សម្តេចតេជោ ហ៊ុន សែន៖ ច្បាប់ដកសញ្ជាតិខ្មែរ មិនមែនជារឿងថ្មីសម្រាប់កម្ពុជានាពេលនេះទេ ច្បាប់ស្តីពីដកសញ្ញាតិ ក៏មាននៅក្នុងសម័យសង្គមរាស្រ្តនិយម

សំណេរទាំងស្រុងរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅលើហ្វេកបុកនាថ្ងៃទី៥ កក្កដា ២០២៥៖ ច្បាប់ដកសញ្ជាតិខ្មែរ មិនមែនជារឿងថ្មីសម្រាប់កម្ពុជានាពេលនេះទេ ច្បាប់ស្តីពីដកសញ្ញាតិ ក៏មាននៅក្នុងសម័យសង្គមរាស្រ្តនិយម ខ្ញុំទើបរកឃើញឯកសារច្បាប់ចំនួនពីរ ស្តីពីការ «ដក/បាត់សញ្ជាតិខ្មែរ» ចំពោះជនទាំងឡាយដែលបានប្រព្រឹត្តិទង្វើបំផ្លាញប្រយោជន៍ជាតិ។ ខ្ញុំសូមបង្ហាញឯកសារចំនួន២ ដែលបង្ហាញពីចំណាត់ការតាមផ្លូវច្បាប់អំពីការដកហូតសញ្ជាតិខ្មែរក្នុងសម័យសង្គមរាស្រ្តនិយម៖ ទី១៖ ព្រះរាជក្រមដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបាត់សញ្ជាតិខ្មែរ ថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៦៨  ទី២៖ ក្រមរដ្ឋប្បវេណី […]

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួប​វីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច

មិនបង្អង់យូរក្រោយទទួលបានដំណឹងភ្លាម អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងា​រ​សហព័ន្ធយុវជនបូជាការពារយុត្តិធ​ម៌ ចុះជួបសំណេះសំណាលផ្ទាល់ និង​ជូន​ថវិកា​មួយចំនួនទាំងយប់​ ដល់​​វីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដែលដេញកង​ទ័ពថៃឈ្លានពាន ចេញពីទឹកដីកម្ពុជានៅចំណុចភ្នំខ្មោច កាលពីព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥។ ការចុះជួប​វីរកងទ័ពកម្ពុជា​នៅចំណុចភ្នំខ្មោចនេះ គឺបង្ហាញពី ទឹកចិត្តរបស់សមរភូមិក្រោយ ភ្ជាប់ជាមួយវីរកងទ័ពជួរមុខ ក្នុងការពារបូរណភាពទឹកដីកម្ពុជា។ ហើយ​ការចុះ​ដល់សមរភូមិផ្ទាល់​របស់ក្រុមការងារយុវជនបូជាការពារយុត្តិធម៌ ធ្វើឡើងតាម​អនុសាសន៍ណែ​នាំដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធាន សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដែលអ្នកឧកញ៉ាតែងតែបានគិតគូរ […]

ឃាត់ខ្លួនមនុស្ស៤នាក់ ដោយសារ​ក្លែងបន្លំតេឡេក្រាមថ្នាក់ដឹកនាំ ទៅឆ​បោ​កប្រាក់​ ក្រោមរូបភាពវិនិយោគបានប្រាក់ចំណេញច្រើន

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ បានបើកការស្រាវជ្រាវ ករណីក្លែងបន្លំគណនីតេឡេក្រាមថ្នាក់ដឹកនាំនានា ក្នុងនោះក៏មានសម្តេចតេជោ ហ៊ុន សែន ផងដែរ ដើម្បីឆបោកប្រាក់ក្រោមរូបភាពវិនិយោគ ដោយទទួលបានប្រាក់ចំណេញច្រើនក្នុងរយ:ពេលខ្លី មានទំហំទឹកប្រាក់ជាង ៤ម៉ឺនដុល្លា។ ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋាន បានឃាត់ខ្លួនជនសង្ស័យម្នាក់ ភេទប្រុស ជនជាតិខ្មែរ ដែលជាអ្នកទទួលប្រាក់ពីការឆបោកជនរងគ្រោះ។ តាមរយៈការស្រាវជ្រាវ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ […]

សម្តេចនាយករដ្ឋមន្ត្រី រំពឹងថាលោកតា ស៊ុច នឹងជួយ​​លើការអប់រំប្រជា​ជន​​កម្ពុជា តាមព្រះ​ធម៌​នៃ​មាគ៌ាព្រះពុទ្ធសាសនា

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជួបជាមួយលោកតា ស៊ុច ដែលបាននិមន្តមកដល់ទឹកដីកម្ពុជា​ នៅព្រឹកថ្ងៃសុក្រ ទី៤ កក្កដា ២០២៥ នៅវិមានសន្តិភាព។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍លោកតា ស៊ុច យ៉ាងកក់ក្តៅ​ ហើយសង្ឃឹមព្រះអង្គនឹងជួយដល់ប្រជាជនកម្ពុជា​ លេីវិថីនៃការអប់រំតាមព្រះធម៌នៃមាគ៌ាព្រះពុទ្ធសាសនា។ គួរបញ្ជាក់ថា លោកតា ស៊ុច ជាព្រះសង្ឃគង់នៅទឹកដីថៃ ។ […]

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ចុះធ្វើម្ហូបសម្លម្ជួរគ្រឿងសាច់គោ និងត្រីអាំងស្វាយខ្ចី ជូនកងទ័ពនៅ​សមរភូមិ​មុខ​ «តំបន់ភ្នំខ្មោច»

ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ថ្មីៗនេះ បានទៅដល់តំបន់ភ្នំខ្មោច ដែលជាសមរភូមិកំពុងក្តៅជាប់បន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីធ្វើម្ហូបសម្លម្ជួរគ្រឿងសាច់គោ ត្រីផ្ទក់អាំងស្វាយខ្ចី និងស្បៀងជូនដល់បងៗកងទ័ពជួរមុខ ដែលកំពុង​ឈរជើង​ការពារ​យ៉ាងរឹងមាំ​នៅ​សមរភូមិ​មុខ​ ដើម្បី​បុព្វហេតុ​ការពារ​អធិបតេយ្យជាតិ បូរណភាព​ដែនដី និង​សុខសន្តិភាព ជូន​ជាតិ​មាតុភូមិ និង​ប្រជាពលរដ្ឋ។ ការចុះដល់សមរភូមិផ្ទាល់របស់ក្រុមការងារ ធ្វើឡើងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធាន សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដែលអ្នកឧកញ៉ាតែងតែបានគិតគូរ និងបង្ហាញនូវការគោរពស្រឡាញ់ដល់ទឹកចិត្ត និងវីរភាពរបស់បងៗកងកម្លាំងការពារជាតិរបស់យើងគាំទ្រកងទ័ពជួរមុខកម្ពុជាដ៏អង់អាច ក្នុងន័យបង្ហាញពីខឿនការពារជាតិ។ លោក ឈន់ […]

ក្រសួងទេសចរណ៍ បង្ហាញការ​សោកស្តាយ ចំ​ពោះមន្រ្តីនគរបាលចរាចរ​ណ៍​ ទារប្រាក់ពីភ្ញៀវទេសចរជនជាតិឥណ្ឌូនេស៊ី

ក្រសួងទេសចរណ៍ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ បានបង្ហាញការសោកស្តាយជាខ្លាំង ចំពោះករណីដែលបានកើតឡើងលើភ្ញៀវទេសចរជនជាតិឥណ្ឌូនេស៊ី ដែលមានការសួរនាំរកឯកសារពីសំណាក់មន្រ្តីនគរបាលចរាចរណ៍ នៅតំបន់ស្តុបព្រះសក្យមុនីចេតិយ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ គួរជម្រាបជូនថា បុរសជន​ជាតិឥណ្ឌូនេស៊ីម្នាក់ ​ត្រូវប៉ូលីស​ឃាត់រថយន្តពិនិត្យ ហើយសួរនាំរកឯកសាររថយន្ត ខណៈដែលគាត់បានបង្ហាញ​ប័ណ្ណបើកបរអាស៊ានរួចហើយ។ តាមរយៈវីដេអូដែលបង្ហោះនៅក្នុងបណ្តាញសង្គម ប៉ូលីសនៅតែទាមទាររកឯកសារផ្សេងៗ រហូតប៉ូលីស​ទាមទារលុយចំនួន៣០០ដុលា្លរ តែបុរសឥណ្ឌូនេស៊ី បានសម្រួលមកត្រឹម៥០ដុល្លារវិញ និងមានប៉ូលីសមកទាមទារបន្ថែម៤០០០រៀលទៀតផង។ ចំពោះករណីនេះ ក្រសួងទេសចរណ៍ ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម […]

បន្ទាន់! ផ្លូវ១០៥k នឹងដកដែក រ៉ៃនិងចាក់បេតុងថ្មី បន្ទាប់ពីកើតមានគ្រោះថ្នាក់ជាញឹកញាប់

មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយក្រុមហ៊ុន Royal Railway នឹងធ្វើការកាយដកដែករ៉ៃចេញ និងចាក់បេតុង ឱ្យបានស្អាតឡើងវិញ ស្របតាមស្តង់បច្ចេកទេសផ្លូវបេតុង ដើម្បីធានានូវសុវត្ថិភាពរបស់ប្រជាពលរដ្ឋធ្វើចរាចរតាមដងផ្លូវនេះ។ កិច្ចសហការគ្នានេះ បន្ទាប់ពីលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃសុក្រ ទី៤ ខែកក្កដានេះ បានដឹកនាំក្រុមការងារចុះពិនិត្យផ្ទាល់ដល់ទីតាំងកំណាត់ផ្លូវរថភ្លើងភ្ជាប់ពីខ្សែផ្លូវដែកមេចូលទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានប្រវែង ១៥០០ម៉ែត្រ សង់នៅលើទ្រូងផ្លូវ 105K ។ […]

ACU បើកការស៊ើបអង្កេតលើឯកឧត្តម ស៊ាន បូរ៉ាត និងឧត្តមសេនីយ៍ឯក ស ថាវី ពាក់ព័ន្ធជាមួយសំណុំរឿងអតីតឧកញ៉ា ឡេង ចាន់ណា

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ បានបើកការស៊ើបអង្កេតទៅលើឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងឧត្តមសេនីយ៍ឯក ស ថាវី អនុរដ្ឋលេ​ខាធិការក្រសួងការពារជាតិ ដែលពាក់ព័ន្ធនឹងសំណុំរឿងជាមួយអតីតឧកញ៉ា ឡេង ចាន់ណា ករណីឆបោកទ្រង់ទ្រាយធំនៅខេត្តកំពង់ធំ និងខេត្តសៀមរាប ដែលមានអ្នកចាញ់បោករាប់ពាន់នាក់ និងគិតជាទឹកប្រាក់រាប់លានដុល្លារ។ អង្គភាពប្រឆាំងអំពើពុកលួយ តាមរយៈក្រុមស៊ើបអង្កេតផ្ទៃក្នុង […]

អភិបាល​រាជធានី​ភ្នំពេញ ក្រើនរម្លឹកឲ្យផ្នែក​ពាក់ព័ន្ធ​បន្ត​​បង្ក្រាបបទល្មើសគ្រឿង​ញៀន និងការឆបោ​កតាមប្រព័ន្ធ​បច្ចេកវិទ្យា

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យកម្លាំងសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ បន្តទប់ស្កាត់បង្ក្រាបគ្រឿងញៀន ការលុបបំបាត់ការជក់បារីអេឡិចត្រូនិច ឬស៊ីហ្សា និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឲ្យខ្លាំហក្លាថែមទៀត នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ការណែនាំរបស់ឯកឧត្តម បែបនេះបានធ្វើឡើង ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ជាមួយកម្លាំងមានសមត្ថកិច្ច មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ។ […]

ប៉ូលីសចរាចរណ៍ ៩ រូប ត្រូវស្នងការរាជធានីភ្នំពេញ កោះហៅ ករណីទាមទារប្រាក់ ៣០០ ដុល្លារ ពីជនជាតិឥណ្ឌូនេស៊ី

មន្ត្រីនគរបាលចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យា ចំនួន៩រូប ត្រូវបានកោះហៅមកសួរនាំ និងធ្វើស្រាវជ្រាវបន្ថែម នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ នេះ បន្ទាប់ពីត្រូវបានសង្ស័យថា បានទាមទារលុយពីបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ ក្នុងពេលឃាត់សួរពិនិត្យឯកសាររថយន្ត នៅតំបន់ស្តុបព្រះសក្យមុនីចេតិយ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ ករណីនេះកើតឡើង ក្រោយមានការបង្ហោះតាមបណ្តាញសង្គម អំពីបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ដែលត្រូវប៉ូលីសឃាត់រថយន្តពិនិត្យ ហើយសួរនាំរកឯកសាររថយន្ត ខណៈដែលគាត់បានបង្ហាញប័ណ្ណបើកបរអាស៊ានរួចហើយ ប៉ុន្តែប៉ូលីសនៅតែទាមទាររកឯកសារផ្សេងៗ រហូតប៉ូលីសទាមទារលុយចំនួន៣០០ដុលា្លរ តែបុរសឥណ្ឌូនេស៊ី បានសម្រួលមកត្រឹម៥០ដុល្លារវិញ និងមានប៉ូលីសមកទាមទារបន្ថែម៤០០០រៀលទៀតផង។ […]

5
Promotion