អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បញ្ជូនស្ត្រីប្រធានផ្សារទួលពង្រ និងមនុស្ស ៣ នាក់ទៀតទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពីបទដើរប្រមូលលុយពីក្រុមអាជីវករលក់ដូរតាមដងផ្លូវ ដែលជាការដើរប្រមូលចំណូលមិនមែនសារពើពន្ធ ដោយមិនទទួលបានសិទ្ធិពីរដ្ឋ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង ៤ រូប នោះរួមមាន៖
ទី១. ឈ្មោះ ណៃ ដាណែត ភេទស្រី អាយុ ៣៩ ឆ្នាំ មុខរបរប្រធានផ្សារទួលពង្រ។
ទី២. ឈ្មោះ ប៊ុន ស៊ិន ភេទប្រុស អាយុ ៣៩ ឆ្នាំ ប្រធានផ្សារទួលពង្រ។
ទី៣. ឈ្មោះ ម៉ី សាផាត ភេទប្រុស អាយុ ៤១ ឆ្នាំ មុខរបរសន្តិសុខផ្សារទួលពង្រ។
ទី៤. ឈ្មោះ សាម៉ាក់ ឆាន ភេទប្រុស អាយុ ៤២ ឆ្នាំ មុខរបរសន្តិសុខផ្សារទួលពង្រ។
ការប្រមូលលុយនេះ មិនរើសមុខឡើយ សូម្បីតែអ្នកលក់លៀសហាល តាមកង់ ឬម៉ូតូ ក៏មិនលើកលែង ត្រូវតែបង់ឱ្យពួកគេជាប្រចាំខែ ដោយពុំអាចខកខាននោះទេ បើមិនដូច្នេះទេ និងត្រូវដេញចេញមិនអាចដាក់លក់ដូរនៅទីនោះបានឡើយ។
សូមជម្រាបថា ការឃាត់ខ្លួននេះបានធ្វេីឡេីងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចខាងមុខរោងចក្រហុងវ័ន ស្ថិត នៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ៕


