៥ចំណុច! ទាំងអស់គ្នាអាចចូលរួមបានក្នុងសង្គ្រាមព័ត៌មាន និងសតិអារម្មណ៍ ចំពោះមុខនៃការបំភ្លៃបំផ្លើសរបស់ក្រុមឈ្លានពានថៃមកលើកម្ពុជា

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា នៅថ្ងៃទី១៥ ខែធ្នូនេះ បានអំពាវនាវដល់អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់រួមគ្នាដើម្បីការពារកម្ពុជាប្រឆាំងនឹងការឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ។ ឯកឧត្តមបានគូសបញ្ជាក់ថា ក្រៅពីប្រព័ន្ធផ្សព្វផ្សាយជាតិនិងអន្តរជាតិ តើបងប្អូនសាធារណជនទាំងអស់គ្នាអាចចូលរួមអ្វីបានក្នុងសង្គ្រាមព័ត៌មាននិងសតិអារម្មណ៍ចំពោះមុខនៃការបំភ្លៃបំផ្លើសរបស់ក្រុមឈ្លានពាន? ឯកឧត្តមបានលើកឡើងថា ភាគីថៃបានប្រើប្រាស់យុទ្ធសាស្ត្រក្នុង «សង្គ្រាមព័ត៌មាននិងសតិអារម្មណ៍» របស់គេ គឺយុទ្ធសាស្ត្រ«បំភ្លៃបំផ្លើស មួលបង្កាច់បង្កហេតុដើម្បីបង្កើតលេសឈ្លានពានកម្ពុជា» ឬ«Provocative Information Warfare Strategy»។ ថៃបានបង្កហេតុដើម្បីបង្វែរស្ថានការណ៍ពីការបែកបាក់ជាតិដ៏ជ្រាលជ្រៅរបស់គេមកព្រំដែន, ពួកគេបានចោទប្រឌិតរឿង និងចោទប្រកាន់ […]

តំណាងរាស្ត្រ ផ្តល់សារកក់ក្តៅដល់ពលរដ្ឋភៀសសឹក សូម​កុំ​មាន​ការភិតភ័យ និងព្រួយបារម្ភពេលមកស្នាក់នៅក្នុងមូលដ្ឋានបណ្តោះអាសន្ន

ឯកឧត្តម សួស យ៉ារ៉ា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មការកិច្ចការបរទេស សហ​ប្រតិបត្តិការ​អន្តរ​ជាតិ និង​ព័ត៌មាន (គណៈ​កម្មការ​ទី៥) នៃ​រដ្ឋសភា និងលោ​កជំទាវ នៅរសៀល​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ បាន​ចុះ​ជួប​សំណេះ​សំណាល​សាក​សួរ​សុខ​ទុក្ខ ព្រម​ទាំង​ចែកជូន​នូវ​សម្ភារៈ​ប្រើ​ប្រាស់ និង​គ្រឿង​ឧប​ភោគ​បរិភោគ​ប្រចាំ​ថ្ងៃ ជូន​ដល់​ពលរដ្ឋភៀសសឹកដោយសារការឈ្លានពានរបស់យោធាថៃ មក​កាន់​ភូមិ​សាស្រ​្តចំនួន ៣ទីតាំងខុសៗគ្នា ដែលមកស្នាក់នៅបណ្ដោះអាសន្ន ក្នុងមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្ត​កំពង់ធំ ចំនួន ៣១៦គ្រួសារ។ ក្នុងឱកាសនោះ […]

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពថែរក្សាសន្តិភាព ស្ថិរភាព ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ

នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នេះ ជាខួប៧០ឆ្នាំហើយ ដែលកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ (UN) (១៤ ធ្នូ ១៩៥៥-១៤ធ្នូ ២០២៥) ។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអបអរសាទរខួប៧០ឆ្នាំ ដែលកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ (UN) និងបានគូសបញ្ជាក់ថា កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពថែរក្សាសន្តិភាព ស្ថិរភាព ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។ សម្តេចបានលើកឡើងថា កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពថែរក្សាសន្តិភាព […]

ក្នុងកាលៈទេសៈស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមយុវជនបូជាការពារយុត្តិធម៌ ឈរជើងក្បែរសមរភូមិយកស្បៀងអាហារ និងសម្ភារៈចាំបាច់ជូនវីរកងទ័ព និងជនភៀសសឹក

ក្នុងកាលៈទេសៈស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានចាត់ក្រុមការងារយុវជនទាំងនៅរាជធានីភ្នំពេញ និងកំពុងឈរជើងក្បែរសមរភូមិ នាំយកអំណោយ ផ្តល់ជូនវីរកងទ័ពជួរមុខ និងជនភៀសសឹកនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥។ សូមជម្រាបថា បន្ទាប់ពីមានការវាយប្រហារឈ្លានពានជាថ្មី ពីសំណាក់យោធាថៃ, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចាត់ក្រុមយុវជន និងសិល្បករជាច្រើនផ្នែកចុះរៀបចំស្បៀងអាហារដល់សមរភូមិមុខ ចុះប្រមូលទិញអំបុក ផ្នែកប្រមូលត្រីធ្វើងៀត ផ្នែកធ្វើឆៃប៉ូវ ផ្នែកអង្ករ និងផ្នែកទទួលអំណោយសប្បុរសធម៌ពីបងប្អូនប្រជាពលរដ្ឋ […]

ក្នុងកាលៈទេសៈស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ! ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានយកអំណោយជូនវីរកងទ័ពនិងជនភៀសសឹក

ក្នុងកាលៈទេសៈស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានចាត់ក្រុមការងារយុវជន យកអំណោយ ផ្តល់ជូនវីរកងទ័ពជួរមុខ និងជនភៀសសឹកនៅខេត្តព្រះវិហារនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។ គួរម្លឹកថា បន្ទាប់ពីមានការវាយប្រហារឈ្លានពានជាថ្មី ពីសំណាក់យោធាថៃ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចាត់ក្រុមយុវជន និងសិល្បករជាច្រើនផ្នែកចុះរៀបចំស្បៀងអាហារដល់សមរភូមិមុខ ចុះប្រមូលទិញអំបុក ផ្នែកប្រមូលត្រីធ្វើងៀត ផ្នែកធ្វើឆៃប៉ូវ ផ្នែកអង្ករ និងផ្នែកទទួលអំណោយសប្បុរសធម៌ពីបងប្អូនប្រជាពលរដ្ឋ ដើម្បីយកទៅចែកជូនដល់វីរកងទ័ព […]

Aljazeera ផ្សាយថា កម្ពុជា អះអាងថាថៃ នៅតែទម្លាក់គ្រាប់បែកប៉ុន្មានម៉ោង ក្រោយការអំពាវនាវបទឈប់បាញ់របស់លោក Trump

សារព័ត៌មាន Aljazeera បានចុះផ្សាយនៅព្រឹកថ្ងៃទី១៣ធ្នូនេះថា កម្ពុជាបានចោទថៃ ថាបានបន្តទម្លាក់គ្រាប់បែកក្នុងទឹកដីខ្លួនប៉ុន្មានម៉ោង បន្ទាប់ពីប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ថ្លែងថាទីក្រុងបាងកក និងភ្នំពេញ បាន ព្រមព្រៀងគ្នាបញ្ឈប់ការវាយប្រហារ។ Aljazeera បន្តផ្សាយថាក្រសួងការពារជាតិកម្ពុជាបាននិយាយនៅក្នុងសារបង្ហោះនៅលើបណ្តាញសង្គមនាថ្ងៃសៅរ៍ថា “នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ចំនួនពីរគ្រឿងដើម្បីទម្លាក់គ្រាប់បែកចំនួន ៧” នៅលើគោលដៅមួយចំនួន។ ក្រសួងបាននិយាយថា […]

ក្នុងកាលៈទេសៈស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា រួមជាមួយក្រុមយុវជន សិល្បករ ប្រជាជនស្រាក់ដៃគ្នារៀបចំស្បៀងអាហារគាំទ្រកងទ័ពជួរមុខ និងជនភៀសសឹក

នៅថ្ងៃទី១២ ខែធ្នូគឺមានរយៈពេល៥ថ្ងៃហើយដែលយោធាថៃឈ្លានពានមកលើកម្ពុជា «ក្នុងកាលៈទេស:ស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ, កម្ពុជា រួមគ្នាតែមួយ គាំទ្រ និងជឿជាក់សម្តេចតេជោ សម្តេចធិបតី រាជរដ្ឋាភិបាល និងវីរកងទ័ព ដ៏អាចក្លាហានរបស់យើង» អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានចាត់ក្រុមយុវជន និងសិល្បករជាច្រើនផ្នែកចុះរៀបចំស្បៀងអាហារដល់សមរភូមិមុខ, ចុះប្រមូលទិញអំបុក, រៀបចំទឹក, ប្រមូលត្រីធ្វើងៀត, ធ្វើឆៃប៉ូវ, ឆាសៀង, អង្ករ និងផ្នែកទទួលអំណោយសប្បុរសធម៌ពីបងប្អូនប្រជាពលរដ្ឋ វេចខ្ចប់ដើម្បីយកទៅចែកជូនដល់វីរៈកងទ័ព […]

មជ្ឍមណ្ឌល​បេតិកភណ្ឌ​ពិភពលោក ​កំពុង​​ពិនិត្យ និង​តាម​ដាន​យ៉ាង​ល្អិតល្អន់ ​ទៅ​លើ​ការ​ខូច​ខាត​ប្រាសាទបុរាណ​របស់​ខ្មែរ​ដោយសារ​កង​ទ័ព​ថៃបាញ់​​បំផ្លាញ​ 

មជ្ឈមណ្ឌល​បេតិកភណ្ឌពិភព​លោក ​​ឱ្យ​ដឹង​ថា អង្គការ​នេះ កំពុង​ត្រៀម​ខ្លួន​ជា​ស្រេច​ជា​មួយ​និង​បច្ចេកទេស និង​វិធានការ​នានា ​ដើម្បី​ជួយ​ដល់​ប្រាសាទ​ខ្មែរ​មួយ​ចំនួន ​ដែល​រងការ​ខូចខាតធ្ងន់​ធ្ងរ​​ដោយ​សារ​តែ​ទាហាន​ថៃ​បាញ់​បំផ្លាញ​ ក្នុង​ពេល​កំពុង​មាន​ជម្លោះ​ប្រដាប់អាវុធ​នៅតាម​ព្រំដែន​​​។​  លោក​ Lazare Aloundou Assomo ​នាយក​មជ្ឈមណ្ឌល​បេតិកភណ្ឌ​ពិភព លោករបស់​អង្គការ​យូណេ​ស្កូ (UNESCO)​បាន​ថ្លែង​តាម​ប្រព័ន្ធ​Video ​ពី​ប្រទេស​បារាំង​ មក​កាន់​កិច្ច​ប្រជុំ​ពេញ​អង្គ​លើក​ទី​៣២​នៃ​គណៈ​កម្មាធិការ​អន្តរជាតិ​ សម្រប​សម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​តំបន់​រមណីយដ្ឋាន​ប្រវត្តិ​សាស្រ្ត​អង្គរ និង​សំបូរ​ព្រៃ​គុក ​ដែល​ហៅ​កាត់​ថា ​អាយ​ស៊ីស៊ី-អង្គរ/សំបូរ​ព្រៃ​គុក ​​នៅព្រឹក​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ២០២៥​ថា […]

ក្នុងកាលៈទេសៈ ស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ!អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បែងចែកក្រុមយុវជន និងសិល្បករជាច្រើនផ្នែកចុះសមរភូមិរៀបចំស្បៀងអាហារ ធ្វើត្រីងៀត គាំទ្រកងទ័ព និងជនភៀសសឹក

ក្នុងកាលៈទេសៈ ស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានចាត់ក្រុមយុវជន និងសិល្បករជាច្រើនផ្នែកចុះរៀបចំស្បៀងអាហារដល់សមរភូមិមុខ ចុះប្រមូលទិញអំបុក ផ្នែកប្រមូលត្រីធ្វើងៀត ផ្នែកធ្វើឆៃពៅ ផ្នែកអង្ករ និងផ្នែកទទួលអំណោយសប្បុរសធម៌ពីបងប្អូនប្រជាពលរដ្ឋ ដើម្បីយកទៅចែកជូនដល់វីរៈកងទ័ព កំពុងឈរជើងការពារទឹកដីនៅបណ្តោយព្រំដែន និងបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលភៀសខ្លួនដោយសារសង្រ្គាមឈ្លានពានរបស់ថៃ។ ការចូលរួមរបស់ក្រុមយុវជន ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើឡើងតាមរយៈការអំពាវនាវរបស់សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន អគ្គភស្តុភារកំពូលកងយោធពលខេមរភូមិន្ទ […]

គិតត្រឹមថ្ងៃទី១០ធ្នូ យោធាថៃបាញ់ផ្លោងបណ្តាឲ្យជនស៊ីវិលបាត់បង់ជីវិតកើនឡើងចំនួន១០នាក់ និងរងរបួសជនស្លូតត្រង់ចំនួន ៦០នាក់

ក្រសួងការពារជាតិ បានឲ្យដឹងថា សកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់ថៃបានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយគិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ ជនស៊ីវិលបានបាត់បង់ជីវិតកើនឡើងរហូតដល់ចំនួន ១០នាក់ (ទារក ១នាក់) និងរងរបួសជនស្លូតត្រង់ចំនួន ៦០ នាក់។ ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។  ជាមួយគ្នានេះ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃ […]

5
Promotion