នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នៅនៅការិយាល័យ ១០០១ មណ្ឌលវិទ្យាល័យព្រះស៉ីសុវត្ថិ។ សម្ដេចធិបតីបានលើកឡើងលើបណ្តាញសង្គមផ្លូវការថា ប្រជាធិបតេយ្យនៅកម្ពុជាមានភាពចាស់ទុំ ដោយបានបើកទូលាយឱ្យគ្រប់និន្នាការបានចូលរួមប្រកួតប្រជែងស្មើភាព ដោយឈរលើឧត្តមគតិតម្កល់ផលប្រយោជន៍រួមគឺ ជាតិនិងប្រជាជនកម្ពុជា។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មានគណបក្សនយោបាយចំនួន៤ ចូលរួម គឺគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ […]
Category: នយោបាយ
សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងក្រុងសែនមនោរម្យជាង ១៤០០នាក់ ហែរក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥
ឯកឧត្តម ឈួន វិន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តមណ្ឌលគិរី នៅថ្ងៃសុក្រទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីហែរក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាព នីតិកាលទី៥ ឆ្នាំ២០២៤ នីតិកាលទី៥ ដោយមានការចូលរួមពីឯកឧត្តម ដួង ហេង អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តមណ្ឌលគិរី ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការគណបក្សខេត្តមណ្ឌលគិរី និងលោក ហៀក សុផាន ប្រធានគណៈកម្មាធិការគណបក្សក្រុង ព្រមទាំងសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តមណ្ឌលគិរី […]
ប្រធានគណបក្សភឿថៃ នឹងដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅខែមីនាខាងមុខ
តបតាមការអញ្ជើញរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោកជំទាវ ផែតុងតាន ស៊ីណាវ៉ាត្រា ប្រធានគណបក្សភឿថៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់គណបក្សភឿកថៃ មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក កម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា។ សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា ការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់រវាងគណបក្សទាំងពីរនេះ គឺក្នុងគោលបំណងផ្លាស់ប្តូរយោបល់លើកិច្ចសហ ប្រតិបត្តិការនៃប្រទេសជាប់ភូមិផងរបងគ្នា ដើម្បីបម្រើផលប្រយោជន៍រួមរបស់ប្រជាជន និងគណបក្សទាំងពីរ ដោយផ្អែកលើចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និតរវាងគណបក្សទាំងពីរ។ នៅក្នុងដំណើរទស្សនកិច្ចនេះ […]
ស្ថានទូត និងអ្នកគាំទ្រ បដិសេដការចុះផ្សាយពីក្រុមវិទ្យុបំរើបរទេសរឿងគំរាមគំហែង ប្រជាពលរដ្ឋឲ្យគាំទ្រសម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនកិច្ចផ្លូវការនៅថៃ
ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ និងអ្នកគាំទ្របានច្រានចោលការចុះផ្សាយចោទប្រកាន់ពីក្រុមអ្នកសារព័ត៌មានបំរើបរទេស
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ «ត្រកូលហ៊ុន» គ្មានបំណង ឬធ្វើសកម្មភាពដែលក្បត់ប្រយោជន៍ជាតិនោះឡើយ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងចោទសួរទៅកាន់ក្រុមប្រឆាំងដែលតែងតែនិយាយវ៉ោកៗពីក្រៅប្រទេសមកលើរាជរដ្ឋាភិបាលកម្ពុជា
មេដឹកនាំកម្ពុជា-ថៃ ប្រកាសជាឱឡារិក និងផ្លូវការដូចគ្នាមិនអនុញ្ញាតឲ្យបុគ្គល ឬក្រុមណាប្រើប្រាស់ទឹកដីខ្លួនធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលឡើយ
មេដឹកនាំកម្ពុជា-ថៃ បានប្រកាសជាឱឡារិក និងផ្លូវការដូចគ្នាថា រាជរដ្ឋាភិបាលថៃ មិនអនុញ្ញាតឲ្យបុគ្គល ឬក្រុមណាប្រើប្រាស់ទឹកដីខ្លួន ធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាឡើយ
សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅបុគ្គលជ្រុលនិយមថា បើនៅក្នុងប្រទេសត្រៀមរត់ឱ្យលឿន
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រាប់ទៅបុគ្គលជ្រុលនិយម បើនៅក្នុងប្រទេសត្រៀមរត់ឱ្យលឿន។ សម្តេចតេជោ បានប្រាប់បែបនេះតាមរយៈខំមិនក្នុងផេនហ្វេសប៊ុកសម្តេច ដោយសំដៅទៅគណនីហ្វេសប៊ុកមួយឈ្មោះ Shang Hai Heng។ ម្ចាស់គណនីហ្វេសប៊ុកនេះ ដែលគេដឹងថា ជាអ្នករស់នៅប្រទេសអូស្ត្រាលីបានចូលទៅខំមិនក្នុងផេកសម្តេចតេជោថា “បេីគ្មានមូលដ្ឋានច្បាប់សម្តេចអាចបង្កេីតបានតេីសម្តេចព្រោះច្បាប់នូវលេីបបូរម៉ត់សម្តេចហេីយនឹង” ក្រោយសម្តេចតេជោ បានប្រកាសថា គ្មានការយោគយល់ណាសម្រាប់មនុស្សណាក៏ដោយដែលប្រមាថមើលងាយគណបក្សប្រជាជន ឬមកលើសម្តេចតទៅទៀតទេ ដោយត្រូវរកយុត្តិធម៌សម្រាប់តាមផ្លូវតុលាការ។ សម្តេចតេជោ បានបង្ហោះសារថាសម្តេចតេជោ “គ្មានការយោគយល់ណាសម្រាប់ផ្តល់ឱ្យពួកអ្នកទៀតទេព្រោះនៅពេលអ្នកវាយប្រហារមកលើគណបក្សប្រជាជន ឬមកលើខ្ញុំតើពួកអ្នកមានបានយោគយល់ដល់យើងដែរឬទេ?។ […]
មេក្លោងផលិតព័ត៌មាននៅវិទ្យុអាស៊ីសេរី ជុន ច័ន្ទបុត្រ ឈឺធ្ងន់កំពុងវះកាត់មហារីក
ប្រភពមួយបានទម្លាយឲ្យដឹងថា លោក ជុន ច័ន្ទបុត្រ ដែលគេស្គាល់ថជាមេក្លោងផលិត និងចែកចាយព័ត៌មាននៅវិទ្យុអាស៊ីសេរី RFA ជាភាសាខ្មែរ
លោក គឹម សន្តិភាព ចំអកឲ្យក្រុមប្រឆាំងក្រៅស្រុកកុំបន្តយកទីអារាមធ្វើជាទីជម្រកគណបក្សនយោបាយគួរណាស់ខ្មាសក្មេងផង
លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានចេញមកប្រតិកម្មទៅវិទ្យុអាស៊ីសេរី និងឧទ្ទាមក្រៅច្បាប់ដឹកនាំដោុទណ្ឌិត សម រង្សុី ដោយបានលើកឡើងថា គីង្គក់លក់ថ្នាំស្រែង!ខំប្រឹងស្រែកក្តែងៗ អំពីការគោរពសិទ្ធិមនុស្ស សិទ្ធិបញ្ចេញមតិ! ក៏ប៉ុន្តែ គ្រាន់តែខ្ញុំបញ្ចេញទស្សនៈយល់ឃើញអំពីតួនាទីដ៏សំខាន់ៗ នៃវត្តអារាមខ្មែរនៅក្រៅប្រទេសតែប៉ុណ្ណឹង អ្នកបានកាឡៃចោទថាជាការគំរាមទៅវិញ!
ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សរុស្ស៊ីរួបរួម ជួយគ្នាកុំឱ្យមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសនីមួយៗ
សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបសន្ទនាជាមួយ ឯកឧត្តម ឌីម៉េទ្រី ម៉េដវេដេវ (Dimitri Medvedev) ប្រធានគណបក្សរុស្ស៊ីរួបរួម នៅភូមិគ្រឹៈតាខ្មៅ ខេត្តកណ្តាល រសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ តាមប្រព័ន្ធវីដេអូ។ នៅក្នុងកិច្ចសន្ទនាដែលបានចំណាយពេលប្រមាណ២០នាទី មេដឹកនាំគណបក្សទាំងពីរ បានវាយតម្លៃខ្ពស់ នៃជំនួបទ្វេភាគីក្នុងបរិយាកាសសប្បាយរីករាយ និងបានសួរសុខទុក្ខគ្នាទៅវិញទៅមក […]