ក្រុមការងារព័ត៌មាននិងសាធារណមតិនៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បន្ត​ធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ដោយដង្ហែក្បួនទ្រង់ទ្រាយធំ ក្នុង​ក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ក្រុមការងារព័ត៌មាន និងសាធារណមតិ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ បានបន្តធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ដោយមានការដើរក្បួនផ្សព្វផ្សាយ នៅតាមទីប្រជុំជននានា នៅក្នុងក្រុងកំពង់ឆ្នាំង ។

ការដើរជាក្បួនផ្សព្វផ្សាយពីយុទ្ធនារប្រឆាំងព័ត៌មានក្លែងក្លាយនេះ ធ្វើឡើងក្រោមអធិបតីភាព លោកឈឹម វុទ្ធា អភិបាល​រងខេត្ត និងមានការអញ្ជើញចូលរួមពីលោក ឈាង វណ្ណៈ ប្រធានស្តីទីមន្ទីរព័ត៌មានខេត្ត លោក ហឹង ចូច អនុប្រធានមន្ទីរ និងជាប្រធានក្រុមការងារព័ត៌មាន និងសាធារណៈមតិ មន្ត្រីរាជការមន្ទីរព័ត៌មាន រដ្ឋបាលក្រុងកំពង់ឆ្នាំង និងសិស្សានុសិស្ស វិទ្យាល័យព្រះបាទសុរាម្រឹត សរុបចំនួន ១៣៦នាក់់ ។

គួរបញ្ជាក់ថា យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ បានចាប់ផ្តើមចេញដំណើរ ជាផ្លូវការ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ សម្រាប់រយៈពេល១ឆ្នាំ ក្នុងគោលបំណងដើម្បីបង្ការ និងទប់ស្កាត់ លុបបំបាត់ព័ត៌មានមិនពិត បំភ្លៃ បំផ្លើស បំភ័ន្ត និងបំផ្លាញ តាមរយៈការពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជូនដល់សាធារណជន និងអនុវត្តវិធានការចាំបាច់មួយចំនួន ។