ជួបកំពូលតារាចម្រៀងល្បីៗក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្សEXPREZ TOUR CONCERT នៅលើទឹកដីខេត្តពោធិ៍សាត់ !

ចុងសប្តាហ៍នេះកំពូលតារាចម្រៀងល្បីៗប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា នឹងមានវត្តមាននៅក្នុងការប្រគំតន្រ្តីខ្នាតយក្ស EXPREZ TOUR CONCERT នៅក្នុងរដូវកាលថ្មីនេះនៅលើទឹកដីខេត្តពោធិ៍សាត់ ។   សម្រាប់កំពូលតារាចម្រៀងល្បីៗដែលនឹងអង្រួញឆាក EXPREZ TOUR CONCERT នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥ នៅតារាងបាល់ទាត់ក្រុងពោធិ៍សាត់ ជួបជាមួយលោក ព្រាប សុវត្ថិ , លោក ខេម , […]

កម្ពុជា-ឆែក ប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ ម៉ាកេតា កូល ហៃកូវ៉ា (Markéta Kolc Hájková) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឆែកប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព​ នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប, […]

ឯកអគ្គរដ្ឋទូតប្រេស៊ីល ប្ដេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ វីវៀន ឡូស សាន់ម៉ាទីន (Vivian Loss Sanmartin) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីលប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប, លោកជំទាវឯកអគ្គរដ្ឋទូត បានបង្ហាញនូវសេចក្ដីសោមនស្សជាខ្លាំង ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រេស៊ីលទី១ ប្រចាំកម្ពុជា […]

ក្រុមការងារបុរី ឡេង ណាវ៉ាត្រា ៦អា បន្តធ្វើការដោះស្រាយបន្តបន្ទាប់ជូនអតិថិជនដែលបានអញ្ជើញមកជជែកពិគ្រោះគ្នា!

ឈរលើគោលការណ៍ឈ្នះឈ្នះទាំងអស់គ្នា អតិថិជនបុរី ឡេង ណាវ៉ាត្រា មួយចំនួនបានមកបន្តទទួលយកដំណោះស្រាយជាមួយក្រុមការងារបុរីជាបន្តបន្ទាប់ ប្រកបដោយស្នាមញញឹមទាំងអស់គ្នា។ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ ដែលបានបន្តផ្សព្វផ្សាយលើបណ្តាញសង្គមបង្ហាញពីសកម្មភាពខិតខំប្រឹងប្រែងដោះស្រាយបញ្ចប់បញ្ហាជូនអតិថិជន បានលើកឡើងថា៖ «បុរីឡេង ណាវ៉ាត្រា ឈរលើគោលការណ៍ដោះស្រាយ មិនឲ្យពុកម៉ែបងប្អូនខាតបង់អត្ថប្រយោជន៍ឡើយ»។ ជាមួយគ្នានេះ អ្នកឧកញ៉ាបានថ្លែងអំណរគុណដល់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ព្រមទាំងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានជួយសម្របសម្រួលប្លង់ជូនអតិថិជនបុរីឡេង ណាវ៉ាត្រា។ បច្ចុប្បន្នក្រុមការងារបុរី […]

ក្រុមហ៊ុនអាម៉េរិកធំៗ ប្ដេជ្ញាបន្តពង្រីកការវិនិយោគក្នុងវិស័យសក្ដានុពលនៅកម្ពុជា

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Ted Osius (ឯកអគ្គរដ្ឋទូតអាម៉េរិកចូលនិវត្តន៍) អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ABC) និង គណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប, ឯកឧត្តម Ted […]

ថៃបង្ខំចិត្តបិទច្រករបៀង សាលារៀន និងពង្រឹងកម្លាំងតាមព្រំដែន ក្រោយការប៉ះទង្គិចគ្នានៅមីយ៉ាន់ម៉ា

កងកម្លាំងថៃ សម្រេចបិទច្រករបៀង សាលារៀន និងរឹតបន្តឹងសន្តិសុខតាមបណ្តោយព្រំដែនជាមួយមីយ៉ាន់ម៉ា បន្ទាប់ពីការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាជាច្រើនថ្ងៃក្នុងសង្រ្គាមមីយ៉ាន់ និងក្រុមឧទ្ទាម ដែលធ្វើឱ្យគ្រាប់បេ និងគ្រាប់កាំភ្លើងត្បាល់ចូលក្នុងទឹកដីថៃ។ កាសែតថៃ Khaosod English បានផ្សាយដោយដកស្រង់ការលើកឡើងរបស់លោក Maitri Chupricha មេបញ្ជាការកងកម្លាំងណារេសួន បានបញ្ជាឱ្យបិទច្រកឆ្លងកាត់ព្រំដែនក្រៅផ្លូវការទាំងអស់ក្នុងខេត្ត តាក រួមទាំងច្រកផ្លូវទឹកផង។ សាលាបឋមសិក្សាមួយន្លែង ដែលស្ថិតនៅចម្ងាយតែប៉ុន្មានរយម៉ែត្រពីព្រំដែន បានផ្អាកថ្នាក់រៀនដោយគ្មានកាលកំណត់ បន្ទាប់ពីរកឃើញថា មានគ្រាប់កាំភ្លើងធ្លាក់នៅក្នុងបរិវេណសាលាកាលពីសប្តាហ៍មុន។ គួរឲ្យដឹងថា វិធានការរបស់កងកម្លាំងថៃធ្វើឡើងបន្ទាប់ពីគ្រាប់បេធ្លាក់ចូលក្នុងប្រទេសថៃ […]

ដើម្បីរក្សាតុល្យភាពសេដ្ឋកិច្ច និងទំនាក់ទំនង ប្រធានាធិបតីបារាំង ធ្វើដំណើរទស្សនកិច្ចនៅចិនក្នុងសប្តាហ៍នេះ

ប្រធានាធិបតីបារាំង Emmanuel Macron គ្រោងនឹងធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន ក្នុងសប្ដាហ៍នេះដែលជាដំណើរទស្សនកិច្ចលើកទី៤ ខណៈ អឺរ៉ុបកំពុងព្យាយាមរក្សាតុល្យភាពសេដ្ឋកិច្ច និងទំនាក់ទំនងជាមួយមហាអំណាចសេដ្ឋកិច្ចលេខទី២របស់ពិភពលោកដែលជាគូប្រជែងផង និងជាដៃគូផង ក្នុងគ្រាមួយនៃភាពចលាចលពាណិជ្ជកម្មសកល។  ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយដោយដកស្រង់សម្តីក្រុមអ្នកវិភាគបាននិយាយថា លោក Macron កន្លងមកបានព្យាយាមបង្ហាញពីភាពខ្លាំងរបស់អឺរ៉ុបប្រឈមមុខនឹងចិន ហើយប្រុងប្រយ័ត្នកុំធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បា។ លោក Macron ដែលនឹងត្រូវចាប់ផ្ដើមបំពេញទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងប៉េកាំង នៅថ្ងៃពុធសប្ដាហ៍នេះ នឹងត្រូវជួបប្រធានាធិបតីចិន ស៊ី ជីនពីង នៅថ្ងៃព្រហស្បតិ៍ […]

ប្រទះឃើញកូនផ្សោតទី៨ សម្រាប់ឆ្នាំ២០២៥ នៅអន្លង់កាំពី ខេត្តក្រចេះ

កូនផ្សោតដែលទើបកើតថ្មីចំនួន១ក្បាល ត្រូវបានក្រុមអ្នកស្រាវជ្រាវនិងល្បាតនៃរដ្ឋបាលជលផល និងអង្គការ WWF កម្ពុជា បានប្រទះឃើញ នៅវេលាម៉ោង១៥និង៤០នាទីរសៀល ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នៅតំបន់អន្លង់ផ្សោតកាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា កូនផ្សោតថ្មីទី៨នេះ មានអាយុប្រហែល១ថ្ងៃ មានសុខភាពល្អ និងកំពុងបណ្តើរដោយមេដែលមានលេខកូដសម្គាល់១៣៨ រួមជាមួយក្រុមសត្វផ្សោតធំៗចំនួន៤ក្បាលផ្សេងទៀត។ គួរបញ្ជាក់ថា ឆ្នាំ២០២៥ គឺជាឆ្នាំនៃកំណត់ត្រាប្រវត្តិសាស្រ្តជាលើកទី១ របស់កម្ពុជា […]

សម្តេច ហេង សំរិន៖ បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជំនះ ៧មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»

ថ្ងៃ២ ធ្នូ ឆ្នាំ១៩៧៨-២ធ្នូឆ្នាំ២០២៥ ជាខួបអនុស្សាវរីយ៍លើកទី៤៧ ថ្ងៃកំណើត “រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា” ដែលមានឈ្មោះដើម “រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា” បង្កើតឡើងនៅតំបន់រំដោះ ភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។ លើបណ្តាញសង្គមសម្តេច ហេង សំរិន មានប្រសាសន៍ថារណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេច ហេង សំរិន សម្តេច ជា […]

ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន ពេញចិត្តចំពោះកាលានុវត្តភាពវិនិយោគដ៏ទាក់ទាញរបស់កម្ពុជា

ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ASEAN Business Council) ដឹកនាំដោយឯកឧត្តមឯកអគ្គរដ្ឋទូត TED Osius អនុប្រធានជាន់ខ្ពស់ និងនាយកគ្រប់គ្រងតំបន់ ព្រមទាំងលោក-លោកស្រីតំណាងក្រុមហ៊ុនអាម៉េរិកធំៗ ដែលជាសមាជិកក្រុមប្រឹក្សា បានមកទស្សនកិច្ចសិក្សាស្វែងយល់ពីស្ថានភាពពិត និងកាលានុវត្តភាពវិនិយោគក្នុងវិស័យជាច្រើនរួមទាំងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ចនៅប្រទេសកម្ពុជា។​ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានទទួលជួបពិភាក្សាការងារជាមួយប្រតិភូរបស់ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាយជ្រាលជ្រៅជូនចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត TED Osius និងសមាជិកក្រុមប្រឹក្សា […]