ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដឹកនាំកិច្ចប្រជុំ គ.ជ.ប នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ដើម្បីពិនិត្យ និងសម្រេច។
Archives
គណបក្សប្រជាជនកម្ពុជា ទទួលបានសមាជិករាប់ពាន់នាក់ បន្ថែមទៀត ជាពលករកម្ពុជា និងអ្នកប្រកបរបរផ្សេងទៀតនៅប្រទេសថៃ
គណបក្សប្រជាជនកម្ពុជា ទទួលបានសមាជិករាប់ពាន់នាក់ បន្ថែមទៀត ជាពលករកម្ពុជា និងអ្នកប្រកបរបរផ្សេងទៀតនៅប្រទេសថៃ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ សភាពាណិជ្ជកម្មកម្ពុជា គឺជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល ក្នុងដំណើរការអភិវឌ្ឍសង្គមសេដ្ឋកិច្ច
សភាពាណិជ្ជកម្មកម្ពុជា គឺជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល នៅក្នុងកិច្ចដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ខណៈដែលរាជរដ្ឋាភិបាលនឹងកាន់តែផ្តោតលើការអភិវឌ្ឍវិស័យឯកជន ព្រមជាមួយនឹងការខិតខំទាក់ទាញវិនិយោគក្នុងវិស័យដែលមានតម្លៃបន្ថែមខ្ពស់។
គណបក្សប្រឆាំងទទួលបានការគាំទ្រខ្លាំង ប៉ុន្តែមិនធានាបានកៅអីនាយករដ្ឋមន្ត្រីថៃ
គណបក្សប្រឆាំងទទួលបានការគាំទ្រខ្លាំង ប៉ុន្តែមិនធានាបានកៅអីនាយករដ្ឋមន្ត្រីថៃ
សម្តេចតេជោ ហ៊ុន សែន៖ ការធ្វើស៊ីហ្គេម លំបាកជាងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ានច្រើនដង
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងកោរសរសើរទៅដល់សម្ដេចពិជ័យសេនា ទៀ បាញ់ ដែលបានដឹកនាំរៀបចំការប្រកួតស៊ីហ្គេមនៅកម្ពុជាបានយ៉ាងរលូន។ សម្ដេចលើកឡើងថា ការធ្វើម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេមមានការលំបាកជាងការធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកំពូលអាស៊ានច្រើនដងទៅទៀត។ សម្ដេចតេជោ បានថ្លែងបែបនេះនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសកលវិទ្យាល័យកសិកម្មចំនួន៣ពាន់នាក់ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ សម្តេចតេជោបានមានប្រសាសន៍ពីភាពខុសគ្នានៃការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និងម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានថា៖ “ការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន យើងមានបញ្ហាតែពីរប៉ុណ្ណោះគឺការរៀបចំសុវត្ថិភាពជូនមេដឹកនាំប្រទេសនានាដែលមកចូលរួមកិច្ចប្រជុំ និងពិបាករៀបចំឯកសារខ្លឹមសារដើម្បីអនុម័ត ប៉ុន្តែយើងធ្វើបានជោគជ័យ។ ឯចមពោះការធ្វើម្ចាស់ផ្ទះការប្រកួតស៊ីហ្គេមវិញ គឺប្រទេសជាម្ចាស់ផ្ទះត្រូវមានការរៀបចំច្រើនទាំងទីលានប្រកួត […]
សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យមានការរៀបចំសមាគមកសិករ ដើម្បីចងក្រងគ្នា តថ្លៃកុំឲ្យឈ្មួញបង្អាប់តម្លៃ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឲ្យមានការស្រាវជ្រាវបច្ចេកទេសជាមួយនឹងការរៀបចំយន្តការឆ្លើយតបនឹងការអភិវឌ្ឍក្នុងវិស័យកសិកម្ម រាប់ទាំងការរៀបចំសមាគមកសិករ ដើម្បីធានាការពួកគាត់អាចចងក្រងសម្ព័ន្ធភាពជាមួយគ្នា ហើយតថ្លៃកុំឲ្យឈ្មួញបង្អាប់។ សម្តេចគូសបញ្ជាក់ថា បញ្ហាស្រូវអង្ករធ្លាក់ថ្លៃ ក៏ផ្តើមចេញមកពីខ្វះកម្លាំងតថ្លៃ។ សម្តេចមានប្រសាសន៍ថា “ប្រសិនបើយើងចងក្រគ្នាបាន កុំដណ្តើមគ្នាលក់ ចឹងគឺតថ្លៃដើម្បីផលប្រយោជន៍ទាំងសងខាង ទាំងឈ្មូញ និងកសិករ។ ដូច្នេះគួរសិក្សាពិនិត្យមើលទាក់ទិននឹងការរៀបចំនេះ អាចនិយាយមួយបែបបានថា កម្លាំងរបស់កសិករទៅលើការផលិត និងបញ្ហាទីផ្សារ និងជំរុញលើកទឹកចិត្តឲ្យទីផ្សារលក់ដុំ លក់រាយ”។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងបែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាផ្នែកកសិកម្មជាង […]
សម្តេចតេជោ ហ៊ុន សែន៖ គ្មានការអភិវឌ្ឍន៍ណាមួយដែលមិនរិចរឹលប៉ះពាល់ទៅដល់បរិស្ថានទេ ប៉ុន្តែយើងអាចមានវិធានការទប់ស្កាត់
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា “គ្មានការអភិវឌ្ឍន៍ណាមួយដែលមិនរិចរឹលប៉ះពាល់ទៅដល់បរិស្ថានទេ ក៏ប៉ុន្តែយើងអាចមានវិធានការដើម្បីទប់ស្កាត់ទៅលើការបាត់បង់ព្រៃឈើសម្រាប់វិស័យកសិកម្ម តាមរយៈការបង្វែរទិសអភិវឌ្ឍបើកទូលាយមកកាន់ការអភិវឌ្ឍន៍បែបស៊ីជម្រៅ”។ សម្តេចតេជោបានថ្លែងបែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាផ្នែកកសិកម្មជាង ៣ពាន់នាក់ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ៕ អត្ថបទ៖ អក្ខរា
សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំមិនមានទម្លាប់ដណ្តើមស្នាដៃរបស់អ្នកណាទេ ប៉ុន្តែសុំអ្នកដទៃកុំដណ្តើមស្នាដៃរបស់ខ្ញុំទៅបានហើយ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា៖ “ខ្ញុំមិនមានទម្លាប់ទៅដណ្តើមស្នាដៃរបស់អ្នកណាទេ ប៉ុន្តែសុំអ្នកដទៃកុំដណ្តើមយកស្នាដៃរបស់ខ្ញុំទៅបានហើយ និយាយការពិតទៅបានហើយ ខ្ញុំអត់និយាយឲ្យលើសពីហ្នឹងទេ”។ សម្តេចតេជោបានថ្លែងបែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាផ្នែកកសិកម្មជាង ៣ពាន់នាក់ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ៕ អត្ថបទ៖ អក្ខរា
សម្តេចតេជោ ហ៊ុន សែន៖ ក្នុងជីវិតរបស់ខ្ញុំពោរពេញដោយកំណែទម្រង់ និងសុទ្ធតែយកក្បាលទៅដូរ
“ក្នុងជីវិតរបស់ខ្ញុំនេះ គឺជាជីវិតពោរពេញដោយកម្រែទម្រង ហើយសុទ្ធតែយកក្បាលទៅដូរ ដូរជាមួយការរស់ឡើងវិញរបស់ប្រទេស ដូរនឹងសន្តិភាពរបស់ប្រទេស ដូរនឹងកំណែទម្រង់ទាំងឡាយ ជាពិសេសវិស័យសេដ្ឋកិច្ចក្នុងនោះមានចំណែកដីធ្លី”។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាផ្នែកកសិកម្មជាង ៣ពាន់នាក់ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ៕ អត្ថបទ៖ អក្ខរា
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងច្បាស់ថា មនុស្សតែម្នាក់គត់ដែលមិនស្វាគមន៍ចូលគណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសថា សម្ដេច ទទួលយកសមាជិកគ្រប់ពីគណបក្សទាំងអស់ដែលផ្ដាច់ខ្លួននិងចង់ចូលរួមជាមួយនិងគណបក្សប្រជាជនកម្ពុជាលើកលែងតែមនុស្សម្នាក់ប៉ុណ្ណោះ។

