ក្នុងគ្រាអាសន្ន! ជនភៀសសឹកខេត្តឧត្តរមានជ័យ ដាំដំណាំរួមរួមគ្នាលើផ្ទៃដីជិត៣ហិចតា សម្រាលបន្ទុកថវិកាប្រចាំថ្ងៃ

អភិបាលខេត្តឧត្តរមានជ័យ វាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់របស់បងប្អូនជនភៀសសឹក ដែលបានចូលរួមដាំដំណាំរួមគ្នាយ៉ាងសស្រាក់សស្រាំក្នុង “កសិដ្ឋានកសិកម្មជនភៀសសឹក” ។ ការលើកឡើងរបស់អភិបាលខេត្តឧត្តរមានជ័យលោក មាន ចាន់យ៉ាដា ធ្វើឡើងក្នុងពេលចុះពិនិត្យមើលវឌ្ឍនភាពនៃការដាំដុះដំណាំរួមផ្សំ របស់បងប្អូនជនភៀសសឹក ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥។ លោក មាន ចាន់យ៉ាដា បានលើកឡើងថា សកម្មភាពបង្កបង្កើនផលជុំគ្នានេះធ្វើឡើងលើផ្ទៃដីជិត៣ហិចតា ស្របតាមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្រ្តីទី១នៃកម្ពុជា […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាតាមទូរសព្ទជាមួយ រដ្ឋមន្ត្រីការបរទេសអាមេរិក ជំរុញឱ្យមានបទឈប់បាញ់ឱ្យបានឆាប់រហ័ស

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា នាយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ បានជួបពិភាក្សាតាមទូរសព្ទជាមួយលោក Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងជំរុញអោយមានបទឈប់បាញ់អោយបានឆាប់រហ័ស និងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដេីម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជា និងថៃ។ លោករដ្ឋមន្ត្រី Rubio បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា សហរដ្ឋអាមេរិក ចង់ឃេីញសន្តិភាពស្ថិតស្ថេររវាងកម្ពុជានិងថៃ និងខិតខំជម្រុញអោយមានបទឈប់បាញ់អោយបានឆាប់តាមដែលអាចធ្វើទៅបាន។ សម្តេចបវរធិបតី […]

ឯកឧត្តម ប្រាក់ សោភ័ណ៖ ការធ្វើពហិការគឺការជាស្ម័គ្រចិត្តរបស់យើងម្នាក់់ៗ តែការញុះញុងឱ្យស្អប់ជាតិសាសន៍ទាំងមូលគឺជារឿងអយុត្តិធម៌សម្រាប់អ្នកស្លូតត្រង់ស្រលាញ់សន្តិភាពដូចពួកយើងដែរ

អភិបាលខេត្តសៀមរាប ឯកឧត្តម ប្រាក់ សោភ័ណ បានបញ្ចេញមតិជុំវិញការធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃពីសំណាក់ពលរដ្ឋមួយចំនួន ដែលហាក់បីដូចជាការញុះញង់ស្អប់ជាតិសាសន៍ទាំងមូល និងអយុត្តិធម៌សម្រាប់អ្នករកស៊ីស្លូតត្រង់ដែលស្រលាញ់សន្តិភាពដូចពលរដ្ឋកម្ពុជាដែរ។ តាមរយៈសំណេរលើគណនីហេ្វសប៊ុកនៅយប់ថ្ងៃទី២៥ ខែធ្នូនេះ ឯកឧត្តម ប្រាក់ សោភ័ណ បានរៀបរាប់ដូច្នេះថា៖ «សួរខ្ញុំថាមានការឈឺចាប់ទេដែលថៃធ្វើបាបខ្មែរមកដល់នេះ? ខ្ញុំជាអ្នកធ្លាប់ចូលចិត្តញាំម្ហូបថៃ ស្តាប់បទចំរៀងថៃតាំងពីក្មេង ចង់អោយប្រទេសខ្មែរមានបានជឿងលឿនដូចអ្នកជិតខាង តែគ្រប់យ៉ាងបានផ្លាស់ប្តូរអារម្មណ៍ដែលខ្ញុំធ្លាប់មានដោយសារឈឺចាប់មិនអាចរៀបរាប់អស់។ខ្ញុំជឿថាមកដល់ម៉ោងនេះមានប្រជាជនយើងច្រើនណាស់បានប្រកាសធ្វើពហិការមិនប្រើរបស់ថៃ គឺជាការសម្រេចចិត្តរៀងខ្លួន ។ ខ្ញុំមិនដែលបានប្រកាស់ដូចបងប្អូន តែផ្ទះខ្ញុំលែងមានរបស់ថៃ សូម្បីតែអាវក្ងានមវាលក្លៀកក៏ចោល ច្រាស់និងថ្នាំថ្មាំដុះធ្មេញគ្រឿងក្នុងបន្ទប់ទឹកដូរចេញទាំងអស់ គ្រឿងទេសក្នុងចង្ក្រានបាយត្រូវបានរើចេញចោលអស់ហើយ […]

ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់៖ តំបន់និងពិភពលោកត្រូវហ៊ានថ្កោលទោសថៃ ហ៊ានហៅសង្គ្រាមនេះថា ជា«សង្គ្រាមថៃឈ្លានពានកម្ពុជា»

ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅល្ងាចថ្ងៃទី២៥ ខែធ្នូនេះ បានលើកឡើងនូវសំណេរអត្ថបទមួយមានចំណងជើងថា «តំបន់និងពិភពលោកត្រូវថ្កោលទោសថៃ»។ ក្នុងសំណេរនោះ ឯកឧត្តម បានលើកឡើងនូវចំណុចសំខាន់ៗចំនួន ៤ដូចខាងក្រោម៖ ១.សង្គ្រាមឈ្លានពាន ដែលទីក្រុងបាងកក កំពុងបន្តធ្វើមកលើកម្ពុជា ជារបត់ភូមិសាស្ត្រនយោបាយមួយដ៏គ្រោះថ្នាក់។ នៅក្នុងបរិបទពិភពលោក គឺជាការវិលទៅរកសណ្តាប់ធ្នាប់អន្តរជាតិ មុនសម័យសង្គ្រាមលោកលើកទី២។ រីឯនៅក្នុងបរិបទនៃតំបន់អាសុីអាគ្នេយ៍វិញ គឺជាការត្រឡប់ទៅរកសករាជ មុនកំណើតអាស៊ាននៅឆ្នាំ១៩៦៧។ […]

ប្រមុខការពារជាតិកម្ពុជា មោទនភាព និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេងដែលកងយោធពលខេមរភូមិន្ទសម្រេចបាន ដើម្បីការពារជាតិមាតុភូមិ សេចក្តីសុខក្សេមក្សាន្តរបស់ជាតិ និងប្រជាជនកម្ពុជា

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បង្ហាញមោទនភាព និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេងដែលកងយោធពលខេមរភូមិន្ទសម្រេចបានកន្លងមក ដើម្បីការពារជាតិមាតុភូមិ សេចក្តីសុខក្សេមក្សាន្តរបស់ជាតិ និងប្រជាជនកម្ពុជា។  ក្នុងសារជូនពរនាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ ក្នុងទិវាចូលឆ្នាំថ្មី ឆ្នាំសកល២០២៦ ប្រមុខការពារជាតិកម្ពុជា បានលើកឡើងថា តាងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ នៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តមផ្ទាល់ សូមផ្ញើជូននូវសេចក្ដីនឹករឭក យ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ មេបញ្ជាការ […]

សាមគ្គីខ្មែរតែមួយ! ក្រុមយុវជនបូជាការពារយុត្តិធម៌ ទទួលបានការណែនាំពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នាំយកស្បៀងអាហារ និងសម្ភារៈចាំបាច់ប្រគល់ជូនកងទ័ព និងជនភៀសសឹក

ក្នុងកាលៈទេសៈនេះ ស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវជារឿងសំខាន់! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវ​ជនបូជាការពារយុត្តិធម៌ បានចាត់ក្រុមការងារយុវជនទាំងនៅរាជធានីភ្នំពេញ និងកំពុងឈរជើងក្បែរសមរភូមិ រៀបចំស្បៀងអាហារ និងសម្ភារៈចាំបាច់មួយចំនួនយកទៅប្រគល់ជូនដល់វីរកងទ័ព និងជនភៀសសឹក។ តាមរយៈបណ្តាញសង្គម យុវជនបូជាការពារយុត្តិធម៌ នៅថ្ងៃទី២៥ ខែធ្នូនេះបានឲ្យដឹងថា ក្នុងកាលៈទេសៈនេះ ស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ! ក្រុមយុវជនស្រាក់ដៃគ្នា បង្ហាញពីស្មារតីសាមគ្គីផ្ទៃក្នុងដ៏រឹងមាំ និងការលើកទឹកចិត្តគាំទ្រកងទ័ពជួរមុខ និងប្រជាជនភៀសសឹក ជាមួយឆន្ទៈតែមួយគាំទ្រ និងជឿជាក់សម្តេចតេជោ សម្តេចធិបតី រាជរដ្ឋាភិបាល […]

សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ប្រកាសចេញញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា

សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើអមនុស្សធម៌ដ៏សាហាវយង់ឃ្នង របស់យោធាថៃ ដែលបានឈ្លានពានមកលើអធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសបានបន្តបាញ់ប្រហារមកលើប្រជាជនស៊ីវិលស្លូតត្រង់ នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា ថៃ ចាប់តាំងពីរសៀលថ្ងៃទី៧ ខែធ្នូ រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ។ ការឈ្លានពានរបស់ថៃ ដោយបានប្រើប្រាស់អាវុធធុនតូច និងធុនធំ ដោយកំរោលនិងមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃ បានធ្វើឱ្យប្រជាជនស៊ីវិលកម្ពុជា មួយចំនួនរងរបួស ផ្ទះសម្បែងជាច្រើនខ្នងត្រូវបានបំផ្លាញ សិស្សសាលា ក្មេងចាស់ ប្រុសស្រីត្រូវបង្ខំចិត្តភៀសខ្លួនរកទីកន្លែងសុវត្ថិភាព បណ្តោះអាសន្នភ្លាមៗ។ […]

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែមានក្តីបារម្ភ ខ្វល់ខ្វាយគ្រប់វិនាទីចំពោះសុខទុក្ខរបស់វីរយុទ្ធជន និងក្រុមគ្រួសាររងគ្រោះកំពុងជួបទុក្ខលំបាក

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខវីរយុទ្ធជនការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន ដែលរងរបួស និងពុលផ្សែងក្នុងសមរភូមិ កំពុងព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ធំ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥។ នេះជាការចុះសួរសុខទុក្ខនៅតាមមន្ទីរពេទ្យជាលើកទី៣ របស់អ្នកម្តាយមនុស្សធម៌ ដើម្បីលើកទឹកចិត្ត ផ្តល់ភាពកក់ក្តៅ និងផ្តល់ក្តីសង្ឃឹមដ៏ធំធេងដល់វីរយុទ្ធជនដ៏អង់អាចក្លាហាន ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែមានក្តីបារម្ភ ខ្វល់ខ្វាយគ្រប់វិនាទីចំពោះសុខទុក្ខរបស់ វីរយុទ្ធជន និងក្រុមគ្រួសារ […]

UN ប្រកាសបន្តជំនួយដល់ពលរដ្ឋភៀសសឹក និងគាំទ្រដល់ពលករខ្មែរដែលត្រលប់មកពីប្រទេសថៃ

អង្គការសហប្រជាជាតិនៅកម្ពុជា បានប្រកាសថា បន្តជំនួយដល់ពលរដ្ឋភៀសសឹក និងគាំទ្រដល់ពលករខ្មែរដែលត្រលប់មកពីប្រទេសថៃ ខណៈដែលកន្លងទៅមានពលរដ្ឋភៀសសឹកប្រមាណជាង១០ម៉ឺននាក់ហើយក្នុងខេត្តចំនួន៧ បានទទួលការគាំទ្រជាបន្តបន្ទាប់។ ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៤​ ខែធ្នូ អង្គការសហប្រជាជាតិនៅកម្ពុជា ព្រមទាំងវេទិការឆ្លើយតបមនុស្សធម៌ (HRF) បានចូលរួមជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) ដើម្បីធ្វើការប៉ាន់ប្រមាណរួមគ្នាអំពីតម្រូវការបន្ទាន់របស់ពលរដ្ឋភៀសសឹក។ ក្រុមការងាចម្រុះនឹងធ្វើការដោយផ្ទាល់ជាមួយពលរដ្ឋភៀសសឹក (IDPs) និងអាជ្ញាធរមូលដ្ឋានដើម្បីស្វែងយល់បន្ថែមអំពីតម្រូវការចាំបាច់និងបន្ទាន់ ទាំងផ្នែកជម្រកស្នាក់នៅ អនាម័យ ទឹកស្អាត សុខភាព ស្បៀងអាហារ ការអប់រំ និងការគាំពារ។ លទ្ធផលនៃការប៉ានប្រមាណរួមគ្នានេះនឹងជួយរាជរដ្ឋាភិបាលកម្ពុជា […]

កម្ពុជា ដាក់ញត្តិបន្ទាន់បន្ថែមចំពោះអំពើព្រៃផ្សៃរបស់យោធាថៃ ប្តឹងទៅប្រធានសិទ្ធិមនុស្ស អ.ស.ប

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបន្តវាយប្រហារយ៉ាងព្រៃផ្សៃរបស់ប្រទេសថៃ ដោយប្រើប្រាស់សព្វាវុធធុនធ្ងន់ យន្តហោះចម្បាំង F-16 និង T-50TH នាវាចម្បាំង ការប្រើប្រាស់ផ្សែងពុល និងគ្រាប់បែកចង្កោម មកលើទីតាំងភូមិសាស្ត្រដែល មានប្រជាជនស៊ីវិលរស់នៅក្នុងខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ ឧត្តរមានជ័យ បាត់ដំបង ព្រះវិហារ និងកោះកុង។ ជាក់ស្តែងគិតត្រឹមថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ប្រជាជនស៊ីវិលបានស្លាប់ចំនួន ២១នាក់ និងរងរបួសចំនួន ៨៣នាក់ […]

5
Promotion