រដ្ឋបាលជលផល នៅព្រឹកថ្ងៃទី២៣ ខែសីហានេះ ប្រកាសពីការប្រទះឃើញកូនផ្សោតកើតថ្មីមួយក្បាល ដែលមានអាយុកាលប្រមាណជាពីរសប្តាហ៍ នៅវេលាម៉ោងប្រមាណជា១០:៣០នាទីព្រឹក នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំនុចដើមក្តុល ក្នុងភូមិសាស្ត្រភូមិព្រែកគ្រៀង ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ។ ការប្រទះឃើញនេះ ត្រូវបានរាយការណ៍ដោយអ្នកបើកទូកទេសចរណ៍នៅអន្លង់ផ្សោតកាំពី ក្នុងពេលកំពុងជូនភ្ញៀវទេសចរមើលសត្វផ្សោត។ ភ្លាមៗបន្ទាប់ពីបានទទួលសេចក្ដីរាយការណ៍ មន្ត្រីប៉ូលីសទេសចរណ៍ប្រចាំនៅរម្មណីយដ្ឋានអន្លង់ផ្សោតកាំពី និងក្រុមការងារអង្គការ WWF ប្រចាំខេត្តក្រចេះ បានចុះទៅពិនិត្យ និងស្វែងរកកូនសត្វផ្សោតនោះ ហើយក៏បានប្រទះឃើញកូនផ្សោតនោះ […]
Archives
រដ្ឋមន្រ្តីក្រសួងសាធារណការថ្មី ប្តេជ្ញាយកចំណេះ ជំនាញ និងបទពិសោធន៍ បន្តអភិវឌ្ឍវិស័យនេះឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
រដ្ឋមន្ត្រីថ្មីក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ប៉េង ពោធិ៍នា បានប្តេជ្ញាយកចំណេះដឹង ជំនាញ និងបទពិសោធន៍ បន្តអភិវឌ្ឍវិស័យនេះឱ្យកាន់តែមានវឌ្ឍនភាពរីកចម្រើនបន្ថែមទៀត។ សាររបស់រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែសីហានេះថា “ក្នុងនាមជារដ្ឋមន្ត្រីបន្តវេនមួយរូប ខ្ញុំសូមប្តេជ្ញាយកនូវចំណេះដឹង ជំនាញ និងបទពិសោធន៍ ដែលបានរៀនសូត្រ និងចូលរួមអនុវត្តពីថ្នាក់ដឹកនាំជារៀមច្បង អស់រយៈពេលជាង ៧ឆ្នាំ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន មកប្រើប្រាស់ឱ្យអស់ពីសមត្ថភាព និងកម្លាំងកាយចិត្ត […]
កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ឈានទៅបញ្ចប់ការចរចា DTA ក្នុងពេលឆាប់ៗនេះ
ការចរចាលើកិច្ចព្រមព្រៀងស្ដីពី ការចៀសវាងការយកពន្ធត្រួតគ្នា (Double Taxation Agreement-DTA) រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នឹងឈានទៅបញ្ចប់ក្នុងពេលឆាប់ៗនេះ។ នេះបើតាមការឲ្យដឹងបន្ទាប់ពីភាគីទាំងពីរបានបើកកិច្ចប្រជុំបន្តការចរចា DTA នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។ កិច្ចប្រជុំ DTA រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម តាមរយៈប្រព័ន្ធវីដេអូ ដែលគណៈប្រតិភូកម្ពុជា ដឹកនាំដោយលោកបណ្ឌិត សេង ជាសិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម គោលនយោបាយ សារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ។ […]
នាយករដ្ឋមន្រ្តីថ្មីកម្ពុជា និងថៃ អបអរសាទរគ្នាទៅវិញទៅមក និងប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសថៃ ឯកឧត្តម Srettha Thavisin បានទូរស័ព្ទអបអរសាទរគ្នាទៅវិញទៅមក បន្ទាប់ពីរដ្ឋសភាបានបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្រ្តីថ្មី នៅថ្ងៃទី២២ ខែសីហានេះ។ នាយករដ្ឋមន្រ្តីថ្មីទាំងពីរ បានប្តេជ្ញាចិត្តពង្រឹងមិត្តភាព និងសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទាំងពីរឲ្យរីកចម្រើនបន្ថែមទៀត។ នេះបើតាមការឲ្យដឹងលើផេកហ្វេសប៊ុកផ្លូវការឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នៅយប់នេះ។ សូមជម្រាបថា នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ រដ្ឋសភាកម្ពុជា […]
សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា នាយករដ្ឋមន្រ្តីថ្មីទាំងពីរកម្ពុជា-ថៃ ទើបទទួលតំណែងថ្ងៃនេះនឹងជំរុញទំនាក់ទំនងទ្វេភាគីឲ្យកាន់តែរីកចម្រើនទ្វេដង
សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានមានប្រសាសន៍ថា ថ្ងៃនេះជាការគាប់ជួនខ្លាំងណាស់ដោយប្រទេសពីរកាន់របបរាជានិយមដូចគ្នានៅជិតខាងគ្នា
មីជាតិដាក់MVមួយបទនេះវីដេអូកំរិត អន្តរជាតិ បទ«មីឆុង មីឆា»ពីកំពូលតារាចម្រៀង ព្រាប សុវត្ថិ និង កំពូលតារាចម្រៀង តន់ ចន្ទសីម៉ា
ទស្សនិកជនបានស្តាប់បទចម្រៀង « មីឆុង មីឆា » ពីកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និងកញ្ញា តន់ ចន្ទសីម៉ា រួចហើយនាពេលកន្លងមក ដោយឡែកឆាប់ៗខាងមុខនេះទស្សនិកជននឹងបានឃើញស្នាដៃសម្តែងរបស់តារាចម្រៀងទាំងពីរដួងក្នុងវីដេអូចម្រៀងដែលមានលក្ខណៈស្តង់ដាអន្តរជាតិ មិនធ្លាប់មានពីមុនមក បន្ទាប់ពីមានការឧបត្ថម្ភផ្ដាច់មុខពីក្រុមហ៊ុនមីជាតិ ។
កម្ពុជា-ឥណ្ឌូនេស៊ី ចុះ MOU ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន
ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពេញអង្គថ្នាក់រដ្ឋមន្រ្តីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៧ (17th AMMTC) នៅទីក្រុងឡាប៊ូនបាចូ ប្រទេសឥណ្ឌូនេស៊ី។ ក្នុងកិច្ចប្រជុំពេញអង្គនោះ ប្រទេសជាសមាជិកអាស៊ាន បានផ្លាស់ប្ដូរទស្សនៈគ្នាទៅវិញទៅមក អំពីស្ថានភាពនៃឧក្រិដ្ឋកម្មឆ្លងដែនក្នុងប្រទេស និងក្នុងតំបន់ ព្រមទាំងបានអនុម័តឯកសារសំខាន់ៗមួយចំនួន រួមទាំង សេចក្តីប្រកាសអាស៊ាន ស្តីពីការប្រយុទ្ធប្រឆាំងការរត់ពន្ធអាវុធ (ASEAN […]
សម្តេចតេជោ ហ៊ុន សែន ប្រាប់ប្រជាពលរដ្ឋកម្ពុជាឲ្យមានការស្ងប់ចិត្ត បន្ទាប់ពីសម្ដេចបញ្ចប់តួនាទីជានាយករដ្ឋមន្ត្រីនៅថ្ងៃនេះ
សម្តេចតេជោ ហ៊ុន សែន ប្រាប់ប្រជាពលរដ្ឋកម្ពុជាឲ្យមានការស្ងប់ចិត្តចំពោះការចាកចេញពីតួនាទីជានាយករដ្ឋមន្ត្រីរបស់សម្តេចនៅថ្ងៃនេះ ព្រោះសម្តេចបានដឹងច្បាស់ពីទឹកចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា នៅស្តាយស្រណោះតួនាទីរបស់ខ្ញុំ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “ទោះបីខ្ញុំចាកចេញពីអំណាចនីតិប្រតិបត្តិក៏ដោយ តែខ្ញុំនៅតែធ្វើនយោបាយដដែល នៅកៀកជាមួយប្រជាពលរដ្ឋ ហើយនៅខែមីនា ឆ្នាំ ២០២៤ ខ្ញុំនឹងធ្វើជាប្រធានព្រឹទ្ធសភា”។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះក្នុងសន្និសីទសារព័ត៌មាន ក្រោយការប្រជុំដំបូងនៃរដ្ឋសភាអាណត្តិទី៧ នៅព្រឹកថ្ងៃទី២២ ខែសីហានេះ ដោយមានការអញ្ជើញចូលរួមពីបងប្អូនអ្នកសារព័ត៌មានជាតិ […]
គង់ ច័ន្ទស្រីមុំ បង្ហាញដំណឹងល្អយកកូនភ្លោះតាមបច្ចេកទេសថ្មី
ស្របពេលដែលសុខភាពរបស់ខ្លួនកាន់តែល្អប្រសើរ ការងារកាន់តែជោគជ័យ តារាសម្តែងហាយសូរ កូនមួយ គង់ ច័ន្ទស្រីមុំ សម្រេចចិត្តយកកូនភ្លោះតាមក្តីសម្រៃរបស់ខ្លួនតាមបច្ចេកទេសថ្មីនៅបំណាច់ឆ្នាំ ២០២៣ នេះហើយ ។
សម្ដេចតេជោ ហ៊ុន សែន មានបំណងប្រាថ្នាចង់ឃើញអ្នកបន្តវេន សម្រេចបាននូវកិច្ចការសំខាន់ពីរយ៉ាង
សម្ដេចតេជោ ហ៊ុន សែន មានបំណងប្រាថ្នាចង់ឃើញអ្នកបន្តវេនធ្វើឱ្យសម្រេចបាននូវកិច្ចការសំខាន់ពីរយ៉ាង គឺ ១. បន្តថែរក្សាឱ្យបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ និង២. សម្រេចឱ្យបាននូវការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច ក្លាយទៅជាប្រទេសមាន ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសមានប្រាក់ចំណូលខ្ពស់ ហើយអត្រានៃភាពក្រីក្រត្រូវកាត់បន្ថយឱ្យដល់សូន្យ។ សម្តេចតេជោ បានលើកឡើងបែបនេះ ក្នុងសន្និសីទកាសែត ក្រោយសម្តេចចាកចេញពីតួនាទីនាយករដ្ឋមន្រ្តី ចាប់ពីថ្ងៃទី២២ សីហានេះ ដែលជំនួសដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត។ សូមជម្រាបថា បើគិតដល់ថ្ងៃទី២២ […]

