មន្ទីរពេទ្យជាតិ តេជោសន្តិភាព រៀបចំវិធានការទប់ស្កាត់ជាមុនការពារការរីករាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍

នៅក្នុងបរិបទដែលមានការរីករាលដាលឡើងវិញនៃជំងឺឆ្លង និងគ្រោះធម្មជាតិផ្សេងៗ ថ្នាក់ដឹកនាំនៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព បានចាត់វិធានការជាច្រើន ដើម្បីរៀបចំទីតាំងបន្ទាន់សម្រាប់ទទួលសម្ភារៈ និងអ្នកជំងឺ ប្រសិនបើមានការផ្ទុះនៃជំងឺ ឬគ្រោះធម្មជាតិក្នុងពេលខាងមុខ។ ការត្រៀមលក្ខណ:ជាមុននេះ គឺជាចំណែកមួយក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលជាតិ និងការពារ សុខភាពសាធារណៈ។ ការរៀបចំទីតាំង និងសម្ភារៈនេះ គ្រាន់តែជាវិធានការទុកមុន ប៉ុណ្ណោះ ដោយមិនមានស្ថានភាពគ្រោះថ្នាក់ក្នុងពេលបច្ចុប្បន្នឡើយ។ ថ្នាក់ដឹកនាំមន្ទីរពេទ្យ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យបន្តការរក្សាអនាម័យផ្ទាល់ខ្លួន ការពារសុខភាពខ្លួន និងគ្រួសារ តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមការពារប្រទេសជាតិពីការរីករាលដាលនៃជំងឺឆ្លងនានា។ មន្ទីរពេទ្យជាតិ […]

អត្ថន័យ និងខ្លឹមសារនៃការប្រារព្ធខួបទិវាជាតិនៃការចងចាំ ២០ ឧសភា 

ទិវាជាតិនៃការចងចាំ ២០ ឧសភា ជាថ្ងៃដែលប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត ។  ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធ៊របស់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។  […]

សមាគមឧកញ៉ាកម្ពុជា ឧបត្ថម្ភថវិកាជាង ១លាន៧សែនដុល្លារអាម៉េរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវា៨ឧសភា

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួលជួបសំណេះសំណាល និងទទួលថវិកាចំនួន 1,696,576.72 ដុល្លារអាម៉េរិក និង 80,357,110.00 រៀល ពីសមាគមឧកញ៉ាកម្ពុជា ដែលដឹកនាំដោយ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា រួមជាមួយសមាជិកសមាជិកាចំនួន […]

ទោះបីជាស្ថានភាពពិភពលោកមានភាពស្មុគស្មាញ ប៉ុន្តែកម្ពុជានៅតែរឹងមាំទាំងស្ថិរភាពនយោបាយ ទាំងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា ទោះបីជាស្ថានភាពពិភពលោកមានភាពស្មុគស្មាញ មិនច្បាស់លាស់ ប៉ុន្តែកម្ពុជា នៅតែអាចថែរក្សាបានយ៉ាងល្អទាំងសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលជាសរសរគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេស។ ការគូសបញ្ជាក់របស់ឯកឧត្តមបែបនេះ បានធ្វើឡើងឱកាសអញ្ជើញចូលរួមជាវាគ្មិន រួមជាមួយឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័ររដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងវេទិកាសារព័ត៌មានលើកទី៧ ស្ដីពី «កម្ពុជាឈរកាន់តែរឹងមាំលើឆាកនយោបាយជាតិ តំបន់ និងអន្តរជាតិ» ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល […]

អេមីរ៉ាតអារ៉ាប់រួម នឹងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យអប់រំ ជាមួយកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ប្រចាំនៅព្រះរាជាណាចក្រម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប, ឯកអគ្គរាជទូតបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគីUAE-កម្ពុជា។ ឯកឧត្តម​បានគោរពជម្រាបជូនសម្តេចបវរធិបតីថា […]

អាកាសយានដ្ឋានក្រុងព្រះសីហនុបើកដំណើរការជាថ្មីជាមួយក្រុមហ៊ុនអាកាសចរណ៍ចិន Ruili Airlines

ជើងហោះហើរត្រង់រវាងទីក្រុងវ៉ូស៊ី(Wuxi) និងក្រុងព្រះសីហនុ ត្រូវបានចាប់ផ្ដើមដំណើរការឡើងវិញ ដោយ Cambodia Airports and Sihanoukville international Airport ជាមួយក្រុមហ៊ុនអាកាសចរណ៍ Ruili Airlines ចាប់ពីថ្ងៃទី ១៨ ខែ ឧសភានេះតទៅ។ ការតភ្ជាប់នេះ ទទួលបានការស្វាគមន៍ពីឯកឧត្ដម វ៉ាន់ នរៈ អគ្គនាយកអាកាសយានដ្ឋាន ដែលជាជំហានសំខាន់មួយសម្រាប់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់ប្រទេស។ ជាក់ស្តែងការតភ្ជាប់ជើងហោះហើរត្រង់នេះ […]

រដ្ឋអូស្ត្រាលីខាងត្បូង ស្វែងរកឱកាសពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមជាមួយកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Frances Adamson អភិបាលរដ្ឋ នៃរដ្ឋអូស្ត្រាលីខាងត្បូង (South Australia-SA) ប្រទេសអូស្ត្រាលី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប លោកជំទាវអភិបាលរដ្ឋនៃរដ្ឋអូស្ត្រាលីខាងត្បូង បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអូស្ត្រាលី និងកម្ពុជា។ […]

ក្រៅពីការងារស្មូល ទាហានខ្មែរ ដាំបន្លែ និងចិញ្ចឹមសត្វ ដើម្បីលើកស្ទួយជីវភាព

ក្រៅពីការងារស្មូលអនុវត្តន៏បទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហុក ចន្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពត នាយទាហាន នាយទាហានរង ពលទាហានបន្តយកចិតទុកដាក់អនុវត្តន៍តាមគោលការ៥ខ្លឹមសារប្រឡងប្រណាំងក្នុងការលើកស្ទួយកម្រិតជីវភាពកងទ័ព ការចិញ្ចឹមទ័ព និងលើការងារកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ ។ បណ្ដាសាខាប្រឡងប្រណាំងទីបញ្ជាការការិយាល័យ ផ្នែកនិងផ្នែកសឹករងទាំង៩ក្រុង ស្រុក ២កងវរសេនាតូច ចំណុះតំបន់ប្រតិបត្តិការសឹករងកំពត បន្តយកចិត្តទុកដាក់អនុវត្តន៍តាមគោលការ៥ខ្លឹមសារប្រឡងប្រណាំង និងបទបញ្ជារបស់មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពតលើការងារកសាងអង្គភាព បង្កបង្កើនផល និងចិញ្ចឹមសត្វ ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់កងទ័ព បន្ថែមលើគោលរបប ឲ្យកាន់តែល្អប្រសើរឡើងមួយកម្រិតថែមទៀត។ ទោះក្នុងរដូវរស្សាមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ធ្វើឲ្យមានផលប៉ះពាល់យ៉ាងណាក៏ដោយគ្រប់បណ្ដាសាខាប្រឡងប្រណាំងនៅតែស្រស្រាក់ស្រស្រាំយកចិត្តទុកដាក់លើការងារបង្កបង្កើនផល កសាងអង្គភាពលើគ្រប់វិស័យ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបានកែប្រែពីប្រទេសដែលខ្ទេចខ្ទាំដោយសារសង្គ្រាមទៅជាសង្គមសម័យទំនើប ដោយផ្ដល់ជាគំរូក្នុងការស្ថាបនាសន្តិភាព

«ឆ្លងតាមលទ្ធផលនៃការបញ្ចប់ដំណើរការតុលាការ នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ព្រះរាជាណាចក្រកម្ពុជាពិតជាបានកែប្រែពីប្រទេសដែលខ្ទេចខ្ទាំដោយសារសង្គ្រាម ទៅជាសង្គមសម័យទំនើប ដោយផ្ដល់ជាគំរូក្នុងការស្ថាបនាសន្តិភាព ការបញ្ចៀសជម្លោះ និងការបង្កើតឱ្យមានដំណើរការទទួលខុសត្រូវចំពោះ អំពើសាហាវឃោរឃៅដែលបានប្រព្រឹត្ត និងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ នឹងត្រូវចារទុកនៅក្នុងប្រវត្តិសាស្ត្រ កម្ពុជាក្នុងសម័យទំនើប៖ សន្តិភាពតាមរយៈយុត្តិធម៌ និងយុត្តិធម៌តាមរយៈសន្តិភាព»។ នេះបើតាមការលើកឡើងនៅក្នុងសារលិខិតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសខួបលើកទី៨ ទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។ ថ្ងៃទី២០ ខែឧសភា ជា […]

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដឹកនាំក្រុមគ្រូពេទ្យ TYDA ចុះពិនិត្យព្យាបាលជំងឺជូនកុមារកំព្រាចំនួន២មណ្ឌល នៅរាជធានីភ្នំពេញ

នាថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ដយុវជនសម្ដេចតេជោ (TYDA) បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យ និងព្យាបាលជំងឺជូនទារក និងកុមារកំព្រា ដែលត្រូវឪពុកម្តាយបង់បោះចោល ដោយមិនអាសូរ ហើយត្រូវបានមករស់នៅក្រោមដំបូងនៃមណ្ឌលកុមាកំព្រាមែកឈើ និងមណ្ឌលជួយសង្គ្រោះជនអស់សង្ឃឹម ដែលស្ថិតនៅភូមិលិចវត្ដ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្នុងកម្មវិធីចុះពិនិត្យព្យាបាលជំងឺខាងលើនេះ […]

5
Promotion