បន្ទាប់ពីពោលពាក្យថាខ្លួនបានរួចផុតពីនរក៩ជាន់ ស្រាប់តែអតីតគូដណ្តឹងលោក ហេង នរៈកក្កដា គឺអ្នកនាង លី លីហ្សា ស្រាប់តែផ្តាំទៅអ្នកចង់រើសជីវិតគូបែបនេះ អមជាមួយរូបភាពដែលខ្លួននៅមន្ទីរពេទ្យថា « ប៊ិះងាប់ » ។

តាមរយៈការរៀបរាប់របស់អ្នកនាង លី លីហ្សា ដែលជាអតីតគូដណ្តឹងតារាសម្តែង ហេង នរៈកក្កដា បានរៀបរាប់នៅលើហ្វេសប៊ុករបស់ខ្លួនថា ពាក្យផ្តាំផ្ញើទៅដល់បងប្អូនដែលចង់រើសជីវិតគូ ។
១. កុំរើសយកបុរសប្រើហឹង្សាជេដៀលប្រមាថប្រពន្ធខ្លួនវៃដូចសត្វធាតុ ។
២. កុំយកប្រុសណាដែលគ្មានគោលដៅច្បាស់លាស់
៣. កុំយកប្រុសណាដែលធ្វើខុសហើយ មិនចេះកែប្រែ
៤. យកប្រុសក្រ ក៏ក្រចុះ ប៉ុន្តែឱ្យតែមានកំណើតរកស៊ី កុំបំផ្លាញយើង ឬអូសទាញយើងទៅផ្លូវចុះនរក ។
៥. ត្រូវយកបុរសពិតមិនក្លែងក្លាយ
ជាមួយគ្នានោះផងដែរអ្នកនាង លី លីហ្សា ក៏បានខមមិន និងដាក់រូបភាពនៅក្រោមសាររបស់ខ្លួនឯងដែលមានរូបភាពខ្លះគឺនាងនៅមន្ទីរពេទ្យ អមជាមួយពាក្យខមមិនថា « ប៊ិះងាប់ » ។ រឿងរ៉ាវនៃការបែកបាក់រវាងលោក ហេង នរៈកក្កដា និងអតីតគូដណ្តឹង លី លីហ្សា បានធ្វើឱ្យកក្រើកអស់ពិភពសិល្បៈ បន្ទាប់ពីអ្នកទាំងពីរទម្លាយនូវការពិត ជាពិសេសបន្ទាប់ពីឃើញសារជាច្រើនរបស់អ្នកនាង លី លីហ្សា កាន់តែធ្វើឱ្យម្នាក់ៗបើកភ្នែកធំៗ និងឆ្ងល់គ្រប់ៗគ្នា ។ តែរឿងរ៉ាវពិតយ៉ាងណានោះនៅពុំទាន់មាននរណាម្នាក់ដឹងច្បាស់នោះទេ ។
មកទល់ពេលនេះ មានរយៈពេលជាង៨ខែហើយដែលលោក ហេង នរៈកក្កដា និង អ្នកនាង លី លីហ្សា ដែលបានភ្ជាប់ពាក្យ និងរួមរស់ជាមួយគ្នា ។ ទាំងមិត្តសិល្បៈ ក៏ដូចជាអ្នកគាំទ្រជាច្រើនស្ទើរតែមិនជឿថា ចំណងស្នេហ៍អ្នកទាំងពីឈានដល់ការបែកបាក់បែបនេះទេ ដោយសារតែអ្នកទាំងពីរស្រឡាញ់គ្នាខ្លាំងណាស់…៕




