នៅព្រឹកថ្ងៃទី៩ មករានេះ កម្មករនៅរោងចក្រ ញូថាហ្គេត ហ្វ៊ូតវែរ បានចូលធ្វើការវិញធម្មតា

នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦នេះ បងប្អូនកម្មករនិយោជិតនៃរោងចក្រ ញូថាហ្គេត ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅ ភូមិទីប៉ាត់ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ បានចូលធ្វើការងារតាមធម្មតាវិញហើយ បន្ទាប់ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះសម្រួលដោះស្រាយករណីតវ៉ាដោយផ្ទាល់និងបានបញ្ចប់បញ្ហាសព្វគ្រប់នៅព្រឹកនេះ។ នេះបើតាមលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកថ្លែងថា៖«ក្រោមការសម្របសម្រួលបន្ថែមទៀតពីសំណាក់មន្ត្រីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈយ៉ាងលឿនរហ័ស ក្រោមការយកចិត្តទុកដាក់ខ្ពស់ […]

ឯកឧត្តម កែវ រ៉េមី៖ ភាគរយទាបណាស់នឹងមិនមានសង្រ្គាមកម្ពុជា-ថៃ លើកទី៣ បើទោះអនុទីន ចាញ់ឆ្នោត

ឆ្លើយតបជាមួយនឹងមតិដែលបានលើកក្នុងការព្រួយបារម្ភថា បើលោក អានុទីន ចាន់វីរៈគុល នាយករដ្ឋមន្រ្តីចាំផ្ទះថៃបច្ចុប្បន្នចាញ់ឆ្នោតនឹងមានសង្រ្គាមជាលើកទី៣ ជាមួយកម្ពុជា ឯកឧត្តម កែវ រ៉េមី បានគូសបញ្ជាក់ថា ភាគរយទាបណាស់នឹងមិនមានសង្រ្គាមទេ នឹងថាសម្រាប់ការធានាស្ថេរភាព និងសន្តិភាពយូរអង្វែងរវាងបញ្ហាព្រំដែនកម្ពុជា -ថៃ ក្នុងពេលអនាគត គឺត្រូវពឹងលើប្រជាជនថៃបោះឆ្នោតឲ្យ។ តាមរយៈបណ្តាញសង្គមនៅយប់ថ្ងៃទី៨ ខែមករាម្សិលមិញ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបង្ហាញទស្សន:ចំពោះជោគវាសនាលោក អនុទីន […]

ឆ្លើយតបទៅកម្មករនិយោជិត! ក្រសួងការងារពន្យល់ថា ការទាមទារប្តូរថ្ងៃឈប់សម្រាកប្រចាំឆ្នាំជាថវិកា គឺមិនត្រឹមត្រូវតាមច្បាប់ឡើយ

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី ៩ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថាការទាមទារប្តូរការឈប់សម្រាកប្រចាំឆ្នាំជាថវិកា មិនមានចែងក្នុងច្បាប់នោះឡើយ។ លោកស៊ុន មេសា៖ “យោងតាមកថាខណ្ឌទី៣ មាត្រា១៦៧ នៃច្បាប់ស្តីពីការងារ «អនុសញ្ញារួមណាដែលមានគ្រោងឱ្យប្រាក់បំណាច់ដើម្បីទូទាត់សម្រាប់ជួសការឈប់សម្រាកព្រមទាំងការព្រមព្រៀងស្តីពីការបោះបង់ ឬមិនព្រមប្រើសិទ្ធិឈប់សម្រាកប្រចាំឆ្នាំត្រូវទុកជាមោឃហើយគ្មានហេតុផលអ្វីទាំងអស់» មានន័យថា ការឈប់សម្រាកប្រចាំឆ្នាំដែលមានប្រាក់ឈ្នួលមិនអាចទូទាត់ជាប្រាក់បានទេ”។ លោកបន្ថែមថា ការឈប់សម្រាកប្រចាំឆ្នាំចំនួន១៨ថ្ងៃក្នុងមួយឆ្នាំគឺជាពេលវេលាមួយដែលតម្រូវឱ្យកម្មករនិយោជិតធ្វើការឈប់សម្រាកដើម្បីថែទាំសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្ត គឺមិនអាចទាមទារឱ្យមានការទូទាត់ជាប្រាក់នៅពេលដែលកម្មករនិយោជិតកំពុងធ្វើការនៅក្នុងសហគ្រាស ក្រុមហ៊ុន រោងចក្រ […]

អ្នកនាំពាក្យអាកាសចរស៊ីវិល អះអាងថា មិនមានការធ្វើទុក្ខបុកម្មេញ និងរើសអើង ចំពោះជនជាតិថៃដែលចេញចូលកម្ពុជានោះទេ

ឆ្លើយតបនឹងការចោទប្រកាន់របស់បណ្តាសារព័ត៌មានថៃមួយចំនួន ដែលផ្សាយថា សមត្ថកិច្ចកម្ពុជា នៅតាមអាកាសយានដ្ឋានអន្តរជាតិ ពិសេសនៅអាកាសយានដ្ឋានអន្តរជាតិតេជោ បានធ្វើទុក្ខបុកម្នេញចំពោះជនជាតិថៃ ដែលចេញចូលកម្ពុជា ដោយសួរសំណួររាប់រយ រាប់ពាន់សំណួរនោះ, នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះ អ្នកនាំពាក្យអាកាសចរស៉ីវិល លោក ស៊ីន ចាន់សិរីវុត្ថា បានចេញមកអះអាងថា គ្មានការធ្វើទុក្ខបុកម្នេញ រើសអើងចំពោះអ្នកដំណើរជនជាតិថៃនោះទេ។  លោកថា អ្នកដំណើរជនជាតិថៃ ដែលធ្វើដំណើរចាកចេញពីកម្ពុជា ទៅកាន់ប្រទេសថៃវិញ ហើយមានប្រវត្តិធ្វើ ដំណើរច្បាស់លាស់ […]

ព្រឹត្តិការណ៍ប្រគំតន្រ្តីសប្បុរសធម៌ Exprez Charity Concert ស្រុកកៀនស្វាយ ជួបសុទ្ធតែកំពូលតារា ចម្រៀងល្បីៗរយៈពេល២ថ្ងៃជាប់គ្នា!

ព្រឹត្តិការណ៍ប្រគំតន្រ្តីសប្បុរសធម៌ Exprez Charity Concert នៅ ស្រុកកៀនស្វាយនឹងធ្វើឱ្យផ្ទុះកក្រើក អ្នកគាំទ្រជាក់ជាមិនខាន ដោយជួបជាមួយកំពូលតារាចម្រៀងល្បីៗប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា រយៈពេល២ថ្ងៃជាប់គ្នា ដើម្បីស្វែងរកថវិកាជួយជួសជុលនិងសាងសង់សាលារៀនតាមតំបន់ព្រំដែនដែលរងនូវការខូចខាត បន្ទាប់ពីការឈ្លានពានរបស់ ថៃ មកលើដែនដីកម្ពុជា ។ ព្រឹត្តិការណ៍ប្រគំតន្រ្តីសប្បុរសធម៌ Exprez Charity Concert នឹងរៀបចំឡើងនៅថ្ងៃទី ១០ ខែ មករា ឆ្នាំ […]

ពេញមួយឆ្នាំ២០២៥ ចំនួនអ្នកស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ បានថយចុះ

នៅឆ្នាំ២០២៥ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថយចុះ៤៩៩លើក ស្មើ១៨% ដែលជាផ្នែកមួយដ៏ធំ នៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យមានចំនួនកាន់តែតិច។ របាយការណ៍ដែល Karpit News ទទួលបាននៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៥ ប្រៀបធៀបនឹងប្រចាំឆ្នាំ២០២៤ រួមមាន ៖-គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ២៣៤៥/២៨៤៤លើក ថយ ៤៩៩លើក ស្មើនឹង ១៨%-អ្នកស្លាប់ ១៤៦៧/១៥០៩នាក់ ថយ ៤២នាក់ […]

កម្ពុជា ព្រួយបារម្ភយ៉ាងខ្លាំងចំពោះជនភៀសសឹករាប់សិបម៉ឺននាក់មិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែង

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានប្រាប់ទៅតំណាងនៃស្ថានបេសកកម្មការទូត និងអង្គការអន្តរជាតិនៅភ្នំពេញ ដោយសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជនភៀសសឹកកម្ពុជារាប់សិបម៉ឺននាក់នៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេ។ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បានធ្វើបទបង្ហាញប្រាប់តំណាងនៃស្ថានបេសកកម្មការទូត និងអង្គការអន្តរជាតិនៅភ្នំពេញ អំពីបច្ចុប្បន្នភាពនៃការវិវត្តស្ថានការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។   ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុខុន បានគូសបញ្ជាក់អំពីលទ្ធផលវិជ្ជមាននៃសេចក្តីប្រកាសរួមនៃកិច្ចពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) […]

ធនាគារជាតិ សម្រេចផ្អាកសេវាធនាគារព្រីនស៍ ម.ក និងផ្តល់សិទ្ធិឱ្យក្រុមហ៊ុនម៉ូរីសុនកាក់ គ្រប់គ្រងនិងចាត់ចែងរាល់ប្រតិបត្តិការ និងទ្រព្យសម្បត្តិធនាគារនេះ

ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ បញ្ជាក់ថា ធនាគារព្រីនស៍ ម.ក ត្រូវបានដាក់ឱ្យជម្រះបញ្ជីស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជា បានតែងតាំងក្រុមហ៊ុនម៉ូរីសុនកាក់ អិមខេអេ អឌីត-អឺខោនធីង ឯ.ក (Morisonkak MKA audit- accounting Co., Ltd)” ជាអ្នកជម្រះបញ្ជីធនាគារព្រីនស៍ ម.ក។ ដូ្នេះ ធនាគារព្រីនស៍ ម.ក […]

កម្ពុជា​នឹងផ្តល់កម្ចីវត្ថុបុរាណពីសំរឹទ្ធចំនួន​១៥០រូប ទៅដាក់តាំងបង្ហាញនៅប្រទេសចិន

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​ឯកភាពលើគម្រោងផ្តល់កម្ចីវត្ថុបុរាណពីសំរឹទ្ធចំនួន១៥០រូបទៅដាក់តាំងបង្ហាញនៅប្រទេសចិនចំនួន៣ទីតាំង ដោយចាប់ផ្តើមចេញពីសារមន្ទីរខេត្តហ័រពៃ នាចុងឆ្នាំ២០២៦ខាងមុខនេះ។ ក្រសួងវប្បធម៌ បានឱ្យដឹងថា កាលពីនារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួបក្រុមការងារក្រុមហ៊ុន Angkor International Cultural Investment and Development (Cambodia) ដើម្បីរាយការណ៍ពីបច្ចុប្បន្នភាពការងារមួយចំនួនដែលក្រុមហ៊ុន អនុវត្តកន្លងមក ជាពិសេសគឺគម្រោងផ្តល់កម្ចីវត្ថុបុរាណពីកម្ពុជា។ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី […]

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ថា យោធាថៃចូលប្លន់អាវុធក្នុងប៉ុស្តិ៍នគរបាលរបស់កម្ពុជា មិនមែនក្នុងកាស៊ីណូ ដូចការចោទនោះទេ

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បដិសេធយ៉ាងដាច់អហង្ការចំពោះការផ្សព្វផ្សាយព័ត៌មានផ្ទុយពីការពិត របស់ប្រព័ន្ធផ្សព្វផ្សា​យ​មួយចំនួនរបស់ ប្រទេសថៃ ដែលមានខ្លឹមសារថា« ….ទាហានជើងទឹកថៃបានរឹបអូសឃ្លាំងសព្វាវុធរបស់កម្ពុជានៅក្នុង​អគារកាស៊ីណូថ្មដា» ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា រូបភាព និងទីតាំងដែលបានផ្សព្វផ្សាយពីការរឹបអូសឃ្លាំងសព្វាវុធរបស់កម្ពុជា មិនមែនស្ថិតនៅក្នុងរបស់ដែលហៅថា “បរិវេណអគារកាស៊ីណូថ្មដា» នោះទេ តែផ្ទុយទៅវិញទីតាំងនោះគឺជា «ប៉ុស្តិ៍នគរ​បាល​ការពារព្រំដែនគោក ច្រកផ្លូវ៥៦» ចំណុះវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥ នៃស្នងការដ្ឋាននគរបាលខេត្ត ពោធិ៍សាត់ ដែលស្ថិតក្នុងអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជាទាំងស្រុង។ ការផ្សព្វផ្សាយព័ត៌មានមិនពិតនេះ បានបង្ហាញពីចេតនាទុច្ចរិត និងស្មោកគ្រោក មិនអាចប្រកែកបាន […]

5
Promotion