ខណៈពេលដែលជីវិតកាន់តែមានសុភមង្គលនៅលើទឹកដី សហរដ្ឋអាមេរិក អតីតតារាសម្តែងជើងចាស់អ្នកស្រី អម្ពរ ទេវី បានផ្តាំផ្ញើទៅកាន់តែអ្នកគាំទ្របែបនេះ ។

ថ្វីដ្បិតតែបោះបង់ចោលសិល្បៈទៅសោយសុខជីវិតនៅលើទឹកដី អាមេរិក ក្តី តែអតីតតារាសម្តែងជើងចាស់អ្នកស្រី អម្ពរ ទេវី នៅតែបង្ហាញនូវការនឹករលឹកទៅកាន់អ្នកគាំទ្រ និងបានបង្ហោះរូបភាពជាច្រើនដើម្បីចែករំលែកដល់អ្នកគាំរបស់ខ្លួនបានឃើញនៅលើបណ្តាញសង្គមហ្វេសប៊ុក មិនដែលខាន ។ ទស្សនិកជននៅពេលដែលឃើញជីវិតរបស់អ្នកស្រីពោរពេញដោយក្តីសុខ និងសុភមង្គលបែបនេះ ម្នាក់ៗមានការច្រណែនជាខ្លាំង ។
ស្របពេលជាមួយគ្នានេះអ្នកស្រី អម្ពរ ទេវី ថែមទាំងបានផ្តាំផ្ញើនូវពាក្យពេចន៍ខ្លះៗទៅកាន់អ្នកគាំទ្រ និងមនុស្សជុំវិញខ្លួនថា « ដាំក្តីស្រឡាញ់ឱ្យបានច្រើន » ។
ទោះបីជាបោះបង់សិល្បៈចោលអស់ពេលជាច្រើនឆ្នាំ អតីតតារាសម្តែងជើងចាស់អ្នកស្រី អម្ពរ ទេវី នៅតែមានក្តីនឹករលឹកចំពោះសិល្បៈគ្រប់ពេល អ្នកស្រីនៅតែរំពឹងថា អ្នកស្រីនឹងមានឱកាសបានចូលរួមសម្តែងភាពយន្តខ្មែរជាថ្មីម្តងទៀត ជាក់ស្តែងក្នុងមួយឆ្នាំអ្នកស្រីតែងតែឆ្លៀតឱកាសមកលេងស្រុកខ្មែរ និងបានឆ្លៀតពេលវេលាដើម្បីថតភាពយន្តដើម្បីទុកជាអនុស្សាវរីយ៍ផងដែរ ។
ពេលនេះជីវិតអ្នកស្រី អម្ពរ ទេវី កាន់តែមានសុភមង្គល អ្នកស្រីមិនត្រឹមតែទទួលបានការស្រឡាញ់ថ្នាក់ថ្នមពីស្វាមីប៉ុណ្ណោះទេ អ្នកស្រីថែមទាំងបានក្លាយទៅជាយាយគេដែលមានចៅជាច្រើននាក់ ៕



