ស្តាប់ហើយព្រឺសប្បុរពេលតារាស្រី ស៊ីន យូប៊ីន ប្រាប់ពីជំនឿមុនគ្រោះថ្នាក់បាក់ភ្លៅរហូតដើរមិនត្រង់ផ្លូវ 

ពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់នៅពេលដែលតារាសម្តែងដ៏មានប្រជាប្រិយភាព ស៊ីន យូប៊ីន រៀបរាប់ប្រាប់ពីស្ថានភាពមុនជួបគ្រោះថ្នាក់បាក់ភ្លៅឆ្វេងរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរ ដោយនាងមានជំនឿ និងបានដឹងមុនថា ខ្លួនអាចនឹងជួបហេតុការណ៍អាក្រក់ក្នុងពេលណាមួយ

រដ្ឋមន្ត្រីមហាផ្ទៃ ឯកឧត្តម ស សុខា កោតសរសើរកងកម្លាំងបង្ក្រាបឧក្រិដ្ឋជនគ្រឿងញៀន នៅខេត្តសៀមរាប

“ខ្ញុំសូមកោតសរសើរ និងសាទរចំពោះប្រតិបត្តិការ និងការបង្ក្រាបឧក្រិដ្ឋជនពាក់ព័ន្ធករណីរំដោះអ្នកទោសដែលជាមេក្លោងគ្រឿងញៀន នៅខេត្តសៀមរាប ពីសំណាក់អាជ្ញាធរ កងកម្លាំងពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ រហូតឈានដល់ចាប់ខ្លួនឧក្រិដ្ឋជនបានជាបន្តបន្ទាប់ រួមទាំងអ្នកទោសដែលត្រូវបានរំដោះ ក៏ត្រូវបានចាប់ខ្លួនត្រឡប់មកវិញបានដែរ”។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៣ ខែសីហានេះ។ ឯកឧត្តមបានលើកឡើងលើផេកហ្វេសប៊ុកផ្លូវការបន្តថា៖ ជោគជ័យនៅក្នុងបេសកកម្មដ៏មានសារៈសំខាន់មួយនេះ គឺកើតឡើងពីការខិតខំប្រឹងប្រែង និងរួមសហការគ្នាយ៉ាងល្អពីសំណាក់អាជ្ញាធរ ក៏ដូចជាកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយមិនគិតពីពេលវេលា ការនឿយហត់ និងគ្រោះថ្នាក់ជាយថាហេតុ។ ជាមួយគ្នានេះ ឯកឧត្តមក៏សូមលើកទឹកចិត្តដល់អាជ្ញាធរ […]

ថ្ងៃដំបូង ក្នុងតំណែងជារដ្ឋមន្ត្រីក្រសួងការងារ ឯកឧត្តម ហេង សួរ ចុះសួរសុខទុក្ខ និងហូបបាយថ្ងៃត្រង់ជាមួយបងប្អូនកម្មករ

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៣ ខែសីហានេះ បានចុះសួរសុខទុក្ខ និងហូបអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រម៉េងដា ស្ថិតនៅសង្កាត់ចោមចៅ រាជធានីភ្នំពេញ។ ក្នុងនោះបងប្អូនកម្មករបានស្វាគមន៍ចំពោះវត្តមានរបស់ឯកឧត្តមរដ្ឋមន្ត្រីដែលបង្ហាញពីការយកចិត្តទុកដាក់ចំពោះកម្មករនិយោជិតព្រោះថា វត្តមានរបស់លោកគឺមួយថ្ងៃក្រោយការចូលកាន់តំណែងជាថ្នាក់ដឹកនាំរបស់ក្រសួង។បន្ថែមពីនេះ ក្រោយការទទួលទានអាហាររួច ឯកឧត្តមរដ្ឋមន្ត្រីក៏បានសួរសុខទុក្ខបងប្អូនកម្មករនៅកន្លែងធ្វើការផងដែរ។ បើតាមការបង្ហោះខ្លឹមសារ នៅលើគណនីហ្វេសប៊ុក នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ លោករដ្ឋមន្ត្រី ហេង សួរ បានបញ្ជាក់ថា «ថ្ងៃដំបូងបានមកមើលសកម្មភាពផលិតស្បែកជើង […]

ស៊ើបអង្កេតអស់ ២ខែ! ទីបំផុត កម្លាំងនគរបាលចុះបង្ក្រាបទីតាំងកែច្នៃ វេចខ្ចប់ ស្តុក និងចែកចាយប្រេងម៉ាស៊ីនក្លែងក្លាយជាង ១២តោន

កម្លាំងនគរបាល នៃនាយកដ្ឋានគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ រួមនឹងសមត្ថកិច្ចមូលដ្ឋានខណ្ឌឫស្សីកែវ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ បានចុះបង្ក្រាបទីតាំង កែច្នៃ វេចខ្ចប់ ស្តុក ចែកចាយ ប្រេងម៉ាស៊ីន ម៉ាក TOTAL និង TRA CHANG ក្លែងក្លាយ នៅទីតាំង ឃ្លាំងគ្មានលេខ ផ្លូវ១០០៣ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក […]

មន្រ្តី ក.ប.ប. ចុះចាត់វិធានការទៅលើបណ្តឹងរបស់ក្រុមហ៊ុន តូយូតា ខេមបូឌា លើផលិតផលក្លែងបន្លំម៉ាកសញ្ញាខុសច្បាប់

រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ មន្រ្តីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ”ក.ប.ប.” បានចុះត្រួតពិនិត្យនិងបង្រ្កាបទៅលើផលិតផលក្លែងបន្លំ ក្លែងក្លាយ បំពានសិទ្ធិផ្តាច់មុខ និងខុសច្បាប់ ដែលពាក់ម៉ាកតូយូតា ពុំមានស្លាកសញ្ញា និងពុំមានប្រភពនាំចូលចែកចាយច្បាស់លាស់ នៅក្នុងរាជធានីភ្នំពេញ ដោយបានដកហូតនូវផលិតផលចំនួន ២៦មុខ ស្មើនឹង ២,៤៤០គីឡូក្រាម។ 

សហគមន៍ខ្មែរ និស្សិតខ្មែរនៅថៃ ប្រកាសគាំទ្រនាយករដ្ឋមន្ត្រីថ្មីទើបចូលកាន់តំណែង

ពលករ និង សិស្សនិស្សិតខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ បានចេញអបអរសាទរចំពោះគណៈរដ្ឋមន្ត្រីថ្មីក្នុងនីតិកាលទី៧នៃរដ្ឋសភាដែលដឹកនាំដោយកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រី

ពលករខ្មែរនៅកូរ៉េ ជឿជាក់លើសមត្ថភាពរបស់នាយករដ្ឋមន្ត្រីថ្មីក្នុងការបន្តអភិវឌ្ឍប្រទេស

ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសកូរ៉េខាងត្បូង បានអបអរសាទរចំពោះលោកបណ្ឌិត ហ៊ុន ម៉ណែត ដែលបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា។

រដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ចាត់ភារកិច្ចឲ្យឯកឧត្តម ស៊ុន ចាន់ថុល ​ទទួលបន្ទុកជួយលើការងារទាក់ទាញការវិនិយោគឯកជន…

រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បានបែងចែកការងារ និងចាត់ភារកិច្ចឲ្យឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីលើការងារទាក់ទាញការវិនិយោគឯកជន និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ទទួលបន្ទុកជាសហប្រធានខាងភាគីកម្ពុជា នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ, ជួយនាយករដ្ឋមន្ត្រី លើការងារគមនាគមន៍ដឹកជញ្ជូន និងភស្តុភារកម្ម ទាំងការដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀត ដែលនាយករដ្ឋមន្ត្រីប្រគល់ជូន៕ អត្ថបទ៖ អក្ខរា

ឯកឧត្តម នេត សាវឿន និងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្តីទី ពេលនាយករដ្ឋមន្ត្រីអវត្តមាន

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេចស្តីពីការកំណត់របៀបរបបការងារ និងការបងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។ ក្នុងចំណោមឧបនាយករដ្ឋមន្ត្រីចំនួន ១០រូប គឺឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ត្រូវបានសម្រេចឲ្យទទួលភារកិច្ចទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្ដីទី ពេលនាយករដ្ឋមន្ត្រីអវត្ដមាន ។ ក្នុងសេចក្តីសម្រេចចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានបញ្ជាក់ថា ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្តីទី ពេលនាយករដ្ឋមន្ត្រីអវត្តមាន, ជួយនាយករដ្ឋមន្ត្រីលើវិស័យសន្តិសុខជាតិ […]

ឯកឧត្តម ប្រាក់ សុខុន រំជួលចិត្តក្នុងរយៈពេលជាង ៤៤ឆ្នាំ ដែលធ្វើការជូនរដ្ឋ និងក្រោយ ៧ឆ្នាំ ជារដ្ឋមន្ត្រីការបរទេស

ឯកឧត្តម ប្រាក់ សុខុន បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តម បានលើកឡើងថា ពីម្សិលមិញ រដ្ឋសភាជាតិបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់គណៈរដ្ឋមន្តី ថ្មី ភាគច្រើនជាឥស្សរជនវ័យក្មេង ដែលបានទទួលការបណ្តុះបណ្តាលថ្នាក់ ខ្ពស់ ហ្វឹកហាត់ការងារត្រឹមត្រូវ និងប្រកបទៅដោយមនសិការស្នេហាជាតិដ៏ ជ្រាលជ្រៅ។ ថ្ងៃនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញចូលកាន់ តំណែងជារដ្ឋមន្ត្រីដឹកនាំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ […]