បន្ទាប់ពីចូលរួមកិច្ចប្រជុំអាស៊ាននៅម៉ាឡេស៊ី សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹងបន្តបំពេញទស្សនកិច្ចផ្លូវការនៅជប៉ុន

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នឹងអញ្ជើញទៅបំពេញទស្សនកិច្ចការងារផ្លូវការនៅប្រទេសជប៉ុន រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន។ អញ្ជើញអមដំណើរសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ […]

អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបើកប្រតិបត្តិការនៅថ្ងៃទី៩ កញ្ញា រីឯពិធីសម្ពោធនឹងប្រារព្ធឡើង​នៅថ្ងៃទី២០ តុលា

រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ជាកាលបរិច្ឆេទបើកឱ្យប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឲ្យដឹងទៀតថា សម្រាប់ពិធីសម្ពោធបើកឱ្យប្រើប្រាស់ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ នឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត […]

នគរបាលជាតិ៖ វីដេអូ «ស្រ្តី Overseas» ជាចេតនាបំភាន់សាធារណ​ជន​អំពីលទ្ធផលនៃការចរចារលើការអនុគ្រោះពន្ធជុំទី១ រវាងកម្ពុជា ជា​មួ​យ​​សហរដ្ឋអាមេរិក

អគ្គស្នងការដ្ឋានគរបាលជាតិ បានបង្ហាញការព្រួយបារម្ភខ្លាំង ចំពោះការផ្សព្វផ្សាយព័ត៌មានតាមរយៈវីដេអូក្នុងទំព័រហ្វេសបុកឈ្មោះ ស្រ្តី Overseas ពាក់ព័ន្ធនឹងកិច្ចសម្ភាសរបស់លោកជំទាវ ចម និមល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដោយបំភ្លៃការពិត និងមានចរឹតញុះញង់ ធ្វើឱ្យមានការភាន់ច្រឡំអំពីលទ្ធផល នៃការចរចារលើការអនុគ្រោះពន្ធជុំទី១ រវាងកម្ពុជា ជាមួយសហរដ្ឋអាមេរិក។ អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា សារសំឡេងវីដេអូក្នុងទំព័រហ្វេសប៊ុកឈ្មោះ ស្ត្រី Overseas ពុំមែនជាសារសំឡេងរបស់លោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនោះទេ។ សារសំឡេងនោះ គឺជាការប្រើបច្ចេកទេសកាត់រូបភាពវីដេអូរបស់ […]

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បង្ហាញការមិនពេញចិត្តចំពោះការបំភ្លៃអត្ថន័យស្លោកសន្តិភាពលើបណ្តាញសង្គម!

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ដោយបង្ហាញការសោកស្ដាយ និងមិនពេញចិត្តយ៉ាងខ្លាំង ចំពោះសកម្មភាពបំភ្លើស បំភាន់ និងបំភ្លៃអត្ថន័យផ្ទាំងស្លោកសន្តិភាព ដែលបានបង្ហោះលើបណ្តាញសង្គម Facebook ដោយគណនីមួយឈ្មោះ «Sothea Chhin» ធ្វើឲ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់គំនិតសាធារណៈ។ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នៅពាក់កណ្តាលស្ពានខ្ពស់ជាងគេ(ទាំងសងខាង)នៃគម្រោងផ្លូវជាតិលេខ១០ (សំឡូត-បាត់ដំបង,វាលវែង-ពោធិ៍សាត់,ក្រុងខេរភូមិន្ទ-កោះកុង) ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម […]

ក្រសួងយុត្តិធម៌នឹងរៀបចំកម្មវិធី«ជិះកង់អង្គរ លើកទី៣ ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)

ក្រសួងយុត្តិធម៌ នឹងរៀបចំកម្មវិធី «ជិះកង់អង្គរ លើកទី៣ ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)» នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៦:០០នាទីព្រឹក ដើម្បីរៃអង្គាសថវិកាគាំទ្រដល់កិច្ចដំណើរការរបស់មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)។  ឯកឧត្តម កើត រិទ្ធិ ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងរៃអង្គាសថវិកាដោយស្ម័គ្រចិត្តពីបណ្ដាមន្ត្រីរាជការ និងអ្នកវិជ្ជាជីវៈក្នុងវិស័យយុត្តិធម៌ ព្រមទាំងសប្បុរសជន នានា ជូនដល់មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)។  កម្មវិធីជិះកង់អង្គរនេះ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹងចូលរួមកិច្ចប្រជុំកំពូលអា​ស៊ា​​នលើកទី៤៦ និងកិច្ចប្រជុំ​កំពូលពាក់ព័ន្ធ នៅម៉ាឡេស៊ី នាសប្តាហ៍ក្រោយនេះ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ ព័ន្ធដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦-២៧ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេស ម៉ាឡេស៊ី តបតាមការអញ្ជើញរបស់ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីនៃប្រទេស ម៉ាឡេស៊ី និងជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៥។ អញ្ជើញអមដំណើរ សម្តេចធិបតី និង […]

ឯកឧត្តមហង់ជួន ណារ៉ុន ៖ បណ្ណាល័យសម្តេចព្រះសង្ឃរាជ ជួន ណាត នឹងក្លាយទៅជាបណ្ណាល័យ ឯកទេសអប់រំសតវត្សទី ២១ ដំបូងគេនៅកម្ពុជា

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា បណ្ណាល័យសម្តេចព្រះសង្ឃរាជ ជួន ណាត នឹងក្លាយទៅជាបណ្ណាល័យឯកទេសអប់រំសតវត្សទី ២១ ដំបូងបង្អស់នៅកម្ពុជា។ ឯកឧត្តមហង់ជួន ណារ៉ុនបានរៀបរាប់ថា បណ្ណាល័យសម្តេចព្រះសង្ឃរាជ ជួន ណាត បានប្រមូលផ្តុំឯកសារស្តីពី ការអប់រំរបស់កម្ពុជា ចាប់តាំងពី មុនសម័យអណានិគមបារាំង រហូតដល់ពេលបច្ចុប្បន្ន និងរួមទាំងបណ្ណាល័យទូនិម្មិត […]

សម្តេចតេជោ ហ៊ុន សែន ឃើញរូប​ថតចាស់​ស្រណោះ​ដល់ការសាមគ្គី ដើម្បីជាតិ និង​ប្រជាជនកម្ពុជា

រូបភាពមួយ​សន្លឹកដែល​ជាការថត​ជុំគ្នា​ក្នុង​កិច្ចប្រជុំរដ្ឋសភា​លើក​​ទី៩ នីតិកាល​ទី១ ក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ត្រូវបាន​ឯកឧត្តម ខៀវ កាញារីទ្ធ អតីត​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន និងជាសមាជិក​រដ្ឋ​សភា​នាពេ​ល​បច្ចុប្បន្ន យកមកបង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក។ រូបភាពមួយសន្លឹកនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋ​មន្ត្រី​កម្ពុជា និងជាប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ន ចូលទៅចែករំលែក​បន្ត ព្រមទាំងសរសេរសារស្តែងពីអារម្មណ៍របស់សម្តេចផងដែរ។ សម្តេចតេជោ បានគូសរំលេចថា «ឃើញរូបថតនេះពិតជាធ្វើឱ្យ​នឹក​ស្រ​ណោះ​គ្រាដែលលំបាកក្នុងកាលៈទេសៈប្រទេសមានសន្តិភាពផង​មាន​សង្គ្រាម​ផង។ ពួកយើងសាមគ្គីគ្នាបានល្អណាស់ សម្តេច ហេង សំរិន ជា​ប្រធានក្រុមប្រឹក្សារដ្ឋ […]

២០០ ក្រុមហ៊ុនកំពុងវិនិយោគ​ ក្នុងតំបន់​អតី​ត​សមរភូមិរបស់កម្ពុជាពីអតី​ត​កាល

២០០ ក្រុមហ៊ុនកំពុងវិនិយោគក្នុងតំបន់អតីតសមរភូមិរបស់កម្ពុជាពីអតីតកាល នាពេលនេះហាក់មិនគួរឲ្យជឿសោះឡើយ។ មិនគួរឲ្យជឿត្រង់ថា តំបន់នេះជាកន្លែងឈរជើងប្រយុទ្ធគ្នាក្នុងសង្គ្រាម ប្រែក្លាយជាទីតាំងស្រូបទាញវិនិយោគមកពីគ្រប់ទិសទី ចិន អាមេរិក ជប៉ុន កូរ៉េជាដើម។ សមិទ្ធផលទាំងអស់នេះ មិនអាចប្រកែកបាន ហើយក៏មិនផាត់ចេញបានឡើយពីផ្លែផ្កានៃសុខសន្តិភាព។ សន្តិភាព ជាចំណុចដ៏ធំបំផុតដែលធ្វើឲ្យប្រជាជន និងវិនិយោគិន មានជំនឿជឿជាក់ ហើយសម្រេចចិត្តរកស៊ី ប្រសិនបើពេលនេះកម្ពុជាស្ថិតក្នុងភ្លើងសង្រ្គាម ម្លោះគ្មានឱកាសអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបសំណេះសំណាលជាមួយកម្មករនិយោជិតជាង […]

ប្អូនៗជាង ២០០នាក់ លាន់មាត់សរសើរសម្លតុងយ៉ាំបង្កង ចំអិនផ្ទាល់ដៃពីលោកឧកញ៉ា ឡេង និមល និងលោកជំទាវ ជាមួយនឹងការចែកសម្ភារៈសិក្សា

មិនមែនមួយ មិនមែនពីរ គឺច្រើនកន្លែងហើយ លោកឧកញ៉ា ឡេង និមល និងលោកជំទាវ តែងតែចុះធ្វើម្ហូបសម្លរតុងយ៉ាំបង្កងជាច្រើនខ្ទះត្នោត ចែកជូនលោកយាយ លោកតា អ៊ំ ពូ មីង ក្មេងៗសិស្សានុសិស្ស នៅតាមមណ្ឌល និងនៅសាលាជាច្រើនទូទាំងប្រទេសកម្ពុជា។ កាលពីពេលថ្មីៗនេះ លោកឧកញ៉ា ឡេង និមល និងលោកជំទាវ រួមជាមួយនឹងក្រុមការងារ បានបន្ដយុទ្ធនាការចែករំលែកក្ដីស្រឡាញ់ ស្នាមញញឹមដល់កុមារកម្ពុជាជាង២០០នាក់ នៅសាលាបឋមសិក្សាមួយកន្លែងនៅក្នុងស្រុកជុំគិរី […]

5
Promotion