ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានសន្និដ្ឋានចំពោះទំនាក់ទំនងកម្ពុជា-ចិន នាពេលបច្ចុប្បនេះថា «កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន កំពុងស្ថិតនៅរដូវដាំដុះ និងប្រមូលផល»។ ការលើកឡើងដោយសន្និដ្ឋានបែបនេះ បានធ្វើឡើងក្នុងវេទិកាវិទ្យាសាស្ត្រ ស្ដីពី «ទំនាក់ទំនងកម្ពុជា-ចិន៖ ខួប៦៥ឆ្នាំនៃចំណងការទូតរវាងកម្ពុជា-ចិន» នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានគូសបញ្ជាក់ថា ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» និងឯកឧត្ដម […]
Archives
តម្លៃដែកសរសៃនៅចិន ធ្លាក់ចុះដល់កម្រិតទាបបំផុត មិនធ្លាប់មានរយៈពេល ៣ឆ្នាំចុងក្រោយ
តម្លៃដែកសសៃ នៅក្នុងប្រទេសចិន បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន ក្នុងរយ:ពេល ៣ ឆ្នាំចុងក្រោយ គិតត្រឹមសប្តាហ៍នេះ បន្ទាប់ពីទទួលរងផលប៉ះពាល់ដោយសារតែកំណើនយឺតយ៉ាវ របស់ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោកមួយនេះ ជាពិសេសនៅក្នុងវិស័យអចលនទ្រព្យ ដែលកំពុងមានភាពទន់ខ្សោយស្រាប់ ។
ដី3 ប្លង់បង់លុយផ្ដាច់ហើយពេលទទួលប្លង់រឹងបែរជាអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រគល់លុយឲ្យវិញទាំងអស់បានទាំងដីបានទាំងលុយ
អ្នកកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា គ្រុប បានឧបត្ថម្ភដីចំនួន ៣ឡូត៍ ជូនដល់អតិថិជន ដែលមានពិការភាពម្នាក់នៅចំពោះមុខមហាជនរាប់ពាន់នាក់ ក្នុងពិធីប្រគល់ប្លង់រឹងជាង ១ម៉ឺនបណ្ណជូនអតិថិជននៅគម្រោងអភិវឌ្ឍន៍បុរី ឡេង ណាវ៉ាត្រា សាខាបាត់ដំបង ស្ថិតក្នុងភូមិ កគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីថ្ងៃទី២៦ ខែឧសភា ម្សិលមិញ។
អ្នកនាំពាក្យក្រសួងការបរទេស៖ កម្ពុជាប្តេជ្ញាចិត្តឥតងាករេចំពោះការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កត់សម្គាល់អំពីការបញ្ចេញមតិយោបល់ជាច្រើនជុំវិញបរិយាកាសនយោបាយរបស់កម្ពុជា ក្នុងកិច្ចដំណើរការឆ្ពោះទៅកាន់ការបោះឆ្នោតជាតិ នាខែកក្កដា។ ក្នុងសេចក្ដីថ្លែងការណ៍ព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសអះអាងថា «កម្ពុជាប្តេជ្ញាចិត្តឥតងាករចំពោះការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស»។ អាស្រ័យដោយការ អធិប្បាយមួយចំនួនបានបង្កឱ្យមានការភាន់ច្រលំ ធ្វើឡើងដោយគ្មានមូលដ្ឋានការពិត និងមានលក្ខណៈលំអៀងក្រោមហេតុផលនយោបាយ អ្នកនាំពាក្យក្រសួងការបរទេសមានកាតព្វកិច្ចផ្ដល់ការបកស្រាយ បំភ្លឺ ដូចសេចក្ដីថ្លែងការណ៍ព័ត៌មានខាងក្រោម៖
ប្រមុខរាជរដ្ឋាភិបាលក្រើនរំលឹកថា បើគ្មានសន្តិភាព គឺគ្មានការវិនិយោគ ហើយកម្មករនិយោជិតទាំងអស់នឹងនៅធ្វើស្រែចម្ការ
ជាថ្មីម្ដងទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី បានក្រើនរំលឹកកម្មករ និយោជិតថា បើគ្មានសន្តិភាព គឺគ្មានការវិនិយោគ ហើយបើគ្មានការវិនិយោគ កម្មករ និយោជិតទាំងអស់ នឹងនៅធ្វើស្រែចម្ការជាមួយឪពុកម្តាយ។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះ ក្នុងពេលអញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិតមកពីរោងចក្រសហគ្រាសចំនួន៨១ សរុបជិត២ម៉ឺននាក់ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។ សម្តេចតេជោ ហ៊ុន […]
សម្តេចតេជោ ហ៊ុន សែន៖ វិធីដណ្តើមអំណាចក្នុងដំណើរមិនមែនប្រជាធិបតេយ្យពីក្រុមជ្រុលនិយម គឺមិនត្រូវអត់ឱនទេ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាសថា វិធីដណ្តើមតាមដំណើរមិនមែនប្រជាធិបតេយ្យដោយក្រុមជ្រុលនិយម គឺមិនត្រូវអត់ឱនទេ។ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជិត ២ម៉ឺននាក់ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន ចោទសួរទៅក្រុមប្រឆាំងជ្រុលនិយមទាំងអស់ថា “ចង់បានអំណាចដូចម្តេចដែរ គឺក្រុមនេះ ប្រើប្រាស់វិធីសាស្ត្រមិនប្រជាធិបតេយ្យចង់បានអំណាច ចង់ឲ្យគេសម្លាប់ហ៊ុន សែន ចាប់ហ៊ុន […]
ព្រះមហាក្សត្រ នឹងយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌា ពីថ្ងៃទី២៩ ដល់ ៣១ ខែឧសភា
តបតាមការសូមយាងរបស់លោកជំទាវ ដៅផាឌី មួរមូ (Droupad Murmu) ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌា ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ខណៈប្រជាជាតិទាំងពីរកំពុងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត។ នេះបេីតាមការសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣៕
ត្អូញអត់លុយតែ លី ម៉ារីណា មិនដែលរំលងពិធីខួបកំណើត
បើទោះបីជាត្អូញត្អែរអត់លុយ និង បានប្រកាសដាក់លក់ផ្ទះជាច្រើនកន្លែងក្តី ក៏នៅថ្ងៃទី ២៦ ខែ ឧសភា នេះគឺជាថ្ងៃខួបកំណើតរបស់តារាសម្តែងសាច់សខ្ចី លី ម៉ារីណា ដោយនាងបានរៀបចំពិធីយ៉ាងធំដុំនិងបានអញ្ជើញមិត្តសិល្បករជាច្រើនចូលរួមអបអរសាទរ ។
សម្តេចតេជោ ហ៊ុន សែន ៖ ប្រាក់ខែគោល កម្មករនៅកម្ពុជាមានចំនួនច្រើនជាងប្រទេសមួយចំនួននៅក្នុងតំបន់និងអាស៊ី
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ៖ ប្រាក់ខែគោលរបស់កម្មករនៅកម្ពុ ជាមានចំនួនច្រើនជាងប្រទេសមួយចំនួននៅក្នុងតំបន់និងអាស៊ី ដូចជាវៀតណាម ឡាវ មីយ៉ាន់ម៉ា និងប្រទេសស្រ្តីលង្កា បង់ក្លាដេស ។
សុផា លីនដា ត្អូញនឹកអាជីពចាស់
តាំងពីសម្រេចចិត្តភ្ជាប់ពាក្យមានគ្រួសារមក បានធ្វើឱ្យតារាបង្ហាញម៉ូដ សុផា លីនដា បាត់មុខឈឹងពី សិល្បៈ ដោយនាងបានទៅសំងំសម្រាលកូន និង បើកអាជីវកម្មរកស៊ីជំនួសវិញ ដោយឡែកប៉ុន្មានថ្ងៃនេះ ស្រាប់តែតារាស្រីរូបនេះត្អូញត្អែរនឹកអាជីពចាស់ និងមានបំណងចង់វិលត្រឡប់មកអាជីពនេះជាថ្មី ដែលជាអាជីពក្នុងក្តីស្រមៃខ្លួន ។

