ខ្លឹម ស្រីគា ត្រៀមបញ្ចេញវិដេអូព្រោះខឹងអ្នកមើលងាយមិនផ្តល់តម្លៃដោយមិនខ្លាចប៉ះពាល់គ្មានការងារថ្ងៃក្រោយ !

ប៉ុន្មានថ្ងៃនេះតារាសម្តែង ខ្លឹម ស្រីគា មិនសប្បាយចិត្តប៉ុន្មានឡើង ដោយនាងជួបនូវរឿងក្តៅក្រហាយជាច្រើនដែលធ្វើឱ្យនាងខឹងសប្បារនិងត្រៀមបញ្ចេញវិដេអូ ពីការមើលផ្តល់តម្លៃនិងមិនខ្លាចប៉ះពាល់ដល់ការងាររបស់ខ្លួនទៅថ្ងៃក្រោយឡើយ ។  កញ្ញា ខ្លឹម ស្រីគា ក៏ជាតារាសម្តែងនិងបង្ហាញម៉ូដល្បីឈ្មោះមួយរូបផងដែរនៅក្នុងវិថីសិល្បៈ ប៉ុន្តែមិនដឹងជាជួបបញ្ហាអ្វីបានជាធ្វើឱ្យនាងខឹងសប្បារនិងគម្រាមផុសវិដេអូផងដែរ ។ ជាមួយគ្នានោះនាងថែមទាំងបានបង្ហោះសាររៀបរាប់ថា « កន្លែងណាមើលងាយ មិនឱ្យតម្លៃ ខ្ញុំមិនទៅជាន់ទៀតដាច់ខាត (តិចទៀតខ្ញុំផុសវិដេអូ ) ។ ការឈឺចាប់ខ្ញុំ អ្នកផ្សេងមើលមកធម្មតាតែខ្ញុំខុសពីកេ ហើយខ្ញុំជាតួ និយាយចេញហើយមិនខ្លាចថាប៉ះពាល់ធំ រឺគ្មានការងារថ្ងៃក្រោយ » ។ ខ្លឹម ស្រីគា មិនត្រឹមតែក្តៅក្រហាយចំពោះរឿងមិនផ្តល់តម្លៃដល់ខ្លួនប៉ុណ្ណោះទេ នាងថែមទាំងនិយាយថា […]

នាយឧត្តមសេនីយ៍ ស ថេត ណែនាំកម្លាំងនគរបាលបង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងញៀនខុសច្បាប់ ដើម្បីរក្សាសន្ដិសុខជូនពលរដ្ឋ

នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំដល់កម្លាំងនគរបាលទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងញៀនខុសច្បាប់ ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមជូនដល់ប្រជាពលរដ្ឋ ពិសេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងឆាប់ៗខាងមុខនេះ និងការពារសុវត្ថិភាពដល់គណៈប្រតិភូជាន់ខ្ពស់ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ក្នុងជំនួបសំណេះសំណាលជាមួយកងកម្លាំងនគរបាល នៃក្រុមការងារចល័តត្រួតពិនិត្យ ឆែកឆេ អាវុធ គ្រឿងផ្ទុះ គ្រាប់រំសេវ និងគ្រឿងញៀនខុសច្បាប់ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ […]

ខានចូលរួមកម្មវិធីជួបជុំសិល្បករជាង២០ឆ្នាំ​ អ្នកនាង ឆោម និមល សុំលេងអស់ដៃចូលឆ្នាំ​ខ្មែរ ! 

តារាចម្រៀងល្បីឈ្មោះអ្នកនាង ឆោម និមល ខកខានក្នុងការចូលរួមកម្មវិធីចូលឆ្នាំថ្មីប្រពៃណី ខ្មែរ អស់ពេលជាង២០ឆ្នាំមកហើយ បន្ទាប់ពីចេញទៅរស់នៅ សហរដ្ឋអាមេរិក ដោយឡែកសម្រាប់ឆ្នាំថ្មីនេះ នាងបានវិលត្រឡប់មកស្រុកកំណើតនិងត្រៀមចូលរួមកម្មវិធីតន្រ្តីនានាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ។  ជួបជាមួយអ្នកនាង ឆោម និមល នៅក្នុងកម្មវិធីថតចម្រៀងរបស់សមាគមទូរទស្សន៍កាលពីថ្ងៃទី ០២ ខែ មេសា ឆ្នាំ២០២៥ កន្លងមកនេះ អ្នកនាងបានឱ្យដឹងថា អ្នកនាងពិតជារីករាយណាស់ដែលបានចូលរួមថតកម្មវិធីជួបជុំមិត្តសិល្បករ បន្ទាប់ពីខកខានក្នុងការជួបជុំនេះអស់ពេលជាង២០ ឆ្នាំ ។ […]

កម្ពុជា នឹងបន្ថយពន្ធនាំចូលទំនិញអាម៉េរិក១៩ប្រភេទ ពីអត្រាអតិ​បរ​មា៣៥% មកត្រឹមអត្រា៥%

ឆ្លើយតបទៅនឹងការប្រកាសរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីនៃសហរដ្ឋអាមេរិក កាលពីថ្ងៃទី២ ខែមេសា ដែលបានប្រកាសដាក់ឲ្យអនុវត្តអត្រាពន្ធនាំចូល ៤៩% លើទំនិញរបស់កម្ពុជានោះ មិនបង្អង់យូរ សម្តេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើលិខិតទៅ ឯកឧត្តម ដូណាល់ ត្រាំ ដោយស្នើបើកការចរចាក្នុងពេលដ៏ឆាប់បំផុត តាមដែលអាចធ្វើទៅបាន និងស្នើរដ្ឋាភិបាលអាម៉េរិក ពន្យារការអនុវត្តអត្រាពន្ធនាំចូលថ្មីនេះ។ ក្នុងលិខិតផ្ញើទៅកាន់ ឯកឧត្តម ដូណាល់ […]

មន្ត្រីកសិកម្មឃុំចំនួន១០០០នាក់ កំពុងពង្រឹងសមត្ថភាពឌីជីថល នៅបណ្ឌិត​សភាបច្ចេកវិទ្យាកម្ពុជា

មន្ត្រីកសិកម្មឃុំ​ចំនួ ១ ០០០នាក់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងទទួល​វគ្គបណ្តុះ​បណ្តាលពង្រឹងសមត្ថភាពឌីជីថល នៅបណ្ឌិតសភា​បច្ចេក​វិទ្យា​កម្ពុជា (CADT) ចាប់តាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ។ បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និង​ចំណេះដឹងបន្ថែមជូនដល់មន្ត្រីរាជការ អំពីអក្ខរកម្មទិន្នន័យ សន្តិសុខ​សាយប័រ ឯកជនភាពទិន្នន័យ កម្មវិធីផលិតភាពនានា និងវិធានការ​ការពារ​ […]

ចូលឆ្នាំខ្មែរ! សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យពង្រឹងសន្តិសុខសុវត្ថិភាព ជូនពលរដ្ឋ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឱ្យគណៈបញ្ជាការរាជធានី-ខេត្ត អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ត្រូវពង្រឹងការងារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរនឹងចូលមកដល់នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដោយឆ្នាំនេះកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ទូទាំងប្រទេសឱ្យមានលក្ខណៈអធិកអធម ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីផង និងដើម្បីទាក់ទាញភ្ញៀវទេសចរផង។ ការណែនាំរបស់សម្តេចនាយករដ្ឋមន្ត្រី បែបនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥។ […]

ទីម័រឡេស្តេ អរគុណកម្ពុជា ចំពោះការគាំទ្រខ្លួនជាសមាជិកពេញសិទ្ធិទី១១ ​របស់អាស៊ាន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម បេនឌីតូ ដូស សាន់តូស ហ្វ្រេតាស (Bendito dos Santos Freitas) រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងគណៈប្រតិភូ​ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីការបរទេស បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា […]

ក្រុមហ៊ុន CCCC ប្តេជ្ញាចូលរួម​ចំណែក​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Chen Zhong អនុប្រធានក្រុមហ៊ុន China Communications Construction Company (CCCC) និងសហការី​ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ, លោក Chen Zhong បានគូសបញ្ជាក់ថា ក្រុមហ៊ុន […]

រាជរដ្ឋាភិបាលកម្ពុជានឹងចរចាជាមួយសហរដ្ឋអាម៉េរិក ដើម្បីរកដំណោះស្រាយសមស្រប ជុំវិញការដំឡើងពន្ធ ៤៩% លើទំនិញកម្ពុជា

សម្ដេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងចរចាជាមួយសហរដ្ឋអាម៉េរិកដើម្បីរកដំណោះស្រាយ សមស្របណាមួយ។ សម្ដេចធិបតី បន្តថា បញ្ហានេះអាចបង្កផលប៉ះពាល់មួយចំនួនដោយចៀសមិនរួចមកលើកម្ពុជា ប៉ុន្តែវាមិនអាក្រក់ដូចអ្វីដែលអ្នកលេងបណ្តាញសង្គមមួយចំនួនខំប្រឹងស្រែកបំភ័យនោះឡើយ។ ក្នុងន័យនេះ សម្តេច បានអំពាវនាវសូមឱ្យប្រជាពលរដ្ឋ ស្ងប់ចិត្ត ហើយជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហានេះ។ សម្តេចបានគូសបញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) សម្តេចធិបតី បានកត់សម្គាល់ថា សហរដ្ឋអាម៉េរិកបាននិងកំពុងខាតបង់ច្រើនលើការចំណាយនាំចូលទំនិញ ពីបណ្តាប្រទេសលើពិភពលោក ដែលឆ្លុះបញ្ចាំងតាមរយៈឱនភាពជញ្ជីងពាណិជ្ជកម្ម […]

ពលករខ្មែរ អរគុណរាជរដ្ឋាភិបាលដែលសម្រួល​លើកលែងតម្លៃសេវាចេញចូលតាមច្រកព្រំដែន អំឡុងពេលបុណ្យចូលឆ្នាំខ្មែរ

ពលករខ្មែរដែលត្រលប់ពីប្រទេសថៃមកលេងស្រុកកំណើតអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បង្ហាញក្តីរីករាយ និងអរគុណរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជួយសម្រួលជាមួយរាជរដ្ឋាភិបាលថៃ ក្នុងការលើកលែងថ្លៃសេវាចេញ ចូល ប្រទេសថៃ អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិសម្រាប់ពលករដែលធ្វើការនៅប្រទេសថៃគ្រប់ៗគ្នា ចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។ លោក ញឹម សុខា ជាពលករខ្មែរដែលធ្វើការនៅប្រទេសថៃបានលើកឡើងថា ខ្លួនមានការសប្បាយចិត្តជាខ្លាំងនៅពេលឮដំណឹងថា រាជរដ្ឋាភិបាលកម្ពុជាបានសម្របសម្រួលជាមួយរាជរដ្ឋាភិបាលប្រទេសថៃដោយជោគជ័យម្តងទៀត ដើម្បីមានការលើកលែងថ្លៃសេវាចេញ ចូល ប្រទេសថៃ […]