សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី ហ៊ុន សែន អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាជនងាយរងគ្រោះបំផុតចំនួន ៦២១គ្រួសារ នៅខេត្ដកណ្ដាល

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃចន្ទ ១២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាជនងាយរងគ្រោះបំផុតចំនួន ៦២១គ្រួសារ មកពីស្រុកកោះធំ ស្រុកស្អាង និងក្រុងសំពៅពូន ខេត្ដកណ្ដាល។ ពិធីសំណេះសំណាល […]

សម្តេចបវរធិបតី ហ៊ុន​ ម៉ាណែត ចូលរួមអបអរសាទរខួបលើកទី៨ នៃការ​ដាក់​បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភ​ពលោក

នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ ជាខួបលើកទី៨ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។ កាលពីថ្ងៃ​ទី៨ ខែកក្កដា ឆ្នាំ២០១៧ តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក ត្រូវ​បាន​សម្រេច​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​បេតិក​ភណ្ឌ​ពិភព​លោក នៅ​ទីក្រុងក្រាកូវ ប្រទេស​ប៉ូឡូញ ។ ក្នុងឱកាសខួបលើកទី៨ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃនេះ សម្តេចបវរធិតបី ហ៊ុន ម៉ាណែត នាយកររដ្ឋមន្ត្រី បានបង្ហោះសារអបអរសាទរ […]

កម្ពុជា-ឥណ្ឌា ប្ដេជ្ញាពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី បន្ថែមទៀត

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Pabitra Margherita អនុរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នារសៀល ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប ឯកឧត្តម Pabitra Margherita បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយបានគូសបញ្ជាក់អំពីចំណងមិត្តភាពជាប្រពៃណី និងយូរអង្វែង […]

ធនាគារពិភពលោក ប្ដេជ្ញាបន្តភាព​ជាដៃគូរយៈពេលវែងតាមរយៈការពង្រឹងកិច្ចសហប្រតិ​បត្តិការនានាជាមួយកម្ពុជា

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Manuela V. Ferro អនុប្រធានធនាគារពិភពលោក សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នារសៀល ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥, ។ ក្នុងឱកាសនៃជំនួប, លោកជំទាវ Manuela V. Ferro […]

បញ្ហាព្រំដែន! កម្ពុជាស្មោះត្រង់ ចង់ដោះស្រាយវិវាទដោយសន្តិវិធី ផ្ទុយពីថៃដែលបំពានលើច្បាប់អន្តរជាតិ គូសផែនទីដោយខ្លួនដើម្បីទាមទារទឹកដី និងទន្ទ្រានចូលទឹកដីកម្ពុជា

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៧ ខែកក្កដានេះ បានចេញសេចក្តីថ្លែងការណ៍ដោយបានកត់សម្គាល់នូវ សេចក្តីថ្លែងការណ៍ខុសពីការពិតចេញដោយក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃ ទាក់ទងនឹងជម្លោះព្រំដែន កម្ពុជា-ថៃ និងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក (MoU 2000) ដែល ប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០០០ ។ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា បានធ្វើការបំភ្លឺលើបញ្ហានេះចំនួន ០៤ ចំណុច […]

កម្ពុជា អំពាវនាវឲ្យថៃគោរព MoU ឆ្នាំ២០០០ និងបញ្ឈប់រាល់សកម្មភាពឯកតោភាគី

តាមរយៈសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជា បានអំពាវនាវឱ្យប្រទេសថៃគោរព ដោយសុទ្ធចិត្ត ចំពោះ​កាតព្វ​កិច្ចរបស់ខ្លួនតាមសន្ធិសញ្ញារួមទាំងក្នុងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ឆ្នាំ២០០០ ដោយបញ្ឈប់រាល់សកម្មភាពឯកតោភាគីដែលបានប្រព្រឹត្តជាក់ស្តែង និងចូលរួម ដោយស្ថាបនាក្នុងការដោះស្រាយវិវាទតាមសន្តិវិធី រួមទាំងតាមរយៈតុលាការយុត្តិធម៌អន្តរជាតិដែលមាន ការទទួលស្គាល់ថាជាយន្តការច្បាប់អន្តរជាតិ។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានកត់សម្គាល់ថា សេចក្តីថ្លែងការណ៍វខុសពីការពិត ដែលចេញដោយក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃ ទាក់ទងនឹងជម្លោះព្រំដែន កម្ពុជា-ថៃ និងអនុស្សរណៈ​នៃការយោគយល់គ្នាស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក […]

សម្តេចតេជោ ហ៊ុន​ សែន ស្នើឱ្យអ្នកវិនិយោគឥណ្ឌា មកបោះទុនវិនិ​យោ​គ​ លើការកែច្នៃគ្រាប់ស្វាយចន្ទី​របស់កម្ពុជា

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានស្នើឱ្យអ្នកវិនិយោគឥណ្ឌា ពិចារណាបោះទុនវិនិយោគលើការកែច្នៃវត្ថុធាតុដើមផលិតផលកសិកម្មរបស់កម្ពុជា ដូចជាដំឡូងមី និងជាពិសេសគ្រាប់ស្វាយចន្ទី ដែលឥណ្ឌា កំពុងដើរតួនាទីជាប្រទេសចែកចាយនៅលើទីផ្សារពិភពលោក ប៉ុន្តែពុំមានការផ្គត់ផ្គង់គ្រប់គ្រាន់។ ការស្នើរបស់សម្តេចតេជោ បែបនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងសម្តេចនិងឯកឧត្តម Pabitra Margherita អនុរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌា នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ សម្ដេចតេជោ ហ៊ុន សែន […]

ក.ប.ទ. ៖  ព័ត៌មានថៃក្លែងក្លាយ! កម្ពុជាមិនពាក់ព័ន្ធជាមួយ Hacker កូរ៉េខាងជើងដូចដែលថៃចោទឡើយ

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានចេញសេចក្តីប្រកាសជូនដំណឹងដល់សាធារណជន នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ស្តីពីការប្រុងប្រយ័ត្នចំពោះព័ត៌មានមិនពិត ដែលកំពុងផ្សព្វផ្សាយលើបណ្តាញសង្គមពាក់ព័ន្ធនឹងទំនាក់ទំនងរវាងកម្ពុជា និងក្រុមចោរបច្ចេកវិទ្យាកូរ៉េខាងជើង។ ថ្មីៗនេះ មានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមនូវព័ត៌មាននៅថៃដែលចោទថា កម្ពុជាបានពឹងក្រុមចោរបច្ចេកវិទ្យា(Hacker)កូរ៉េខាងជើងវាយប្រហារទៅលើស្ថាប័នមួយចំនួនរបស់ថៃ។ ជាការឆ្លើយតប ក.ប.ទ. បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមិនមានទំនាក់ទំនងជាមួយក្រុមចោរបច្ចេកវិទ្យា(Hacker) កូរ៉េខាងជើង ដូចការចោទប្រកាន់នេះទេ។  ក្រៅពីនេះ ការចោទប្រកាន់របស់ព័ត៌មានថៃ គឺជាចេតនាអាក្រក់របស់ថៃ ដើម្បីបង្អួចកេរ្តិ៍ឈ្មោះកម្ពុជា នៅលើឆាកអន្តរជាតិ ដូចដែលថៃធ្លាប់បានធ្វើកន្លងមក។  […]

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ធ្វើម្ហូបម្ជួរគ្រឿងសាច់គោ ជូនវីរកងទ័ពឈរជើងនៅចំណុចប្រាសាទតាក្របី

ក្នុងបេសកកម្មគាំទ្រកងទ័ពជួរមុខ នៅតាមបន្ទាត់ព្រំដែនក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានមកដល់«ប្រាសាទតាក្របី» ហើយផ្តល់កម្លាំងចិត្តដ៏ក្លៀក្លាគាំទ្រដល់បងៗវីរកងទ័ពជួរមុខរបស់យើងដែលកំពុងឈរជើងការពារដែនអធិបតេយ្យភាពជាតិខ្មែរ។ ក្នុងការបេសកកម្មគាំទ្រកងទ័ពជួរមុខ ធ្វើឡើងបន្ទាប់ពីទទួលការណែនាំរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្នុងការបន្តបេសកកម្មចុះផ្ទាល់ធ្វើម្ហូបជូនដល់វីរកងទ័ពជួរមុខ។ សម្រាប់បងៗកងទ័ពជួរមុខនៅចំណុចប្រាសាទតាក្របី ក្រុមការងារបានសម្លម្ជួរគ្រឿងសាច់គោ ២ខ្ទះត្នោតធំតែម្តងជូនបងៗវីរកងទ័ពស្ថិតនៅតាមជួរភ្នំដងរែក ក្នុងភូមិបុសធំ ឃុំគោកខ្ពស់ ស្រុក បន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ការចុះជួប វីរកងទ័ពកម្ពុជា នៅចំណុចប្រាសាទតាក្របី គឺបង្ហាញពីទឹកចិត្តរបស់សមរភូមិក្រោយ ភ្ជាប់ជាមួយវីរកងទ័ពជួរមុខ ក្នុងការពារបូរណភាពទឹកដីកម្ពុជាដ៏អង់អាច ក្នុងន័យបង្ហាញពីខឿនការពារជាតិ។ […]

5
Promotion