សម្តេចក្រឡាហោម ស ខេង សំណូមពរឲ្យកងកម្លាំងនគរបាលជាតិបន្តធ្វើគំរូល្អដល់ប្រជាពលរដ្ឋ ក្នុងការលើកកម្ពស់ស្មារតីអនុវត្តច្បាប់

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទ ចេញសារលិខិតផ្ញើជូនកងកម្លាំងនគរបាលជាតិក្នុងទិវារំពួកខួបអនុស្សាវរីយ៍លើកទី ៧៨ ថ្ងៃកំណើតនគរបាលជាតិ។ ក្រោមស្នាព្រហស្តដ៏ថ្លៃថ្លារបស់ ព្រះករុណា ព្រះមហាវីរកត្រ ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ “ព្រះបរមរតនកោដ្ឋ” អង្គប្រតិបត្តិច្បាប់ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការធានារក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម ត្រូវបានបង្កើតឡើងដោយប្រសិទ្ធនាមថា “ នគរបាលជាតិ ” ដែលគិតមកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ […]

សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលមានក្តីសង្ឃឹមចំពោះមនសិការស្នេហាជាតិមាតុភូមិ និងភក្តីភាពរបស់កងកម្លាំងនគរបាលជាតិគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញសារលិខិតផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងទិវារំឭកខួបអនុស្សាវរីយ៏លើកទី៧៨ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។ គិតចាប់ពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤៥ មកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នេះគឺមាន រយៈពេល ៧៨ឆ្នាំហើយ ដែលអង្គប្រតិបត្តិច្បាប់មួយត្រូវបានចាប់បដិសន្ធិឡើង និងត្រូវបានប្រសិទ្ធនាមថា «នគរបាលជាតិ» ក្រោមស្នាព្រះហស្តដ៏ថ្លៃថ្លារបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ […]

ប្រកាសលក់ផ្ទះ៣កន្លែងច្រើនខែ នៅមិនទាន់លក់ចេញ ធ្វើឱ្យតារាសម្តែង លី ម៉ារីណា ជួបវិបត្តិសេដ្ឋកិច្ច

តារាសម្តែងសាច់សខ្ចី លី ម៉ារីណា បានប្រកាសលក់ផ្ទះ ៣កន្លែងអស់ពេលជាច្រើនខែមកហើយ នៅតែពុំទាន់មានអ្នកទិញទៀត រហូតធ្វើឱ្យនាងខ្វល់ចិត្តជាខ្លាំងពីរឿងជីវភាពរស់នៅ ពីព្រោះចាប់តាំងពីរស់ជាស្រ្តីមេម៉ាយមក នាងត្រូវប្រឹងធ្វើការទាំងយប់ទាំងថ្ងៃដើម្បីយកប្រាក់ចិញ្ចឹមកូនប្រុស និងខ្លួនឯង ។

បេសកជនពិសេសចិន ផ្ដើមដំណើរទស្សនកិច្ចទៅ​​អ៊ុយក្រែន

បេសកជនជាន់ខ្ពស់ចិន ចាប់ផ្ដើមដំណើរទស្សនកិច្ចទៅប្រទេសអ៊ុយក្រែន រុស្ស៊ី និងបណ្ដា​ប្រទេស​នៅ​តំបន់អឺរ៉ុបជាច្រើនទៀត ដោយចាប់ផ្ដើមពីថ្ងៃទី ១៥ ឧសភានេះតទៅ ជាមួយគោលបំណង​ពិភាក្សាអំពី “ដំណោះស្រាយនយោបាយ” ចំពោះវិបត្តិអ៊ុយក្រែន។

ឯកឧត្តម ឡុង ឌីម៉ង់ ត្រូវបានតែងតាំងជាប្រធាន សហ​ភាព​សហ​ព័ន្ធយុវជន​កម្ពុជា​ខេត្តព្រះ​សីហនុ

ឯកឧត្តម ឡុង ឌីម៉ង់ ត្រូវបានថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) គ្រប់ជាន់ ថ្នាក់ផ្ដល់សេចក្ដីទុកចិត្ត​តែងតាំងជាប្រធានស.ស.យ.ក. ខេត្តព្រះសីហនុ ។

ចប់​ពី​ការ​ប្រកួត​Miss Charm 2023 ប៊ី​ សុធារី ធ្លាក់ សម្រ​ស់​​ខ្លាំងហាក់ ដូចអ្នកមានវិបត្តិផ្លូវចិត្ត

កញ្ញា ប៊ី សុធារី ធ្លាប់បានឆ្លងកាត់ការប្រកួតក្នុងវិស័យបវរកញ្ញារាប់មិនអស់ ហើយចុងក្រោយនេះនាងបាន​ហោះ​ទៅ​ប្រកួត​ក្នុង​កម្មវិធី Miss Charm 2023 នៅប្រទេស វៀតណាម កាលពីអំឡុងខែ កុម្ភះ កន្លងមកនេះ តែជា​លទ្ធផល​នាង​មិន​​ទទួល​បានចំណាត់ថ្នាក់ល្អណាមួយដូចអ្វីដែលខ្លួនរំពឹងនោះទេ ។

សមត្ថកិច្ច បង្ក្រាបដកហូតសា​ច់ ​និងសំ​ណាក​សត្វព្រៃ សរុប​១៧​​គីឡូក្រាម

ក្រោយពីទទួលបានព័ត៌មានពីការលួចលក់ដូរសាច់សត្វព្រៃនៅក្នុងផ្សារបានលុង ខេត្តរតនគិរី មន្ត្រីនៃមន្ទីរបរិស្ថាន​​ខេត្ត​រតនគិរី ដោយរួមសហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធបានចុះបង្ក្រាបបទល្មើសការលក់ដូរ​សាច់សត្វ​ព្រៃខុសច្បាប់​ដោយ​បានរឹបអូសសាច់សត្វព្រៃនិងសំណាកសត្វព្រៃសរុបចំនួន ១៧ គីឡូក្រាម។

មន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជាត្រូវមានចរិក ៣សំខាន់ បូរណភាពទឹកដី ទំនាក់ទំនងការទូត និងសន្តិសុខជាតិ

ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិទាំង០៦​ បាវិត, ភ្នំដិន,​ត្រពាំងស្រែ, បន្ទាយចក្រី , ម៉ឺនជ័យ, អូរយ៉ាដាវ និងប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិស្ទឹងហាវ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បើកកិច្ចប្រជុំស្ដីពីការបូកសរុបការងារប្រចាំខែមេសា​ ឆ្នាំ២០២៣ និងលេីកទិសដៅខែបន្ទាប់។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ខ្លឹមសាររួមក្នុងកិច្ចប្រជុំ បានជំរុញឱ្យមន្ត្រីក្នុងអង្គភាពទាំងអស់បន្តការយកចិត្តទុកដាក់បំពេញការងារ និងគោរពវិន័យឱ្យកាន់តែប្រសើរ ជាពិសេសប្រកាន់ខ្ជាប់នូវវិន័យរបស់កងកម្លាំងនគរបាលជាតិ លេខ០០៦, ផ្នែកបែបបទត្រូវណែនាំភ្ញៀវឱ្យគាត់បំពេញសាលកបត្រឱ្យបានពេញលេញ ជាពិសេសត្រូវយកចិត្តទុកដាក់លេីការចូល-ចេញរបស់គណៈប្រតិភូ​ និងភ្ញៀវ​ ដែលបានចូលរួមកីឡាស៊ីហ្គេម […]

ឆែក បន្តជួយយុវជនកម្ពុជាឲ្យមានជំនាញវិជ្ជាជីវៈ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ

សាធារណរដ្ឋឆែកបានប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយកម្ពុជា លើការកសាងធនធានមនុស្សឲ្យកាន់តែមានសមត្ថភាពខ្ពស់ និងមានជំនាញវិជ្ជាជីវៈ ដែលអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងបរិបទនៃការរីកចម្រើនសេដ្ឋកិច្ច និងបច្ចេកវិទ្យា។ ការឯកភាពនេះធ្វើឡើងក្នុងឱកាសឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុញ្ញាតឱ្យឯកឧត្តម Petr Gandalovic ប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការផ្នែកអភិវឌ្ឍ និងជំនួយមនុស្សធម៌ តំណាងក្រសួងការបរទេសនៃសាធារណរដ្ឋឆែក និងឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតឆែកប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដែលផ្តោតសំខាន់លើលទ្ធផលនៃកិច្ចសហប្រតិបត្តិការរយៈពេល៥ឆ្នាំកន្លងមក (២០១៨-២០២៣) និងកំណត់ទិសដៅអាទិភាពសម្រាប់រយៈពេល៥ឆ្នាំបន្ទាប់ ដោយចាប់ផ្ដើមពីឆ្នាំ២០២៤ […]