គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន បន្តគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្តរជាតិ

«គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិនបន្តពង្រឹងកិច្ចសហប្រតិបត្តិការឆ្ពោះទៅ ការកសាង​សហ​គមន៍ជោគវាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។ សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា តបតាមការអញ្ជើញរបស់គណបក្សប្រជាជនកម្ពុជា ឯកឧត្តម លីវ ជានឆាវ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង អន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងឱកាសទស្សនកិច្ចនេះ ឯកឧត្តម លីវ ជានឆាវ […]

លោក យ៉ែម​ បុញ្ញឫទ្ធិ​ ប្រកាសដើរចេញពីគណបក្សខ្មែររួបរួមជាតិដឹកនាំដោយលោក ញឹក ប៊ុនឆៃ

បន្ទាប់ពីរួបរួមគ្នាចងសម្ព័ន្ធរវាងលោក ញឹក ប៊ុនឆៃ និងលោក យ៉ែម​ បុញ្ញឫទ្ធិ ក្នុងការដឹកនាំគណបក្សខ្មែររួបរួមជាតិ ដើម្បីប្រកួតប្រជែងដណ្តើមកៅអីរដ្ឋសភានីតិកាលទី៧

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា នាយករដ្ឋមន្រ្តីថ្មីទាំងពីរកម្ពុជា-ថៃ ទើបទទួលតំណែងថ្ងៃនេះនឹងជំរុញទំនាក់ទំនងទ្វេភាគីឲ្យកាន់តែរីកចម្រើនទ្វេដង

សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានមានប្រសាសន៍ថា ថ្ងៃនេះជាការគាប់ជួនខ្លាំងណាស់ដោយប្រទេសពីរកាន់របបរាជានិយមដូចគ្នានៅជិតខាងគ្នា

តើហេតុអ្វីបានជាពលករខ្មែរនៅកូរ៉េខាងត្បូងងាកមកគាំទ្រសម្តេចតេជោ និងឯកឧត្តមនាយករដ្ឋមន្ត្រីខ្លាំងយ៉ាងនេះ?

ទឹកចិត្តពលករខ្មែរនៅកូរ៉េខាងត្បូង និងរដ្ឋាភិបាលកម្ពុជា​មិនដូចពេលមុនទេ។

សមាសភាពគណៈរដ្ឋមន្រ្តីថ្មីត្រូវបានបើកបង្ហាញជាផ្លូវការក្នុងជំនួបសម្តេចតេជោ ហ៊ុន សែន

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គី

លោក Wang Yi ចាប់ផ្ដើមដំណើរទស្សនកិច្ចនៅអាស៊ានរួមមានកម្ពុជានៅសប្តាហ៍នេះ

រដ្ឋមន្ត្រីការបរទេស​ចិនថ្មី លោក Wang Yi នឹងត្រូវបំពេញទស្សនកិច្ចមកកាន់​ប្រទេសចំនួន ៣ នៅតំបន់អាស៊ាន នាសប្ដាហ៍នេះ

ប្រធានរដ្ឋឡាវ អបអរសាទរបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានព្រះមហាក្សត្រចាត់តាំងជានាយករដ្ឋមន្តី្រ

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែសីហានេះបានជួបពិភាក្សាការងារជាមួយ លោក ថងលុន ស៊ីសុលី

សម្តេចក្រឡាហោម ស ខេង ចេញមកបញ្ជាក់ជំហរ ក្រោយក្រុមប្រឆាំងលើកឡើងពីការបែកបាក់ផ្ទៃក្នុងបក្ស

សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ក្រោយការបោះឆ្នោតជាសាកលជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ និងជាពិសេសក្រោយ

ស្ថាប័នកំពូល២ ប្រកាសគាំទ្រឯកឧត្ដម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីអាណត្តិទី៧

ក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសរៀបចំសមាសភាពរាជរដ្ឋាភិបាល និងនាយករដ្ឋមន្រ្តីថ្មី សម្រាប់អាណត្តិទី៧នេះ

គណបក្សនយោបាយមិនបានអាសនៈ ប្រកាសទទួលយកលទ្ធផលបោះឆ្នោត

មួយថ្ងៃក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ គណបក្សនយោបាយក្រៅរដ្ឋាភិបាលមួយចំនួន និងមិនទទួលបានអាសនៈនៅរដ្ឋសភា ចេញមកទទួលស្គាល់លទ្ធផលបោះឆ្នោត និងគោរពតាមការសម្រេចចិត្តរបស់ពលរដ្ឋជាម្ចាស់ឆ្នោត។ លោក យ៉ែម​ បុញ្ញឫទ្ធិ​ អនុប្រធានគណបក្សខ្មែររួបរួមជាតិ បានសរសេរលើហ្វេសប៊ុកខ្លួនថា «យោងតាមលទ្ធផល​បឋម​នៃការបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រ​ នីតិកាលទី៧​ ឆ្នាំ២០២៣​ ប្រកាសដោយ​គជប​គឺគណបក្សខ្មែររួបរួមជាតិ​ ពុំទាន់ទទួលបានសម្លេងគ្រប់គ្រាន់ក្នុងការទទួលបានអាសនៈនៅរដ្ឋសភានៅឡេីយទេ។ សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់​ដែលបានអញ្ជេីញទៅបោះឆ្នោតនៅថ្ងៃទី២៣​ ខែកក្កដា ឆ្នាំ២០២៣​ យ៉ាងច្រេីនកុះករ»។ លោកបានបញ្ជាក់ថា គណបក្សខ្មែររួបរួមជាតិ​ នឹងខិតខំព្យាយាម​តស៊ូក្នុងវិស័យនយោបាយបន្តទៀត​ដេីម្បីបុព្វហេតុកម្ពុជា​និងប្រជាពលរដ្ឋ​ជាចម្បងទី១។ លោក យ៉េង វីរៈ […]