អគារអង្គរមានជ័យ ជាសំណង់ប្រវត្តិសាស្រ្ត និងអតីតសណ្ឋាគារចាស់ សាងសង់តាំងពី ទសវត្សឆ្នាំ ១៩៥០ ស្ថិតនៅលើផ្លូវព្រះមុន្នីវង្សកែងផ្លូវកម្ពុជាក្រោម ត្រូវបានអាជ្ញាធរចាប់ផ្តើមហ៊ុំព័ទ្ធហើយ ដោយសារមានការព្រួយបារម្ភខ្ពស់ អំពីស្ថានភាពទ្រុឌទ្រោមដែលអាចនាំឱ្យបាក់រលំដោយថាហេតុ។ បើទោះបីជាមាន៤គ្រួសារ នៅតែរស់នៅជាន់ផ្ទាល់ដីនិងប្រកបអាជីវកម្មដោយមិនព្រមចាកចេញក៏ដោយ។ ស្ថានភាពនៃអគារ មានសភាពទ្រុឌទ្រោម យ៉ាងខ្លាំងគួរឱ្យព្រួយបារម្ភ ដោយសារតែសំណង់ខ្វះការថែទាំ ជួសជុលឱ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស អស់រយៈពេលជាយូរឆ្នាំ ដែលជាហេតុធ្វើឱ្យអគារទាំងមូល ទទួលរងនូវការខូចខាតប្រេះសាំជាច្រើនកន្លែង ជាពិសេសគ្រឿងបង្គុំសំណង់មានសភាពពុកផុយ ខូចអស់ប្រមាណ ៥០% អាចបណ្ដាលឱ្យរលំបាក់ស្រុតនៅពេលណាមួយ។ […]
Category: សង្គម
ព្រះមហាក្សត្រ៖ រាជរដ្ឋាភិបាលនៅតែបន្តធានាថែរក្សា ការពារបានយ៉ាងរឹងមាំនូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ធានាដល់ការរស់នៅរបស់ប្រជារាស្ត្រប្រកបដោយភាពសុខដុមរមនា
រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងថាមវន្តរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅតែបន្តធានាថែរក្សា ការពារបានយ៉ាងរឹងមាំនូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ធានាដល់ការរស់នៅរបស់ប្រជារាស្ត្រប្រកបដោយភាពសុខដុមរមនា។ នេះបើតាមព្រះរាជសាររបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសការបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៧ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។ ព្រះរាជសាររបស់ព្រះករុណា […]
សម្តេច ឃួន សុដារី៖ កម្ពុជាមានសំណាងដែលមានថ្នាក់ដឹកនាំកំពូលមានទស្សនវិស័យជាសកល ការព្យាករណ៍ជាយុទ្ធសាស្ត្រ និងភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយលើការងារការទូត
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកសិក្ខាសាលាស្តីពី “លទ្ធផលនៃការងារការបរទេសរបស់កម្ពុជានិងសភាពការណ៍អន្តរជាតិ” ដែលបានប្រារព្ធធ្វើនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ប្រជាជនកម្ពុជាពិតជាមានសំណាងណាស់ ដែលមាន សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនៃនយោបាយឈ្នះ-ឈ្នះ ជាបិតាសន្តិភាពកម្ពុជា និងជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមនៃនយោបាយការបរទេសរបស់កម្ពុជា មានទស្សនវិស័យជាសកល ការព្យាករណ៍ជាយុទ្ធសាស្ត្រ និងភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ដែលបានដឹកនាំនាវាកម្ពុជាឆ្លងកាត់សង្គ្រាម រហូតស្វែងរកបាននូវសុខសន្តិភាពពេញលេញ […]
ប្រវត្តិ«វិទ្យាស្ថានជាតិអប់រំ»ដែលមានអាយុ១១១ឆ្នាំ នៅកម្ពុជា
វិទ្យាស្ថានជាតិអប់រំ គឺជាគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន ដែលមានអាយុកាល១១១ឆ្នាំ និងបានដើរតួនាទីជាប្រវត្តិសាស្ត្រក្នុងការបណ្តុះបណ្តាលគ្រូបង្រៀននៅក្នុងប្រទេសកម្ពុជា។ ស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ វិទ្យាស្ថានជាតិអប់រំ គឺជាអង្គភាពមួយក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ដែលផ្តល់ការបណ្តុះបណ្តាលដំបូង និងការបណ្តុះបណ្តាលបន្តដល់គ្រូបង្រៀន កម្រិតមធ្យមសិក្សា និងការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំសម្រាប់គ្រូបង្រៀន អ្នកដឹកនាំសាលារៀន អធិការអប់រំ និងមន្ត្រីអប់រំនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។វិទ្យាស្ថាននេះធា្លបត្រូវ បានផ្លាស់ប្តូរឈ្មោះ និងភារកិច្ចជាបន្តបន្ទាប់ទៅតាមការវិវត្តនៃដំណាក់កាលសង្គម និងនយោបាយរបស់កម្ពុជា។ នៅឆ្នាំ១៩១៤ វិទ្យាស្ថានជាតិអប់រំ ត្រូវបានបង្កើតឡើងដំបូង ដែលមានឈ្មោះដើមថា «សាលាបឋមសិក្សាហ្វ្រង់ស្វាប៊ូដ៏វាំង» […]
អ្នកនាំពាក្យក្រសួងការពារជាតិ ច្រាលចោលចំពោះការផ្សាយចោទប្រកាន់ក្នុងចេតនាទុច្ចរិតរបស់វិទ្យុRFA Khmer ពាក់ព័ន្ធនឹងមូលដ្ឋានសមុទ្ររាម
ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានប្រកាសច្រាលចោលទាំងស្រុងចំពោះ ការចោទប្រកាន់យ៉ាងគឃ្លើន ដោយមានលក្ខណៈញុះញង់ និងចេតនាទុច្ចរិត ដែលនាំឱ្យមានការភ័ន្តច្រឡំ ពាក់ព័ន្ធនឹង មូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹក នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឡើងដោយសារព័ត៌មានបរទេសមួយចំនួន នាថ្មីៗនេះ។ គួររម្លឹកថា កាលពីពេលថ្មីៗនេះ ក្រោមចំណងជើង «ស្ថាប័នស្រាវជ្រាវអាមេរិកសង្ស័យថា ចិនពង្រីកវត្តមានយោធា បន្ទាប់ពីមានសិទ្ធិផ្ដាច់មុខប្រើប្រាស់មូលដ្ឋានទ័ពរាម» វិទ្យុអាស៊ីសេរី (RFA Khmer) […]
ក្រសួងព្រះបរមរាជវាំង បដិសេធគណនីFacebook ប្រើដោយជនអនាមិក ហើយបង្ហោះចែកចាយដោយប្រើព្រះបរមនាម របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ
ក្រសួងព្រះបរមរាជវាំង បានប្រកាសបដិសេធ ចំពោះគណនី Facebook ដែលគ្រប់គ្រងដោយជនអនាមិក ហើយបានបង្ហោះចែកចាយក្នុងប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម និងប្រើប្រាស់ព្រះនាមរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។ តាមសេចក្តីថ្លែងការណ៍ របស់ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ គណនី Facebook ដែលគ្រប់គ្រងដោយជនអនាមិកទាំងនោះ រួមមានៈ ១- Norodom Monineath Sihanouk ,២- […]
ប្រធានផ្សារទួលពង្រ និងបក្សពួកត្រូវបានបញ្ជូនទៅតុលាការពីបទដើរគំរាមប្រមូលលុយពីប្រជាពលរដ្ឋ លក់ដូរនៅតាមចិញ្ចើមថ្នល់!
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បញ្ជូនស្ត្រីប្រធានផ្សារទួលពង្រ និងមនុស្ស ៣ នាក់ទៀតទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពីបទដើរប្រមូលលុយពីក្រុមអាជីវករលក់ដូរតាមដងផ្លូវ ដែលជាការដើរប្រមូលចំណូលមិនមែនសារពើពន្ធ ដោយមិនទទួលបានសិទ្ធិពីរដ្ឋ។ តាមសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង ៤ រូប នោះរួមមាន៖ ទី១. ឈ្មោះ ណៃ ដាណែត ភេទស្រី អាយុ ៣៩ ឆ្នាំ មុខរបរប្រធានផ្សារទួលពង្រ។ ទី២. ឈ្មោះ […]
យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ នឹងប្រព្រឹត្តិទៅរយៈពេល ១ ខែពេញ ចាប់ពីថ្ងៃទី១ ខែមិថុនាតទៅ
យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់ ជាយុទ្ធនាការប្រចាំឆ្នាំដ៏សំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំឡើងដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី «ខ្មែរជួយខ្មែរ» ក៏ដូចជាការរម្លឹក ឱ្យមានការចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា, ព្រមទាំងដើម្បីផ្សារភ្ជាប់ ក៏ដូចជាបង្កើនសកម្មភាពកាន់តែជិតស្និត ជាមួយក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត។ យុទ្ធនាការនេះ ស្ថិតនៅក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស នៃ មូលនិធិគន្ធបុប្ផាកម្ពុជា។ មូលនិធិនឹងរៀបចំ […]
ដឹងទេ! សង់រោងរៀបចំពិធីផ្សេងៗ លក់ដូរ ការជួបជុំ ឬបង្កើតឧបសគ្គរារាំងនៅលើផ្លូវថ្នល់ សុទ្ធតែត្រូវបានហាមឃាត់
សកម្មភាពដែលបង្កអន្តរាយដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងបង្កើតឧបសគ្គដល់សុវត្ថិភាពចរាចរណ៍ ត្រូវបានហាមឃាត់។ យោងតាមច្បាប់ ស្ដីពីផ្លូវថ្នល់មាត្រា៣៨ បានចែងថា៖ ហាមឃាត់រាល់សកម្មភាពបង្កអន្តរាយដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងបង្កើតឧបសគ្គដល់សុវត្ថិភាពចរាចរណ៍ដូចជា ៖ ១- ការបំផ្លិចបំផ្លាញដោយចេតនាលើសមាសភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ៖-ការជីកគាស់ ការចោះខួង ការធ្វើឱ្យបែកបាក់ផ្លូវថ្នល់ ២- ការបង្កើតឧបសគ្គរារាំង ដែលនាំឱ្យរំខានដល់សុវត្ថិភាពចរាចរណ៍ ៖ ៣- សកម្មភាពដែលអាចបណ្តាលឱ្យមានឧបសគ្គដល់ការធ្វើចរាចរណ៍ ៖ ៤- រាល់សកម្មភាពផ្សេងៗទៀត ដែលធ្វើឱ្យអន្តរាយផ្លូវថ្នល់ បង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្ស […]
អភិបាលខេត្តប៉ៃលិនអនុវត្តតាមយុទ្ធសាស្រ្តសម្តេចតេជោគឺ នយោបាយ «ឈ្នះ ឈ្នះ» ដោះស្រាយករណីចរាចរណ៍មួយដោយ៊ជោគជ័យ
កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជួបជាមួយភាគីទាំងសងខាង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដើម្បីសម្របសម្រួលគ្នាដោះស្រាយបញ្ចប់ទំនាស់នៅក្រៅ ប្រព័ន្ធតុលាការ ដោយករណីគ្រោះថ្នាក់ចរាចរនេះ មន្រ្តីជំនាញចរាចរណ៍ផ្លូវគោកខេត្ត បានឱ្យភាគីទាំងសងខាងធ្វើការ សម្របសម្រួលគ្នាចំនួន ៣លើកមកហើយ។ ករណីនេះ ភាគីខាងរថយន្តរងគ្រោះបានជួយចូលបច្ច័យបុណ្យសព ទៅភាគីខាងម៉ូតូបង្ករចំនួន ៤លានរៀល ហើយបងប្អូនសាច់ញាតិខាងម៉ូតូបង្កបានយល់ព្រមធ្វើការផ្តិតមេដៃ តែក្រោយមកក៏មិនយល់ព្រមវិញ ដោយទាមទារសំណងទឹកប្រាក់បន្ថែម ទើបយល់ព្រមបញ្ចប់រឿង ។ […]
