ម្តងនេះច្បាស់ណាស់ថា ទំនាក់ទំនង នីគីនីគី និង ចេនី មិន គឺពិតជាបែកបាក់គ្នាយ៉ាងពិតប្រាកដក្រោយពីចេញសារនេះ !    

តាមរយៈសារដ៏វែងអន្លាយរបស់តារាចម្រៀង នីគីនីគី បានបង្ហោះកាលពីព្រឹមមិញនេះ បានធ្វើឱ្យមហាហជនជាច្រើនកាន់តែដឹងច្បាស់ថា ទំនាក់ទំនង នីគីនីគី និង ចេនី មិន ដែលធ្លាប់មិត្តស្និទ្ធស្នាលរួមក្រុម បានប្រេះឆាយ៉ាងពិតប្រាកដ ហើយទំនាក់ទំនងអ្នកទាំងពីរក៏ពិបាកនិងផ្សះផ្សាគ្នាដែរ 

ឆ្នាំនេះទឹកជំនន់រហ័ស! អាជ្ញាធររៀបចំទីទួលសុវត្ថិភាព ៩ទីតាំងរួចរាល់សម្រាប់ជម្លៀសពលរដ្ឋ

ផ្អែកតាមស្ថានភាពការប្រែប្រួលអាកាសធាតុក្នុងឆ្នាំនេះ ដែលហៅថាទឹកជំនន់រហ័ស ដែលជាទូទៅកើតឡើងនៅតំបន់ពាយ័ព្យនៃកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានរំលឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធពិនិត្យឡើងវិញការរៀបចំទីទួលសុវត្ថិភាពដែលមានស្រាប់ ដើម្បីត្រៀមប្រើប្រាស់ទទួលប្រជាពលរដ្ឋដែលជម្លៀសពីផ្ទះសម្បែងរបស់ពួកគាត់។ ឯកឧត្តមទេសរដ្ឋមន្រ្តី គបានមានប្រសាសន៍ថា ការរៀបចំទីទួលសុវត្ថិភាពនេះជាយុទ្ធសាស្រ្ត និងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ដែលតែងតែណែនាំ និងក្រើនរំលឹកដល់អាជ្ញាធរ ភាគីពាក់ព័ន្ធគ្រប់លំដាប់ឲ្យពង្រឹង និងពង្រីកទីទួលសុវត្ថិភាព ដើម្បីជម្លៀសប្រជាពលរដ្ឋពីទឹកជំនន់។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងនៅថ្ងៃទី0១ ខែកញ្ញា ឆ្នាំ២០២៣នេះថា ទីទួលសុវត្ថិភាពដែលបានរៀបចំសាងសង់រួចរាល់នៅតាមខេត្តងាយរងគ្រោះមាន […]

ផ្ការីកគ្រប់រដូវ MV «មីឆុងមីឆា» ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា

ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា នៅគ្រប់ទីកន្លែង ! MV ចម្រៀង « មីឆុង មីឆា » ដែលឧបត្ថមដោយ « មីជាតិ » កំពុងផ្ទុះខ្លាំងក្នុងស្រទាប់មិត្តយុវវ័យមិនថា

លោក យ៉ែម​ បុញ្ញឫទ្ធិ​ ប្រកាសដើរចេញពីគណបក្សខ្មែររួបរួមជាតិដឹកនាំដោយលោក ញឹក ប៊ុនឆៃ

បន្ទាប់ពីរួបរួមគ្នាចងសម្ព័ន្ធរវាងលោក ញឹក ប៊ុនឆៃ និងលោក យ៉ែម​ បុញ្ញឫទ្ធិ ក្នុងការដឹកនាំគណបក្សខ្មែររួបរួមជាតិ ដើម្បីប្រកួតប្រជែងដណ្តើមកៅអីរដ្ឋសភានីតិកាលទី៧

អភិបាលខេត្តកំពង់ធំ ចុះដោះស្រាយដីក្នុងសហគមន៍នេសាទរបស់ពលរដ្ឋជាង ១០០គ្រួសារ

ឯកឧត្ដម ងួន រតន: អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ បន្តចុះដោះស្រាយ​សំណូមពរបងប្អូនប្រជាពលរដ្ឋចំនួន​១៣១គ្រួសារ​ពាក់ព័ន្ធនឹងការប្រើប្រាស់​និងអាស្រ័យផលដីរបស់ពួកគាត់តាំងឆ្នាំ១៩៨៣​ ស្ថិតក្នុងទីតាំងសហគមន៍នេសាទ​នៅក្នុងឃុំទំពាំងឫស្សី​ស្រុកកំពង់ស្វាយ​ខេត្តកំពង់ធំ។ ពលរដ្ឋទាំង ១៣១គ្រួសារក្នុងទីតាំងសហគមន៍នេសាទ​បានស្នើសុំកាត់ជ្វាលដីធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់ ព្រោះបច្ចុប្បន្នពួកគាត់មិនទាន់មានប័ណ្ណកម្មសិទ្ធិនៅឡើយ។ ទីតាំងសហគមន៍នេសាទ​មានសហគមន៍អភិវឌ្ឍន៍ស្ទឹងព្រៃប្រស់ និងសហគមន៍ឧកញ៉ាមហាពពាយ មានផ្ទៃដីសរុប ៩៣៩ហិចតា។ ពលរដ្ឋស្នើសុំកាត់ជ្វាលដីពីសហគមន៍ទាំងពីរចំនួន ៧០,៨៩ហិចតា តាមរដូវកាល ខណៈដីតំបន់នេះទឹកលិចនៅរដូវវស្សា៕ អត្ថបទ៖ អក្ខរា

នាយករដ្ឋមន្ត្រី ប្រកាសមិនលូកដៃក្នុងការតែងតាំងមន្ត្រីតាមក្រសួងទេ តែការរៀបចំត្រូវផ្សារភ្ជាប់ជាមួយគុណធម៌ និងប្រសិទ្ធភាពការងារ

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ថ្នាក់ដឹកនាំតាមក្រសួងត្រូវបានផ្លាស់ប្តូរ តែទស្សនៈវិស័យ និងគោលដៅដឹកនាំមិនផ្លាស់ប្តូរ ហើយនៅតែរក្សាបានលំនឹង។ ឯកឧត្តមបណ្ឌិត បាន​ថ្លែងថា តាមក្រសួងនានាដូរតែរដ្ឋមន្ត្រី ប៉ុន្តែរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាជាដើម មិនមានការផ្លាស់ប្តូរនោះឡើយ។ ឯកឧត្តមនាយករដ្ឋមន្រ្តី បានថ្លែងបែបនេះ ក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករ និយោ​ជិក នៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល […]

សមាសភាពគណៈរដ្ឋមន្ត្រីថៃថ្មីជិតបង្ហាញជាផ្លូវការ ក្រោយគ្រោងបញ្ជូនឈ្មោះទៅកាន់ព្រះមហាក្សត្រនាថ្ងៃនេះ

សមាសភាពគណៈរដ្ឋមន្ត្រីថៃថ្មីជិតបង្ហាញជាផ្លូវការ ក្រោយគ្រោងបញ្ជូនឈ្មោះទៅកាន់ព្រះមហាក្សត្រនាថ្ងៃនេះ

នាយករដ្ឋមន្ត្រីប្រាប់រដ្ឋមន្ត្រីកសិកម្មថា រដ្ឋអត់មានដីសម្បទានរាប់ម៉ឺនហិកតាទេ ត្រូវប្រើរូបមន្តមាត្រដ្ឋានឲ្យសហគមន៍កសិករដើរ

ថ្លែងក្នុងវេទិកាជួបនកម្មករ និយោជិត ក្នុងក្រុងតាខ្មៅខេត្តកណ្តាល នៅព្រឹកថ្ងៃទី០១ ខែកញ្ញានេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចង្អុលប្រាប់ទៅរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា ថារដ្ឋអត់មានដីសម្បទានរាប់ម៉ឺនហិកតា សម្រាប់វិនិយោគលើដំណាំកសិកម្មនោះទេ គឺត្រូវប្រើរូបមន្តមាត្រដ្ឋានច្របាច់បញ្ជូលគ្នារវាងគ្រួសារកសិកម្មឲ្យក្លាយជាសហគមន៍កសិករមួយឲ្យធំ ដើម្បីអាចពង្រីកផលិតកម្មសម្រាប់នាំចេញ។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា “ការរៀបចំសហគមន៍កសិករនេះសំខាន់ណាស់ ហើយត្រូវធ្វើឲ្យដើរ […]

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលថ្មី អត់នៅដេកអេះពោះឲ្យពលរដ្ឋលំបាកនោះទេ

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងប្រាប់ឲ្យប្រជាពលរដ្ឋជឿទុកចិត្តលើរាជរដ្ឋាភិបាលថ្មី ដែលទទួលបានការទុកចិត្តពីប្រជាពលរដ្ឋ និងពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា អត់នៅដេកអេះពោះឲ្យប្រជាពលរដ្ឋលំបាករងចាំនោះទេ មកជួយ ហើយផ្តល់ដំណឹងផ្ទាល់ជូនប្រជាពលរដ្ឋតែម្តង។ ឯកឧត្តមនាយករដ្ឋមន្រ្តី បានថ្លែងបែបនេះ ក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករ និយោជិក នៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃសុក្រ ទី០១ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្តមនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា៖ […]

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត៖ រឿងស្រឡាញ់ជាតិនណាក៏ស្រឡាញ់ដែរ 

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដរាបណាបងប្អូនប្រជាពលរដ្ឋនៅតែជឿជាក់គណបក្សប្រជាជនកម្ពុជា គាំទ្រឱ្យដឹកនាំរាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជាប្ដេជ្ញាបម្រើពលរដ្ឋ បង្កើតការងារ និងបង្កើនជីវភាពរស់នៅជូនប្រជាពលរដ្ឋជានិច្ច