ឯកឧត្តម សុខ ឥសាន៖ ទណ្ឌិតមេឧទ្ទាមកាន់តែឯកោ សកម្មជនរត់ចោលបន្តបន្ទាប់

ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើឡើងថា ក្រុមដែលដឹកនាំដោយទណ្ឌិតក្បត់ជាតិ៣ជំនាន់ជាក្រុមឧទ្ទាមក្រៅច្បាប់ រាជរដ្ឋាភិបាលកម្ពុជាមិនទទួលស្គាល់ក្រុមខុសច្បាប់នេះជាដាច់ខាត។ ក្រុមឧទ្ទាមក្រៅច្បាប់ជាក្រុមដែលបង្កើតឡើងដោយទណ្ឌិតក្បត់ជាតិ៣ជំនាន់ ដូច្នេះជាក្រុមឧទ្ទាមក្រៅច្បាប់យ៉ាងពិតប្រាកដ។ ឯកឧត្តមបានបន្តថា ករណី ជា ប៉ូច បានប្រកាសផ្តាច់ខ្លួនពីទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ទៀតហើយ ហើយសុំចូលមករួមរស់ជាពលរដ្ឋល្អក្នុងសង្គមជាតិ។ ទន្ទឹមនឹងនេះក្រុមឧទ្ទាមក្រៅច្បាប់ចង់ឲ្យមានការបង្រួបបង្រួមជាមួយរាជរដ្ឋាភិបាលកម្ពុជាផង។ ឯកឧត្តម សុខ ឥសាន បានចំអកទៀតថា គ្រាន់តែសមាជិកសកម្មរបស់ខ្លួនក៏មិនទទួលស្គាល់ផង មកចង់ឲ្យគណបក្សកាន់អំណាចរួបរួមជាមួយខ្លួនម៉េចបានទៅ។ នៅបរទេសលែងមានការគាំទ្រ សកម្មជនរត់ចោលបន្តបន្ទាប់ តើមានដង្ហើមអីដកទៀត? […]

សម្តេចតេជោ ហ៊ុន សែន ប្រមូលផ្ដុំអ្នកនយោបាយគ្រប់និន្នាការ​ដែលមានឆន្ទៈរួម ដើម្បីអភិវឌ្ឍប្រទេសជាតិ

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ស្វាគមន៍ជានិច្ចជាមួយនឹងការភ្ញាក់រម្លឹករបស់អ្នកទាំងឡាយ​ដែលធ្លាប់ប្រឆាំងសម្តេច ហើយបោះបង់ការប្រឆាំង​និងងាកមកដើរលើផ្លូវត្រឹមត្រូវវិញ ដើម្បីចូលរួមបម្រើការជាមួយគណបក្សប្រជាជនកម្ពុជា។ តាមរយៈសំណេរនៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ សម្តេចតេជោ បានទទួលការសុំទោសរបស់លោក ជា ប៉ូច អតីត​តំណាងរាស្ត្រអតីតបក្សសង្គ្រោះជាតិ បន្ទាប់ពីប្រកាសផ្តាច់ខ្លួនពី សម រង្ស៊ី។ សម្តេចតេជោបានលើកឡើងថា៖ «ក្នុងស្មារតីបង្រួបបង្រួមជាតិ ខ្ញុំសូមទទួលយកការសុំអភ័យទោសរបស់លោក។ ខ្ញុំនឹងឲ្យមេធាវីរបស់ខ្ញុំដកពាក្យបណ្តឹងចេញពីតុលាការដើម្បីបញ្ចប់រឿងក្តីនេះឲ្យបានឆាប់»។ ទន្ទឹមការប្រកាសអនុគ្រោះឱ្យលោក ជា ប៉ូច, […]

លោក ជា ប៉ូច ផ្តាច់ខ្លួនពី សម រង្សុី និងឈប់ធ្វើសកម្មភាពនយោបាយជាមួយបក្សប្រឆាំង

អតីតតំណាងរាស្រ្តមណ្ឌលព្រៃវែង និងកំពតរបស់គណបក្សប្រឆាំង លោក ជា ប៉ូច ប្រកាសផ្តាច់ខ្លួនពីទណ្ឌិត សម រង្សុី និងក្រុមអតីតគណបក្សប្រឆាំង

តំណាង​រដ្ឋាភិបាល​កម្ពុជា​នៅ UN បញ្ជាក់ថា ​ការពារ​ការ​ចាប់ខ្លួន​លោក​កើត សារ៉ាយ ​គោរព​ទៅ​តាម​ច្បាប់

តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងថា ការពារ​ការ​ចាប់​ខ្លួន​លោក ​កើត សារ៉ាយ ថា​ជា​ការ​វិធានការស្រប​ទៅ​តាម​ច្បាប់

បក្សកម្លាំងជាតិ រំសាយបាតុកម្ម ដូចទៀនត្រូវក្ដៅរលាយ!

“ថាទៀនទៅវាត្រូវក្ដៅរលាយ ចុះអំពូលសោះខ្លាចក្ដៅរលាយដែរ” នេះជាសារចំអកពីប្រជាមតិ ទៅកាន់គណបក្សកម្លាំងជាតិ ដែលបានធ្វើបាតុកម្មតែមួយព្រឹកថ្ងៃទី២២ ខែមេសានេះ រួចក៏រំសាយទៅវិញ។ ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី បានប្រាប់អ្នកសារព័ត៌មានថា ការរំសាយបាតុកម្មគឺដោយសារតែអាកាសធាតុក្តៅខ្លាំងពេក។ តាមគម្រោងការប្រមូលសមាជិកធ្វើបាតុកម្មនេះ ត្រូវធ្វើចំនួន៣ថ្ងៃជាប់ៗគ្នាចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមេសា នៅមុខខុទ្ធកាល័យបក្សរបស់ខ្លួន។ បាតុកម្មនេះទាមទារឲ្យដោះលែងសមាជិកជាន់ខ្ពស់២រូប គឺលោក អ៊ុំ វីរ:រដ្ឋ និងលោកមឺ សេងហ៊។ តែយ៉ាងណា […]

លោក មុំ​ អស្សនី ​បកអាក្រាតឧបាយកលទុច្ចរិតរបស់ក្រុមប្រឆាំង និងសារព័ត៌មានញុះញង់នៅក្រៅប្រទេស

លោក មុំ អស្សនី អតីតសកម្មជនបក្សប្រឆាំងនៅក្រៅប្រទេស ដែលធ្លាប់រិះគន់ និងវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា បកអាក្រាតឧបាយកលទុច្ចរិតរបស់ក្រុមប្រឆាំង និងសារព័ត៌មានញុះញង់នៅក្រៅប្រទេស។ លោកបានបញ្ជាក់ផ្ទាល់មាត់ថា អ្វីដែលលោកបាននិយាយក្នុងបណ្តាញសារព័ត៌មាន The Cambodia Daily Khmer និងវិទ្យុអាស៊ីសេរី សុទ្ធតែពាក្យវាយប្រហារបង្កើតរឿង តាមអ្នករៀបចំកម្មវិធីដាក់ឲ្យដូចជាលោក តាំង​សារ៉ាដា​និងលោក ជុន ចាន់បុត្រ ជាដើម។ លោកបានបន្ថែមថា រឿងមួយចំនួនទៀតដែលវាយប្រហារមកលើរាជរដ្ឋាភិបាល មកលើសម្តេចតេជោ ហ៊ុន […]

សម្តេចធិបតី ហ៊ុន ម៉ាណែត អភ័យទោសឲ្យលោក គង់ សភា និងចាត់ចែងឲ្យលោកបានមកកម្ពុជាវិញ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អភ័យទោស និងស្វាគមន៍លោក គង់ សភា ហើយសង្ឃឹមថា នឹងជួបសន្ទនាជាមួយនាពេលខាងមុខ។ តាមរយៈហ្វេសប៊ុកផ្លូវការនារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានឲ្យដឹងយ៉ាងដូច្នេះថា៖ ជូនចំពោះលោក គង់ សភា ខ្ញុំបានទទួលរួចហើយនូវលិខិតសូមអភ័យទោសរបស់លោក។ ខ្ញុំសូមស្វាគមន៍លោក។ ខ្ញុំនឹងចាត់ចែងតាមនីតិវិធីដើម្បី អោយលោកអាចវិលត្រឡប់មកកាន់មាតុប្រទេសវិញ។ សង្ឃឹមថាយើងនឹងមានឱកាសជួប […]

លោក គង់ សភា ទទួលស្គាល់កំហុស និងគោរពស្នើសុំសម្តេចធិបតី ហ៊ុន ម៉ាណែត អន្តរាគមន៍លើកលែងទោសឲ្យបានមកខ្មែរវិញ

លោក គង់ សភា អតីតតំណាងរាស្ត្រ អតីតគណបក្សសង្គ្រោះជាតិ ទទួលស្គាល់កំហុស និងគោរពស្នើសុំសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អន្តរាគមន៍លើកលែងទោស ដើម្បីអាចវិលមកខ្មែរវិញ និងជួបជុំគ្រួសារ។ តាមរយៈលិខិតផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ លោក គង់ សភា បានសរសេររៀបរាប់ថា «ខ្ញុំបាទ គង់ សភា អតីតតំណាងរាស្ត្រមណ្ឌលស្វាយរៀង ពិតជាមានការសោកស្តាយ […]

សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ជានិច្ចចំពោះអ្នកប្រឆាំងទាំងឡាយណាដែលភ្ញាក់រលឹក និងបោះបង់ចោលការប្រឆាំង លើកលែងតែមនុស្សម្នាក់គត់

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសស្វាគមន៍ជានិច្ចចំពោះអ្នកប្រឆាំងទាំងឡាយណាដែលភ្ញាក់រលឹក និងបោះបង់ចោលការប្រឆាំង លើកលែងតែមនុស្សម្នាក់គត់ ដែលសម្តេចមិនស្វាគមន៍ និងមិនលើកលែងអស់មួយជីវិត គឺទណ្ឌិត សម រង្ស៊ី ដែលសម្តេចហៅថា ជាជនក្បត់ជាតិ ៣ជំនាន់។ នេះបើតាមសារសំឡេងរបស់សម្តេចតេជោ តបទៅកាន់លោក មុំ អសនី ដែលកំពុងរត់ភាសខ្លួននៅប្រទេសថៃ។ ក្នុងសារសំឡេងតាមបណ្តាញសង្គមតេឡេក្រាម នៅព្រឹកថ្ងៃទី១៧ ខែមេសានេះ […]

លទ្ធផលផ្លូវការ៖ គណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនៈ ៥៥អាសនៈ ក្នុងការបោះឆ្នោតព្រឹទ្ធសភា

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ បានប្រកាសផ្សាយលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ .ឆ្នាំ២០២៤ ដោយលទ្ធផលផ្លូវការបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រយ៉ាងច្រើនលើសលុប គឺបានចំនួន ១០,០៥២សំឡេង ស្មើនឹង ៥៥អាសនៈ។ គជប បានប្រកាសថា ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មានគណបក្សនយោបាយចំនួន៤ ចូលរួមប្រកួតប្រជែង ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរទទួលបាន៣អាសនៈ។ […]