ទូតចិនថ្មីទទួលស្គាល់ទំនាក់ទំនងរវាងចិន និងអាមេរិក កំពុងល្អក់កករ

ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំសហរដ្ឋអាមេរិកថ្មី Xie Feng បាននិយាយថា លោកនឹងស្វះស្វែងពង្រឹង​ទំនាក់ទំនង​រវាងចិន និងអាមេរិកឡើងវិញ ប៉ុន្តែទំនាក់ទំនងមួយនេះ​កំពុង​ប្រឈម​នឹង​បញ្ហាធ្ងន់ធ្ងរ។ នេះបើតាមការចុះផ្សាយពី CNA។

អ៊ុយក្រែន៖ រុស្ស៊ីកំពុងរារាំងកិច្ចព្រមព្រៀងសមុទ្រខ្មៅ ដោយផ្អាកប្រតិបត្តិការកំពង់ផែធំអ៊ុយក្រែន

កំពង់ផែ Pivdennyi របស់ប្រទេសអ៊ុយក្រែន​កំពុងផ្អាកប្រតិបត្តិការ ដោយសារ​ប្រទេសរុស្ស៊ី​មិនអនុញ្ញាតិឲ្យនាវា​ចូលទៅចតនៅទីនោះ ដែលខុសពី​ធរមាន​ក្នុងកិច្ច​ព្រម​ព្រៀង​ដែល​អនុញ្ញាត​ឱ្យ​មាន​ការ​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​សមុទ្រ​ខ្មៅ​ដោយ​សុវត្ថិភាព។ នេះបើតាមការអះអាងពី​មន្ត្រីអ៊ុយក្រែន កាលពីថ្ងៃទី ២៣ ឧសភា។

ចង់ដឹងទេថា មន្ទីរពេទ្យរដ្ឋប៉ុន្មានបានកែប្រែមុខមាត់ថ្មី និងមានមន្ទីរពេទ្យសាងសង់ថ្មី ប៉ុន្មានដែលបំពាក់ដោយ​ឧបករណ៍ទំនើប

មន្ទីរពេទ្យដែលបានបន្សល់ពីសម័យមុន មានដូចជា មន្ទីរពេទ្យព្រះកេតុមាលា មន្ទីរពេទ្យកុមារ ជាតិ មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យព្រះអង្គឌួង និង មន្ទីរពេទ្យ លោកសង្ឃ ដែលបច្ចុប្បន្នបានកែប្រែមុខមាត់ថ្មី ដោយមានសាងសង់បន្ថែម អាគារថ្មីៗ នៅក្នុង បរិវេណចាស់ ទំនើបធំស្គឹមស្កៃ ។ ជាមួយគ្នានេះ ក៏មានមន្ទីរពេទ្យមួយចំនួនត្រូវបាន រាជរដ្ឋា​ភិបា​ល រៀបចំសាងសង់ថ្មី បំពាក់ដោយឧបករណ៍ទំនើបៗ មានដូចជា មន្ទីរពេទ្យហ្លួងម៉ែ មន្ទីរ​ពេទ្យ​​មិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ និង មន្ទីរពេទ្យតេជោសែនកោះធំ។

សម្តេច​ ស​ ខេង​៖​ ការផ្ទេរមុខងារលើវិស័យអប់រំទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ចាប់ផ្តេីមពីឆ្នាំ២០២៤តទៅ

ចាប់ពីឆ្នាំ២០២៤តទៅ គឺរាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមផ្ទេរមុខងារលើវិស័យអប់រំ ទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។ នេះបេីតាមការឲ្យដឹងពី​សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។ សម្ដេចក្រឡាហោម ស ខេង​ បានប្រាប់យលោក Will Parks នាយកអង្គការយូនីសេហ្វ (UNICEF) ប្រចាំកម្ពុជា នៅថ្ងៃទី២៤​ ខែមីនា​នេះថា​ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ គឺជាកិច្ចការងារអាទិភាព ហើយក៏ជាការងារមួយដ៏មានសារៈសំខាន់ […]

អង្គការមាតាធម្មជាតិ សោក​ស្តាយចំពោះសកម្មភាពរបស់ក្រុ​ម​​សក​ម្មជន​បរិស្ថា​ន​ និងអង្គកា​រ​មួយចំ​នួន​ ដែល​រារាំង​​គម្រោង​​អភិ​វឌ្ឍន៍ធ្វើឲ្យខា​តប្រយោន៍​ជាតិ

អង្គការមាតាធម្មជាតិ ដែលដឹកនាំដោយលោក ម៉េង ហេ​ង​ ជាប្រធាន បានបង្ហាញការ​សោក​ស្តាយ​ចំពោះ​សកម្ម​ភា​ព​រ​បស់ក្រុមសកម្មជនបរិស្ថាន យុវជន និងអង្គការសង្គមស៊ីវិល មួយចំនួន​ដែលពុំបានសិក្សាឲ្យបានច្បាស់អំពីការអភិវឌ្ឍនានា និងតែងតែរារាំង ប្រឆាំងនិងគម្រោង​អភិ​វឌ្ឍន៍ ដែល​បានធ្វើឲ្យខាតបង់នូវផលប្រយោន៍ជាតិ។

IMF ចាប់ផ្ដើមពិនិត្យសំណើរកម្ចីប្រាក់ជាង ១៥ពាន់លានដុល្លារពីអ៊ុយក្រែន

កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ុយក្រែនបានបញ្ជាក់ថា មូលនិធិរូបិយវត្ថុអន្តរជាតិ​កំពុង​ត្រួតពិនិត្យលើ​កម្មវិធីផ្ដល់ប្រាក់កម្ចី​ទៅកាន់ទីក្រុងគៀវ ប្រមាណ ១៥,៦ពាន់លានដុល្លារ អំឡុងកិច្ចប្រជុំធ្វើឡើងនៅទីក្រុង Vienna រវាងរដ្ឋមន្ត្រីអ៊ុយក្រែន និងអ្នកជំនាញ IMF។

មីយ៉ាន់ម៉ា ត្រៀមដាក់ពង្រាយទាហាន​តាមព្រំដែនបន្ថែម បន្ទាប់ពីមេ បក្សប្រឆាំងថៃ ចេញសេច​ក្តីថ្លែងការណ៍

ថ្មីៗនេះ មេដឹកនាំដ៏មានឥទ្ធិពលបំផុតទីពីររបស់មីយ៉ាន់ម៉ា បានចេញសេចក្តីប្រកាសដល់មេបញ្ជាការក្រោមឱវាទរបស់ខ្លួន​ទាំង​អស់ ឱ្យបង្កើនការឃ្លាំមើលជាពិសេសបន្ថែមទៀត នៅតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា បន្ទាប់ពី គណបក្សឆ្ពោះទៅ​មុខ (Move Forward) របស់ថៃ បានឈ្នះអាសន:សភាច្រើនជាងគេ​ នៅក្នុងការបោះឆ្នោតទូទៅ កាលពីថ្ងៃទី ១៤ ខែឧស​ភា​កន្លងទៅ ។

ក្រសួងសម្រេចបិទ និងអនុវត្តច្បាប់ចំពោះមជ្ឈមណ្ឌលកែសម្ផស្ស «បុរិន្ទកោះពេជ្រ» ដែលវះកាត់ស្លាប់នារីម្នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ ចេញសេចក្ដីសម្រេចបិទ និងដកហូតសេចក្ដីសម្រេចឱ្យបើកមជ្ឈមណ្ឌលកែសម្ផស្ស បុរិន្ទកោះពេជ្រ ដែលមានទីតាំងនៅផ្ទះលេខS១៩ ផ្លូវអេលីត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងបន្តអនុវត្តគោលការណ៍ច្បាប់ដែលមានជាធរមាន ដោយមូលហេតុខ្វះការតាមដាន និងបច្ចេកទេសក្នុងការគ្រប់គ្រងឱ្យបានត្រឹមត្រូវ ដែលបណ្ដាលឱ្យអ្នកជំងឺគ្រោះថ្នាក់ដល់អាយុជីវិត។ គួរបញ្ជាក់ថា ថ្មីៗនេះ មានករណីនារីម្នាក់បានចូលវះកាត់កែសម្ផស្សយកខ្លាញ់ក្បាលពោះចេញ នៅគ្លីនិកបូរិន្ទ កោះពេជ្រ។ គ្លីនិកដឹងថាមិនស្រួល ក៏ដឹកអ្នកជំងឺចេញ ហើយបានតែមួយថ្ងៃក៏បានស្លាប់។ យោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះថា […]

ក្រសួងកសិកម្ម បើកឱកាសដល់អ្នកដែលស្រលាញ់ផ្សោតអាចចុះឈ្មោះជាឆ្មាំការពារផ្សោត

ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និងនេសាទ បើកឱកាសដល់អ្នកដែលស្រលាញ់ផ្សោតអាចចុះឈ្មោះជាឆ្មាំការពារផ្សោត ដែលនេះជាការចូលរួមសហការពីមហាជនក្នុងប្រតិបត្តិការបង្ក្រាប និងការពាររតនសម្បត្តិរបស់យើងទាំងអស់គ្នា។ នេះបើតាមការឲ្យដឹងក្នុងពិធីប្រគល់ទូកនិងសម្ភារល្បាត នៅស្នាក់ការឆ្មាំទន្លេអភិរក្សសត្វផ្សោតទន្លេមេគង្គ នៅឃុំសំបុក ស្រុកចិត្របូរី ខេត្តក្រចេះ​នៅថ្ងៃទី២៣​ ខែឧសភា​ ឆ្នាំ​២០២៣​។ ក្នុងពិធីប្រគល់នេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានកោតសរសើរចំពោះការលះបង់របស់បងប្អូនឆ្មាំទន្លេដែលបានជួយការពារធនធានសត្វផ្សោតមិនឱ្យបាត់បង់ និងសូមបន្តការងារនេះឱ្យមានប្រសិទ្ធភាពនិងរឹងមាំ ដោយត្រូវគិតគូរក្នុងការអភិរក្សរតនសម្បត្តិឱ្យបានល្អ។ ទាក់ទងនឹងការងារនេះ ត្រូវធ្វើមានសហការចូលរួមក្នុងការកំណត់អត្តសញ្ញាណជនប្រព្រឹត្តខុស និងការផ្តល់ឧបករណ៍ល្អៗ ដើម្បីអន្តរាគមន៍បង្ក្រាបបទល្មើសឱ្យបាន និងមានលទ្ធផលល្អ។ ក្នុងស្មារតីនេះដែរ […]

កម្ពុជា ​ស្នើសុំការគាំទ្រពីរវ៉ាន់ដាសម្រាប់បេក្ខភាពជាសមាជិក ECOSOC និង OCPBC ក្នុងការបោះឆ្នោតនៅមហាសន្និបាត UN

រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ជុំ សុន្ទរី បានស្នើសុំការគាំទ្រពីរដ្ឋាភិបាលរវ៉ាន់ដាសម្រាប់បេក្ខភាពកម្ពុជាជាសមាជិក ECOSOC សម្រាប់ឆ្នាំ២០២៨-២០៣០ នៅក្នុងការបោះឆ្នោតដែលនឹងធ្វើឡើងនៅមហាសន្និបាតអ.ស.ប នៅទីក្រុងញូវយ៉ក ក្នុងខែមិថុនា ឆ្នាំ២០២៧ និងជាសមាជិកនៃគណៈកម្មាធិការកសាងសន្តិភាព (OCPBC) សម្រាប់អាណត្តិឆ្នាំ២០២៥-២០២៦ នៅក្នុងការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅមហាសន្និបាតអ.ស.ប ទីក្រុងញូវយ៉ក ឆ្នាំ២០២៤។ សំណើនេះ ធ្វើឡើងក្នុងជំនួបជាមួយលោកជំទាវ អាំមរី សូអ៊ែត ដាលីឡា យ៉ាស៊ីន ឯកអគ្គរដ្ឋទូតរវ៉ាន់ដាប្រចាំកម្ពុជា […]