កំលាំងជំនាញអង្គភាពសុីម៉ាក់បានផ្តល់ការហ្វឹកហ្វឺនជំនាញសកម្មភាពមីនមនុស្សធម៌ជូនមន្ត្រីជំនាញសកម្មភាពមីនរបស់ប្រទេសអ៊ុយក្រែនមកពីអង្គភាពផ្តល់សេវាកម្មក្នុងគ្រាអាសន្ន(SESU) កាលពីថ្ងៃទី៥-៩ ខែកក្កដា ឆ្នាំ២០២៣ នៅប្រទេសប៉ូឡូញ។ វគ្គហ្វឹកហ្វឺននេះបានដំណេីរដោយជោគជ័យនិងបានវិលត្រឡប់មកមាតុភូមិវិញដោយសុវត្ថិភាព។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់។ ឯកឧត្តមបញ្ជាក់ថា វគ្គហ្វឹកហ្វឺននេះអាចដំណេីការទៅបានដោយមានការសំរបសំរួលពីរដ្ឋាភិបាលជប៉ុនតាមរយ:ទីភ្នាក់កិច្ចសហប្រតិបតិ្តការអន្តរជាតិ(JICA) និងទទួលបានការអនុញ្ញាតិដ៍ខ្ពង់ខ្ពស់បំផុតពីសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល។ ជាមួយគ្នានេះ ស្ថានទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី១១ ខែកក្កដាម្សិលមិញ បានឲ្យដឹងថា កាលពីថ្ងៃទី៣ ដល់ថ្ងៃទី ៧ ខែកក្កដា មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបណ្តុះបណ្តាលដល់ទីភ្នាក់ងាររដ្ឋក្នុងគ្រាអាសន្នរបស់អ៊ុយក្រែន […]
Archives
តារាសម្តែង កុល ដាវី អស់សង្ឃឹមក្នុងការយកកូនទី ២ !
ទន្ទឹមនិងការវិលត្រឡប់ចូលសិល្បៈវិញ ស្រាប់តែតារាសម្តែង កុល ដាវី បានបង្ហាញនូវក្តីអស់សង្ឃឹមថា នាងមិនអាចយកកូនទី ២ បានទេ ដោយសារ តែបញ្ហា សុខភាព ប្រសិនបើនាងនៅ តែរឹងទទឹងចង់បង្កើតកូនទី ២ ជីវិតនាងអាចជួបនិងបញ្ហា ។
Idol តន់ ចន្ទសីម៉ា ទើបតែ Sad មិនបានប៉ុន្មានផង មកមើលលោក ខាន់ ជេមស៌ វិញកាន់តែ Sad ខ្លាំងក្នុងបទចម្រៀង « គេលួចចិញ្ចឹមអូន » ប៉ុន្តែពិរោះខ្លាំង !
កញ្ញា តន់ ចន្ទសីម៉ា តារាចម្រៀងនៅក្នងផលិតកម្ម Galaxy Navatra ទើបតែចេញបទចម្រៀង Sad មិនបានប៉ុន្មានផង ស្រាប់តែពេលនេះលោក ខាន់ ជេមស៌ ក៏បានបង្ហើរសំនៀងជាមួយបទ ចម្រៀងមនោរសញ្ចេតនាខូចចិត្តយ៉ាងខ្លាំងក្លា ដែលមានចំណងជើងថា « គេលួចចិញ្ចឹមអូន » ។
ព្យុះភ្លៀងនិងទឹកជំនន់ បន្តលុកលុយភាគឦសានសហរដ្ឋអាមេរិក
ការជន់លិចយ៉ាងខ្លាំងក្លាដែលបង្កឡើងដោយភ្លៀងធ្លាក់ បាននិងកំពុងបន្តលុកលុយតំបន់ភាគឦសាននៃសហរដ្ឋអាមេរិក ដោយរដ្ឋ New York និង Vermont ជាកន្លែងរងគ្រោះធ្ងន់ធ្ងរជាងគេ។
៣ឆ្នាំមកនេះ ហ្វេសប៊ុកសម្តេច ស ខេង ទទួលមតិយោបល់ និងសំណូមពរពីពលរដ្ឋជាង ៣ពាន់គណនី
នៅថ្ងៃទី១១ ខែកក្កដានេះ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងពីលទ្ធផលការងារ របស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់សម្តេច ប្រចាំឆមាសទី១ ឆ្នាំ២០២៣។ របាយការណ៍បានឲ្យដឹងថា ចាប់ពីខែមករា រហូតដល់ ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារបានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃចំនួន ៣៩៧គណនី បានដោះស្រាយ និងឆ្លើយតបចំនួន ១៣២គណនី កំពុងដោះស្រាយចំនួន […]
ស្រ្តីខ្មែរ៣រូបដំបូងគេ បានបញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិលពីប្រទេសរុស្ស៊ី
ស្រ្តីកូនខ្មែរ៣រូបបានបង្ហាញនូវភាពអស្ចារ្យជូនមាតុភូមិដោយក្នុងនេះបានរៀនបញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិលដំបូងគេបង្អស់ប្រកបដោយជោគជ័យពីប្រទេសរុស្ស៊ី។
សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យអាជ្ញាធរបញ្ចេញរថយន្តដឹកជញ្ជូនកម្មករកម្មការិនីទៅបោះឆ្នោត ដោយគ្មានការរើសអើងបក្សនយោបាយ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ណែនាំឲ្យអាជ្ញាធររាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងក្នុងរង្វង់ ៣០០ ទៅ ៣៥០គ្រឿង ដើម្បីដឹកជញ្ជូនកម្មករកម្មការិនីទៅបោះឆ្នោតនៅតាមបណ្តាខេត្តនានា។ ក្នុងសារសំឡេងសម្តេចតេជោ តាមតេឡេក្រាមនៅរសៀលថ្ងៃទី១១ ខែកក្កដានេះ បញ្ជាក់ថា ការរៀបចំរថយន្តដឹកកម្មករទៅស្រុកំណើតនេះ ដោយមិនគិតថ្លៃ គ្មានការរើសអើងបក្សនយោបាយ ពណ៌សម្បុរអ្វីនោះទេ ហើយការដឹកជញ្ជូននេះ មិនមានការសួរនាំថា បោះឆ្នោតឲ្យគណបក្សណានោះទេ។ យ៉ាងណាមិញ សម្តេចតេជោបានណែនាំដល់អាជ្ញាធរត្រូវធានាថា កម្មករកម្មការិនីដែលចេញដំណើរទៅបោះឆ្នោតនៅថ្ងៃទី២២ ខែកក្កដា […]
១សប្តាហ៍ដើមខែកក្កដានេះ ភ្ញៀវទេសចរជាង ២៨ម៉ឺននាក់ ដើរកម្សាន្តនៅទូទាំងប្រទេស, ភ្ញៀវអន្តរជាតិកើនឡើងជាង ៧ភាគរយ
តាមរបាយការណ៍ទទួលបានពីមន្ទីរទេសចរណ៍រាជធានី ខេត្ត បានឲ្យដឹងថា៖ ស្ថានភាពភ្ញៀវទេសចរប្រចាំសប្តាហ៍ (ចាប់ពីថ្ងៃទី០៣-០៩ ខែកក្កដា ឆ្នាំ២០២៣) ដែលបានទៅទស្សនាកម្សាន្តតាមតំបន់ និងរមណីយដ្ឋានទេសចរណ៍នានានៅទូទាំងប្រទេស មានភ្ញៀវសរុបមានចំនួន ២៨៦.៩៥៩ នាក់ ក្នុងនោះ៖ ភ្ញៀវជាតិ ២៥០.៨៨៧ នាក់ និងភ្ញៀវអន្តរជាតិ ៣៦.០៧២ នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ៦១.៣៨០ នាក់ ខេត្តបាត់ដំបង […]
សម្តេចតេជោ ហ៊ុន សែន ហួសចិត្តអ្នកយករឿងជំនន់ទឹកភ្លៀង មកវាយប្រហាររាជរដ្ឋាភិបាល
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន សម្តែងការហួសចិត្តចំពោះអ្នកយករឿងជំនន់ទឹកភ្លៀងនៅកម្ពុជាមកធ្វើជាប្រធានបទវាយប្រហាររាជរដ្ឋាភិបាល។ តាមរយៈសារលើ Twitter ផ្លូវការសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១១ ខែកក្កដានេះ បានសរសេរថា៖ “ជំនន់ទឹកភ្លៀងកំពុងវាយប្រហារយ៉ាងខ្លាំងនៅអាមេរិក និងអឺរ៉ុប ដូចអត់មានអ្នកនិយាយ។ ចម្លែកនៅស្រុកខ្មែរភ្លៀងធ្លាក់កម្រិត ១៥៣មិល្លីម៉ែត្រមិនធ្លាប់មាន បែរជានាំគ្នាធ្វើជាប្រធានបទវាយប្រហាររាជរដ្ឋាភិបាល”។ គួរជម្រាបថា កាលពីល្ងាចថ្ងៃទី៣ ខែកក្កដា ភ្លៀងធ្លាក់ដ៏ជោគជាំនៅក្នុងរាជធានីភ្នំពេញ មានកម្ពស់ទឹកភ្លៀងឡើងដល់ទី១៥៣មីល្លីម៉ែត្រ។ បើតាមមន្ទីរសាធារណការភ្នំពេញ […]
សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាកំពុងស្ថិតក្នុងបរិបទប្រជាសាស្ត្រមួយល្អប្រសើរ សម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិបានលឿនជាងមុន
កម្ពុជាកំពុងស្ថិតក្នុងបរិបទប្រជាសាស្ត្រមួយល្អប្រសើរសម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិបានលឿនជាងមុន ដោយសារមានប្រជាជនក្នុងវ័យធ្វើការច្រើន និងប្រជាជនវ័យក្នុងបន្ទុកតិចដែលចំនួនប្រជាជន វ័យ១៥-៦០ឆ្នាំ នឹងកើនដល់៦៥ភាគរយនៃប្រជាជនសរុប និងផលធៀបវ័យក្នុងបន្ទុកសរុបនឹងថយចុះដល់ចំនួន៥៤នាក់ ក្នុង ចំណោមប្រជាជនវ័យ១៥-៦០ឆ្នាំ ១០០នាក់ នៅឆ្នាំ២០៤០ ដែលបរិបទនេះ ហៅថា ភាគលាភប្រជាសាស្ត្រ។ នេះបើតាមសារលិខិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសទិវាប្រជាជនពិភពលោកលើកទី៣៤ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងសារលិខិតសម្តេចតេជោ បានឲ្យដឹងពីចំនួនការកើនឡើងគួរឱ្យចាប់អារម្មណ៍របស់ប្រជាជនកម្ពុជា។ ក្នុងអំឡុងពេលជាងពីរទស្សវត្សរ៍កន្លងទៅនេះ […]

