សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្តេចបានប្រឹងប្រែងទៅទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេសមកហើយ ដូច្នេះថ្នាក់ដឹកនាំខេត្តនីមួយៗត្រូវប្រឹងប្រែងទាក់ទាញបន្តទៅតាមខេត្តរបស់ខ្លួន។ ពីវេទិកាជួបសំណេះសំណាលជាមួយកម្មករ និយោជិកជិត ២ម៉ឺននាក់ នៅស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ខេត្តនីមួយៗគួរប្រកួតប្រជែងគ្នាទាក់ម៉ូយ។ «ទាក់ម៉ូយ» ដែលសម្តេចធិបតីសំដៅដល់ការទាក់ទាញអ្នកវិនិយោគ ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍក្នុងមូលដ្ឋានរបស់ខ្លួន។ ការទាក់ម៉ូយនេះ ដោយសម្តេចលើកយោបល់ដល់បណ្តាអភិបាលខេត្តថា ខេត្តរបស់ខ្លួនមានសក្តានុពលរៀងៗខ្លួន […]
Archives
សម្តេចធិបតី ហ៊ុន ម៉ាណែត សុំឲ្យពលរដ្ឋខ្មែរគ្រប់និន្នាការ រួមគ្នាក្នុងស្មារតីជាតិនិយម ដើម្បីលើកតម្កើងកិត្តិយសជាតិ
“មិនថាបក្សណា រឿងបោះឆ្នោត រឿងនយោបាយយើងខុសគ្នា ប៉ុន្តែនៅពេលយើងលើកតម្កើងកិត្តិយសជាតិ លើកតម្កើងកេរ្តិ៍តំណែងដូនតាយើង យើងត្រូវរួមគ្នាចិត្តមួយថ្លើមមួយក្នុងនាមជាកូនខ្មែរទាំាំងអស់គ្នា នេះហើយជាស្មារតីជាតិនិយម” នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ពីវេទិកាជួបសំណេះសំណាលជាមួយកម្មករ និយោជិកជិត ២ម៉ឺននាក់ នៅស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវប្រជាពលរដ្ឋរួមគ្នាធ្វើសកម្មភាពអបអរសាទរចំពោះព្រឹត្តិការណ៍ ដាក់បញ្ចូលប្រាសាទកោះកេរ […]
ឧបករណ៍បំភ្លឺផ្លូវជាង ២ពាន់គ្រាប់ ត្រូវបានដំឡើងរួចរាល់នៅតាមទីតាំងផ្លូវកោង
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ទទួល ឧបករណ៍បំភ្លឺផ្លូវ Pikalotto និងឧបករណ៍សម្រាប់ខួងដំឡើង ពីក្រុមហ៊ុន Fuji Construction Works Co., Ltd. ដោយមានការចូលរួមពី លោក Sanui Kazumasa ប្រធានទីភ្នាក់ងារ JICA […]
ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតជិត ២ម៉ឺននាក់ នៅស្រុកបាទី ខេត្តតាកែវ
នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨,១០៤នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៨ ដែលមានមូលដ្ឋាននៅក្នុងស្រុកបាទី ខេត្តតាកែវ។ រោងចក្រ សហគ្រាសទាំង១៨នេះ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ១៣, ផលិតផលិតផលធ្វើដំណើរ និងកាបូប ចំនួន ២, ដេរស្បែកជើង ចំនួន […]
ក្រសួងយុត្តិធម៌ ប្រកាសបន្តតាមដានរាល់ព័ត៌មាន ដែលមានចរិតបរិហារកេរ្តិ៍លើស្ថាប័នរដ្ឋ
ក្រសួងយុត្តិធម៌ ប្រកាសបន្តតាមដានរាល់ព័ត៌មានទាំងឡាយណា ដែលមានចរិតជាការបរិហារកេរ្តិ៍លើស្ថាប័នរបស់រដ្ឋ។ នេះបើតាមការឲ្យដឹងពីឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។ ការប្រកាសពីអ្នកនាំពាក្យក្រសួងយុត្តិធម៌បែបនេះ ក្រោយមានការផ្សាយព័ត៌មានមិនពិត ពីគណនីហ្វេសប៊ុកមួយឈ្មោះ San Prum បានផ្សព្វផ្សាយនូវព័ត៌មានមួយដែលមានខ្លឹមសារថា៖ « មានបញ្ហាហើយក្រសួងយុត្តិធម៌ ? យឹម ភារុន ក្រោយពីចេញពីគុក បានប្រឡងជាប់ក្របខ័ណ្ឌប៉ូលីស តើព្រឹត្តិបត្រថ្កោលទោសចេញពីក្រសួងយុត្តិធម៌ បញ្ជាក់ […]
តាមពិត ខ្លឹម ស្រីគា ធ្លាប់មានវិប្បត្តិផ្លូវចិត្តធ្ងន់ធ្ងររហូតទុកខ្លួនឯងចោលរាប់ឆ្នាំ ទំរាំរកច្រកចេញឃើញ !
ស្របពេលបង្ហាញមុខនៅក្នុងការថត MV ចម្រៀងរបស់ផលិតកម្ម Galaxy Navatra ដើម្បីត្រៀមអបអរសាទរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ កាលពីពេលថ្មីៗនេះ តារាសម្តែងស្រី ខ្លឹម ស្រីគា បានបង្ហើបប្រាប់ពីអាថ៌កំបាំងមួយដែលនាងលាក់ទុកជាយូរឆ្នាំមកហើយ ក្នុងចន្លោះពេលដែលនាងឡើងគីឡូខ្លាំង រហូតធ្វើឱ្យនាងមានសម្ពាធផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ
ថតរឿង « កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី » ចប់ភ្លាម ហ៊ិន ច័ន្ទនីរ័ត្ន ហោះទៅចាយជីវិតហ៊ឹហារនៅ សហរដ្ឋអាមេរិក ភ្លែត !
គ្រាន់តែថតរឿង « កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី » ចប់ភ្លាម តារាស្រីដ៏មានប្រជាប្រិយភាព ហ៊ិន ច័ន្ទនីរ័ត្ន បានហោះទៅប្រើជីវិតហាយសូរនៅលើទឹកដី សហរដ្ឋអាមេរិក ដើម្បីសាកថ្មជីវិត
កម្ពុជា នឹងរៀបចំពិធីអបអរសាទរការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ នៅពហុកីឡដ្ឋានជាតិអូឡាំពិក
នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៨:០០យប់ នឹងមានរៀបចំពិធីអបអរសាទរ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការចុះបញ្ជី “រមណីយដ្ឋានប្រាសាទកោះកេរ” ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ដើម្បីឱ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់មួយនេះ ទទួលបានជោគជ័យ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំផ្សាយបន្តផ្ទាល់ ចាប់ពីម៉ោង ១៨:០០ យប់ រហូតដល់ចប់ពិធី […]
៥ឆ្នាំ៖ ក្រសួងការងារ បណ្តុះបណ្តាលកម្មករជំនាញបានជាង២៧ម៉ឺននាក់
ក្នុងរយៈពេល៥ឆ្នាំ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបណ្តុះបណ្តាលកម្លាំងជំនាញវិជ្ជាជីវៈបានជាង២៧ម៉ឺននាក់ដើម្បីចាក់បញ្ចូលក្នុងតម្រូវការទីផ្សារដ៏ទូលំទូលាយ។នេះគឺជារបាយការណ៍ដែលអ្នកសារព័ត៌មានទទួលបាន
រដ្ឋមន្ត្រីក្រសួងធនធានទឹក ស្នើឥណ្ឌាផ្តល់រូបភាពពីផ្កាយរណប ដើម្បីជួយដល់ការព្យាករទឹកជំនន់រដូវវស្សា
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹកជាមួយលោកជំទាវ DEVYANI KHOBRAGADE ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ។ ក្នុងជំនួបពិភាក្សាការងារប្រកបដោយភាពស្និទ្ធស្នាលនេះដែរ ក្រសួងធនធានទឹក និងឧតុនិយម បានសំណូមពរដល់ភាគីឥណ្ឌាបន្តកិច្ចសហប្រតិបត្តិការលើគម្រោងអភិវឌ្ឍន៍ធនធានទឹក ចំនួន ៥គឺ៖ទី១៖ គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ស្ថិតនៅខេត្តកំពង់ស្ពឺ។ ទី២៖ គម្រោងដំឡើងស្ថានីយបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យ។ […]

