អគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី១១ ខែកក្កដានេះ បានសង្កេតឃើញមានការបង្ហោះផ្សព្វផ្សាយ និងចែករំលែកបន្តតាមបណ្តាញទំនាក់ទនងសង្គម នូវវីដេអូប្រើអំពីហឹង្សា របស់បុរសម្នាក់ធ្វើទារុណកម្មទៅលើស្រ្តីម្នាក់ក្នុងរថយន្ត ដោយយកដំបងឆក់ទៅលើស្រ្តីរូបនោះ។ យោងតាមការស្រាវជ្រាវជំនាញបានឱ្យដឹងថា វីដេអូដែលបានបង្ហោះផ្សព្វផ្សាយនោះ គឺមានប្រភពនៅឯបរទេស មិនមែនកើតឡើងក្នុងប្រទេសកម្ពុជានោះទេ រីឯស្រ្តីដែលរងអំពីហឹង្សា និងការធ្វើទារុណកម្មនោះក៍មិនមែនជនជាតិខ្មែរផងដែរ ។ ការបង្ហោះផ្សព្វផ្សាយ និងចែករំលែកនូវវីដេអូនេះ អ្នកប្រើប្រាស់តាមបណ្តាញទំនាក់ទំនងសង្គម គ្រាន់តែចង់ចែករំលែកព័ត៌មាន អំពីអំពើហឹង្សានិងការធ្វើទារុណកម្មលើស្រ្តីដើម្បីអោយអ្នកប្រើប្រាស់តាមបណ្តាញទំនាក់ទំនងសង្គមនានាបានដឹង និងថ្កោលទោសចំពោះបុរសដែលប្រព្រឹត្តិនោះតែប៉ុណ្ណោះ។ អគ្គស្នងការដ្ឋាននគរបាលជាតិ សំណូមពរដល់អ្នកប្រើប្រាស់តាមបណ្តាញទំនាក់ទំនងសង្គមដែលបានបង្ហោះផ្សព្វផ្សាយ និងបានចែករំលែកនូវវីដេអូខាងលើ សូមលុប […]
Category: សង្គម
កម្ពុជា ស្នើឲ្យយូណេស្កូ ពិនិត្យលើសំណង់ដែលថៃ ចម្លងគំរូតាមប្រាសាទអង្គរ
តាមរយៈបទអន្តរាគមន៍ផ្លូវការ នៅក្នុងសម័យប្រជុំលើកទី៤៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីស្នាក់ការអង្គការយូណេស្កូ ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញក្តីបារម្ភរបស់កម្ពុជា ចំពោះសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត ពីសំណាក់ប្រទេសថៃ នៅក្នុងខេត្តបុរីរម្យ។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានលើកឡើងថា សំណង់ចម្លងដ៏ធំ តាមគំរូប្រាសាទអង្គរ នៅក្នុងខេត្តបុរីរម្យ […]
ស្ពានអាកាសឆ្លងផ្លូវជាតិលេខ២ ទៅកាន់ព្រលានយន្តហោះថ្មី នឹងបើកឲ្យប្រើជាបណ្តោះអាសន្ន នៅថ្ងៃស្អែកនេះ
ស្ពានអាកាស «សម្តេចធិបតី ហ៊ុន ម៉ាណែត» ដែលជាស្ពានអាកាសភ្លោះទ្វេទិស ភ្ជាប់ចរាចរទៅកាន់ព្រលានយន្តហោះថ្មី នឹងបើកឲ្យប្រើប្រាស់ជាបណ្តោះអាសន្នមួយចំហៀង ចាប់ពីថ្ងៃទី១១ កក្កដា តទៅ ។ ការបើកឲ្យប្រើប្រាស់ជាបណ្តោះអាសន្ននេះ គឺដើម្បីជួយសម្រួលដល់លំហូចរាចរ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ទាំងក្នុងពេលបច្ចុប្បន្ន និងក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ សំដៅដោះស្រាយការកកស្ទះចរាចរឱ្យបានជាអតិបរមា។ បច្ចុប្បន្ន លទ្ធផលនៃការសាងសង់ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបាន១០០% សម្រាប់ស្ពានអាកាសទី១ រីឯស្ពានអាកាសទី២ […]
ឯកឧត្តម ប៉ែន បូណា ទទូចឱ្យរដ្ឋាភិបាលថៃបញ្ឈប់វប្បធម៌លាបពណ៌កម្ពុជា និងប្រញាប់ដោះស្រាយរឿងអាស្រូវដ៏ស្អុយអសោចក្នុងផ្ទះរបស់ខ្លួន
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា នេះ បានទទូចឱ្យរដ្ឋាភិបាលថៃ ប្រញាប់បោសសម្អាតរឿងអាស្រូវដ៏ស្អុយអសោចក្នុងផ្ទះខ្លួនឯងឱ្យជ្រះ ហើយឈប់ទាញកម្ពុជាទៅពាក់ព័ន្ធជាមួយ។ ការលើកឡើងបែបនេះ ធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យរដ្ឋាភិបាលថៃលោក ជេរ៉ាយុ ហួងសាប់ ( Jirayu Huangsab) ត្រូវបានសារព័ត៌មានរបស់ថៃស្រង់សម្តីថា ប្រទេសថៃនឹងសហការជាមួយការិយាល័យប្រឆាំងនឹងគ្រឿងញៀននិងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិ ( UNODC) និងអង្គការលើកលែងទោសអន្តរជាតិដើម្បីដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆបោកតាមអនឡាញពីប្រទេសកម្ពុជា។ ឯកឧត្តម ប៉ែន […]
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តបេសកកម្មចុះជួប និងផ្តល់អំណោយ ជូនវីរកងទ័ពកម្ពុជានៅច្រកអានសេះ
ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តបេសកកម្មចុះជួប និងផ្តល់អំណោយជូនវីរកងទ័ពកម្ពុជានៅតាមបន្ទាត់ព្រំដែន កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារបានទៅដល់ច្រកព្រំដែនអានសេះ ដើម្បីផ្តល់កម្លាំងចិត្តកងទ័ពជួរមុខកម្ពុជា ដែលកំពុងឈរជើងការពារយ៉ាងរឹងមាំនៅសមរភូមិមុខ ដើម្បីបុព្វហេតុការពារអធិបតេយ្យជាតិ បូរណភាពដែនដី និងសុខសន្តិភាព ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋ។ ការចុះដល់សមរភូមិផ្ទាល់របស់ក្រុមការងារ ធ្វើឡើងតាមអនុសាសន៍ណែនាំរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដែលអ្នកឧកញ៉ាតែងតែបានគិតគូរ និងបង្ហាញនូវការគោរពស្រឡាញ់ដល់ទឹកចិត្ត និងវីរភាពរបស់បងៗកងកម្លាំងការពារជាតិរបស់យើង គាំទ្រកងទ័ពជួរមុខកម្ពុជាដ៏អង់អាច ក្នុងន័យបង្ហាញពីខឿនការពារជាតិ។ លោក […]
សម្ដេចតេជោ ហ៊ុន សែន ស្នើភាគីបារាំងផ្តល់ឯកសារនានាពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-សៀម ខណៈភាគីថៃបាននិងកំពុងធ្វើឱ្យមានភាពតានតឹងជាមួយកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅទី១០ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចតេជោបានជម្រាបជូនអំពីមូលហេតុនៃការប្រកាន់គោលជំហររបស់កម្ពុជា នៅក្នុងសំណុំរឿងរុស្ស៊ី-អ៊ុយក្រែន និងក្នុងបរិបទនេះ អំពីសកម្មភាពរបស់ភាគីថៃ ដែលបាននិងកំពុងធ្វើឱ្យមានភាពតានតឹងជាមួយកម្ពុជា។ សម្តេច បានលើកឡើងអំពីចំណាត់ការ និងគោលជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី […]
៦ខែឆ្នាំនេះ ជនបរទេសជិត ៥ពាន់នាក់ ត្រូវបានបណ្ដេញពីកម្ពុជា ខណៈពលរដ្ឋខ្មែរនៅក្រៅប្រទេសជាង ៥ពាន់នាក់បានបញ្ជូនមកវិញ
ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៥នេះ មានជនបរទេសជិត៥ពាន់នាក់ ស្មើនឹង៨៨សញ្ជាតិ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍អនុវត្តនីតិវិធីបណ្ដេញចេញពីកម្ពុជាទៅកាន់ប្រទេសកំណើតរៀងៗខ្លួន ក្រោយរកឃើញប្រព្រឹត្តបទល្មើសលួចឆ្លងដែនចូលមកធ្វើការដោយខុសច្បាប់ ឬប្រព្រឹត្តបទល្មើសនានា។ នេះបើតាម ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ។ បើតាមឯកឧត្តមអគ្គនាយក ក្នុងរយៈពេលដូចគ្នានេះ ក៏មានប្រជាពលរដ្ឋខ្មែរជាង៥ពាន់នាក់ដែរ ដែលប្រព្រឹត្តបទល្មើសផ្សេងៗនៅក្រៅប្រទេស ត្រូវបានអាជ្ញាធរបរទេសសាមីបញ្ជូនមកកម្ពុជាវិញ ខណៈសមត្ថកិច្ចកម្ពុជា ក៏បានសហការជួយសង្គ្រោះស្ដ្រីជនជាតិខ្មែរចំនួន១៨០នាក់ បញ្ជូនពីប្រទេសចិនមកកាន់មាតុភូមិ បន្ទាប់ពីចាញ់បោកមេខ្យល់អូសទាញនាំទៅរៀបការជាមួយជនបរទេស។ សូមបញ្ជាក់ថា […]
នាយករដ្ឋមន្ត្រីកម្ពុជា ប្រាប់ក្រុមហ៊ុនអាកាសចរណ៍បារាំង VINCI ពីគោលនយោបាយបើកចំហជើងមេឃរបស់កម្ពុជាទៅកាន់សកលលោក
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Nicolas NOTEBAERT ប្រធានក្រុមហ៊ុន VINCI Airports និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SCA ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតីដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម។ […]
ដំណើរការទៅមុខ! ផ្លូវក្រវាត់ព្រំដែនសាងសង់បានជាង ៥៣% ខណៈមានការលើកទឹកចិត្តពីមូលនិធិជាតិ
ក្រុមការងារគ្រប់គ្រងមូលនិធិ កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន បានជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបអំពីវឌ្ឍនភាពនៃការកសាងផ្លូវក្រវាត់ព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន។ គិតចាប់ពីខែធ្នូ ឆ្នាំ២០២៤ មកដល់បំណាច់ខែមិថុនា ឆ្នាំ២០២៥ នេះគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនទទួលបានលទ្ធផលដូចខាងក្រោម៖ ១. ក្រុមការងារចំពោះកិច្ច ក.គ.ម បានចាត់បញ្ជូនកម្លាំងវិស្វកម្មកសាងផ្លូវ ចំនួន ៨ កងឯកភាព ដោយប្រើប្រាស់ រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន ២៨៦ គ្រឿង ក្នុងនោះនៅខេត្តមណ្ឌលគិរី មាន ៥ […]
សម្តេចនាយករដ្ឋមន្ត្រី ប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ ថ្លែងនៅក្នុងពិធីនាព្រឹកមិញនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ បាននិងកំពុងបន្តការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍប្រទេសជាតិ និងការងារកែទម្រង់សំខាន់ៗជាច្រើន ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាជន។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល […]