សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងឯកឧត្តម ផាម មិញជិញ (PHAM Minh Chinh) នាយករដ្ឋមន្រ្តី វៀតណាម បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសនៃការអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ(ខេត្តព្រៃវែងរបស់កម្ពុជា)-តឹនណាម(ខេត្តតៃនិញរបស់វៀតណាម) នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។ នៅក្នុងជំនួបនេះ, ឯកឧត្តម ផាម មិញជិញ បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការច្រកទ្វារព្រំដែន […]
Category: សង្គម
ប្រធានអាស៊ាន ជំរុញឱ្យសៀម-កម្ពុជា អនុវត្តការអត់ធ្មត់អតិបរមា និងប្រើប្រាស់យន្តការដែលមានស្រាប់
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ារ អ៊ីប្រាហ៊ីម បានចេញសេចក្ដីថ្លែងការណ៏ក្រោយទាហានសៀមបើកការវាយប្រហារទ័ពអាកាសលើប្រទេសកម្ពុជាតាមពីថ្ងៃអាទិត្យម្សិលមិញ និងនៅព្រឹកថ្ងៃទី៨ ខែធ្នូនេះ ក្នុងតំបន់អានសេះ, ប្រាសាទតាមាន់ធំ, តំបន់ប្រាសាទព្រះវិហារ, ៥មករា និងចំការចេក ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។ លើបណ្តាញសង្គមផ្លូវការផ្ទាល់ខ្លួន នៅព្រឹកថ្ងៃចន្ទនេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍នៃការប៉ះទង្គិចគ្នាតាមបណ្តោយព្រំដែន។ លោកក៏សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់អ្នកដែលបានស្លាប់ ឬរងរបួស។ បើតាមលោក អាន់វ៉ា ការប្រយុទ្ធគ្នាឡើងវិញនេះប្រឈមនឹងហានិភ័យនៃការបំផ្លាញការងារដោយប្រុងប្រយ័ត្នដែលបានធ្វើឡើងក្នុងការធ្វើឱ្យមានស្ថិរភាពទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរ។ ប្រទេសថៃ និងកម្ពុជា […]
ក្រោមវប្បធម៌សន្ទនា៖ អតិថិជនបុរី ឡេង ណាវ៉ាត្រា ៦អា មួយចំនួនបន្តអញ្ជើញមកទទួលដំណោះស្រាយ
អតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោង៦អា មួយចំនួនបន្តអញ្ជើញមកទទួលយកដំណោះស្រាយជាមួយក្រុមការងារបុរី ក្រោមវប្បធម៌សន្ទនាជាបន្តបន្ទាប់ប្រកបដោយស្នាមញញឹម។ លើបណ្តាញសង្គមផ្លូវការ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្តផ្សព្វផ្សាយសកម្មភាពអតិថិជនមកពិភាក្សាជាមួយក្រុមការងារបុរីដើម្បីស្វែងរកដំណោះស្រាយ។ ជាក់ស្តែងនៅថ្ងៃទី៧ ខែធ្នូនេះ អតិថិជនគម្រោង ៦អា មួយចំនួនបន្តអញ្ជើញមកស្វែងរកដំណោះស្រាយ និងបញ្ចប់ដោយស្នាមញញឹម និងឈ្នះឈ្នះទាំងអស់គ្នា ទន្ទឹមគ្នានោះបុរីក៏បន្តបង្ហាញឆន្ទៈប្រកាន់ជំហរឈរលើកគោលការណ៍ដោះស្រាយមិនឲ្យអតិថិជនខាតបង់អត្ថប្រយោជន៍ឡើយ។ ជាមួយនឹងការសម្រេចបាននូវវឌ្ឍនភាពថ្មីៗក្នុងការដោះស្រាយជូនអតិថិជន, បុរីក៏សូមអរគុណដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានជួយសម្របសម្រួលប្លង់ជូនអតិថិជនបុរីឡេង […]
លទ្ធផលជំនួបរវាងអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ជាមួយអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី
នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តម នាយឧត្ដមសេនីយ៍ Tan Sri Hj Mohd Nizam bin Hj Jaffar អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងអំឡុងពេលដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស […]
អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ប្ដេជ្ញាសម្របសម្រួល និងធានាឱ្យបាននូវការអនុវត្តតាមខ្លឹមសារសេចក្ដីថ្លែងការណ៍រួម កម្ពុជា-ថៃ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ Tan Sri Hj Mohd Nizam bin Hj Jaffar អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី និង គណៈប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួបនេះ, […]
ឯកឧត្តម ស សុខា បញ្ជាក់ជាថ្មីពីកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចចម្រុះកម្ពុជា ក្នុងសកកម្មបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ!
ឯកឧត្ដម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ជាថ្មីពីកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចចម្រុះកម្ពុជា ក្នុងសកកម្មបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។ លើបណ្តាញសង្គមនៅថ្ងៃទី៦ ខែធ្នូនេះ ឯកឧត្ដម ស សុខា បានបង្ហាញពីលទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញមួយករណី។ ឯកឧត្តមបានបញ្ជាក់ថា ប្រតិបត្តិការនេះ គឺជាទឡ្ហីករណ៍ថ្មីមួយទៀត បញ្ជាក់ច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចចម្រុះកម្ពុជា រួមទាំងកម្លាំងអនុវត្តច្បាប់នៃក្រសួងមហាផ្ទៃ ក្នុងបេសកកម្មបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសដ៏ប្រឈមមួយនេះ ស្របតាមស្មារតីនៃកិច្ចសហប្រតិបត្តិការជាអន្តរជាតិ រួមទាំងជាមួយបណ្ដាប្រទេសជាដៃគូ។ កាលពីថ្ងៃទី៦ ខែធ្នូ […]
មនុស្សប្រមាណ ១៦ ០០០នាក់ ចូលរួមរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរលើកទី៣០ លើទឹកអង្គរ
ព្រឹត្តិការណ៍កីឡារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី៣០ ឆ្នាំ២០២៥ បានទាក់ទាញអត្តពលិកជាតិ និងអន្តរជាតិ ចំនួន១៦ ០០០នាក់ ក្នុងនោះអត្តពលិកជាតិ ចំនួន១២ ៦៣៨នាក់ និងអត្តពលិកអន្តរជាតិ ចំនួន៣៣៦២នាក់ មកពី៨៦ប្រទេស ចូលរួមរត់ប្រណាំង និងទទួលយកបទពិសោធន៍ដ៏អសារ្យនៅលើទឹកអង្គរ បេតិកភណ្ឌពិភពលោក នាព្រឹកថ្ងៃទី៧ ខែធ្នូនេះ។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងសម្តេចនាយករដ្ឋមន្ត្រី […]
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញបើកការបោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា នៅភ្នំគិរីរម្យ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញបើកព្រឹត្តិការណ៍បោះជំរំ ឆ្នាំ២០២៥ របស់សមាគមកាយឫទ្ធិនារីកម្ពុជា នៅទីតាំងលម្ហែគិរីរម្យរីសត ស្ថិតក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសុម-គិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង” ។ ក្នុងឱកាសនោះលោកជំទាវបណ្ឌិត មានប្រសាសន៍ថា ការបោះជំរំនេះ គឺជាការផ្ដល់ការអប់រំដល់កុមារ ដល់យុវតី នូវការអប់រំបែបចលត ការបង្រៀននូវអ្វីដែលមិនបានរៀននៅក្នុងសាលា […]
រកឃើញការពិត នៅពីក្រោយករណីត្រីពុលងាប់ជាច្រើនក្បាល ក្នុងទឹកអូរឬស្សី នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
នៅលើបណ្តាញសង្គមនាថ្ងៃទី៧ ធ្នូ ឆ្នាំ២០២៥ ក្រសួងបរិស្ថាន ប្រកាសថា ក្រសួងបានសម្រេចបិទអាជីវកម្មក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. ដែលបង្កឲ្យមានការបំពុលបរិស្ថាននៅតំបន់អូរឬស្សីក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ ការសម្រេចបិទអាជីវកម្ម ក្រុមហ៊ុនខាងលើនេះបន្ទាប់ពីក្រសួងបរិស្ថានបានរកឃើញក្រុមហ៊ុន បានប្រព្រឹត្តល្មើសច្បាប់បរិស្ថាន ដោយបានបញ្ចេញសំណល់រាវមិនត្រឹមត្រូវប៉ះពាល់ទឹកនៅក្នុងប្រព័ន្ធទឹកអូរឬស្សី ក្នុងភូមិសាស្ត្រឃុំខ្លុងពពក ឃុំជៀប ឃុំអភិវឌ្ឍ និងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ […]
ព្រះមហាក្សត្រ ក្លាយជាសមាជិកសមាគតនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រឯនាយសមុទ្រ
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិកសមាគត (membre associé) នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រ ឯនាយសមុទ្រ នៅទីក្រុងប៉ារីស ប្រទេសបារាំងកាលពីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥។ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី […]
