ក្រុមអ្នកជំនាញកូរ៉េ និងកម្ពុជា បានប្រើរយៈពេលអស់ ៦ឆ្នាំ ទើបបញ្ចប់គម្រោងជួសជុលប្រាសាទជម។ ទីភ្នាក់ងារបេតិកភណ្ឌ និងវប្បធម៌កូរ៉េ បានសហការជាមួយក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ជួសជុលប្រាសាទជម នៃក្រុមប្រាសាទព្រះពិធូរ ដែលចាប់ផ្តើមពីឆ្នាំ២០១៩មក។ គិតត្រឹមខែធ្នូ គម្រោងបានជួសជុលរួចជាស្ថាពរ។ នេះបើតាមការឱ្យដឹងពីអាជ្ញាធរជាតិអប្សរា។ លោក Eo Jinkyu ស្ថាបត្យករ និងជាប្រធានគម្រោង នៃការជួសជុលនិងអភិរក្សព្រះលានជល់ដំរី និងក្រុមប្រាសាទព្រះពិធូ នៃទីភ្នាក់ងារបេតិកភណ្ឌ និងវប្បធម៌កូរ៉េ បានឱ្យដឹងថា ប្រាសាទជមបានងើបឈររឹងមាំឡើងវិញ […]
Category: សង្គម
សំឡេងពីអន្តរជាតិ៖ កម្ពុជា-ថៃ មិនអាចលើកប្រទេសចេញពីព្រំដែនជាប់គ្នាបានទេ ដូច្នេះ ដើម្បីបញ្ចប់ជម្លោះមានតែការចចារតែប៉ុណ្ណោះ
ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំនៅកម្ពុជា លោកជំទាវ Vivian Loss Sanmartin បានចូលរួមសោកស្តាយចំពោះការបាត់បង់អាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជានៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្នុងពេលកម្ពុជាប្រឈមនឹងការលំបាកនេះ លោកជំទាវឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ប្រេស៊ីលឈរជាមួយកម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី។ លោកជំទាវបានបញ្ជាក់ថា ប្រទេសទាំងពីរមិនអាចលើកប្រទេសចេញពីព្រំដែនជាប់គ្នាបានទេ។ ដូច្នេះ ដើម្បីបញ្ចប់ជម្លោះមានតែការចចារដោយសន្តិវិធី ដោយគោរពច្បាប់អន្តរជាតិតែប៉ុណ្ណោះ។ លោកជំទាវឯកអគ្គរដ្ឋទូតប្រេស៊ីលបានលើកឡើងបែបនេះ ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភ្សាការងារជាមួយ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា […]
ICRC៖ ទាហានកម្ពុជាទាំង១៨រូប មានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា
នៅថ្ងៃទី១៦ ខែធ្នូនេះជា ថ្ងៃទី១៤០ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដែលបានចុះជួបសួរសុខទុក្ខជាលើកទី៤បានបញ្ជាក់ថាទាហានកម្ពុជាទាំង១៨រូបមានសុវត្ថិភាពនិងមានសុខភាពល្អទាំងអស់គ្នា។ ក្រសួងការពារជាតិបានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៦ខែធ្នូឆ្នាំ២០២៥នៅទីស្តីការក្រសួងការពារជាតិដោយបានការអនុញ្ញាតពីឯកឧត្តមនាយឧត្តមសេនីយ៍ទៀសីហាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិឯកឧត្តមឧត្តមសេនីយ៍ឯករ៉ាត់ដារ៉ារ័ត្នរដ្ឋលេខាធិការក្រសួងការពារជាតិបានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដឹកនាំដោយលោក Jurg Montani ប្រធានប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមប្រចាំភូមិភាគ។ នៅក្នុងជំនួបនោះលោក Jurg Montani ក៏បានចែករំលែកផងដែរនូវព័ត៌មានអំពីការចុះសួរសុខទុក្ខជាលើកទី៤នាយទាហានទាំង១៨រូបនៃកងយោធពលខេមរភូមិន្ទដែលកំពុងស្ថិតនៅក្រោមការឃុំគ្រងរបស់យោធាថៃក្រោយការចាប់ខ្លួនកាលពីថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២៥។ចំពោះការចុះសួរសុខទុក្ខលើកទី៤ពីសំណាក់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិនោះបានបញ្ជាក់ថាទាហានយើងទាំង១៨រូបនៃកងយោធពលខេមរភូមិន្ទដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃនោះគឺមានសុវត្ថិភាពនិងមានសុខភាពល្អទាំងអស់គ្នា។លោកក៏បានបញ្ជាក់បន្ថែមថាលោកបានប្រគល់ជូនលិខិតដំណឹងគ្រួសាររបស់យុទ្ធជនទាំង១៨រូបសម្រាប់ជូនដល់ក្រុមគ្រួសាររបស់ពួកគាត់ជាលើកទី៤តាមរយៈការសម្របសម្រួលរបស់កាកបាទក្រហមកម្ពុជា។ ឯកឧត្តមឧត្តមសេនីយ៍ឯករ៉ាត់ដារ៉ារ័ត្នបានអំពាវនាវឱ្យគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) បន្តត្រួតពិនិត្យនិងតាមដានសុខុមាលភាពសុវត្ថិភាពនិងលក្ខខណ្ឌរស់នៅរបស់នាយទាហានទាំង១៨រូបដោយគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ។ ជាមួយគ្នានេះដែរឯកឧត្តមឧត្តមសេនីយ៍ឯកក៏បានអំពាវនាវឱ្យគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម […]
ឯកឧត្តម ទេព អស្នារិទ្ធ៖ ការគោរពក្រមសីលធម៌ វិជ្ជាជីវៈ គឺជាកាតព្វកិច្ចរបស់អ្នកសារព័ត៌មានគ្រប់រូបជាពិសេសក្នុងការផ្សាយអំពីបញ្ហាព្រំដែនកម្ពុជាថៃ
ឯកឧត្តម ទេព អស្នារិទ្ធ បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការគោរពក្រមសីលធម៌ វិជ្ជាជីវៈ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ និងមិនអាចខ្វះបាន ដែលផ្តល់សុវត្ថិភាព និងការពារដល់អ្នកសារព័ត៌មានពីការប្រឈមខាងផ្លូវច្បាប់នានា។ ជាមួយគ្នានេះ ក្នុងកាលៈទេសៈនៃជម្លោះព្រំដែនកម្ពុជាថៃ អ្នកសារព័ត៌មាន និងអ្នកអនុវត្តសកម្មភាពក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍ទាំងអស់ត្រូវគោរពច្បាប់ និងលិខិតបទដ្ឋានជាធរមានដោយមិនត្រូវផ្សាយព័ត៌មានដែលប៉ះពាល់ដល់សន្តិសុខជាតិ ការរក្សាស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈឡើយ ខណៈពេលដែលកម្ពុជាកំពុងជួបការលំបាកនេះ។ ក្នុងឱកាសអញ្ជើញជាវាគ្មិនកម្មវិធីសន្ទនាមតិ«ជីវិតយើង សង្គមយើង»នៃវិទ្យុជាតិកម្ពុជាក្រោមប្រធានបទស្ដីពី៖ «ក្រមសីលធម៌វិជ្ជាជីវៈ និងសណ្ដាប់ធ្នាប់សារព័ត៌មាន» នៅថ្ងៃអង្គារ ទី១៦ […]
ស្មារតីតែមួយ! ក្រុមយុវជនបូជាការពារយុត្តិធម៌ ក្រោមការបញ្ជាផ្ទាល់ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តស្រាក់ដៃគ្នាដ៏រឹងមាំរៀបចំស្បៀងអាហារលើកទឹកចិត្តគាំទ្រកងទ័ពជួរមុខ និងប្រជាជនភៀសសឹក
ក្នុងកាលៈទេសៈស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ ក្រុមយុវជនបូជាការពារយុត្តិធម៌ ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅថ្ងៃទី១៦ ខែធ្នូនេះ បាននិងកំពុងបន្តស្រាក់ដៃគ្នាបង្ហាញពីស្មារតីសាមគ្គីផ្ទៃក្នុងដ៏រឹងមាំ និងការលើកទឹកចិត្តគាំទ្រកងទ័ពជួរមុខ និងប្រជាជនភៀសសឹក ជាពិសេសបង្ហាញការគាំទ្រ និងជឿជាក់សម្តេចតេជោ សម្តេចធិបតី រាជរដ្ឋាភិបាល និងវីរកងទ័ព ដ៏អង់អាចក្លាហាន ដើម្បីការពារបូរណភាពទឹកដី។ ចាប់តាំងពីមានការវាយប្រហារឈ្លានពានជាថ្មី ពីសំណាក់យោធាថៃ, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានចាត់ក្រុមការងារយុវជនទាំងនៅរាជធានីភ្នំពេញ និងកំពុងឈរជើងក្បែរសមរភូមិ […]
ស្មារតីតែមួយ! ក្រុមយុវជនបូជាការពារយុត្តិធម៌បន្តស្រាក់ដៃគ្នាដ៏រឹងមាំ ក្នុងការលើកទឹកចិត្តគាំទ្រកងទ័ពជួរមុខ និងប្រជាជនភៀសសឹក
ក្នុងកាលៈទេសៈស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ ក្រុមយុវជនបូជាការពារយុត្តិធម៌ បាននិងកំពុងបន្តស្រាក់ដៃគ្នាបង្ហាញពីស្មារតីសាមគ្គីផ្ទៃក្នុងដ៏រឹងមាំ និងការលើកទឹកចិត្តគាំទ្រកងទ័ពជួរមុខនិងប្រជាជនភៀសសឹក ជាពិសេសបង្ហាញការគាំទ្រ និងជឿជាក់សម្តេចតេជោ សម្តេចធិបតី រាជរដ្ឋាភិបាល និងវីរកងទ័ព ដ៏អង់អាចក្លាហាន ដើម្បីការពារបូរណភាពទឹកដី។ ចាប់តាំងពីមានការវាយប្រហារឈ្លានពានជាថ្មី ពីសំណាក់យោធាថៃ, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានចាត់ក្រុមការងារយុវជនទាំងនៅរាជធានីភ្នំពេញ និងកំពុងឈរជើងក្បែរសមរភូមិ នាំយកអំណោយ ផ្តល់ជូនវីរកងទ័ពជួរមុខ និងជនភៀសសឹកជាបន្តបន្ទាប់ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋ។ ទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរពេលនេះ […]
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះសួរសុខទុក្ខវីរយុទ្ធជនការពារបូរណភាពទឹកដី ដែលរងរបួសក្នុងសមរភូមិ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ …!!
ដោយក្តីក្តុកក្តួលរំជួលចិត្ត អាណិតអាសូរ និងក្តីបារម្ភទាំងថ្ងៃទាំងយប់, នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនវីរយុទ្ធជនការពារបូរណភាពទឹកដី ដែលរងរបួសក្នុងសមរភូមិ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។ អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែមានក្តីបារម្ភ ខ្វល់ខ្វាយគ្រប់វិនាទី ដោយមិនរំលងនោះឡើយចំពោះសុខទុក្ខរបស់បងប្អូនវីរយុទ្ធជន និងក្រុមគ្រួសារ ព្រមទាំងប្រជាជនរងគ្រោះ […]
នាវា WESTERDAM ដឹកភ្ញៀវទេសចរណ៍ជិត ២ពាន់នាក់ ចូលចតក្រុងព្រះសីហនុនៅថ្ងៃ១៥ ខែធ្នូនេះ
នាវាទេសចរណ៍ដ៏ធំមួយគ្រឿងឈ្មោះ WESTERDAM មកពីប្រទេសហូឡង់ បានដឹកភ្ញៀវចំនួន ១,៨៧៧នាក់ ភាគច្រើនមកពីប្រទេសអាម៉េរិកបានចូលចតនៅកំពង់ផែអន្តរជាតិស្វយ័តក្រុងព្រះសីហនុទាំងព្រឹកព្រលឹមម៉ោង៦ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថា នាវាទេសចរណ៍ WESTERDAM សញ្ជាតិ Holland មានបណ្ដោយប្រវែង២៨៥.២២ម៉ែត្រ និងទទឹងប្រវែង៣២.២០ម៉ែត្រ ជម្រៅ៨.១ម៉ែត្រ ធ្វើដំណើមកពីប្រទេសវៀតណាម បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ វេលាម៉ោង ០៦:៥០នាទី និងចេញទៅប្រទេសថៃវិញនៅវេលាម៉ោង២០:០០ថ្ងៃ ខែ ឆ្នាំ […]
ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ជឿជាក់ថា សហគមន៍អន្ដរជាតិ ជាពិសេសមិត្ដចិន នឹងបន្ដចូលរួមចំណែកសម្របសម្រួលដល់ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ
ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានបង្ហាញការជឿជាក់ថា សហគមន៍អន្ដរជាតិ ជាពិសេសមិត្ដចិន នឹងបន្ដចូលរួមចំណែកសម្របសម្រួលដល់ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី តំណាងសម្ដេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា អញ្ជើញចូលរួម ក្នុងមហោស្រពមិត្ដភាព កម្ពុជា-ចិន លើកទី២ «មិត្ដភាពដ៏រឹងមាំគ្រប់រដូវកាល ផ្សារភ្ជាប់បេះដូងប្រជាជន […]
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ណែនាំក្រុមយុវជនបូជាការពារយុត្តិធម៌ ស្រាក់ដៃគ្នាបង្ហាញស្មារតីសាមគ្គីផ្ទៃក្នុងដ៏រឹងមាំ និងរៀបចំស្បៀងអាហារគាំទ្រកងទ័ពជួរមុខ និងជនភៀសសឹក
ក្នុងកាលៈទេសៈស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ! នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានចាត់ក្រុមការងារយុវជនទាំងនៅរាជធានីភ្នំពេញ និងកំពុងឈរជើងក្បែរសមរភូមិ រៀបចំស្បៀងអាហារ និងសម្ភារៈចាំបាច់មួយចំនួនដើម្បីនាំយកអំណោយផ្តល់ជូនវីរកងទ័ពជួរមុខ និងជនភៀសសឹក។ លើបណ្តាញសង្គមរបស់យុវជនបូជាការពារយុត្តិធម៌ បានឲ្យដឹងថា ក្នុងកាលៈទេសៈស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ! ក្រុមយុវជនស្រាក់ដៃគ្នា បង្ហាញពីស្មារតីសាមគ្គីផ្ទៃក្នុងដ៏រឹងមាំ និងការលើកទឹកចិត្តគាំទ្រកងទ័ពជួរមុខ និងប្រជាជនភៀសសឹក។ គាំទ្រ និងជឿជាក់សម្តេចតេជោ សម្តេចធិបតី រាជរដ្ឋាភិបាល និងវីរកងទ័ពដ៏អង់អាចក្លាហានរបស់យើង។ […]
