កម្ពុជា កែសម្រួលលក្ខខណ្ឌមួយចំនួនចំពោះជនបរទេស មុនពេលចូល-ចេញ និងអំឡុងពេលស្នាក់នៅកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បាននិងកំពុងកែសម្រួលបែបបទមួយចំនួន សម្រាប់អនុវត្តចំពោះការអនុញ្ញាតឱ្យជនបរទេសមិនមែនអន្តោប្រវេសន្តចូល ចេញ និងស្នាក់អាស្រ័យនៅកម្ពុជា។ ឯកឧត្ដម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣​ញ បានដឹកនាំកិច្ចប្រជុំបន្តលើការកែសម្រួលនេះ ក្នុងគោលបំណងកែសម្រួលបទបញ្ញត្តិនៃអនុក្រឹត្យនេះឲ្យមានសង្គតិភាពជាមួយនឹងច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ជាពិសេសឲ្យស្របទៅនឹងស្មារតីនៃសេចក្តីព្រាងច្បាប់ស្តីពីអន្តោប្រវេសន៍ថ្មី។ ជាងនេះទៀត ដើម្បីពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងជនបរទេស និងចូលរួមអនុវត្តគោលនយោបាយបើកចំហរជើងមេឃរបស់រាជរដ្ឋាភិបាល គោលនយោបាយទាក់ទាញទេសចរ និងអ្នកវិនិយោគបរទេសមកកាន់កម្ពុជាឲ្យបានច្រើន តាមរយៈការដាក់ចេញនូវលក្ខខណ្ឌ […]

លោកឧកញ៉ា ព្រាប សុវត្ថិ ចេញ​វិដេអូ​បង្ហាញ​អារម្មណ៍ពិត​ចំពោះ​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្ទាប់​ពី​ធ្វើ​ការងារ​នៅ​ក្បែរ​គ្នា​ជាង ២ ឆ្នាំ !  

អាចនិយាយបានថានេះជាលើកដំបូងហើយដែលលោកឧកញ៉ា ព្រាប សុវត្ថិ ដែលជាតារាចម្រៀងនៅក្នុងផលិតកម្ម Galaxy Navatra បានបង្ហាញនូវអារម្មណ៍ពិតចំពោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តាមរយៈវិដេអូថ្មីមួយដែលបានបង្ហោះនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកមានរយៈពេលជិត ៧ នាទី  បន្ទាប់ពីបានចូលទៅបំពេញការងារនិងនៅក្បែរលោកឧកញ៉ាអស់ពេលជាង ២ ឆ្នាំ ។

អ្នកបាត់ដំបង ត្រៀមខ្លួនឱ្យហើយចាំទទួលព្រឹត្តិការណ៍ប្រគំតន្រ្តី Cambodia Mega Concert ផង ធានាថានឹងកាន់តែសម្បើមជាមួយនឹងឈុតធំរបស់ហ្គាឡាក់ស៊ី ណាវាត្រា

ព្រឹត្តិការណ៍ប្រគំតន្រ្តី Cambodia Mega Concert ធ្វើដំណើរបន្តទៀតហើយ លើកនេះនឹងឈានចូលមកដល់ជួបបងប្អូនពុកម៉ែមាមីងនៅក្នុងខេត្តបាត់ដំបងវិញម្តង ក្រោយពីបាននាំយកនូវភាពសប្បាយរីករាយកក្រើកជូនបងប្អូនខាងកំពតរួចមក។

ក្រសួង​បរិស្ថាន៖ ​​​បណ្តាញអង្គការចាត់តាំងខុសច្បាប់​ប្រើ​ឈ្មោះ​​«មាតាធម្មជាតិ» មិនមា​ន​លក្ខណៈ​សម្បត្តិ​ជា​អង្គការ​មិនមែនរដ្ឋាភិបាល

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងបរិស្ថាន បានអោយដឹងថា ក្រសួងបរិស្ថានបានកត់សម្គាល់ឃើញថា បណ្តាញអង្គការចាត់តាំងខុសច្បាប់ ដែលប្រើឈ្មោះ «មាតាធម្មជាតិ» ដឹកនាំដោយបុគ្គលសញ្ជាតិអេស្ប៉ាញឈ្មោះ Alejandro Gonzalez Davidson មិនមាន លក្ខណៈសម្បត្តិជាអង្គការមិនមែនរដ្ឋាភិបាល។

អារ៉ាប់រួម ចាប់យក​ឱកាស​​វិនិយោគ​​នៅកូរ៉េខាងត្បូង គ្រោង​​បោះ​ទុន​ ២ពាន់​​​លាន​ដុល្លារ

ដ្ឋាភិបាលទីក្រុង Abu Dhabi បានកំណត់​គោល​ដៅ​ក្នុង​ការបោះទុនប្រហែល ២ពាន់លានដុល្លារ ដើម្បីចាប់យកឱកាសវិនិយោគ នៅក្នុងប្រទេសកូរ៉េខាងត្បូង បន្ទាប់​​ពីភាគី​ទាំង​​ពីរ បានយល់ព្រមពង្រីកទំនាក់ទំនងអាជីវកម្មរួមគ្នា កាលពីខែមករា កន្លងទៅ។

សម្តេចតេជោ ហ៊ុន សែន សុំ​អង្វរ​ក​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ឆ្លាក់​ព្រះភ័ក្រ​ពុទ្ធបដិមា​ គឺ​ធ្វើ​ឲ្យ​ត្រូវ​តាម​ក្បួន​ខ្នាត

ក្នុងពិធីសម្ពោធទីតាំងថ្មីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងចែកសញ្ញាបត្រដល់និស្សិតដែលបានបញ្ចប់ការសិក្សា នៅព្រឹកថ្ងៃទី២៤ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជំរុញឲ្យមានការប្រយ័ត្នលើការប្រើប្រាស់ទម្រង់សិល្បៈនានា គឺឲ្យត្រូវតាមទម្រង់ខ្មែរ ដើម្បីកុំកូនខ្មែរជំនាន់ក្រោយយល់ច្រឡំ ឬយល់ខុស។

សម្តេចតេជោ ហ៊ុន សែន ណែនាំ​ឲ្យម្ចាស់​បុរីបញ្ឈប់​ការ​ផ្តល់​​​​​​ភាព​ផ្តាច់​មុខ​ សម្រាប់ក្រុមហ៊ុន​ផ្គត់ផ្គង់សេវា​អ៊ិ​ន​ធើ​​​ណេ​ត

សម្តេចតេជោ ហ៊ុន សែន បានធ្វើការអំពាវនាវដល់ម្ចាស់បុរីទាំងអស់ គិតគូររឿងសេវាទូរស័ព្ទ និងអ៉ីនធើណេតក្នុងបុរី ព្រោះពិបាកប្រើប្រាស់ខ្លាំងណាស់។ទន្ទឹមគ្នានេះ សម្តេច ក៏បានប្រាប់ទៅម្ចាស់បុរីឱ្យបញ្ឈប់ការផ្តល់ភាពផ្តាច់មុខ សម្រាប់​ក្រុមហ៊ុនផ្គត់ផ្គង់អ៉ីនធើណេតថែមទៀត។

សេចក្តី​ព្រាង​ក្រម​បរិស្ថាន​និង​ធនធាន​ធម្មជាតិ​ នឹង​ត្រូវ​រដ្ឋសភា​អនុម័ត​ នៅ​ថ្ងៃ៣០​ឧសភា​

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិកាអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា ដើម្បីអនុម័តលើរបៀបវារៈមួយចំនួន។

សម្តេចតេជោ ហ៊ុន សែន ប្រដៅ​ចំៗ​ដល់​ក្រុមហ៊ុន​ Home Internet​ ដែល​សេវា​មហា​អន់​ជាង​គេ​នៅ​កម្ពុជា​

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរិះគន់ចំៗទៅលើក្រុមហ៊ុន Internet មួយឈ្មោះ HOME INTERNET ឲ្យពង្រឹងសេវាអ៊ីនធើនណិតឡើងវិញ ដែលសម្តេចថា ជាក្រុមហ៊ុនមហាអន់ក្នុងការផ្តល់សេវាអ៊ីនធើណិតនៅកម្ពុជា ហើយសម្តេចថា បុគ្គលិកក្រុមហ៊ុននេះ ឫកធំជាងនាយករដ្ឋមន្ត្រីសម័យលន់ណល់ទៅទៀត។