ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត៖ «ដើម្បីឲ្យជាតិខ្លាំង ត្រូវធ្វើឲ្យប្រជាជនខ្លាំង»

នេះជាសារនយោបាយរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ថ្លែងចំពោះកម្មករ កម្មការិនី និងមន្រ្តីរាជរដ្ឋាភិបាលបញ្ជាក់អំពីគោលដៅសំខាន់របស់រាជរដ្ឋាភិបាល

ឯកឧត្តម ហ៊ុន ម៉ាណែត បញ្ជាឱ្យលោក ឃួង ស្រេង ត្រៀមរថយន្តក្រុង ទុកដឹកបងប្អូនកម្មករទៅភ្ជុំបិណ្ឌ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើការណែនាំទៅកាន់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឱ្យត្រៀមរថយន្តក្រុង ដើម្បីដឹកបងប្អូនកម្មករ កម្មការិនីទៅលេងស្រុកកំណើត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខ

ក្រសួងបរិស្ថាន ទទួលបានជំនួយពីអន្តរជាតិ សម្រាប់រៀបចំប្រព័ន្ធសូឡានៅលើដំបូលសាលារៀន

ក្រសួងបរិស្ថាន បានឲ្យដឹងនៅថ្ងៃទី៣១ ខែសីហានេះថា ក្រសួងបានទទួលជំនួយឥតសំណងពីសម្ព័ន្ធថាមពលព្រះអាទិត្យអន្តរជាតិ (Interational Solar Alliance) សម្រាប់ការរៀបចំប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ PV នៅលើដំបូលសាលារៀនចំនួន ៣កន្លែង នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ប្រទេសកម្ពុជា។ គម្រោងនេះនឹងរៀបចំប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ PV ដែលមាន អានុភាពសរុប 37kW ជាមួយនឹងអាគុយដែលមានសមត្ថភាពផ្ទុកអប្បបរមា 24kWh នៅក្នុងសីតុណ្ហភាព 25 អង្សាសេ។ គម្រោងនេះអនុវត្តដោយនាយកដ្ឋានវិទ្យាសាស្ត្រ […]

កម្ពុជា ទទួលបានការកោតសសើរ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីកីឡាអាស៊ាន

បណ្ដាប្រទេសចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីកីឡាអាស៊ាន The 7th ASEAN Ministerial Meeting on Sports បាន​កោតសសើរ និងវាយតំលៃខ្ពស់ដល់កម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍កីឡាដ៏អស្ចារ្យជាប្រវត្តិសាស្ត្រ(ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម) ជាពិសេសចូលរួមគ្រប់ទម្រង់មិនគិតថ្លៃ។ កិច្ចប្រជុំនេះ រៀបចំនៅក្នុងខេត្តឈៀងម៉ៃ ប្រទេសថៃ រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញាឆ្នាំ២០២៣។ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។ កិច្ចប្រជុំសម្រាប់រដ្ឋមន្ត្រីកីឡាអាស៊ានតែប៉ុណ្ណោះ នាថ្ងៃស្អែកនឹងមានកិច្ចប្រជុំមួយទៀតសម្រាប់រដ្ឋមន្ត្រីកីឡាអាស៊ាន+ចិន […]

ឯកឧត្តម ស សុខា៖ ក្រសួងមហាផ្ទៃ ក្លាយជាកម្លាំងបង្អែកដ៏រឹងមាំ ក្នុងការបម្រើសេវាសាធារណៈ និងចូលរួមថែរក្សាសន្ដិសុខសង្គមទាំងមូល

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ក្រោមការដឹកនាំដោយផ្ទាល់របស់សម្ដេចក្រឡាហោម ស ខេង នាអាណត្តិទី៦ កន្លងទៅបានដឹកនាំកសាងស្ថាប័នក្រសួងមហាផ្ទៃ និងពង្រឹង បណ្ដុះបណ្ដាលមន្ដ្រីប្រកបដោយជំនាញវីជ្ជាជីវៈប្រកបដោយសីលធម៌ ក្លាយជាកម្លាំងបង្អែកដ៏រឹងមាំ ក្នុងការបម្រើសេវាសាធារណៈ និងការចូលរួមថែរក្សាសន្ដិសុខ ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមទាំងមូលគ្រប់កាលៈទេសៈ សំដៅរួមបង្កបរិយាកាសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចលើគ្រប់វិស័យនាពេលបច្ចុប្បន្ន។ ឯកឧត្តមបានថ្លែងបែបនេះ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អគ្គលេខាធិការ អគ្គនាយក និងប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា […]

អាជ្ញាធររាជធានី នឹងស្នើគម្រោងធំមួយទៅរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាទឹកលិចបានពី១៥ ទៅ ២០ឆ្នាំ

រដ្ឋបាលរាជធានីភ្នំពេញ នៅសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំសិក្សាអំពីប្រព័ន្ធរំដោះទឹកក្នុងរាជធានីភ្នំពេញ ដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុសកល

កេរ្តិ៍ឈ្មោះកាន់តែល្បី ពេជ្រ វត្តីសារ៉ាវឌី កាន់តែប្រែប្រួលខ្លាំងទាំងតម្លៃខ្លួន សម្រស់  និងចរិត 

ថ្វីដ្បិតតែកញ្ញា ពេជ្រ វត្តីសារ៉ាវឌី បានផ្ទេរតំណែង Miss Grand Cambodia 2022 ទៅដល់កញ្ញា ភឹម ស្រីណូ ជា Miss Grand Cambodia 2023 ក្តី ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់ ពេជ្រ វត្តីសារ៉ាវឌី នៅតែល្បីល្បាញ ហើយថែមទាំងទទួលបានតម្លៃខ្លួនខ្ពស់ជាងពេលមុន ជាពិសេស សម្រស់ និង ចរិតរបស់នាងក៏ប្រែប្រួលទៅតាមហ្នឹងដែរ

តើនាយឧត្តមសេនីយ៍ ស ថេត ផ្តាំស្នងការខេត្តព្រះសីហនុថ្មី ត្រូវពង្រឹងការងារអ្វីខ្លះជាអាទិភាព?

នៅព្រឹកថ្ងៃ៣១ ខែសីហា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ប្រកាសតែងតាំងមុខតំណែងអគ្គស្នងការរងនគរបាលជាតិ និងប្រគល់ភារកិច្ចជាស្នងការ នៃស្នងការនគរបាលខេត្តព្រះសីហនុ ជូនឧត្តមសេនីយ៍ឯក ស រដ្ឋា ដែលជាប្អូនបង្កើតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា

ក្រសួង បើកឲ្យកសិករទាក់ទងលេខ១២៨៩ ដើម្បីជួយលើបច្ចេកទេសកសិកម្ម ដោយឥតគិតថ្លៃ

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសផ្លាស់ប្តូរ និងប្រើប្រាស់លេខទូរសព្ទ ១២៨៩វិញ ដើម្បីឲ្យកសិករនានា ទូរសព្ទហៅសួរ ទៅមន្ត្រីជំនាញកសិកម្ម ជួយដោះស្រាយផ្នែកបច្ចេក​ទេសកសិកម្ម ការផ្តល់ប្រឹក្សារបៀបដាំដំណាំ និងការចិញ្ចឹមសត្វជាដើម។ ក្នុងលិខិតផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែសីហានេះ បញ្ជាក់ថា និយ័តករទូរគមនាគមន៍កម្ពុជា តម្រូវឱ្យទូរគមនាគមន៍កម្ពុជាអនុញ្ញាតឱ្យអ្នកប្រើប្រាស់សេវាទូរស័ព្ទទាំងអស់ ហៅទូរស័ព្ទចូលលេខកូដខ្លី ១២៨៩ ដោយឥតគិតថ្លៃទោះបីលេខទូរស័ព្ទពុំមានទឹកប្រាក់ហៅចេញ ព្រមទាំងធ្វើការតភ្ជាប់លេខកូដខ្លីនេះជាមួយប្រតិបត្តិករទូរស័ព្ទ ក្នុងគោលបំណងផ្តល់ដំណោះស្រាយផ្នែកបច្ចេកទេសកសិកម្មជូនកសិករ៕ អត្ថបទ៖ […]

អ្នកនាំពាក្យក្រសួងមហាផ្ទៃថា មានបុគ្គលទុច្ចរិត មិនសប្បាយចិត្តនឹងសមិទ្ធផលអគារថ្មីដ៏ល្អវិចិត្រផូរផង់

ដោយមានការផ្សព្វផ្សាយតាមបណ្ដាញសង្គមករណីទឹកហូរនៅជាន់ទី៥ នៃអគារទីស្តីការថ្មី ក្រសួងមហាផ្ទៃ វេលាម៉ោង១១.០០នាទី នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ម្សិលមិញនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្រោយហេតុការណ៍កើតឡើង គណៈកម្មការសាងសង់អគារ បានចាត់វិធានការភ្លាមៗ និងគ្រប់គ្រងបានទាន់ពេលវេលាមិនបណ្តាល ឱ្យមានហានិភ័យអ្វីនោះឡើយ។ លើសពីនេះ ក្រោយពីបើកការស្រាវជ្រាវ គណៈកម្មការសាងសង់អគារ បានរកឃើញថា មានបុគ្គលមិនស្គាល់អត្តសញ្ញាណម្នាក់បានឆ្លៀតឱកាសនៅចុងម៉ោងធ្វើការលបបើកក្បាលទុយោទឹកសម្រាប់ សង្គ្រោះបន្ទាន់ករណីមានអគ្គិភ័យ ធ្វើឱ្យទឹកហូរចេញមក។ ទន្ទឹមនេះ គណៈកម្មការសាងសង់អគារ ក៏បានរកឃើញមន្ត្រីនគរបាលថ្នាក់អនុសេនីយ៍ឯកម្នាក់ […]