរដ្ឋាភិបាលកំណែទម្រង់និងគាំពារប្រជាពលរដ្ឋ

ក្រសួងរ៉ែ បញ្ជាក់ពីលក្ខខណ្ឌទទួលបានការបញ្ចុះថ្លៃអគ្គិសនី ចំពោះអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម

ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ចេញសេចក្តីប្រកាសព័ត៌មានពីការបញ្ចុះថ្លៃអគ្គិសនី ចំពោះអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម ក្នុងគោលដៅជម្រុញការពង្រីកផលិតកម្មរោងចក្រ និងសហគ្រាស ផ្នែកឧស្សាហកម្ម និងផ្នែកកសិកម្ម ដើម្បីបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ។ ការសម្រេចបញ្ចុះថ្លៃអគ្គិសនី ចំសម្រាប់វិស័យទាំងពីរនេះ បានឡើងតាមការណែនំារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានសម្រេចឱ្យក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា ធ្វើការបញ្ចុះថ្លៃអគ្គិសនីចំពោះបរិមាណអគ្គិសនី […]

រដ្ឋអនុញ្ញាតិឲ្យក្រុមអ្នកវិនិយោគបង្កើតរោងចក្រសហគ្រាសចំនួន ៨ទីតាំងនៅតាមបណ្តាខេត្ត

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

ក្រសួងយុត្តិធម៌ ឈានដល់ការរៀបចំឯកសារចុងក្រោយ សម្រាប់ដំណើរការអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

រយៈពេល ២ថ្ងៃ នៅថ្ងៃទី១៨ និងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងយុត្តិធម៌ បានដឹកនាំក្រុមការងារការពាក់ព័ន្ធ ធ្វើវិបស្សនាលើកទី៦ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។ វិបស្សនាលើកទី៦នេះ ត្រូវបានរៀបចំឡើង បន្ទាប់ពីទទួលបានធាតុចូលសំខាន់ៗពីសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ ក្នុងគោលបំណងដើម្បីត្រួតពិនិត្យ និងកែសម្រួលចុងក្រោយលើសេចក្តីព្រាងព្រះរាជក្រឹត្យនេះ ដើម្បីធានាបានភាពគ្រប់ជ្រុងជ្រោយ។ ទន្ទឹមនេះ អង្គវិបស្សនាក៏បានបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងឯកសារនានាពាក់ព័ន្ធនឹងការដាក់ឱ្យដំណើរការនូវអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ […]

កម្ពុជា​ ត្រៀមនាំចេញផ្លែដូងស្រស់ទៅចិន ខណៈក្រសួងប្រាប់ម្ចាស់ចំការចម្ការរួសរាន់ចុះបញ្ជី

អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជំទាវ អ៊ឹម រចនា បានឲ្យដឹងនៅថ្ងៃទី២០ ខែកញ្ញានេះ​ថា ពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន​ ត្រូវបានចុះហត្ថលេខាដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអគ្គរដ្ឋបាលគយយចិន កាលពីថ្ងៃទី១៥ កញ្ញា កន្លងទៅ។ នៅពេលសម្រេចបានពិធីសារនេះហើយ កម្ពុជាត្រូវធ្វើការជាមួយប្រជាកសិករធ្វើយ៉ាងណាឱ្យពួកគាត់ដាំដុះផ្លែដូង ស្របទៅតាមស្តង់ដាអនាម័យ និងភូតគាមអនាម័យ កំណត់ដោយរដ្ឋបាលគយចិន។ មន្ត្រីអ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម […]

ពន្ធនាគារ បារម្ភពីកំណើនជនជាប់ឃុំបច្ចុប្បន្នកើនដល់ជាង ៤ម៉ឺននាក់

អគ្គនាយកដ្ឋានពន្ធនាគារ បានបង្ហាញការព្រួយបារម្ភពីកំណើនជនជាប់ឃុំនាពេលបច្ចុប្បន្ន ដែលគិតមកដល់ពេលនេះមានចំនួន ៤១,៣១៨នាក់។ ឯកឧត្តម ឈន សាណាត ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានណែនាំទៅ​ដល់​អគ្គនាយករង ទទួលបន្ទុកពន្ធនាគាររាជធានី-ខេត្ត និងប្រធានមណ្ឌលពន្ធនាគារទាំងអស់ ត្រូវណែនាំមន្ដ្រីក្រោមឱវាទ ត្រូវមានការយកចិត្តទុកដាក់បន្ថែមទៀត ចំពោះការគ្រប់គ្រងជនជាប់ឃុំ។ ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំស្ដីពីការងារគ្រប់គ្រងមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ ដោយមានការចូលរួមពី ឯកឧត្តម-លោកជំទាវ អគ្គនាយរង […]

ប្រមុខរាជរដ្ឋាភិបាល ស្វាគមន៍ដំណើរមាតុភូមិនិវត្តន៍របស់លោកជំទាវ ភឿង សកុណា និងគណៈប្រតិភូ ក្នុងបេសកកម្មដ៏ជោគជ័យ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរសារលើបណ្តាញសង្គម ស្វាគមន៍ដ៏កក់ក្ដៅនូវដំណើរមាតុភូមិនិវត្តន៍ និងថ្លែងអំណរគុណដល់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងគណៈប្រតិភូ ដែលបានបំពេញបេសកកម្មដ៏ជោគជ័យ ក្នុងការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានដឹកនាំគណ:ប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្ប: វិលត្រឡប់មកមាតុប្រទេសវិញ ក្រោមវត្តមានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ប្រកបដោយក្តីមោទន:ពីសំណាក់ ឯកឧត្ដម ហ៊ុន […]

ក្រុមការងារស្រាវជ្រាវសត្វព្រៃ នឹងបង្ហាញតួលេខសត្វដំរីអាស៊ីនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា

ដំរីអាស៊ីដើរតួនាទីយ៉ាងសំខាន់ ក្នុងការស្តារប្រព័ន្ធអេកូឡូស៊ី ជាពិសេសនៅតំបន់ដែលជាដែនជម្រកព្រៃធម្មជាតិរបស់សត្វដែលមានមាឌធំមហិមានេះ។ យោងទៅលើការសិក្សាតាមរយៈDNA ដែលធ្វើឡើងក្នុងឆ្នាំ២០០៩ តំបន់ដែនជម្រកសត្វព្រៃកែវសីមាមានវត្តមានសត្វដំរីអាស៊ីប្រហែល ១០០ – ១៣០ក្បាល។ យ៉ាងណាមិញតួរលេខនេះមិនអាចបញ្ជាក់អំពីចំនួនសត្វដំរីអាស៊ី នៅក្នុងឆ្នាំ២០២៣បាននៅឡើយទេ។ តើស្រាវជ្រាវរកចំនួនសត្វដំរីអាស៊ីដែលរស់នៅក្នុងព្រៃដោយរបៀបណា? ក្រុមការងារស្រាវជ្រាវសត្វព្រៃរបស់អង្គការសមាគមអភិរក្សសត្វព្រៃប្រចាំដែនជម្រកសត្វព្រៃកែវសីមា បានធ្វើការសិក្សាស្រាវជ្រាវរកចំនួនរបស់សត្វដំរីតាមវិធីសាស្ត្រធ្វើ DNAដោយជាបឋមគឺដើរស្វែងរកលាមកសត្វដំរីអាស៊ីនេះនៅក្នុងព្រៃ បន្ទាប់មក ប្រមូលយកសំណាកលាមកទាំងនេះមកធ្វើការវិភាគនៅមន្ទីពិសោធន៍។ សម្រាប់កិច្ចសិក្សាស្រាវជ្រាវនេះគឺមានរយៈពេល៦ខែ ដោយរាប់ចាប់តាំងពីខែធ្នូ ឆ្នាំ២០២២ រហូតដល់ខែឧសភា ឆ្នាំ២០២៣។ ចំណែកឯលទ្ធផលពីការសិក្សាវិភាគ DNA របស់សត្វដំរីអាស៊ីនៅក្នុងដែនជម្រកសត្វព្រៃកែវសីមានេះនឹងត្រូវបង្ហាញនៅឆ្នាំ២០២៤តាមរយៈមន្ទីរពិសោធន៏នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ […]