អាជ្ញាធរ នឹងជំរុញឱ្យអ្នកលក់ដូរបន្លែ ផ្លែឈើលើចិញ្ចើមផ្លូវតំបន់ជុំវិញផ្សារដើមគរចាស់ នៅថ្ងៃទី១៨ ខែមករាខាងមុខនេះ

នៅថ្ងៃទី១៨ ខែមករាខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាប់ផ្តើមអនុវត្តវិធានការ ដោយជំរុញឱ្យអ្នកលក់ដូរបន្លែ ផ្លែឈើ ដែលគ្មានសណ្ដាប់ធ្នាប់នៅលើ ដងផ្លូវ លើចិញ្ចើមផ្លូវ មហាវិថីម៉ៅសេទុង មហាវិថីព្រះមុនីរ៉េត និងផ្លូវនានា នៅតំបន់ជុំវិញផ្សារដើមគរចាស់ក្នុងខណ្ឌទួលគោក ខណ្ឌបឹងកេងកង ឱ្យទៅលក់ដូរនៅទីតាំងផ្សារដើមគរថ្មី ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះៗ ក្នុងខណ្ឌព្រែកព្នៅ គឺមិនអនុញ្ញាតិឱ្យអ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវ និងលើចិញ្ចើមផ្លូវនេះតទៀតទេ។ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២០របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅព្រឹកថ្ងៃទី១៣ ខែមករានេះ លោក ឃួង ស្រេង […]

កម្ពុជា សម្រេចមិនទៅចូលរួមព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១៣ នៅថៃ

គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានផ្ញើលិខិតទៅសហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ ស្តីពីការដកខ្លួនពីការចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ីអាគ្នេយ៍ ឬកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១៣ ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី២០ ដល់ទីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ខាងមុខ នៅប្រទេសថៃ។ ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ កន្លងទៅ បានបញ្ជាក់ថា ដោយសារស្ថិតក្នុងកាលៈទេសៈមិនអាចមើលឃើញទុកជាមុន អត្តពលិក និងក្រុមគ្រួសាររបស់ពួកគេ នឹងមិនអាចចូលរួមការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១៣ […]

រឿងកម្ចីវត្ថុបុរាណខ្មែរ! មានការវែកញែកពេញបណ្តាញសង្គម និងក្តីព្រួយបារម្ភចំពោះការខ្លាចបាត់បង់ ឬយកមកវិញជាវត្ថុក្លែងក្លាយ

វត្ថុបុរាណខ្មែរទទួលបានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីសារមន្ទីរជាតិបានបង្កើតឡើងនៅកំឡុងឆ្នាំ១៩១០។ ការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរជាតិនិងអន្តរជាតិ បានធ្វើឱ្យប្រទេសមួយចំនួន បានស្នើសុំខ្ចីវត្ដុបុរាណខ្មែរ ដាក់តាំងពិព័រណ៍នៅឯបរទេស អំឡុងមុនសង្គ្រាមស៊ីវិលឆ្នាំទស្សវត្សឆ្នាំ១៩៧០។ ប្រទេសដែលធ្លាប់បានស្នើសុំខ្ចីវត្ថុបុរាណខ្មែរទៅដាក់តាំងបង្ហាញ មានប្រទេសឥណ្ឌា ជប៉ុន បារាំង កាណាដា អាល្លឺម៉ង អេស្ប៉ាញ សហរដ្ឋអាម៉េរិក កូរ៉េជាដើម ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ គឺទទួលបានការចាប់អារម្មណ៍ខ្ចីពីប្រទេសចិន។ នាពេល​ថ្មីៗ​នេះ​ មាន​មតិ​សាធារណជន​ជាច្រើន​បាន​ពិភាក្សា​ វែកញែក​ពេញ​បណ្តាញ​សង្គម​​ចំពោះ​ការ​ផ្តល់កម្ចីវត្ថុបុរាណ ១៥០រូប​សម្រាប់ដាក់តាំងបង្ហាញក្នុងពិព័រណ៍ចល័តជាសកលនៅទីតាំងចំនួនបីផ្សេងគ្នាក្នុងប្រទេសចិន ដោយនឹងចាប់ផ្ដើមពីសារមន្ទីរខេត្តហ័រពៃនៅចុងឆ្នាំ២០២៦។​ វត្ថុបុរាណខ្មែរទាំងនោះ រួមមានរូបចម្លាក់ទេពទាំងក្នុងព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនា […]

អភិបាលរាជធានីភ្នំពេញ ដាក់ចេញផែនការទ្រង់ទ្រាយធំបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធាន គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានដាក់ចេញជាផែនការជាទ្រង់ទ្រាយធំមួយ ក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ដោយកំណត់យកទីតាំងច្បាស់លាស់មួយ ហើយផ្តើមការត្រួតពិនិត្យ ទីតាំងខុនដូ និងនៅតាមទីតាំងរស់នៅប្រមូលផ្តុំដែលមានការសង្ស័យទាំងតូចនិងធំ ដើម្បីឈានទៅដល់ការបង្ក្រាបជាក់ស្តែង បើមានបទល្មើស ONLINE SCAMS។ ការដាក់ចេញជាផែនការខាងលើនេះរបស់ឯកឧត្ដមឃួង ស្រេង បានធ្វើឡើងនារសៀលថ្ងៃទី១២ មករា ២០២៦នេះ ក្នុងកិច្ចប្រជុំ ជាមួយកម្លាំងមានសមត្ថកិច្ចទាំង២ប្រភេទ និងអាជ្ញាធរខណ្ឌទាំង១៤ […]

គាំទ្រសមរភូមិមុខ! ក្រុមយុវជនបូជាការពារយុត្តិធម៌ នាំយកអំណោយសប្បុរសជនប្រគល់ជូនវីរកងទ័ព

ក្នុងស្មារតីខ្មែរតែមួយ! នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥នេះ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រោមការចង្អុលបង្ហាញពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បាននាំយកអំណោយមានគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់របស់សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ និងសប្បុរសជនដែលចូលរួមជាមួយ ទៅប្រគល់វីរកងទ័ពជួរមុខដែលកំពុងឈរជេីងការពារដែនអធិបតេយ្យ បូរណភាពទឹកដីកម្ពុជា តាមខ្សែព្រំដែនកម្ពុជា-ថៃ និងបងប្អូនប្រជាពលរដ្ឋភៀសសឹក។ ក្នុងស្មារតីនេះ ក្រុមយុវជនបានបង្ហាញពីការសាមគ្គីផ្ទៃក្នុងដ៏រឹងមាំ និងការលើកទឹកចិត្តគាំទ្រកងទ័ពជួរមុខ និងប្រជាជនភៀសសឹក ជាពិសេសបង្ហាញការគាំទ្រ និងជឿជាក់សម្តេចតេជោ សម្តេចធិបតី រាជរដ្ឋាភិបាល និងវីរកងទ័ព ដ៏អង់អាចក្លាហាន […]

មកដឹងការពិត! បដិមាសាងថ្មីនេះ ពុំមែនជាបដិមាព្រះវិស្ណុ ឬបដិមាប្លែកអ្វីនោះទេ គឺជា «ព្រះពោធិសត្វអវលោកេស្វារៈ» ដែលយកតាមរចនាបទសម័យមហានគរ

ថ្មីៗនេះ រដ្ឋបាលខេត្តឧត្តរមានជ័យបានបង្ហោះពីការកសាងបដិមាមួយ ហើយក៏មានអ្នកមួយចំនួន ដែលមិនបានស្គាល់ បានតិះដៀលនិងដេញដោល (អ្នកខ្លះក៏យកទៅបង្ហោះតិះដៀល) ថា ហេតុអ្វីបានជាឆ្លាក់រូបព្រះវិស្ណុមានរូបព្រះនៅនឹងម្រាមជើង? ម៉េចបានឆ្លាក់រូបអីចឹង? រូបស្អីគេ?។ល។ ដ្បិតមិនឃើញខាងរដ្ឋបាលខេត្តបកស្រាយ តែឥឡូវនេះ មានមន្ត្រីជានខ្ពស់ក្រសួងធម្មការ និងសាសនា រួមទាំងអ្នកធ្លាប់សិក្សាឯកទេសបដិមាវិទ្យា និងសិល្បៈពុទ្ធសាសនាមួយចំនួន ចេញមកបកស្រាយជាបន្តបន្ទាប់ កុំឱ្យមានការយល់ច្រឡំតទៅទៀត។ ឯកឧត្តមបណ្ឌិត ជួន កក្កដា ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានឱ្យដឹងនៅថ្ងៃទី១២ ខែមករានេះថា៖ […]

ជប៉ុន ផ្តល់ជំនួយឥតសំណងជាង ១១លានដុល្លារ ដើម្បីគាំទ្រអង្គភាពស៊ីម៉ាក់បោសសម្អាតផ្ទៃដីចម្ការមីនក្នុងខេត្តចំនួន៣

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាបានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់អនុវត្តគម្រោង”សមាហរណកម្មការបោសសម្អាតមីននិងសង្គ្រោះជនពិការដោយសារមីន​ ដំណាក់កាលទី៣​ =​ Integrated Mine Clearance and Victim Assistance(Phase3)” ជូនរាជរដ្ឋាភិបាលកម្ពុជា​ ដើម្បីគាំទ្រអង្គភាពCMAC ដែលមានទឹកប្រាក់ចំនួន១.៧០០.០០០.០០០ យ៉េន (មួយពាន់ប្រាំពីររយលានយ៉េន) ប្រមាណជាង១១ លានដុល្លារអាមេរិក។ […]

ស្ថាបត្យកម្មសំខាន់ៗស្ទើរតែទាំងអស់នៃប្រាសាទព្រះវិហារ រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយយោធាថៃបំផ្លាញ

ប្រាសាទព្រះវិហារ និងតំបន់ជុំវិញ ត្រូវបានយោធាថៃធ្វើការបាញ់ប្រហារ និងទម្លាក់គ្រាប់បែកខូចខាតយ៉ាងដំណំនៅក្នុងសង្រ្គាមយោធាថៃឈ្លានពានប្រទេសកម្ពុជា ទាំងលើកទី១ និងទី២។ តាមរយៈសេចក្តីប្រកាសព័ត៌មានស្ដីពី ស្ថានភាពខូចខាតនៅរមណីយដ្ឋានប្រាសាទព្រះវិហារ ជាទីសក្ការៈ នៅថ្ងៃទី១២មករានេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ថា ការខូចខាតនេះបានកត់ត្រាចងក្រង ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រួមមានការខូចខាត ប្រាង្គប្រាសាទព្រះវិហារ ចំនួន១៤២ កន្លែង និងតំបន់ជុំវិញចំនួន៤២កន្លែង រួមបញ្ចូលទាំងវត្តកែវសិក្ខាគិរីស្វារៈ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងអគារការិយាល័យអភិរក្សរបស់អាជ្ញាធរជាតិព្រះវិហារ។ ដោយឡែកសហគមន៍ជុំវិញប្រាសាទ […]

បុរី ឡេង ណាវ៉ាត្រា 6អា បង្ហាញលទ្ធផលដោះស្រាយឲ្យអតិថិជន ដែលសម្របសម្រួលរបស់ក្រសួងដែនដី និងស្ថាប័នពាក់ព័ន្ធ ក្នុងស្ថានភាពសេដ្ឋកិច្ចមានការលំបាកខ្លាំង

បុរី ឡេង ណាវ៉ាត្រា 6អា បានបង្ហាញលទ្ធផលនៃការខិតខំប្រឹងប្រែងដោះស្រាយជូនអតិថិជន ក្រោមការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងស្ថាប័នពាក់ព័ន្ធ ក្នុងស្ថានភាពសេដ្ឋកិច្ចពិតជាមានការលំបាកខ្លាំង បន្ទាប់ពីរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃវិបត្តិសេដ្ឋកិច្ចពិភពលោក និងសង្រ្គាម។ បើតាមបញ្ជាក់នៅថ្ងៃទី១០ ខែមករានេះ បុរី ឡេង ណាវ៉ាត្រា បានបន្តសកម្មភាពនៃការសាងសង់ និងអតិថិជនមួយចំនួនក៏បានអញ្ជើញមកទទួលការសម្របសម្រួលដោះស្រាយជាបន្តបន្ទាប់។ បុរីក៏សូមគោរពអរគុណពុកម៉ែបងប្អូនដោយក្ដីអនុគ្រោះ និងយោគយល់ក្នុងកាលៈទេសៈដ៏លំបាកនេះ។ យោងលើកំណត់ហេតុប្រជុំ ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ […]

អារ៉ាប៊ីសាអូឌីត ពេញចិត្តចំពោះទំនាក់ទំនងជាមួយកម្ពុជា និងបញ្ជាក់ជាថ្មីនូវផែនការបើកស្ថានទូតនៅភ្នំពេញ នាពេលអនាគត

ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានបង្ហាញការពេញចិត្តចំពោះទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា និងបានបញ្ជាក់ជាថ្មីនូវផែនការបើកស្ថានទូតរបស់ខ្លួននៅរាជធានីភ្នំពេញ នាពេលអនាគត។ ក្នុងជំនួបរវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយ ឯកឧត្តម Mohammed Ismaeil A. Dahlwy  ដែលបញ្ចប់បេសកកម្មការទូតនៅកម្ពុជា កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ភាគីទាំងពីរបានស្វាគមន៍ចំពោះសន្ទុះវិជ្ជមាននៃទំនាក់ទំនងទ្វេភាគី ដោយបានគូសបញ្ជាក់ពីការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ និងទំនាក់ទំនង […]

5
Promotion