តារាចម្រៀង ខាត់ សួស្តី មានអារម្មណ៍កក់ក្តៅខ្លាំង បន្ទាប់ពីនាងបានក្លាយទៅជាតារាចម្រៀងប្រចាំននៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា ជាក់ស្តែងត្រឹមតែរយៈពេលខ្លីសោះបទចម្រៀងនាងជាច្រើនបានចេញជាបន្តបន្ទាប់ ជាពិសេសតាំងពីក្លាយជាតារាចម្រៀងនៅក្នុងផលិតកម្មមក នាងកាន់តែមានយីអ៊ុនខ្ពស់ មានអ្នកស្គាល់ច្រើន ថែមទាំងរកបានប្រាក់ចំណូលច្រើនជាងមុនដែរ
Category: កម្សាន្ត
ទោះសម្រាលកូនដោយការវះកាត់ តារាចម្រៀង ឱក សុគន្ធកញ្ញា ចាប់ផ្តើមទទួលការងារឡើងវិញទាំងសរសៃខ្ចី !
តារាចម្រៀង ឱក សុគន្ធកញ្ញា បានប្រកាសទទួលការងារឡើងវិញហើយ បន្ទាប់ពីសម្រាលកូនប្រុសទី ២ បានជាងមួយខែ
បទ « ក្រមុំគ្រប់ខេត្តមួយណាក៏ជារបស់គេ » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ក្រៅតែពីរោះរណ្ដំ ក្នុងMVបង្ហាញពីតំបន់ទេសចរណ៍ដ៏មានសក្តានុពលច្រើនរបស់កម្ពុជា
មិនឱ្យស្ងាត់ទាន់ ក្រោយពីសម្រេចចិត្តលុប MV ចម្រៀង « ឆ្នាំនឹងសប្បាយខ្លាំង » ចេញពីផេក ហ្វេសប៊ុក និង យូធូប របស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា មិនបានប៉ុន្មានផង ស្រាប់តែថ្មីៗនេះ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានចេញ MV ចម្រៀងថ្មីមួយទៀតដែលមានចំណងជើងថា « ក្រមុំគ្រប់ខេត្តមួយណាក៏ជារបស់គេ » ដែលបានបង្ហាញពីតំបន់ទេចរណ៍ធំៗចំនួន ៣ ខេត្តដ៏មានសក្តានុពល
ផ្អើលបទចេញថ្មី មាស សុខសោភា កំពុងរងការរិះគន់ខ្លាំងបទ«កុំបាញ់ទឹកដាក់មុខអូន»
ដើម្បីអបអរសាទរពិធីបុណ្យចូលថ្មីប្រពៃណីជាតិខ្មែរឆ្នាំរោងមាស សុខសោភា បានចេញបទចម្រៀងដូចតារាជួរមុខលំដាប់ប្រទេសជាច្រើនទៀតដែរ មានចំណងជើង «តប់» ឬមហាជនស្គាល់ថាបទ «កុំបាញ់ទឹកដាក់មុខអូន»
ក្រោយរងការចោទថាចម្លង«រឿងប្រវត្តិស្នេហ៍នាងនាថ» លៀក លីដា ស្នើឲ្យឈប់នាំគ្នាឈ្លោះឈប់នាំគ្នាខឹង
ផលិតករល្បីឈ្មោះ លោក លៀក លីដា បានអំពាវនាវឲ្យបញ្ឈប់ការឈ្លោះនិងខឹងគ្នាពាក់ព័ន្ធរឿងប្រវត្តិស្នេហ៍នាងនាថ ថាមានការ Copy ចម្លង ជារឿងរបស់គេ ប៉ុន្តែនាំគ្នាប្រមូលចងក្រងបង្ហាញទៅកាន់ពិភពលោកល្អជាង
ការពិត ពិធីការិនី ជីមមី និងគូស្នេហ៍ បានរៀបចំឯកសារតាមផ្លូវច្បាប់ហើយគ្រាន់តែមិនទាន់ដល់ថ្ងៃរៀបចំពិធីតាមប្រពៃណី !
ការពិតពិធីការិនី ជីមមី និងគូស្នេហ៍របស់ខ្លួនបានរៀបចំឯកសារផ្សេងៗតាមផ្លូវច្បាប់រួចរាល់ហើយដូចជាការចុះសំបុត្រអាពាហ៍ពិពាហ៍ជាដើម បើទោះបីជាអ្នកទាំងពីរពុំទាន់ប្រកាសរៀបចំពិធីមង្គលការទៅតាមប្រពៃណី ខ្មែរ ក្តី ប៉ុន្តែក្រុមគ្រួសារទាំងសងខាងសុទ្ធតែដឹងលឺពីរឿងនេះ
លោកតា ហ្វុយហ្សូ ប្រាប់ពីផលលំបាកនៅពេលដែលស្នើសុំស្ថាប័នធំៗសម្តែងរបាំត្រុដិក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ !
ជារៀងរាល់ឆ្នាំក្រុមសិល្បៈរបស់លោកតា ហ្វុយហ្សូ តែងតែចេញសម្តែងរបាំ ត្រុដិ និងរបាំប្រពៃណី ផ្សេងៗទៀតនៅតាមស្ថាប័នធំៗនានា ដើម្បីអបអរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ ប៉ុន្តែនៅពេលពីក្រោយនៃការសុំនោះ គឺក្រុមរបស់លោកតា ជួបនូវការលំបាកជាច្រើនទំរាំបានចេញសម្តែងម្តងៗ
ដើម្បីកុមារកំព្រាបានសិក្សាដូចកុមារដទៃ កញ្ញា លក្ខណ៍ មុនីអានីតា Miss Global Cambodia 2023 ស្ម័គ្រចិត្តធ្វើរឿងនេះដោយមិនខ្វល់ពីប្រាក់កំរៃ !
គួរឱ្យសរសើរកញ្ញា លក្ខណ៍ មុនីអានីតា Miss Global Cambodia 2023ណាស់ នាងមិនត្រឹមតែលះបង់ពេលវេលាផ្ទាល់ខ្លួនដោយមិនខ្វល់ពីប្រាក់កំរៃដើម្បីស្វែងរកថវិការជួយដល់កុមារកំព្រាប៉ុណ្ណោះទេ នាងថែមទាំងបានធ្វើការងារជាច្រើនទៀត ដែលជួយដល់សង្គម រហូតទទួលបានការសរសើរច្រើនពីមហាជន ហើយថ្មីៗនេះនាងថែមទាំងបានក្លាយទៅជាទូតសុឆន្ទៈនអអង្គការលើកស្ទួយប្រជាពលរដ្ឋ ហៅកាត់ថា PIO ផងដែរដើម្បីស្វែងរកជំនួយជួយដល់កុមារកំព្រា
លើកនេះ កញ្ញា ហ៊ិន លីដា បញ្ជាក់ច្បាស់ៗពីទំនាក់ទំនងជាមួយលោក ពូ ស្របពេលកេរ្តិ័ឈ្មោះកាន់តែល្បីល្បាញ !
ទន្ទឹមនិងការចេញបទចម្រៀងថ្មីដើម្បីអបអរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ ស្រាប់តែ កញ្ញា ហ៊ិន លីដា បានបញ្ជាក់យ៉ាងច្បាស់អំពីទំនាក់ទំនងខ្លួនជាមួយលោក ពូ ក្រោយពីមានពាក្យចចាមអារាមថា អ្នកទាំងពីរបានស្រឡាញ់គ្នានៅក្នុងទ្រនំតែមួយ
តារាចម្រៀង សុវត្ថិឌី ធារិកា រៀបការជិត ៣ ខែ តែគ្មានតម្រុយរឿងយកកូន រហូតស្វាមីទាមទារធ្វើរឿងនេះ !
តារាចម្រៀង សុវត្ថិឌី ធារិកា រៀបការមានគ្រួសារបានជិត ៣ ខែហើយ តែចំពោះរឿងយកកូនបន្តវង្សត្រកូល នាងហាក់បីដូចជាមិនខ្វាយខ្វល់សោះ សូម្បីតែពេលវេលាចេញទៅក្រេបទឹកឃ្មុំនៅក្រៅប្រទេស ក៏នាងមិនចាប់អារម្មណ៍ដែរ រហូតធ្វើឱ្យស្វាមីនាងទាមទារធ្វើរឿងមួយនេះ