អតិថិជនទិញផ្ទះក្នុងបុរី ឡេង ណាវ៉ាត្រា សប្បាយចិត្តក្រោយមានជំនួបជិត៣ម៉ោងជាមួយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

អតិថិជនទិញផ្ទះរបស់ក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា គម្រោង៦Aបានធូរស្បើយក្នុងចិត្តនិងសប្បាយ រីករាយបន្ទាប់ពីពួកគាត់បានមកស្វែងយល់និងដោះស្រាយបញ្ហាដោយផ្ទាល់ជាមួយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កាលពីវេលាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងបរិវេណបុរីគម្រោង៦A។ 

ត្រៀម CV! អ្នកនៅក្នុងខេត្តទាំង៤នេះ ទទួលបានឱកាសការងារ ១ម៉ឺន៥ពាន់កន្លែង

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នាំយកឱកាសការងារសរុបប្រមាណ ១.៥ម៉ឺនកន្លែង ពីក្រុមហ៊ុនជាច្រើនក្នុងវិស័យសំខាន់ៗដូចជា សេវាកម្ម ឧស្សាហកម្ម និងកសិកម្ម ជូនដល់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងវេទិកាទស្សនកិច្ចការងារស្តីពី៖ «ឱកាស ការងារ និងការត្រៀមខ្លួនចូលទីផ្សារការងារ» ក្នុងខេត្តគោលដៅចំនួន ៤ ដូចជា៖ ខេត្តបាត់ដំបង ៖ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នៅសាលមហោស្រពស្ទឹងសង្កែ, […]

វៀតណាម គ្រោងនឹងកាត់បន្ថយការនាំចេញអង្ករ ៤៤ភាគរយ នៅត្រឹមឆ្នាំ ២០៣០

ថ្មីៗនេះ រដ្ឋាភិបាលវៀតណាម បាននិយាយនៅក្នុងឯកសារមួយ ដែលរៀបរាប់លម្អិតអំពីយុទ្ធសាស្រ្ត ក្នុងការនាំចេញអង្កររបស់ខ្លួន ដោយបានបង្ហាញថានឹងមានការកាត់បន្ថយការនាំចេញ ឱ្យនៅត្រឹមតែ ៤លានតោនប៉ុណ្ណោះ ក្នុងមួយឆ្នាំៗ នៅត្រឹមឆ្នាំ ២០៣០ ខាងមុខ។

លី ម៉ារីណា ញញឹមបិទមាត់មិនជិត ព្រោះបានបុរសម្នាក់រៀបចំពិធីខួបកំណើតឲ្យ និងផ្តល់ក្តីស្រឡាញ់ដ៏ធំធេងក្នុងថ្ងៃពិសេស

ទើបតែឆ្លងថ្ងៃកំណើតយ៉ាងសប្បាយរីករាយមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែតារាសម្តែងសាច់សខ្ចី លី ម៉ារីណា បានសម្តែងការអរគុណដល់បុរសម្នាក់ដែលបានរៀបចំពិធីខួបកំណើតយ៉ាងសប្បាយ​រីករាយ សម្រាប់នាងក្នុងឆ្នាំនេះ តើបុរសរូបនោះជានរណា ? ឬជាគូស្នេហ៍ថ្មីរបស់នាង ?

បទចម្រៀងថ្មីរបស់តារាចម្រៀង សុវត្ថិ មុនីវណ្ណ « In The Club » ក្នុងផលិតកម្ម Galaxy Navatra កាន់តែខ្លាំង ប្លែក និង ទាក់ទាញ

តារាចម្រៀង សុវត្ថិ មុនីវណ្ណ មកលើកនេះកាន់តែខ្លាំង និង ប្លែកមិនធម្មតាទេ ដោយលោកទើបតែចេញ​បទ​ចម្រៀង​ថ្មីមួយទៀតដែលមានចំណងជើងថា « In The Club » ដើម្បីជាចំណង​ដៃថ្មីដល់អ្នកគាំទ្រខ្លួន មុនដាច់ខែ ឧសភា នេះ ។ 

ជំនួបតាមទូរស័ព្ទ៖ សម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតីអ៊ុយក្រែន សង្កត់ធ្ងន់ពីការស្វែងរកមធ្យោបាយជាក់ស្តែង ដើម្បីបញ្ចប់សង្គ្រាម និងទុក្ខវេទនារបស់ប្រជាជនអ៊ុយក្រែន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម វ៉ូឡូឌីមៀ ហ្ស៊ែលលិនស្គី (Volodymyr Zelenskyy)។ នេះជាលើកទី២ហើយ ដែលប្រមុខដឹកនាំទាំងពីរបានសន្ទនាគ្នាតាមប្រព័ន្ធទូរស័ព្ទ។ ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតីអ៊ុយក្រែន បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការស្វែងរកកិច្ចសន្ទនាតាមមធ្យោបាយជាក់ស្តែង ដើម្បីបញ្ចប់សង្គ្រាម និងទុក្ខវេទនារបស់ប្រជាជនអ៊ុយក្រែន៕ ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានពីជំនួបតាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន […]

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា៖ អាណត្តិរបស់អ្នករាយការណ៍ពិសេស គឺដើម្បីលើកកម្ពស់ និងការពារសិទិ្ធមនុស្ស មិនមែនជំរុញការប្រព្រឹត្តខុសរបស់មនុស្សនោះទេ

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអន្តរជាតិ នៅទីក្រុងហ្សឺណែវ បដិសេធទាំងស្រុងចំពោះការអត្ថាធិប្បាយរបស់អ្នករាយការណ៍ពិសេសមួយចំនួន ដែលបង្ករឱ្យមានការយល់ច្រឡំ ធ្វើឡើងក្រោមហេតុផលនយោបាយ និងជ្រើសរើសតែមួយជ្រុង ពាក់ព័ន្ធនឹងបរិយាកាសបោះឆ្នោតនៅមុនការបោះឆ្នោតសកល ខែកក្កដា នៅកម្ពុជា។ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានគូសបញ្ជាក់ថា អាណត្តិរបស់អ្នករាយការណ៍ពិសេស គឺដើម្បីលើកកម្ពស់ និងការពារសិទិ្ធមនុស្ស មិនមែនជំរុញការប្រព្រឹត្តខុសរបស់មនុស្សនោះទេ។ ទន្ទឹមនេះ ស្ថានបេសកកម្មអចិន្ត្រៃយ៍ ក៏បានផ្តល់ការបំភ្លឺ ៥ចំណុច ចំពោះការចោទប្រកាន់របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ។ ខាងក្រោមនេះសេចក្តីប្រកាសរបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា៖

តារាសម្តែង ទេព កញ្ញា ឈប់ពីសិល្បៈខណៈពេលរងចាំស្វាមីមកទទួលចេញទៅរស់នៅ សហដ្ឋអាមេរិក យ៉ាងអន្ទះសារ

ស្របពេលតារាសម្តែង ទេព កញ្ញា រងចាំស្វាមីមកទទួលចេញទៅរស់នៅ សហរដ្ឋអាមេរិក យ៉ាងអន្ទះសារ នាងបានសម្រេចចិត្តឈប់ពីសិល្បៈដើម្បីមានពេលវេលាមើលថែកូនស្រី​ជាទី ស្រឡាញ់របស់ខ្លួនវិញ ដោយស្វាមីនាងមិនឱ្យនាងលំបាកនៅក្នុងជីវភាពឡើយ ។

វិស័យបវរកញ្ញាកំពុងកក្រើកខ្លាំង​ធ្វើឱ្យតារាសម្តែងកូន ២ សារ៉ាយ សក្ខណា រង្គើរចិត្តចង់ចូលរួមប្រកួតក្នុងវិស័យនេះជាថ្មីម្តងទៀត 

តារាសម្តែងកូន ២ សារ៉ាយ សក្ខណា ធ្លាប់ប្រកួតក្នុងកម្មវិធីបវរកញ្ញាមួយកាលពីអំឡុងឆ្នាំ ២០០៦ ពេលដែលនាងទើបប្រលូកក្នុងវិស័យសិល្បៈលើកដំបូង ដោយឡែកថ្មីៗនេះស្របពេលដែលវិស័យបវរកញ្ញា ខ្មែរ កាន់តែមានការរីកចំរើននិងទាក់ទាញខ្លាំង ស្រាប់តែធ្វើឱ្យតារាកូន ២ រូបនេះ ប្រកាសចង់ចូលរួមប្រកួតក្នុងកម្មវិធីបវរកញ្ញាធំមួយ ។ 

អង់គ្លេស និងបារាំង កោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងបុព្វហេតុសន្តិភាពពិភពលោក

“កងកម្លាំងសន្តិភាពដើរតួនាទីសំខាន់ក្នុងការស្ដារ និងរក្សាសន្តិភាពនៅក្នុងសកលលោក។ យើងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាអតីតប្រទេសដែលបានឆ្លងកាត់សង្គ្រាម សម្រាប់ការចូលរួមចំណែកដ៏សំខាន់ទៅកាន់បេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាតិជាតិ”។​ នេះជាលើកឡើងរបស់ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា។ ស្ថានទូតបានឲ្យដឹងថា នៅថ្ងៃទី២៩ ខែឧសភានេះ ឯកអគ្គរាជទូតអង់គ្លេស ឯកឧត្ដម Dominic Williams និងលោកវរសេនីយ៍ឯក Jamie Murray សេនានុព័ន្ធការពារ បានចូលរួមពិធីគោរពវិញ្ញាណក័្ខន្ធកងកម្លាំងរក្សាសន្តិភាព ដែលប្រារព្ធធ្វើឡើងនៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ក្នុងខេត្តកំពង់ស្ពឺ ដើម្បីជាការគោរពដល់វិញ្ញាណក័្ខន្ធកងកម្លាំងរក្សាសន្តិភាពដែលបានបូជាជីវិតសម្រាប់បុព្វហេតុដ៏មានតម្លៃនេះ។ ស្ថានទូតអង់គ្លេសបានគូបញ្ជាក់ថា “ការលះបង់របស់ពួកគេនឹងត្រូវបានចងចាំជារៀងរហូត”។ ចំណែកស្ថានទូតបារាំងនៅកម្ពុជា ដែលបានចូលរួមពិធីនេះដែរនោះ […]