ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ធ្វើពិធីអបអរសាទទិវាពិភពលោកគ្មានថ្នាំជក់ ៣១ ឧសភា ក្រោមប្រធានបទ «យើងត្រូវការអាហារ មិនមែនថ្នាំជក់» ដោយផ្តោតលើការជំរុញការដាំដុះដំណាំអាហារប្រកបដោយនិរន្តរភាព ជំនួសឲ្យដំណាំថ្នាំជក់។ រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយមរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំកាត់បន្ថយ ការប្រើប្រាស់ថ្នាំជក់ដោយដាក់ចេញនូវច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ […]
Archives
បេឡារុស៖ លោកខាងលិចធ្វើឲ្យយើងគ្មានជម្រើស ក្រៅពីពង្រាយគ្រាប់នុយក្លេអ៊ែររុស្ស៊ី
បេឡារុស៖ លោកខាងលិចធ្វើឲ្យយើងគ្មានជម្រើស ក្រៅពីពង្រាយគ្រាប់នុយក្លេអ៊ែររុស្ស៊ី
ពលករខ្មែរនៅថៃជាង ២០០នាក់ ជាអតីតសមាជិកបក្សប្រឆាំង សម្រេចចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា
គណបក្សប្រជាជនកម្ពុជា បានប្រកាសបញ្ចូលសមាជិកថ្មី ២៥៥នាក់បន្ថែមទៀត ដែលជាពលករខ្មែរនៅប្រទេសថៃ ខណៈអ្នកខ្លះក៏ធ្លាប់ជាសមាជិកអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀន។ ពិធីនេះបានធ្វើឡើងនៅទីក្រុងបាងកក នាល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ក្រោមវត្តមានឯកឧត្តម អ៊ិត សំហេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារកសាង និងពង្រឹងគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសថៃ។ ឯកឧត្ត អ៊ិត សំហេង ចាត់ទុកការផ្លាស់ប្ដូរមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជននេះ គឺជាការសម្រេចចិត្តយ៉ាងត្រឹមត្រូវក្នុងការគិតគូរពីជោគវាសនាប្រទេសជាតិ និងការរស់នៅរបស់កូនចៅជំនាន់ក្រោយ។ឯកឧត្តមបណ្ឌិត អ៉ិត សំហេង […]
មូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា
ដើម្បីអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា មូលនិធិគន្ធបុប្ផាកម្ពុជានឹងរៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា រយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។ យុទ្ធនាការនេះ គឺជាយុទ្ធនាការប្រចាំឆ្នាំ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងកៀរគរការបរិច្ចាគ ទោះតិចក្តី ច្រើនក្តី ពីសប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស ដើម្បីរួមគ្នាផ្តល់ក្តីស្រលាញ់ដល់កុមារនៅកម្ពុជា ជាពិសេសក្នុងឱកាស ទិវាកុមារអន្តរជាតិ ១មិថុនា ហើយយុទ្ធនាការនេះ ត្រូវបានរៀបចំម្តងរួចមកហើយ […]
ព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសឥណ្ឌា
នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឥណ្ឌាជាផ្លូវការហើយ។
លំដាប់លេខរៀងគណបក្សលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ រៀបចំចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
BREAKING NEWS: ក្រសួងសុខាភិបាល ក្រើនរំលឹកពលរដ្ឋឲ្យប្រុងប្រយ័ត្នវីរុសកូវីដ១៩ ពពួក Omicron XBB.1.5 ខណៈថៃប្រកាសអាសន្នហេីយ
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ក្រើនរំលឹកជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាទាំងអស់ឲ្យប្រុងប្រយ័ត្នវីរុសកូវីដ១៩ ពពួក Omicron XBB.1.5។ លោកជំទាវបញ្ជាក់ថា ការកេីនឡើងនូវករណីឆ្លងនៅតាមបណ្តាប្រទេសជិតខាង និងនៅលើសាកលលោក ជាសញ្ញាបង្ហាញថា វីរុសកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីយើងនោះទេ។ យោងតាមការចេញផ្សាយរបស់សារព័ត៍មានបាងកកប៉ុស្តិ៍ (Bangkok Post) ដែលបានចុះផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ នេះ […]
រកឃើញសាច់សត្វមាន់ និងប្រហិតចម្រុះជាង ៣តោន នាំចូលពីថៃដោយខុសច្បាប់
ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យទីតាំងនាំចូល និងស្តុកលក់ចែកចាយនូវផលិតផលមានដើមកំណើតពីសត្វ១កន្លែង នៅភូមិប៉ាលិលេយ្យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រុមការងារបានរកឃើញ សាច់សត្វមាន់ និងប្រហិតចម្រុះ ចំនួន ៣១១០គីឡូក្រាម ត្រូវបានច្រកថងដាក់ក្នុងធុងក្លាស្សេចំនួន១៤ធុង មកពីប្រទេសថៃ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ នេះបេីតាមការឲ្យដឹងពីលោក ហ៊ុនសារ៉ាត់ក្រុមអន្តាគមន៍បង្រ្កាប បទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វនុងផលិតកម្មសត្វ។ […]
នាយករដ្ឋបាលសាលាក្រុងអរិយក្សត្រ ឆ្លើបតបមតិរិះគន់ថា រៀនចប់ពីជប៉ុនបានត្រឹមធ្វើមន្ត្រីតូច ខុសពីក្មេងរៀនធ្លាក់បាក់ឌុប បានធ្វើធំ
លោក អ៊ា ចរិយា នាយករដ្ឋបាលសាលាក្រុងអរិយក្សត្រ ឆ្លើតបការរិះគន់មកលើរូបលោកថា រៀនចប់ដល់អនុបណ្ឌិតពីប្រទេសជប៉ុន តែបានត្រឹមធ្វើមន្ត្រីតូចតូច ខុសពីក្មេងរៀនធ្លាក់បាក់ឌុប ដែលសំដៅទៅអ្នកនាង ធី សុវណ្ណថា បានធ្វើធំ។ សកម្មជននយោបាយប្រឆាំង លោក ហៃ វណ្ណា ថ្មីៗនេះ បានបង្ហោះលើហ្វេសប៊ុករិះគន់ថា៖ “រៀនចប់អនុបណ្ឌិតពីប្រទេសជប៉ុនបានត្រឹមធ្វើមន្រ្តីតូចខុសស្រឡះពីក្មេងរៀនធ្លាក់បាក់ឌុបបានធ្វើធំហេីយជានាយិកាសកលវិទ្យាល័យទៀត។” ការរិះគន់នេះ សំដៅទៅលោក អ៊ា ចរិយា ដែលទើបបានទទួលមុខតំណែងជានាយករដ្ឋបាលសាលាក្រុងអរិយក្សត្រថ្មី។ សកម្មជនរូបនេះឲ្យដឹងថា […]
ក្រសួងធនធានទឹក៖ ទឹកជំនន់ទន្លេមេគង្គនៅឆ្នាំនេះ មានលក្ខណៈតូច
ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីការព្យាករកម្ពស់ទឹកជំនន់ទន្លេមេគង្គលើកទី១ ប្រចាំឆ្នាំ ២០២៣។ បើតាមក្រសួង យោងលើស្ថានភាពអាកាសធាតុក្នុងតំបន់ ដែលកំពុងទទួលឥទ្ធិពលពីបាតុភូតអែលនីណូ (El Nino) បើទោះបីជាស្ថានភាពទឹកទន្លេនៅដើមឆ្នាំ២០២៣ នេះ មានស្ថានភាពប្រសើរប្រហាក់ប្រហែលនឹងមធ្យមភាគច្រើនឆ្នាំក្តី តែបន្តទៅមុខទឹកភ្លៀងដែលនឹងកើតមាននៅអាងទន្លេមេគង្គរួម ទាំងកម្ពុជាផងនោះ មានការថយចុះទាបជាងមធ្យមភាគច្រើនឆ្នាំ ដែលជាកត្តានាំឲ្យទឹកជំនន់ទន្លមេគង្គនៅឆ្នាំនេះ មានលក្ខណៈតូច៕ ខាងក្រោមនេះជាសេចក្តីជូនដំណឹងស្តីពី ការព្យាករកម្ពស់ទឹកជំនន់ទន្លេមេគង្គលើកទី១ ប្រចាំឆ្នាំ២០២៣៖

