ប្រទេសកម្ពុជាមានយុវជនច្រើនជាងគេបំផុត បើធៀបនឹងតំបន់អាស៊ីអាគ្នេយ៍។ យុវជនគឺជាកត្តាសំខាន់បំផុតក្នុងការកំណត់នូវកម្លាំងពលកម្មរបស់ជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស ស្របពេលកម្ពុជាកំពុងស្ថិតក្នុងបរិបទប្រជាសាស្ត្រមួយល្អប្រសើរសម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិបានលឿនជាងមុន ដោយសារមានប្រជាជនក្នុងវ័យធ្វើការច្រើន និងប្រជាជនវ័យក្នុងបន្ទុកតិច។ តាមសារលិខិតបស់រាជរដ្ឋាភិបាលក្នុងទិវាប្រជាជនពិភពលោកលើកទី៣៤ ឆ្នាំ២០២៣ បានឲ្យដឹងថា ចំនួនប្រជាជនវ័យ ១៥-៦០ឆ្នាំ នឹងកើនដល់៦៥ភាគរយនៃប្រជាជនសរុបនិងផលធៀបវ័យក្នុងបន្ទុកសរុបនឹងថយចុះដល់ចំនួន៥៤នាក់ ក្នុងចំណោមប្រជាជនវ័យ១៥-៦០ឆ្នាំ ១០០នាក់ នៅឆ្នាំ២០៤០។ ចំណែកអត្រាមរណភាពកុមារក្រោម៥ឆ្នាំមានការថយចុះខ្លាំង ពី១២៤នាក់ ក្នុង១ពាន់កំណើតរស់នៅឆ្នាំ២០០០ មក១៦នាក់ក្នុង១ពាន់កំណើតរស់នៅឆ្នាំ២០២១-២០២២។ ចំណែកអាយុសង្ឃឹមរស់របស់ប្រជាជនកម្ពុជាវិញមានការកើនឡើងផងដែរគឺ សម្រាប់បុរសអាយុ៧៤.៣ឆ្នាំ និងស្ត្រី៧៦.៨ឆ្នាំ នៅឆ្នាំ២០១៩។ […]
Archives
ឯកឧត្តម ឃួង ស្រេង៖ សូមបងប្អូនប្រជាពលរដ្ឋស្រលាញ់ដើមឈើ ដូចស្រលាញ់កូនចៅ!
“សូមបងប្អូនប្រជាពលរដ្ឋ ស្រលាញ់ដើមឈើ ដូចស្រលាញ់កូនចៅ! ស្រលាញ់កូនចៅ ដូចស្រលាញ់ដើមឈើ! យើងស្រលាញ់ និងការពារព្រៃឈើ! ព្រៃឈើ ជួយសំអាតខ្យល់អាកាស! មានព្រៃឈើ មានជីវិតសុខសាន្ត! យើងរួមគ្នាដាំដើមឈើ និងព្រៃឈើ! ដាំដើមឈើ គឺជាបេសកកម្មបង្កើតគំរបបៃតង! ដាំដើមឈើ គឺសន្សំទ្រព្យសំរាប់កូនចៅយើង! ” នេះជាការលើកឡើងលើផេកហ្វេសប៊ុករបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ ឯកឧត្តមអភិបាល បានចូលរួមក្នុងពិធីដាំ និងចែកកូនឈើ […]
ដំណឹងល្អ! ស្ពានកោះពេជ្រ-កោះនរា អាចធ្វេីដំណេីរបានមុនពិធីបុណ្យអុំទូកខាងមុខ
ស្ពានកោះពេជ្រ និងកោះនរា កាន់តែជិតភ្ជាប់និស្ស័យក្រោមម្លប់តេជោសន្តិភាព។ តាមព័ត៍មានដែលទទួលបានក្រុមការងារសាងសង់កំពុងខិតខំធ្វេីការងារហេីយគម្រោងនេះនឹងអាចឲ្យបងប្អូនប្រជាពលរដ្ឋធ្វេីដំណេីរបានមុនព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ។ នេះបើតាមការឲ្យដឹងពីលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែសីហា។ ទន្ទឹមនេះ លោក អភិបាលរងសូមគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ បិតាស្ថាបនិកសន្តិភាពរបស់ប្រជាពលរដ្ឋកម្ពុជាយេីង៕ អត្ថបទ៖ អក្ខរា
រាជរដ្ឋាភិបាលស្រករថ្មី ធានាស្ថានភាពសេដ្ឋកិច្ច និងសុខសុវត្ថិភាពប្រសើរជាងអ្នកជំនាន់មុនទេ?
តើស្ថានភាពសេដ្ឋកិច្ចប្រសើរជាងអ្នកជំនាន់មុនទេ ? តើសុខសុវត្ថិភាពមានការធានាជាងអ្នកជំនាន់មុនទេ ? នេះជាការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលស្រករថ្មី។ ស្រង់គំនិតសំណេះសំណាលរបស់សម្តេចតេជោ ហ៊ុនសែន ក្នុងពិធីសំណេះសំណាលជាមួយសមាជិករដ្ឋសភា និងរាជរដ្ឋាភិបាលចាស់ ថ្មី នាវិមាន ៧ មករា ថ្ងៃទី១០ សីហា ២០២៣ ដែលត្រូវបានឲ្យដឹងពីឯកឧត្តម ខៀវ កាញារីទ្ធ បេក្ខភាពជាប់ឆ្នោតជាតំណាងរាស្ត្រ នីតិកាលទី៧ មណ្ឌលខេត្តកំពង់ចាម។ គួរបញ្ជាក់ថា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន […]
មិនមែនលើកទី១ទេ! អាជា្ញធរបន្តចាប់បានពងមាន់ជាង ៣ម៉ឺនគ្រាប់ ដឹកពីវៀតណាមខុសច្បាប់តាមច្រកព្រំដែននៅតាកែវ
នៅវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ នាថ្ងៃទី១០ខែសីហាឆ្នាំ ២០២៣ ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តមតាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ឱ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ចុះស្ទាក់ចាប់រថយន្តមួយគ្រឿងម៉ាកHYUNDAI ស្លាកលេខភ្នំពេញ 3F 5492 ដឹកពងមាន់ចំនួន៣៦០,០០០គ្រាប់ ដឹកចេញពីប្រទេសវៀតណាម តាមច្រកកំពង់អំពិល ស្រុកបុរីជលសារ ខេត្តតាកែវ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ រួចឆ្ពោះទៅលក់ចែកចាយនៅខេត្តកំពង់ធំ(តាមការឆ្លើយបំភ្លឺរបស់ម្ចាស់ដឹកពងមាន់)។ ក្រុមការងារបានឃាត់នៅចំណុច ភូមិ វាលថ្លាន់សង្កាត់គងនយខណ្ឌដង្កោរាជធានីភ្នំពេញ។ ក្រុមការងារបាននាំយកពងមាន់ និងវត្ថុតាងទាំងនោះទៅរក្សាទុកនៅចត្តាឡីស័ករបស់អគ្គនាយកដ្ឋានសុខសត្វ និងផលិតកម្មសត្វ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។ […]
លោក គីម ជុងអ៊ុន ដកដំណែងមន្ត្រីយោធាកំពូលម្នាក់ និងអំពាវនាវអោយមានការរៀបចំផែនការសង្គ្រាម
លោក គីម ជុងអ៊ុន ដកដំណែងមន្ត្រីយោធាកំពូលម្នាក់ និងអំពាវនាវអោយមានការរៀបចំផែនការសង្គ្រាម
សមាសភាពគណៈរដ្ឋមន្រ្តីថ្មីត្រូវបានបើកបង្ហាញជាផ្លូវការក្នុងជំនួបសម្តេចតេជោ ហ៊ុន សែន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គី
ចែកចាយបន្ទាន់! អាជ្ញាធរប្រាប់ពលរដ្ឋកុំបរិភោគសត្វកំភេមខ្មោច ក្រោយមានអ្នកពុលស្លាប់
អាជ្ញាធរខេត្តព្រះវិហារអំពាវនាវដល់ពលរដ្ឋកុំឱ្យហូបសត្វកំភេមខ្មោច បន្ទាប់ពីពីរនាក់ប្តីប្រពន្ធនៅស្រុកជាំក្សាន្តបានស្លាប់ដោយសារហូបសត្វកំភេមខ្មោចកាលពីថ្ងៃទី៥ ខែសីហា។ ទន្ទឹមនេះ អាជ្ញាធរប្រាប់កុំឱ្យពលរដ្ឋហូបរុក្ខជាតិផ្សិតឬសត្វល្អិតដែលមិនស្គាល់ ពីព្រោះកន្លងមកតែងតែមានអ្នកពុលស្លាប់ជារឿយៗ៕ អត្ថបទ៖ អក្ខរា
រដ្ឋមន្ត្រីការបរទេសចិន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា មុនការចាប់ផ្តើមរាជរដ្ឋាភិបាលថ្មី អាណត្តិទី៧
ឯកឧត្តម វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣។ ទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស។ សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថាក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម វ៉ាង […]
បេក្ខភាព Miss Grand Cambodia 2023 កញ្ញា អូ ដាវី មិនចុះចាញ់សុខចិត្តជិះរទះរុញក្នុងថ្ងៃប្រកួតឈុតហែលទឹក
មកទល់ពេលនេះជើងរបស់បេក្ខភាព Miss Grand Cambodia 2023 កញ្ញា អូ ដាវី នៅតែពុំទាន់ជាសះស្បើយនៅ ឡើយទេ នាងនៅតែជិះរទះរុញ ឬប្រើឈើច្រត់ដើម្បីទប់លំនឹង ជាក់ស្តែងនៅក្នុងថ្ងៃប្រកួតឈុតហែលទឹក នាងបានធ្វើឱ្យមហាជនកាន់តែចាប់អារម្មណ៍ខ្លាំងពីការតស៊ូប្រឹងប្រែងរបស់នាង ។

