សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Tull TRAISORAT ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព រសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥។ នៅក្នុងជំនួបនោះ, ឯកឧត្តម Tull TRAISORAT បានបង្ហាញនូវសេចក្តីសោមនស្សរីករាយ និងមានកិត្តិយស ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អ និងយូរអង្វែងរវាងប្រទេសទាំងពីរ ក្នុងភាពជាអ្នកជិតខាងល្អ។ ឯកឧត្តមបានបញ្ជាក់ថា […]
Archives
ពលករខ្មែរវិលត្រលប់ពីប្រទេសថៃចូលមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំ តាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ ដោយពុំមានការបង់ថ្លៃលើសេវាចេញ-ចូល នោះទេ
ខណៈពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាន់តែខិតចូលមកដល់ ពលករខ្មែរបានសម្រាកពីការងារ វិលត្រលប់ពីប្រទេសថៃចូលតាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ នានា ដើម្បីមកលេងស្រុកកំណើត។ ជាការកត់សំគាល់ ពលករបានលើកឡើងថា ការធ្វើដំណើរចូលនៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ពុំមានការបង់ប្រាក់លើសេវា ចេញ-ចូល នោះទេ និងឃើញមានក្រុមការងាររបស់ក្រសួងការងារ នៅរង់ចាំជួយសម្របសម្រួលអន្តរាគមន៍ដល់ការបំពេញឯកសារនានារបស់ពលករ ផងដែរ។ នេះគឺជាកាដូរបស់រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ សម្រាប់ពលករខ្មែរអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។ កញ្ញា […]
ការវិវត្តន៍ចុងក្រោយរឿងពន្ធគយ! នាយករដ្ឋមន្ត្រីកម្ពុជា ប្រគល់ភារកិច្ចដល់ក្រុមការងារអន្តរក្រសួង-ស្ថាប័ន ចរចាផ្ទាល់ជាមួយភាគីអាមេរិក នាពេលឆាប់ៗខាងមុខនេះ
ក្រោមការដឹកនាំផ្ទាល់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីការប្រកាសនូវអត្រាពន្ធគយបដិការ (Reciprocal Tariffs) ដែលឯកឧត្តមប្រធានាធិបតី Donald J.Trump បានកំណត់កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ (ម៉ោងនៅសហរដ្ឋអាម៉េរិក) កន្លងទៅ តាមរយ:ការបង្កើនអត្រាពន្ធគយបដិការលើបណ្តាប្រទេសជាច្រេីន ក្នុងនោះមានកម្ពុជារហូតដល់ ៤៩%។ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានសិក្សាវាយតម្លៃ និងរៀបចំនីតិវិធី ព្រមទាំងយន្តការផ្សេងៗ ជាបន្ទាន់ក្នុងគោលដៅធ្វើការចរចាផ្ទាល់ជាមួយនឹងរដ្ឋាភិបាលសហរដ្ឋអាម៉េរិកដេីម្បីទម្លាក់ចំនួនអត្រាពន្ធវិញ។ […]
អ្នកនាង គង់ សុជាតិ យុគ ចិន្តា និង លោក ជា វិបុល ប៉ះគ្នាក្នុងសង្រ្កាន្តសមាគមសិល្បករខ្មែរ !
ក្នុងឈុតមស្លៀកបំពាក់និងការតុបតែងខ្លួននៅទស្សវត្សទី៦០ អ្នកនាង គង់ សុជាតិ យុគ ចិន្តា និងលោក ជា វិបុល ពិតជាស្រស់ស្អាតខ្លាំងណាស់ អ្នកទាំង៣កម្រនឹងបានជួបគ្នាក្នុងកម្មវិធីបែបនេះណាស់ ។ អ្នកនាង គង់ សុជាតិ យុគ ចិន្តា និង លោក ជា វិបុល ក៏បានចូលរួមនៅក្នុងសង្រ្កាន្តឆ្នាំថ្មីដេលរៀបចំឡើងដោយសមាគមសិល្បករខ្មែរផងដែរកាលពីថ្ងៃទី ០៨ ខែ មេសា […]
ឯកឧត្តម ប៉ែន បូណា៖ មនុស្សទ្រុស្តប្រយោជន៍ជាតិ បង្ហាញធាតុពិតឱ្យឃើញយ៉ាងច្បាស់ក្រឡែត
នៅពេលមនុស្សទូទាំងពិភពលោក ទាំងថ្នាក់ដឹកនាំ ទាំងអ្នកនយោបាយ ទាំងប្រជាពលរដ្ឋ រាប់ទាំងកម្ពុជាផង កំពុងនាំគ្នាគិតរិះរកមធ្យោបាយដោះស្រាយបញ្ហាដើម្បីការពារផលប្រយោជន៍ជាតិរបស់ខ្លួនពាក់ព័ន្ធជាមួយការដំឡើងអត្រាពន្ធរបស់សហរដ្ឋអាម៉េរិក ចុះចម្លែកអីតែបុគ្គល សម រង្ស៊ី ខុសគេខុសឯងបែរជាបន់ស្រន់ឱ្យប្រទេសជាតិ និងប្រជាជនរបស់ខ្លួន «ស្លាប់» ទៅវិញ។ តើលើលោកយើងនេះមានមនុស្សណាអាក្រក់ជាងនេះទៀតទេ? ធ្វើនយោបាយមិនដែលចេះយល់កាលៈទេសៈ មិនដែលគិតប្រយោជន៍ជាតិ និងប្រជាជន ពោលគឺក្នុងមួយជីវិតនយោបាយតាំងពីក្មេងដល់ចាស់ចេះតែម្យ៉ាងគត់ គឺញុះញង់ លាបពណ៌ដើម្បីបំផ្លិចបំផ្លាញអ្នកដទៃ និងបំផ្លាញផលប្រយោជន៍ជាតិខ្លួនឯង។ ឥឡូវនេះ មនុស្សទ្រុស្តប្រយោជន៍ជាតិរូបនេះបានបង្ហាញធាតុពិតឱ្យប្រជាពលរដ្ឋខ្មែរបានឃើញយ៉ាងច្បាស់ក្រឡែត។ ប្រទេសយើងសំណាងណាស់ដែលមានមេដឹកនាំខ្លាំងពូកែដូចជាសម្តេចតេជោ ហ៊ុន […]
ខេត្តប៉ៃលិនឆ្នាំនេះដឹងតែកក្រើកជាមួយការប្រគំតន្រ្តីសង្រ្កាន្តដាហ្ស8H រៀបចំដោយក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra រៀបចំការប្រគំតន្រ្តីទេសចរខ្នាតយក្សរយៈពេលបីថ្ងៃពេញ
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះកុំភ្លេចណាត់ជួបមិត្តភក្តិ បងប្អូនមីងមាឱ្យហើយ ពីព្រោះតារាចម្រៀងល្បីៗប្រចាំនៅក្នុងផលិតកម្ម Galaxy Navatra នឹងជួបអ្នកអន្លង់វែងរយៈពេលបីថ្ងៃជាប់ៗគ្នាក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តី សង្រ្កាន្តដាហ្ស8Hរបស់ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ។ មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Dazz Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្ម Galaxy Navatra សប្តាហ៍នេះមានកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត ,លោក ខេម ,កញ្ញា […]
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខបណ្ឌិតសភាចារ្យ ខ្លូត ធីតា អតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជានៅមន្ទីរពេទ្យ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ បានចាត់លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី អញ្ជើញសួរសុខទុក្ខនាំយកភេជ្ជៈផ្លែឈើនិងថវិកាជូនលោកជំទាវបណ្ឌិតសភាចារ្យ ខ្លួត ធីតា អតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ដោយការដួលប៉ះទង្គិចប្រព័ន្ធប្រសាទ។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី […]
ឯកឧត្តម ហ៊ុន ម៉ានី៖ កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ ផ្តល់ឱកាសឱ្យពលរដ្ឋកម្ពុជា បានជួបជុំនិងធ្វើបុណ្យរួមគ្នា
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តអម្ពវ័ន ស្ថិតក្នុងភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ។ ថ្លែងនៅក្នុងពិធីនេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា សមិទ្ធផលនៅថ្ងៃនេះ […]
តើលក្ខណៈពិសេសរបស់«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤នៅភូមិភាគឦសាន» មានអ្វីខ្លះ?
«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្រោមអធិបតីភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥។ កម្មវិធីពិសេសនេះ មានគោលបំណងជំរុញឱ្យមានការវិនិយោគឯកជនកាន់តែសកម្ម បង្កើតជាចរន្តសេដ្ឋកិច្ច បង្កើតការងារ និងភាពទាក់ទាញ ប្រមូលផ្តុំប្រជាជនយើងឱ្យទៅប្រកបអាជីវកម្ម និងរស់នៅកាន់តែច្រើនឡើងនៅក្នុងតំបន់ភូមិភាគឦសាន។ សម្ដចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់លក្ខណៈពិសេសសម្រាប់កម្មវិធីពិសេសនៅភូមិភាគឦសាន រួមមាន […]
កៀកចូលឆ្នាំថ្មីហើយ អ្នកនាង ខាត់ សុឃីម និយាយពីសង្គមកាន់តែទំនើបមនុស្សកាន់តែស៊ីវីល័យតែអ្វីដែលថយចុះគឺការអប់រំ !
នៅសុខៗស្រាប់តែតារាចម្រៀងពហុជំនាអ្នកនាង ខាត់ សុឃីម និយាយពីសង្គមកាន់តែទំនើប មនុស្សកាន់តែស៊ីវីល័យ តែអ្វីដែលថយចុះគឺការអប់រំ គុណធម៌ សីលធម៌ និងភាពស្មោះត្រង់របស់មនុស្ស ទៅវិញ ។ អ្នក ខាត់ សុឃីម ជាតារាចម្រៀងជើងចាស់ល្បីឈ្មោះមួយរូបដែលទទួលមានមហាជនជាច្រើនស្រឡាញ់ និងចូលចិត្ត ជាក់ស្តែងរាល់ពេលដែលអ្នកនាងបញ្ចេញយោបល់ម្តងៗ តែងតែចំបេះដូងអ្នកគាំទ្រគ្រប់ពេលវេលា ។ អ្វីដែលកាន់តែក្តៅគគុកនៅក្នុងពេលនេះ គឺកៀកចូលឆ្នាំថ្មីហើយ អ្នកនាង ខាត់ សុឃីម បែរជានិយាយពីសង្គមកាន់តែទំនើបមនុស្សកាន់តែស៊ីវីល័យតែអ្វីដែលថយចុះគឺការអប់រំ គុណធម៌ សីលធម៌ […]