សម្តេចតេជោ ហ៊ុន សែន និង​ឯកឧត្តម វ៉ាង វិនធៀន​ អញ្ជើញ​សម្ភោធ​រោងចក្រ​ផលិត​សំបកកង់​រថយន្ត​ នៅតំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ

បន្ទាប់ពីអញ្ជើញទស្សនាពិព័ណ៍សមិទ្ធផលនានាដែលកើតឡើងតាម​រយៈ​កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន រួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋ​ទូត​ចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ កាត់ខ្សែបងសម្ពោធដាក់ឲ្យប្រើប្រាស់នៅរោងចក្រផលិតសំបក​កង់រថយន្តស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

ចិន កោះហៅឯកអគ្គរាជទូតជប៉ុនមកដុះក្អែល ជុំវិញការនិយាយបំផ្លើសក្នុងកិច្ចប្រជុំ G7

ចិន កោះហៅឯកអគ្គរាជទូតជប៉ុនមកដុះក្អែល ជុំវិញការនិយាយបំផ្លើសក្នុងកិច្ចប្រជុំ G7

ទោះ​រង​ការ​វាយ​ប្រហារ​ផ្លូវចិត្ត​តែ ស៊ិន យូប៊ិន សប្បាយចិត្ត​នៅ​ពេល​សារ​ព័ត៌មាន​អន្តរជាតិ​ផ្សាយ​ពី​ឈុត​មាន​ទង់ជាតិ​ខ្មែរ

ដើរលើកម្រាលព្រំក្រហម Cannes Film Festival លើកទី ៧៦ ឆ្នាំនេះ តារាសម្តែង​វ័យក្មេង ស៊ិន យូប៊ិន ទទួលរងនូវសំពាធផ្លូវកាយ និង ផ្លូវចិត្តជាខ្លាំង ជាក់​ស្តែងនៅក្នុងកម្មវិធី ថ្ងៃទី ៣ នេះក៏នាងទទួល​​រងនូវសំពាធផ្លូវចិត្តផងដែរ រហូតនាងបានចេញសារជាបន្តបន្ទាប់នៅលើ ហ្វេសប៊ុកផ្ទាល់ខ្លួន ។

លិខិតមិត្តអ្នកអាន៖ ទឹកភ្នែកចេញពីបេះដូងមនុស្សជាតិ!

ក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ ស៊ីហ្គេមលើកទី៣២ កម្ពុជាបានធ្វើ​ឱ្យ​ព្រឹត្តិការណ៍​កីឡា​តំ​ប​ន់​មួយនេះ ក្លាយទៅជាព្រឹត្តិការណ៍ដ៏រំជួលចិត្ត និងជាប្រវត្តិសាស្ត្រនៃមនុស្សជាតិ ដែលមិនអាចបំភ្លេច​បាន​សម្រា​ប់​គ្រប់គ្នាដែលបានចូលរួម និងដែលបានទស្សនាទាំងផ្ទាល់ មិនផ្ទាល់ ទាំងក្នុង និងក្រៅប្រទេស។

ឯកឧត្តម ហ៊ុន ម៉ានី៖ ភាពជាម្ចាស់ផ្ទះកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅកម្ពុជា បង្ហាញពីការគាំទ្រដល់ជនមានពិការភាព

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មាការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២២ ខែឧសភានេះ បានលើកឡើងពីការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅកម្ពុជា ដែលនឹងចាប់ផ្តើមនាពេលដ៏ខ្លីខាងមុខ។ ឯកឧត្តមលើកឡើងថា៖ “ខណៈដែលពួកគាត់ មិនចង់ធ្វើខ្លួនឲ្យក្លាយជាបន្ទុករបស់សង្គម យើងត្រូវផ្តល់លទ្ធភាពគ្រប់បែបយ៉ាងដល់ពួកគាត់ដើម្បីសម្រេចនូវបំណងដ៏ពិសិដ្ឋនោះ។ ការដណ្តើមបានភាពជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅពេលនេះ ជារឿងចាំបាច់ ដែលយើងត្រូវធ្វើ ដើម្បីបង្ហាញពីការគាំទ្ររបស់យើងទាំងអស់គ្នា ដល់បំណងដ៏ពិសិដ្ឋរបស់ពួកគាត់ បន្ថែមពីលើគោលនយោបាយ និងសកម្មភាពគាំទ្រនានាដល់ជនដែលមានពិការភាព ដែលរាជរដ្ឋាភិបាលបានអនុវត្តនាពេលកន្លងមក។ ទាំងអស់គ្នា […]

រុស្ស៊ី និង​ចិន នាំគ្នាថ្កោល​ទោស ចំពោះ​ការចោទ​ប្រកាន់​ពី​​ក្រុម​​G7

កិច្ចប្រជុំកំពូលG7 ដែលធ្វើឡើងនៅប្រទេសជប៉ុន បានបញ្ចប់ទៅកាលពីពេលថ្មីៗនេះ ខណៈ​ក្នុង​កិច្ចប្រជុំមួយនោះ ក្រុម​ប្រទេសប្រជាធិបតេយ្យ​ទាំង ៧ បាន​ចេញ​សេចក្ដីថ្លែងការណ៍​ទាក់ទង​នឹង​ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសរុស្ស៊ី និង​ចោទចិនថា កំពុង​បង្កបញ្ហាដល់សេដ្ឋកិច្ចសកល។

សម្តេចតេជោ ហ៊ុន សែន នឹង​ដាក់​ខេត្ត៤​ គឺ​ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និង​ខេត្តបន្ទាយមានជ័យ​ ទៅ​ជា​ប៉ូល​សេដ្ឋកិច្ចទី៤

សម្តេចតេជោ ហ៊ុន សែន បានកំណត់ខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ជាប៉ូលសេដ្ឋកិច្ចពិសេសទី៤ ដែលជាតំបន់មានសក្តានុពលផ្នែកកសិកម្មស្រូវ និងត្រីសម្រាប់ទាក់ទាញអ្នកវិនិយោគចិន។

សម្ដេចតេជោ ហ៊ុន សែន ៖ មិត្ត​ចិន​នាំ​យក​វត្ថុ​ធាតុ​ដើម​ចូល​មក​ប្រទេស​កម្ពុជា​ ដើម្បី​បង្កើត​ការងារ​ដល់​ពលរដ្ឋខ្មែរ​រាប់លាននាក់

ក្នុងពិធីសំណេះសំណាលជាមួយ កម្មករ និយោជិត ទស្សនាពិព័រណ៍សមិទ្ធផល និងពិធីសម្ពោធដាក់ឲ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរ​ខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋ​កិច្ចពិសេស ក្រុងព្រះសីហនុ

សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់គោលនយោបាយឧបត្ថម្ភសាច់ប្រាក់បន្ថែមទៀតដល់កម្មការិនីមានផ្ទៃពោះ ដំបូងរហូតដល់កូនមានអាយុ២ឆ្នំា

សម្តេចតេជោ ហ៊ុន សែន បានប្រកាសឲ្យស្រ្តីមានផ្ទៃពោះ ដែលធ្វើការនៅសេដ្ឋកិច្ចក្នុងប្រព័ន្ធទទួលបានគោលនយោបាយឧបត្ថម្ភ របស់រាជរដ្ឋាភិបាល ចាប់ផ្តើមមានផ្ទៃពោះដំបូងរហូតដល់កូនមានអាយុ២ឆ្នំា។