ចាប់ពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ មន្ទីរអប់រំ យុវជន និង កីឡាខេត្តសម្រេចអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាទាំងអស់ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ផ្អាកដំណើរការបង្រៀន និងរៀន បណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីធានាសុខសុវត្ថិភាពដល់ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ និង សិស្សានុសិស្សទាំងអស់បញ្ចៀសបាននូវគ្រោះថ្នាក់។ ការផ្អាកនេះ ដោយសារមានការឈ្លានពានពីសំណាក់យោធា ថៃមកលើ ភូមិសាស្ត្រស្រុកបាណន់ ក្នុងខេត្តបាត់ដំបង នៅថ្ងៃនេះ។ មន្ទីរអប់រំ […]
Category: សង្គម
ស្មារតីតែមួយ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ចាត់ក្រុមការងារបន្តស្រាក់ដៃគ្នាដ៏រឹងមាំនាំយកស្បៀងលើកទឹកចិត្តគាំទ្រកងទ័ព និងជនភៀសសឹក
ក្នុងកាលៈទេសៈនេះ ស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ, ក្រុមយុវជនបូជាការពារយុត្តិធម៌ បាននិងកំពុងបន្តស្រាក់ដៃគ្នាបង្ហាញពីស្មារតីសាមគ្គីផ្ទៃក្នុងដ៏រឹងមាំ និងការលើកទឹកចិត្តគាំទ្រកងទ័ពជួរមុខនិងប្រជាជនភៀសសឹក ជាពិសេសបង្ហាញការគាំទ្រ និងជឿជាក់សម្តេចតេជោ សម្តេចធិបតី រាជរដ្ឋាភិបាល និងវីរកងទ័ព ដ៏អង់អាចក្លាហាន ដើម្បីការពារបូរណភាពទឹកដី។ ជាក់ស្តែងនៅថ្ងៃទី២៤ធ្នូនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចង្អុលបង្ហាញក្រុមយុវជនបូជាការពារយុត្តិធម៌ យកអំណោយស្បៀងអាហារ និងសម្ភារៈចាំបាច់មួយចំនួន ដើម្បីលើកទឹកចិត្តគាំទ្រកងទ័ព និងជនភៀសសឹក។ ចាប់តាំងពីមានការវាយប្រហារឈ្លានពានសារជាថ្មីពីសំណាក់យោធាថៃ, អ្នកឧកញ៉ាប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានចាត់ក្រុមការងារយុវជនទាំងនៅរាជធានីភ្នំពេញ និងកំពុងឈរជើងក្បែរសមរភូមិ […]
លោក ហុក ណាវី៖ បច្ចុប្បន្នទប់ទល់កម្ទេចការពារ កុំឱ្យបង្កើតជាសង្គ្រាមធំ គឺកម្ទេចសៀមលើទឹកដីខ្មែរ
លោក ហុក ណាវី ដែលជាអ្នកតាមដានព្រឹត្តិការណ៍សង្រ្គាមថៃឈ្លានពានប្រទេសកម្ពុជា ហើយតែងតែបានចេញផ្សាយអត្ថបទពីយុទ្ធសាស្រ្តសង្រ្គាមដែលកម្ពុជា-ថៃកំពុងដើរ បានលើកឡើងថា បើសង្គ្រាមធំ អាចប្រើពេលវេលារយៈពេល ១ ឆ្នាំ ទម្រាំបញ្ចប់ បើដូចសង្គ្រាមបច្ចុប្បន្ន អាចពេលវេលាយ៉ាងយូរ១ខែទៀត។ លោកថា បច្ចុប្បន្នយើងទប់ទល់កម្ទេចការពារ គឺទប់ទល់កុំឱ្យបង្កើតជាសង្គ្រាមធំ គឺកម្ទេចសៀមលើទឹកដីខ្មែរ។ សង្រ្គាមថៃឈ្លានពានប្រទេសកម្ពុជាគឺមានរយៈពេល ១៨ថ្ងៃហើយ ដែលកំពុងតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលជ្រៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា ខណៈក្រសួងការពារជាតិកម្ពុជា បានចាត់ទុកសកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ លោក […]
រដ្ឋមន្ត្រីអប់រំ៖ កំណែទម្រង់ឧត្តមសិក្សា ត្រូវបញ្ជ្រាបចំណេះដឹង និងឧត្តមគតិស្នេហាជាតិដ៏មាំមួនដល់បញ្ញវន្តជំនាន់ក្រោយ
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំស្តីពី ការឆ្លុះបញ្ចាំងស្ថានភាពនៃការឈ្លានពានរបស់ប្រទេសថៃ មកលើការជំរុញកំណែទម្រង់ឧត្តមសិក្សា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា សាកលវិទ្យាធិការរដ្ឋ និងឯកជន និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។ ឯកឧត្តមប បានលើកឡើងពីស្ថានភាពព្រំដែន […]
របៀបការពារខ្លួន និងស្វែងរកសុវត្ថិភាពកំឡុងពេលមានអាសន្ន ឬការវាយប្រហារតាមអាកាសពីយោធាថៃ
ស្ថានភាពនៅខេត្តបាត់ដំបងពេលនេះកំពុងតែជ្រួលច្របល់ដោយសារ ក្រោយយោធាថៃឈ្លានពានបានរំលោភមកកាន់តែជ្រៅចូលមកដែនអធិបតេយ្យភាពរបស់កម្ពុជាដល់ស្រុកបាណន់ ហើយដែលអាចនិយាយបានថាកាន់តែខិតចូលទៅកាន់សភាវៈសង្រ្គាមមែនទែនហើយ។ ពាក់ព័ន្ធនឹងសកម្មភាពរំលោទបំពានរបស់យោធាថៃអតីតអ្នកសារព័ត៌មានជើងចាស់ លោក ម៉ៅ វុត្ថា បានលើកឡើងថា ដោយសារលទ្ធភាពរបស់យើងមិនអាចទប់ទល់ជាមួយនឹងអាវុធទំនើបរបស់សៀមបាន ជាពិសេសគឺយន្តហោះប្រយុទ្ធ F16 Grippen & T-50TH ឬ ដូច្នេះហើយ លោកសូមជូននូវសេចក្តីណែនាំមួយ ទាក់ទងនឹងវិធីសាស្រ្តការពារខ្លួន។ អ្វីដែលសំខាន់ជាងគេ និងដំបូងបំផុតគឺ តាំងសតិ កុំជ្រួលច្របល់។ ការថែរក្សា សុវត្ថិភាពផ្លូវចិត្ត ក្នុងកំឡុងពេលមានអាសន្ន […]
អំបែងគ្រាប់ផ្ទុះរបស់យោធាថៃ សម្លាប់មេដំរី និងកូនទើបកើត ក្នុងដែនជម្រកសត្វព្រៃព្រះរការ-ឆែប ខេត្តព្រះវិហារ
ក្រសួងបរិស្ថាន បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ មន្ត្រីឧទ្យានុរក្សនិងសហគមន៍មូលដ្ឋាន បានរាយការណ៍ថាបានប្រទេះឃើញសត្វដំរីញី និងកូនដំរីស្លាប់ នៅចំណុចអូរស្កាច ក្នុងដែនជម្រកសត្វព្រៃ«ព្រះរការ-ឆែប» ខេត្តព្រះវិហារ។ តាមការពិនិត្យបឋម សត្វដំរីញី១ក្បាល មានទំងន់ប្រមាណ៥០០គីឡូក្រាម និងកូនទើបកើត មានទំងន់ប្រមាន៨០គីឡូក្រាម បានស្លាប់ក្នុងទឹកអូរ ដោយដំរីញីមានស្នាមមុត បណ្តាលមកពីគ្រាប់ ឬអំបែងគ្រាប់ផ្ទុះរបស់ថៃ និងបានរលូតកូន ស្លាប់ទាំងម្តាយទាំងកូនដំរីផងដែរ។ មន្រ្តីជំនាញបរិស្ថាន បន្តធ្វើការសិក្សាស្រាវជ្រាវនិងចាត់វិធានការបន្តទៀត ចំពោះសពដំរី។ […]
ចិនឲ្យកម្ពុជា-ថៃ ត្រូវបញ្ឈប់ការបាញ់ប្រហារគ្នា ដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី
«ភារកិច្ចបន្ទាន់ គឺត្រូវបញ្ឈប់ការបាញ់ប្រហារគ្នាឱ្យបានឆាប់ ចាប់ផ្តើមសន្ទនាឡើងវិញ និងដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ហើយរីករាយក្នុងការបង្កើតលក្ខខណ្ឌឡើងវិញ និងផ្តល់វេទិកាសម្រាប់ការសន្ទនា និងកិច្ចចរចារវាងភាគីទាំងពីរ។ ទាំងនេះជាខ្លឹមសារដែលឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិងពីន ផ្សព្វផ្សាយឲ្យដឹងក្រោយពេលលោក Deng Xijun មន្ត្រីបេសកជនពិសេសទទួលបន្ទុកកិច្ចការអាស៊ីនៃក្រសួងការបរទេសចិន បំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានិងថៃ ដើម្បីសម្របសម្រួលឱ្យមានការឈប់បាញ់ក្នុងជម្លោះព្រំដែនកម្ពុជាថៃ។ ឯកអគ្គរដ្ឋទូតចិនលើកឡើងថា ភាគីចិនគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អាស៊ាន និងគាំទ្រតួនាទីដ៏សំខាន់របស់ក្រុមសង្កេតការណ៍អាស៊ាន ក្នុងការឃ្លាំមើលបទឈប់បាញ់ រីករាយក្នុងការបង្កើតលក្ខខណ្ឌឡើងវិញ និងផ្តល់វេទិកាសម្រាប់ការសន្ទនា និងកិច្ចចរចារវាងភាគីទាំងពីរ។ «ចិន […]
រាល់ការខូចខាតដោយសារសង្រ្គាម តើនរណាជាអ្នកសង? ថៃជាអ្នកបង្ក ជាអ្នកឈ្លានពានកម្ពុជា តើទទួលខុសត្រូវសងដែរឬទេ?
សំណួរសួរថា ពេលចប់សង្រ្គាម ការខូចខាតផ្ទះសម្បែង ការខូចខាតទ្រព្យសម្បត្តិដែលខូចខាតដោយសារសង្រ្គាមនោះ តើនរណាជាអ្នកសង? តើប្រទេសថៃដែលបានធ្វើឱ្យមានការខូចខាតទាំងនោះ ទទួលខុសត្រូវសងដែរឬទេ? សំណួរអំពីសំណងលើការខូចខាតដោយសង្រ្គាមទាំងនេះ ត្រូវបានបកស្រាយដោយលោកមេធាវី សុខ សំអឿន ប្រធានក្រុមអ្នកច្បាប់ និងទីប្រឹក្សាអមរិន្ទ យ៉ាងដូច្នេះថា៖ កាលពីសង្រ្គាមលោកលើកទី២ ប្រទេសជប៉ុនដែលចាញ់សង្រ្គាម ត្រូវធ្វើការសងការខូចខាត ទៅលើប្រទេសនិមួយៗដែលជប៉ុនបានធ្វើឱ្យខូចខាតក្នុងពេលសង្រ្គាម? ប៉ុន្តែ ការដែលជប៉ុនទទួលខុសត្រូវសងការខូចខាតទាំងនោះ គឺដោយសារ ជប៉ុន ជាអ្នកចាញ់សង្រ្គាមតែប៉ុណ្ណោះ។ ប៉ុន្តែ ប្រសិនបើភាគីជម្លោះបញ្ឈប់សង្រ្គាមដោយការធ្វើការចចារនោះ […]
ការប្រើប្រាស់គ្រាប់បែកចង្កោមមិនមែនគ្រាន់តែជាការវាយប្រហារនៅថ្ងៃនេះទេ គឺទៅលើអនាគតប្រទេសកម្ពុជា
នេះគឺជាគ្រាប់បែកចង្កោម M46 ដែលយោធាថៃប្រើប្រាស់មកលើកម្ពុជា ក្នុងសកម្មភាពឈ្លានពានប្រដាប់របស់ខ្លួនមកលើអធិបតេយ្យនិងបូរណភាពដែនដីកម្ពុជា។ វាមិនមែនគ្រាន់តែជាអាវុធនោះទេ ប៉ុន្តែវាជាអន្ទាក់សម្រាប់ជនស៊ីវិល។ គ្រាប់ប្រភេទនេះងាយនឹងផ្ទុះ។ ការប៉ះស្រាលៗ រំញ័រតិចតួច ការចង់ដឹង កាេចង់ឃើញរបស់កុមារ ឧបករណ៍របស់កសិករនៅក្នុងដី មួយណាក៏អាចបង្កឱ្យមានគ្រោះថ្នាក់ដល់ជីវិតផងដែរ។ នេះជាការគូសបញ្ជាក់របស់អាជ្ញាធរមីនកម្ពុជា។ លោក ហេង រតនា អគ្គនាយក CMAC បានឲ្យដឹងថា នៅថ្ងៃទី២២-២៣ ខែធ្នូ ឆ្នាំ២០២៥នេះ ពួកទាហានថៃបន្តបាញ់គ្រាប់បែកចង្កោមប្រភេទ M46 […]
ឯកឧត្តម កែវ រ៉េមី៖ កងទ័ពកម្ពុជាត្រូវបានប្រជាជនកម្ពុជាទាំងក្នុងនិងក្រៅប្រទេសប្រសិទ្ធនាមនិងចារទុកថា ជាវីរជនការពារជាតិប្រឆាំងនឹងសត្រូវឈ្លានពាន
ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកគាស់ក្រឡ ខេត្តបាត់ដំបង រួមជាមួយ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារគណៈបក្សប្រជាជនកម្ពុជាចុះជួយស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានចូលរួមពិធីសំណេះសំណាលជាមួយកងកម្លាំងមកពី ៦អង្គភាព នៃស្រុកគាស់ក្រឡ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ។ នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងបីចំណុចសំខាន់ៗ ដែលធ្វើឱ្យការតស៊ូប្រយុទ្ធក្នុងការការពារជាតិរបស់វីរកងទ័ពក្លាយជាចំណុចខ្លាំងរបស់កម្ពុជា។ ទីមួយ៖ […]
