ក.ប.ទ. ៖  ព័ត៌មានថៃក្លែងក្លាយ! កម្ពុជាមិនពាក់ព័ន្ធជាមួយ Hacker កូរ៉េខាងជើងដូចដែលថៃចោទឡើយ

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានចេញសេចក្តីប្រកាសជូនដំណឹងដល់សាធារណជន នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ស្តីពីការប្រុងប្រយ័ត្នចំពោះព័ត៌មានមិនពិត ដែលកំពុងផ្សព្វផ្សាយលើបណ្តាញសង្គមពាក់ព័ន្ធនឹងទំនាក់ទំនងរវាងកម្ពុជា និងក្រុមចោរបច្ចេកវិទ្យាកូរ៉េខាងជើង។ ថ្មីៗនេះ មានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមនូវព័ត៌មាននៅថៃដែលចោទថា កម្ពុជាបានពឹងក្រុមចោរបច្ចេកវិទ្យា(Hacker)កូរ៉េខាងជើងវាយប្រហារទៅលើស្ថាប័នមួយចំនួនរបស់ថៃ។ ជាការឆ្លើយតប ក.ប.ទ. បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមិនមានទំនាក់ទំនងជាមួយក្រុមចោរបច្ចេកវិទ្យា(Hacker) កូរ៉េខាងជើង ដូចការចោទប្រកាន់នេះទេ។  ក្រៅពីនេះ ការចោទប្រកាន់របស់ព័ត៌មានថៃ គឺជាចេតនាអាក្រក់របស់ថៃ ដើម្បីបង្អួចកេរ្តិ៍ឈ្មោះកម្ពុជា នៅលើឆាកអន្តរជាតិ ដូចដែលថៃធ្លាប់បានធ្វើកន្លងមក។  […]

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ធ្វើម្ហូបម្ជួរគ្រឿងសាច់គោ ជូនវីរកងទ័ពឈរជើងនៅចំណុចប្រាសាទតាក្របី

ក្នុងបេសកកម្មគាំទ្រកងទ័ពជួរមុខ នៅតាមបន្ទាត់ព្រំដែនក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានមកដល់«ប្រាសាទតាក្របី» ហើយផ្តល់កម្លាំងចិត្តដ៏ក្លៀក្លាគាំទ្រដល់បងៗវីរកងទ័ពជួរមុខរបស់យើងដែលកំពុងឈរជើងការពារដែនអធិបតេយ្យភាពជាតិខ្មែរ។ ក្នុងការបេសកកម្មគាំទ្រកងទ័ពជួរមុខ ធ្វើឡើងបន្ទាប់ពីទទួលការណែនាំរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្នុងការបន្តបេសកកម្មចុះផ្ទាល់ធ្វើម្ហូបជូនដល់វីរកងទ័ពជួរមុខ។ សម្រាប់បងៗកងទ័ពជួរមុខនៅចំណុចប្រាសាទតាក្របី ក្រុមការងារបានសម្លម្ជួរគ្រឿងសាច់គោ ២ខ្ទះត្នោតធំតែម្តងជូនបងៗវីរកងទ័ពស្ថិតនៅតាមជួរភ្នំដងរែក ក្នុងភូមិបុសធំ ឃុំគោកខ្ពស់ ស្រុក បន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ការចុះជួប វីរកងទ័ពកម្ពុជា នៅចំណុចប្រាសាទតាក្របី គឺបង្ហាញពីទឹកចិត្តរបស់សមរភូមិក្រោយ ភ្ជាប់ជាមួយវីរកងទ័ពជួរមុខ ក្នុងការពារបូរណភាពទឹកដីកម្ពុជាដ៏អង់អាច ក្នុងន័យបង្ហាញពីខឿនការពារជាតិ។ […]

រឿងព្រំដែន! កម្ពុជា បន្តប្រាប់​ឲ្យគោរពកិច្ចព្រមព្រៀង ដើម្បីបញ្ចៀ​ស​ភាព​តានតឹងឬការប៉ះទង្គិចគ្នា ខណៈថៃនៅតែបំពាន

ក្រសួងការពារជាតិកម្ពុជា បានក្រើនរម្លឹកដល់ភាគីថៃ ឲ្យត្រូវគោរពតាមកិច្ចព្រមព្រៀង ដែលបានឯកភាពគ្នាហើយនេះឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសវាងបង្កឱ្យមានភាពតានតឹង ឬឧប្បត្តិហេតុណាមួយដែលភាគីទាំងពីរសុទ្ធតែមិនចង់ឃើញ។ បើតាមលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ កាលពីថ្ងៃទី០៦ កក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ថា កម្ពុជានៅតែបន្តអនុវត្តកិច្ចព្រមព្រៀងនេះដោយម៉ឺងម៉ាត់ និងការទទួលខុសត្រូវខ្ពស់ ក្នុងនាមជាមិត្តជិតខាងល្អ។ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ទៀតថា កម្ពុជាបដិសេធដាច់អហង្ការចំពោះការអះអាងរបស់សារព័ត៌មាន ទាហាន និងប្រជាជនថៃមួយចំនួន […]

ចំណងថ្មីឆ្លងទន្លេមេគង្គ! ស្ពានមិត្តភាពកម្ពុជា-ចិនគ្រោងបើកឱ្យឆ្លងបណ្តោះអាសន្ននាបុណ្យភ្ជុំបិណ្ឌខាងមុខនេះ

ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ គ្រោងនឹងបើកឱ្យឆ្លងកាត់បណ្តោះអាសន្នសម្រាប់ទោចក្រយានយន្ត និងយានយន្តធុនតូច ដើម្បីសម្រួលដល់ចរាចរណ៍ប្រជាពលរដ្ឋក្នុងតំបន់ និងភ្ញៀវទេសចរ នាឱកាសពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ បន្ទាប់ពីសម្រេចវឌ្ឍនភាពបាន៩៦%។ នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីចាក់បេតុងចុងក្រោយ នាថ្ងៃទី៧ ខែកក្កដា ដើម្បីត្រៀមបើកឱ្យប្រើប្រាស់បណ្តោះអាសន្ននាពេលឆាប់ៗនេះ។ ស្ពានខាងលើនេះ មានប្រវែងសរុប […]

កម្ពុជាមិនខ្លាចការពិត! ឧបនាយករដ្ឋមន្រ្តីកម្ពុជា ត្រៀមចុងប៊ិចចុះ MOU ជាមួយសិង្ហបុរី បញ្ជាក់ពីការបន្តប្ដេជ្ញាចិត្តរវាងប្រទេសទាំងពីរក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន  

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាវេលាថ្ងៃត្រង់ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចេញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសិង្ហបុរីរហូតដល់ថ្ងៃទី៩ ខែកក្កដា។ ទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ ឯកឧត្តម K. Shanmugam រដ្ឋមន្រ្តីក្រសួងសម្របសម្រួលសន្តិសុខជាតិ និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃសិង្ហបុរី។ លោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យ ឯកឧត្តមអភិសន្តិបណ្ឌិត […]

ថៃនៅតែមិនព្រមទទួលស្គាល់! កម្ពុជាបន្តទាមទារឱ្យថៃប្រគល់វត្ថុបុរាណវិញនិងបដិសេធការអះអាងលើប្រាសាទតាមាន់

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទាមទារឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងប្រគល់វត្ថុបុរាណមកកម្ពុជាវិញ និងបដិសេធទាំងស្រុងចំពោះការលើកឡើងរបស់លោកស្រី Paetongtarn Shinawatra រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ដែលអះអាងថា ប្រាសាទតាមាន់ស្ថិតនៅក្នុងអំណាចអធិបតេយ្យរបស់ថៃ។ តបទៅនឹងភាគីថៃ ដែលបានលើកឡើងអំពីការផ្អាកបញ្ជូនវត្ថុបុរាណខ្មែរទាំង២០ដុំ មកកម្ពុជាវិញ ដោយហេតុផលគឺខ្វះថវិកាដឹកជញ្ជូន។ ក្រសួងវប្បធម៌បានបញ្ជាក់ថា ការចំណាយទាំងអស់នៃដំណើរដឹកជញ្ជូន គឺជាបន្ទុករបស់ភាគីកម្ពុជា ដែលពុំទាក់ទងនឹងថវិកាភាគីថៃឡើយ។ ក្រសួងវប្បធម៌កម្ពុជា រំលឹកថា  នៅក្នុងដំណើរទស្សនកិច្ចផ្លូវការ របស់លោកជំទាវ ក្នុងនាមជានាយករដ្ឋមន្ត្រីថៃ […]

កូនខ្មែរត្រូវចាំ! បច្ចារមិត្តនៅតែចិញ្ចឹមចិត្តលបលួចដីខ្មែរ ទោះបីប្រាសាទព្រះវិហារកេរដំណែលខ្មែរត្រូវបានពិភពលោកទទួលស្គាល់ក៏ដោយ

ប្រាសាទព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាមានទីតាំងនៅនៅលើកំពូលភ្នំដងរែក ស្ថិតក្នុងភូមិសាស្ត្រ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលមានព្រំដែនជាប់នឹងខេត្តស៊ីសាកេតនៃប្រទេសថៃ។ សំណង់ប្រាសាទព្រះវិហារត្រូវបានចាប់ផ្តើមកសាងឡើងដំបូងនៅដើមសតវត្សទី៩ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ (៨០២-៨៥០) សម្រាប់ឧទ្ទិសចំពោះព្រះឥសូរក្នុងសាសនាព្រាហ្មណ៍ និងត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយអង្គការយូណេស្កូ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។ នៅថ្ងៃទី៧កក្កដា ២០២៥នេះ  ជាខួបលើកទី១៧ហើយ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ជាមួយនឹងព្រះរាជសារអបអរសាទរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ […]

ភ្លៅមាន់និងសាច់គោ នាំចូលពីវៀតណាម ខុសច្បាប់ប្រមាណ៨តោន ត្រូវបានសមត្ថកិច្ចរឹបអូស

ភ្លៅមាន់និងសាច់គោ បង្កក ចំនួន៨តោន ដែលលួចដឹកពីប្រទេសវៀតណាម ចូលមករាជធានីភ្នំពេញ ដើម្បីលក់ចែកចាយ ត្រូវបានកម្លាំងជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឆ្មក់ចុះបង្រ្កាប។ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវ៣០ម៉ែត្រ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លោក ហ៊ុន សារ៉ាត់ អគ្គនាយកសុខភាពសត្វ និងផលិតកម្មសត្វ ដែលជាអ្នកដឹកនាំក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសផ្ទាល់ បានចុះឃាត់ចាប់រថយន្ត ១គ្រឿង […]

ទេសចរថៃ ចង់ប្រើហិង្សាលើទេសចរកម្ពុជា នៅប្រាសាទតាក្របី ដោយសាររឿងបង់កក្រមាមានរចនាប៉ាក់រូបទង់ជាតិកម្ពុជា

កាលពីវេលាម៉ោង៤ និង៣០នាទី រសៀលថ្ងៃទីនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ ពេលដែលភ្ញៀវទេសចរកម្ពុជា និងថៃបានចូលទៅទស្សនាប្រាសាទតាក្របី, នៅពេលកំពុងដើរទស្សនា និងថតរូបកម្សាន្ត ក៏ស្រាប់តែអ្នកទេសចរជនជាតិថៃ មកហាមឃាត់អ្នកទេសចរជនជាតិកម្ពុជាមិនឱ្យថតរូបអនុស្សាវរីយ៍ និងបានបង្ហាញអាកប្បកិរិយា ចង់ប្រើហិង្សាមកលើអ្នកទេសចរកម្ពុជាថែមទៀត ព្រោះថាអ្នកទេសចរកម្ពុជាមានបង់កក្រមាដែលមានរចនាប៉ាក់រូបទង់ជាតិកម្ពុជានៅពីលើ។  លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានចាត់ទុកថា អាកប្បកិរិយារបស់ជនជាតិថៃ និងទាហានថៃដែលមិនស្គាល់ច្បាប់ទម្លាប់ ធ្វើនេះគឺផ្ទុយស្រឡះទាំងស្រុងពីអ្វីដែលកងកម្លាំងកម្ពុជា និងទាហានថៃដែលឈរជើងនៅទីនោះបានដឹង និងព្រមព្រៀងគ្នាកន្លងមក។ លោកជំទាវឧត្តមសេនីយ៍ឯក […]

ដើម្បីប្រមូលហិរញ្ញវត្ថុឈានទៅដល់បញ្ចប់សំណង់ និងសំណងទាំងស្រុង អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សម្រេចលក់ដីបម្រុងទុកសង់វីឡាអភិវឌ្ឍន៍បន្ត ក្នុងតម្លៃទាបនៅបុរី ឡេង ណាវ៉ាត្រា 6A

បុរីឡេងណាវ៉ាត្រា6A ប្រកាសលក់ដីប្រភេទប្លង់វីឡាទំហំ ៩ម៉ែត្រគុណ ១៧ម៉ែត្រ ក្នុងតម្លៃពិសេស ដើម្បីប្រមែប្រមូលហិរញ្ញវត្ថុ ឈានទៅកញ្ចប់គម្រោងទាំងស្រុង ខណៈដែលបុរីលក់ផ្ទះបានសរុបជាង ៥,០០០ផ្ទះ ហើយការដោះស្រាយ និងសាងសង់បញ្ចប់បានសរុបជិត ៤,០០០ផ្ទះ ជូនពុកម៉ែបងប្អូន។ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន Galaxy Navatra Group បានបញ្ជាក់ថា កន្លងទៅបុរីឡេង ណាវ៉ាត្រា នៅ 6A […]

5
Promotion