លោកជំទាវ ជា សិរី៖ កម្ពុជា មានសក្ដានុពលក្នុងការទាញយកប្រាក់ចំណូលពីការជួញដូរឥណទានកាបូននៅទីផ្សារអន្តរជាតិ

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត M. Sanjayan នាយកប្រតិបត្តិនៃអង្គការ Conservation International អំពីនវានុវត្តន៍ផ្នែកហិរញ្ញវត្ថុសម្រាប់ការអភិរក្សធនធានធម្មជាតិ ការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការជួញដូរឥណទានកាបូនសម្រាប់ប្រទេសកម្ពុជា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤។ លោកជំទាវ ទេសាភិបាល បានលើកឡើងអំពីសក្ដានុពលសម្រាប់កម្ពុជា ក្នុងការទាញយកប្រាក់ចំណូលពីការជួញដូរឥណទានកាបូននៅទីផ្សារអន្តរជាតិ ដោយសារបច្ចុប្បន្ន កម្ពុជាមានការបញ្ចេញឧស្ម័នកាបូនទាប និងមានគម្របព្រៃឈើខ្ពស់ […]

ការខិតខំប្រឹងប្រែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានកៀរគរអ្នកវិនិយោគរហូតដល់ទៅ ៣២គម្រោង ត្រឹមតែ១ខែដើមឆ្នាំនេះ

របាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា ខែមករា ឆ្នាំ២០២៤នេះ កម្ពុជា ទទួលបានគម្រោង​វិនិយោគបន្ថែមរហូតដល់ទៅ៣២គម្រោង។ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធាន ទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចាត់ទុកគម្រោងវិនិយោគទាំងនេះ បង្ហាញឱ្យឃើញពីទំនុកចិត្តរបស់ អ្នកវិនិយោគ លើការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅនេះ បានឱ្យដឹងថា […]

សភាពាណិជ្ជកម្មអាមេរិក ប្តេជ្ញាទាក់ទាញវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជា

នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា(AmCham Cambodia) និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនៃជំនួប លោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យលោក […]

សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ចាប់អារម្មណ៍ពង្រីកការវិនិយោគលើវិស័យវាយនភ័ណ្ឌ ដាក់លើផលិតផលថា Made In Cambodia

នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Yoshihisa Suzuki ប្រធានគណៈកម្មាធិការកិច្ចសហប្រតិបត្តិការធុរកិច្ចមេគង្គ-ជប៉ុន នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប លោក Yoshihisa Suzuki បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក […]

វិស័យពីរនេះ នឹងរុញកំណើនសេដ្ឋកិច្ចកម្ពុជាដល់ ៦,៤% នៅឆ្នាំ២០២៤

ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ បានរបាយការណ៍វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០២៣ និងទស្សនវិស័យឆ្នាំ២០២៤។ របាយការណ៍បានលើកឡើងថា ក្នុងពេលដែលភាពមិនប្រាកដប្រជានៅមានកម្រិតខ្ពស់នៅឡើយ ដោយសារហា​និភ័យនៃការបន្តអូសបន្លាយវិបត្តិភូមិសាស្ត្រនយោបាយ និងកំណើនយឺតនៅប្រទេសដែលមានសេដ្ឋកិច្ចធំៗ មួយចំនួន នៅឆ្នាំ២០២៤ សេដ្ឋកិច្ចពិភពលោកត្រូវបានព្យាករថានឹងបន្តថមថយបន្តិចថែមទៀត ធៀបនឹងឆ្នាំ២០​២៣។ យ៉ាងណាមិញ នៅកម្ពុជា សេដ្ឋកិច្ចត្រូវបានរំពឹងដោយសុទិដ្ឋិនិយមថានឹងបន្តងើបឡើងបន្ថែមទៀតក្នុងរង្វង់ ៦,៤% ដែលគាំទ្រជាចម្បងដោយការកើនឡើងនៃវិស័យទេសចរណ៍ និងវិស័យ កម្មន្តសាល។ វិស័យទេសចរណ៍ត្រូវបានរំពឹងថានឹងងើបឡើង ដោយសារភាពប្រសើរឡើងន ស្ថានភាពទេសចរណ៍ក្នុងតំបន់ […]

សហគ្រិនខ្មែរ ប្តេជ្ញាជួយសហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចបង្កើតថ្មី លើវិស័យស្នូល៤

កិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ ដែលមានសមាសភាពមកពីរាជរដ្ឋាភិបាល និងវិស័យឯកជន បានប្តេជ្ញាជំរុញ និងអភិវឌ្ឍសហគ្រាសធុនតូចនិង មធ្យម និងធុរកិច្ចបង្កើតថ្មី លើវិស័យស្នូលទាំង៤ របស់សហគ្រិនខ្មែរគឺ កសិកម្ម សេវាកម្ម បច្ចេកវិទ្យា និងផលិតកម្ម។ នេះបើតាមការឲ្យដឹងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរលើកទី១៥ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ដឹកនាំដោយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ។ […]

ផ្សារបោះដុំអាស៊ីដ៏ធំនៅទីក្រុងប៉ារីស ចាប់អារម្មណ៍ទទួលទិញផលិតផលកសិផល និងផ្លែឈើកម្ពុជា

ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងសហការី នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៣ បានចុះពិនិត្យ និងជួបពិភាក្សាការងារជាមួយតំណាង ក្រុមហ៊ុនផ្សារបោះដុំ Tang Freres ដែលជាផ្សារបោះដុំអាស៊ីដ៏ធំ នៅទីក្រុងប៉ារីស និងនៅក្នុងតំបន់អ៊ឺរ៉ុប។ ជាលទ្ធផល ក្នុងជំនួបនេះ តំណាងផ្សារបោះដុំ Tang […]

ក្រុមហ៊ុន AIAI គ្រោងរៀបចំវេទិកាទាក់ទាញអ្នកវិនិយោគ មកបណ្តាក់ទុននៅក្នុងខេត្តសៀមរាប

ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (Angkor International Airport Investment (Cambodia) Co., Ltd – AIAI) ស្នើសុំការគាំទ្រពីក្រសួងសាធារណការ និងដឹកជញ្ជូន សំដៅជំរុញលើកទឹកចិត្តវិនិយោគិនឯកជន ក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ជុំវិញអាកាសយានដ្ឋាន ដោយក្រុមហ៊ុនគ្រោងនឹងរៀបចំវេទិកាទាក់ទាញអ្នកវិនិយោគ ងាកមកបណ្តាក់ទុននៅក្នុងខេត្តសៀមរាប ឱ្យបានកាន់តែច្រើនឡើង។ នេះបើតមាការឲ្យដឹងក្នុងកិច្ចប្រជុំរវាងគណៈប្រតិភូក្រុមហ៊ុន AIAI ដឹកនាំដោយ លោក លូ វៃ (Mr. […]

ក្រុមហ៊ុនឡូជីស្ទីកលំដាប់ពិភពលោក មានបំណងពង្រីកការវិនិយោគបន្ថែម នៅកម្ពុជា

នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល តំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Rodolphe SaaDé ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន CMA CGM GROUP ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង ។ ក្នុងជំនួបនេះ លោក […]