កងកម្លាំងថៃ សម្រេចបិទច្រករបៀង សាលារៀន និងរឹតបន្តឹងសន្តិសុខតាមបណ្តោយព្រំដែនជាមួយមីយ៉ាន់ម៉ា បន្ទាប់ពីការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាជាច្រើនថ្ងៃក្នុងសង្រ្គាមមីយ៉ាន់ និងក្រុមឧទ្ទាម ដែលធ្វើឱ្យគ្រាប់បេ និងគ្រាប់កាំភ្លើងត្បាល់ចូលក្នុងទឹកដីថៃ។ កាសែតថៃ Khaosod English បានផ្សាយដោយដកស្រង់ការលើកឡើងរបស់លោក Maitri Chupricha មេបញ្ជាការកងកម្លាំងណារេសួន បានបញ្ជាឱ្យបិទច្រកឆ្លងកាត់ព្រំដែនក្រៅផ្លូវការទាំងអស់ក្នុងខេត្ត តាក រួមទាំងច្រកផ្លូវទឹកផង។ សាលាបឋមសិក្សាមួយន្លែង ដែលស្ថិតនៅចម្ងាយតែប៉ុន្មានរយម៉ែត្រពីព្រំដែន បានផ្អាកថ្នាក់រៀនដោយគ្មានកាលកំណត់ បន្ទាប់ពីរកឃើញថា មានគ្រាប់កាំភ្លើងធ្លាក់នៅក្នុងបរិវេណសាលាកាលពីសប្តាហ៍មុន។ គួរឲ្យដឹងថា វិធានការរបស់កងកម្លាំងថៃធ្វើឡើងបន្ទាប់ពីគ្រាប់បេធ្លាក់ចូលក្នុងប្រទេសថៃ […]
Archives
ដើម្បីរក្សាតុល្យភាពសេដ្ឋកិច្ច និងទំនាក់ទំនង ប្រធានាធិបតីបារាំង ធ្វើដំណើរទស្សនកិច្ចនៅចិនក្នុងសប្តាហ៍នេះ
ប្រធានាធិបតីបារាំង Emmanuel Macron គ្រោងនឹងធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន ក្នុងសប្ដាហ៍នេះដែលជាដំណើរទស្សនកិច្ចលើកទី៤ ខណៈ អឺរ៉ុបកំពុងព្យាយាមរក្សាតុល្យភាពសេដ្ឋកិច្ច និងទំនាក់ទំនងជាមួយមហាអំណាចសេដ្ឋកិច្ចលេខទី២របស់ពិភពលោកដែលជាគូប្រជែងផង និងជាដៃគូផង ក្នុងគ្រាមួយនៃភាពចលាចលពាណិជ្ជកម្មសកល។ ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយដោយដកស្រង់សម្តីក្រុមអ្នកវិភាគបាននិយាយថា លោក Macron កន្លងមកបានព្យាយាមបង្ហាញពីភាពខ្លាំងរបស់អឺរ៉ុបប្រឈមមុខនឹងចិន ហើយប្រុងប្រយ័ត្នកុំធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បា។ លោក Macron ដែលនឹងត្រូវចាប់ផ្ដើមបំពេញទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងប៉េកាំង នៅថ្ងៃពុធសប្ដាហ៍នេះ នឹងត្រូវជួបប្រធានាធិបតីចិន ស៊ី ជីនពីង នៅថ្ងៃព្រហស្បតិ៍ […]
ប្រទះឃើញកូនផ្សោតទី៨ សម្រាប់ឆ្នាំ២០២៥ នៅអន្លង់កាំពី ខេត្តក្រចេះ
កូនផ្សោតដែលទើបកើតថ្មីចំនួន១ក្បាល ត្រូវបានក្រុមអ្នកស្រាវជ្រាវនិងល្បាតនៃរដ្ឋបាលជលផល និងអង្គការ WWF កម្ពុជា បានប្រទះឃើញ នៅវេលាម៉ោង១៥និង៤០នាទីរសៀល ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នៅតំបន់អន្លង់ផ្សោតកាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា កូនផ្សោតថ្មីទី៨នេះ មានអាយុប្រហែល១ថ្ងៃ មានសុខភាពល្អ និងកំពុងបណ្តើរដោយមេដែលមានលេខកូដសម្គាល់១៣៨ រួមជាមួយក្រុមសត្វផ្សោតធំៗចំនួន៤ក្បាលផ្សេងទៀត។ គួរបញ្ជាក់ថា ឆ្នាំ២០២៥ គឺជាឆ្នាំនៃកំណត់ត្រាប្រវត្តិសាស្រ្តជាលើកទី១ របស់កម្ពុជា […]
សម្តេច ហេង សំរិន៖ បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជំនះ ៧មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»
ថ្ងៃ២ ធ្នូ ឆ្នាំ១៩៧៨-២ធ្នូឆ្នាំ២០២៥ ជាខួបអនុស្សាវរីយ៍លើកទី៤៧ ថ្ងៃកំណើត “រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា” ដែលមានឈ្មោះដើម “រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា” បង្កើតឡើងនៅតំបន់រំដោះ ភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។ លើបណ្តាញសង្គមសម្តេច ហេង សំរិន មានប្រសាសន៍ថារណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេច ហេង សំរិន សម្តេច ជា […]
ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន ពេញចិត្តចំពោះកាលានុវត្តភាពវិនិយោគដ៏ទាក់ទាញរបស់កម្ពុជា
ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ASEAN Business Council) ដឹកនាំដោយឯកឧត្តមឯកអគ្គរដ្ឋទូត TED Osius អនុប្រធានជាន់ខ្ពស់ និងនាយកគ្រប់គ្រងតំបន់ ព្រមទាំងលោក-លោកស្រីតំណាងក្រុមហ៊ុនអាម៉េរិកធំៗ ដែលជាសមាជិកក្រុមប្រឹក្សា បានមកទស្សនកិច្ចសិក្សាស្វែងយល់ពីស្ថានភាពពិត និងកាលានុវត្តភាពវិនិយោគក្នុងវិស័យជាច្រើនរួមទាំងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ចនៅប្រទេសកម្ពុជា។ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានទទួលជួបពិភាក្សាការងារជាមួយប្រតិភូរបស់ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាយជ្រាលជ្រៅជូនចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត TED Osius និងសមាជិកក្រុមប្រឹក្សា […]
អាយុច្រើនពិតមែន ស្វែង សុជាតា ហាមមិនឱ្យភ្ញៀវធ្វើរឿងនេះក្នុងថ្ងៃរៀបការ !
ថ្វីដ្បិតតែមានអាយុច្រើននិងធ្លាប់រៀបការរួចហើយក្តី តែតារាសម្តែង ស្វែង សុជាតា បានហាមភ្ញៀវកិត្តិយសដែលចូលរួមក្នុងពិធីមង្គលការបស់ខ្លួន មិនឱ្យធ្វើរឿងមួយនេះ ។ បើតាមគម្រោងមង្គលការរបស់តារាសម្តែង ស្វែង សុជាតា នឹងរៀបចំឡើងនៅថ្ងៃ ០៥ ខែ ធ្នូ ឆ្នាំ២០២៥ខាងមុខនេះនៅក្នុងបុរីបឹងបៃតង២ ដោយនាងបានអញ្ជើញភ្ញៀវកិត្តិយសក្នុងនិងក្រៅសិល្បៈជាច្រើនចូលរួមពិធីមង្គលការរបស់ខ្លួន ។ មុនពិធីមង្គលការចូលមកដល់ តារាសម្តែង ស្វែង សុជាតា បានប្រាប់ថា « ថ្ងៃមង្គអាពាហ៍ពិពាហ៍ខ្ញុំមិនប្រកាន់ពណ៌សម្លៀកបំពាក់ភ្ញៀវទេ តែសុំកុំស្លៀកពណ៌ខ្មៅសុទ្ធចូលរួមពិធី » ។ ទោះបីជាតារាសម្តែង […]
ឃាត់ខ្លួនជនសង្ស័យចំនួន១៩នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅខេត្តសៀមរាប
ជនសង្ស័យចំនួន១៩នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ នៅចំណុចផ្ទះវីឡាជួល ស្ថិតនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងខេត្តសៀមរាប ខេត្តសៀមរាប ក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានដឹកនាំប្រតិបត្តិការនេះ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ដោយបានចុះត្រួតពិនិត្យនៅទីតាំងសង្ស័យ ហើយឈានទៅឃាត់ខ្លួនជនសង្ស័យខាងលើ ដោយផ្អែកតាមរបាយការណ៍ស្រាវជ្រាវអំពីការឆបោក បន្ទាប់ពីក្រុមនេះ ទើបតែមកស្នាក់នៅក្នុងខេត្តសៀមរាបបានរយ:ពេលប្រហែល០២សប្តាហ៍ ត្រៀមធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្រោមរូបភាពទំនាក់ទំនងអតិថិជនវិនិយោគទិញភាគហ៊ុន ដោយមានគោលដៅទៅប្រទេសផ្សេងៗ។ […]
ICRC នឹងបន្តតាមដានសុខទុក្ខរបស់វីរកងទ័ពកម្ពុជាទាំង ១៨ និងសន្យាធ្វើការជាបន្តចំពោះបញ្ហានេះជាមួយគ្រប់ភាគីពាក់ព័ន្ធ
ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានស្នើ សុំ ឱ្យ អង្គការ កាកបាទក្រហមអន្តរជាតិ (ICRC) បន្តតាមដាន សុខទុក្ខ របស់វីរកងទ័ពកម្ពុជាទាំង១៨រូប និងជំរុញឱ្យថៃ ដោះលែងយោធិនកម្ពុជាទាំងអស់។ ការលើកឡើងនេះធ្វើឡើងកាលពី ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ អំឡុងពេលនៃជំនួប ពិភាក្សា ការងាររវាងឯកឧត្តម និងលោក […]
ឯកឧត្តម ហ៊ុន ម៉ានី លើកទឹកចិត្តឲ្យយុវជននៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ ចូលរួមផ្សព្វផ្សាយពីសក្តានុពលរបស់កម្ពុជា
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានលើកទឹកចិត្តឱ្យប្រតិភូយុវជននៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍(កម្ពុជា) ទាំងអស់ ត្រូវចាប់យកឱកាសនេះដើម្បីបង្ហាញនូវសក្តានុពលរបស់កម្ពុជា ក៏ដូចជាទាញយកនូវបទពិសោធផ្សេងៗទៀត ដើម្បីចូលរួមបន្តអភិវឌ្ឍន៍ប្រទេសជាតិតាមចំណេះជំនាញរៀងៗខ្លួន។ ការលើកទឹកចិត្តនេះបានធ្វើឡើង នៅក្នុងឱកាសជួបសំណេះសំណាលជាមួយប្រតិភូយុវជននៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍(កម្ពុជា) នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីផ្តល់អនុសាសន៍ណែនាំតម្រង់ទិស ចែករំលែកបទពិសោធ និងការលើកទឹកចិត្ត មុនចេញដំណើរទៅចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៩ ឆ្នាំ២០២៦ នៅប្រទេសជប៉ុន នាពេលខាងមុខ។ Looក្នុងជំនួបដែលបានប្រព្រឹត្តទៅនៅសាលាភូមិន្ទរដ្ឋបាល ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ, ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានយុវជន […]
អាជ្ញាធរជាតិអប្សរាពង្រីកផែនការទេសចរថ្មីៗ ដើម្បីទាក់ទាញ និងពន្យារការស្នាក់នៅរបស់ភ្ញៀវដែលមកលេងតំបន់អង្គរ
អាជ្ញាធរជាតិអប្សរាកំពុងអនុវត្តន៍គម្រោងការងារទេសចរណ៍ថ្មីៗ ដើម្បីពន្យារការស្នាក់នៅរបស់ភ្ញៀវដែលមកលេងតំបន់អង្គរឱ្យបានយូរ។ មន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ ឱ្យដឹងថា អាជ្ញាធរជាតិអប្សរាមានគម្រោងទេសចរណ៍ថ្មីៗបន្ថែមទៀតជាបន្តបន្ទាប់ ដើម្បីទាក់ទាញនិងពន្យារពេលរបស់ភ្ញៀវដែលមកទស្សនាឱ្យស្នាក់នៅតំបន់អង្គរបានយូរ។ លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានថ្លែងថា អាជ្ញាធរជាតិអប្សរា កំពុងតែអនុវត្តន៍ផែនការមេ ដែលស្របនឹងយុទ្ធសាស្ត្រ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ឱ្យបានសម្រេចទៅតាមទិសដៅ។ លោកថា ដើម្បីសម្រេចឱ្យបានទៅតាមផែនការនិងទិសដៅរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ព្រមទាំងទាក់ទាញភ្ញៀវទេសចរ ដែលមកលេងតំបន់អង្គរឱ្យបន្តការស្នាក់នៅបានយូរ […]

