យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២៣ របស់ព្រះមហាក្សត្រ ពីអំណឹះតទៅនឹងមានប្រពៃណីមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង នោះគឺអ្នកកាន់តំណែងកំពូលរបស់ជាតិចំនួន៣ នឹងទទួលបានគោរមងារជា «សម្តេច»។ តំណែងទាំង៣នោះ គឺ ប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា និងនាយករដ្ឋមន្រ្តី។ ឯកឧត្តម ហ្សង់-ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា ជាទូទៅ«សម្តេច» គឺជាគោរមងារខ្ពង់ខ្ពស់ឧត្តុង្គឧត្តមមួយនៅក្នុងបណ្តាប្រទេសដែលប្រកាន់របបរាជានិយម។ ដោយឡែក នៅកម្ពុជាការៀបផ្សារភ្ជាប់គោរមងារ […]
Archives
រដ្ឋមន្ត្រីមហាផ្ទៃ៖ មន្ត្រីចរាចរណ៍ជាប់កិច្ចសន្យា ពុំមានសិទ្ធិឃាត់យានយន្ត ហើយឯកសណ្ឋានត្រូវខុសពីនគរបាលចរាចរណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រសួងមហាផ្ទៃ ស្នើឱ្យពិនិត្យ និងសិក្សាលើឯកសណ្ឋានរបស់មន្ត្រីចរាចរណ៍ជាប់កិច្ចសន្យា គឺមិនត្រូវដូចនគរបាលចរាចរណ៍នោះទេ ហើយមន្ត្រីចរាចរណ៍ជាប់កិច្ចសន្យាក៏ពុំមានសិទ្ធិឃាត់យានយន្តដើម្បីផាកពិន័យដែរ។ លើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីមហាផ្ទៃ ត្រូវបានផ្សព្វផ្សាយដោយផេកហ្វេសប៊ុកផ្លូវការក្រសួងមហាផ្ទៃ នៅល្ងាចថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣នេះ។ កន្លងទៅ មានការមិនពេញពីប្រជាពលរដ្ឋអ្នកធ្វើដំណើរ ចំពោះឥរិយាបថរបស់មន្រ្តីចរាចរណ៍ជាប់កិច្ចសន្យា ដែលចេញធ្វេីការឃាត់ម្ចាស់រថយន្តដោយប្រើកាយវិការ និងពាក្យសម្តី មិនសមរម្យអំឡុងពេលអនុវត្តច្បាប់។ មន្ត្រីជំនាញធ្លាប់បានបញ្ជាក់ថា មន្រ្តីជាប់កិច្ចសន្យាគឺ គ្មានសិទ្ធិឃាត់រថយន្តត្រួតពិនិត្យឡើយ គឺមានតួនាទីត្រឹមតែចូលរួមសហការណ៍ជាមួយមន្រ្តីនគរបាលចរាចរណ៍ ក្នុងការជួយដោះស្រាយ និងសម្រួលការកកស្ទះចរាចរណ៍នៅតាមដងផ្លូវតែប៉ុណ្ណោះ៕ […]
បណ្តាមេដឹកនាំពិភពលោក បន្តផ្ញើសារអបអរសាទរដល់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា
គិតមកដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣នេះ បណ្តាមេដឹកនាំពិភពលោកនៅតែបន្តផ្ញើសារមកចូលរួមអបអរសាទរឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា។ ពោលគឺចាប់តាំងពីបានចូលកាន់ តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា កាលពីថ្ងៃទី២២ ខែសីហាមក ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានទទួលសារអបអរសាទរជាបន្តបន្ទាប់។ នៅថ្ងៃនេះ ឯកឧត្តម ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលជាប្រធានអាស៊ាន បានផ្ញើសារលិខិតមួយចូលរួមអបអរសាទរ ជូនឯកឧត្តម […]
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងបង្ហាញមុខជាលើកទីមួយបង្អស់លើឆាកអន្តរជាតិ ក្នុងនាមជាមេដឹកនាំកំពូលវ័យក្មេងជាងគេ ក្នុងជំនួបកំពូលអាស៊ានសប្តាហ៍ក្រោយ
១. ថ្ងៃចន្ទ ទី៤ កញ្ញា សប្តាហ៍ក្រោយ នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តមកិត្តិទេសាភិបាល បណ្ឌិតហ៊ុន ម៉ាណែត នឹងអញ្ជើញទៅ ឥណ្ឌូណេស៊ី ដើម្បីចូលរួមក្នុងជំនួបកំពូលអាស៊ាន, ជំនួបកំពូលអាស៊ាន បូកនិងជំនួបកំពូលអាស៊ីបូព៌ា។ សម្រាប់កម្ពុជា ដែលជាសមាជិករបស់អាស៊ានតាំងពីឆ្នាំ១៩៩៩ មកម្ល៉េះ ជំនួបកំពូលទាំងអស់នេះជាបន្តុំព្រឹត្តិការណ៍តំបន់សំខាន់ជាងគេបង្អស់ប្រចាំឆ្នាំ។ ២. សម្រាប់ប្រមុខរាជរដ្ឋាភិបាលថ្មីនៃកម្ពុជាវិញទាំងនេះ គឺជាឱកាសមួយពោរពេញទៅដោយនិមិត្តរូបនយោបាយ។ ម្យ៉ាងពីព្រោះជាលើកទីមួយបង្អស់ហើយ ដែលឯកឧត្តមបណ្ឌិត, ក្នុងនាមជានាយករដ្ឋមន្ត្រីថ្មី នៃប្រទេសកម្ពុជាតាំងពីថ្ងៃទី២២ […]
គោលនយោបាយអាទិភាព ៦ចំណុច របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ជាក្តីសង្ឃឹមដ៏កក់ក្តៅរបស់ប្រជាពលរដ្ឋខ្មែរ
រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានដាក់ឱ្យអនុវត្តភ្លាមៗចាប់ពីឆ្នាំ ២០២៣ នេះតទៅនូវគោលនយោបាយអាទិភាព ៦ចំណុចដែលជាក្តីសង្ឃឹមដ៏រឹងមាំរបស់រដ្ឋ៖ ទី១៖ ពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល ពោលគឺ នៅពេលមានជំងឺ មន្ត្រីរាជការស៊ីវិល កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ត្រូវទទួលបាននូវសេវាថែទាំសុខភាពគ្រប់ៗគ្នា។ ទី២៖ យុវជនដែលជាកូនអ្នកក្រីក្រ និងងាយរងគ្រោះ នឹងទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដើម្បីពួកគេអាចយកទៅប្រកបរបរចិញ្ចឹមជីវិតបានងាយស្រួល។ ការបណ្ដុះបណ្ដាលនេះធ្វើឡើងដោយឥតបង់ប្រាក់ហើយថែមទាំងទទួលបានការឧបត្ថម្ភកំឡុងពេលបណ្ដុះបណ្ដាលបន្ថែមទៀត។ ទី៣៖ ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ […]
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អរគុណចំពោះការនាំយកសិល្បៈខ្មែរក្នុងឈុតអប្សរា រាំបង្ហាញពិភពលោកនៅភ្នំទឹកកកប្រទេស New Zealand
“សូមអរគុណ និងកោតសរសើរដល់ប្អូនៗ ដែលបាននាំយកព្រលឹងសិល្បៈដូនតាខ្មែរ ក្នុងឈុតអប្សរា មករាំបង្ហាញផ្សព្វផ្សាយពីអរិយធម៌ដ៏ស្រស់ត្រកាល និងរុងរឿងរបស់ខ្មែរ ដល់សាធារណជននៅទូទាំងពិភពលោកបានទស្សនា នៅភ្នំទឹកកកនៅប្រទេស New Zealand”។ នេះជាសាររបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើបណ្ដាញទំនាក់ទំនងសង្គមរបស់នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣។ នាពេលថ្មីៗនេះ មានវីដេអូមួយ កំពុងតែទាក់ទាញ់ចំណាប់អារម្មណ៍របស់មហាជន ជាមួយនឹងនារីរបាំ ដែលត្រូវបានគេស្គាល់គណនីហ្វេសប៊ុក Kon Ant មានឈ្មោះពិតថា […]
តារាចម្រៀង គូមា សម្រេចចិត្តចុះកុងត្រារយៈពេលវែងជាមួយផលិតកម្ម Galaxy Navatra
ផលិតកម្ម Galaxy Navatra ដែលជាអ្នកផលិតបទចម្រៀងល្បីៗឈានមុខគេនៅប្រទេសកម្ពុជា នាល្ងាចថ្ងៃសុក្រ ទី១ ខែកញ្ញានេះ បានរៀបពិធីស្វាគមន៍យ៉ាង កត់ក្តៅវត្តមានតារាចម្រៀងលោក គូមា មកកាន់គ្រួសារ Galaxy Navatra ជាផ្លូវការហើយ នៅសណ្ឋាគារលំដាប់ផ្កាយ Sun&Moon រាជធានីភ្នំពេញ
សម្តេចតេជោ ហ៊ុន សែន អបអរសាទរឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវបានព្រះមហាក្សត្រថៃសម្រេចព្រះទ័យបន្ធូរបន្ថយទោស
សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការអបអរសាទរយ៉ាងក្រៃលែងចំពោះ ឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវបានព្រះមហាក្សត្រថៃ សម្រេចព្រះទ័យបន្ធូរបន្ថយទោសពីជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ មកនៅត្រឹមតែ១ឆ្នាំវិញ។ សម្តេចតេជោ ក៏សូមជូនពរឱ្យឯកឧត្តម ជួបប្រទះតែភ័ព្វសំណាងល្អ ជានិច្ចនិរន្តរតរៀងទៅ។ នេះបើតាមសារលើបណ្តាញសង្គមសម្តេចតេជោ នៅល្ងាចថ្ងៃទី១ ខែកញ្ញានេះ។ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ តុលាការកំពូលថៃ បានកាត់ទោសលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា […]
ខ្លាំងមែន ខ្លឹម ស្រីគា ស្រក ១៤ គីឡូក្រាមក្នុងពេលមួយខែកន្លះដោយប្រើរូបមន្តងាយៗនិងអស់លុយតិច
ដើម្បីឈោងចាប់អាជីពសម្តែងឱ្យរឹងមាំ តារាសម្តែង ខ្លឹម ស្រីគា ប្រឹងសម្រកគីឡូរហូតបានសម្រេច ក្នុងរយៈពេលមួយខែកន្លះ នាងស្រករហូតដល់ទី ១៤ គីឡូក្រាម ដោយនាងប្រើរូបមន្តងាយៗ និងចំណាយថវិការអស់តិចបំផុត
សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់អាហារូបករណ៍ ៧០កន្លែង ដល់គ្រឹះស្ថានពហុសិក្សា សម្តេច ហ៊ុន សែន នៅម៉ាលី
សម្តេចតេជោ ហ៊ុន សែន បានទទួលជួប លោកស្រី អេវ៉ា មីស្លីវីក នាយិកាប្រតិបត្តិ និង លោក មហាម៉ាត់ ឌៀររ៉ា នាយកគ្រប់គ្រងថ្មីនៃគ្រឹះស្ថានពហុសិក្សា សម្តេច ហ៊ុន សែន នៅទីក្រុងបាម៉ាកូ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីពិនិត្យលើស្ថានការណ៍ និង សមិទ្ធផល ព្រមទាំងចក្ខុវិស័យនៃគ្រឹះស្ថានពហុសិក្សានេះ នៅពេលអនាគត […]

