លិខិតមិត្តអ្នកអាន៖ យុទ្ធសាស្រ្តសម្តេចធិបតី នឹងធ្វើឱ្យរលាយគំនិតរវើរវាយ នៃក្រុមជ្រុលនិយម

ចាប់តាំងពីចុងខែកក្កដា ឬដើមខែសីហា ឆ្នាំ២០២៤ នៅពេលដែលរាជរដ្ឋាភិបាលបានប្រកាសពី គម្រោងអភិវឌ្ឍន៍ ព្រែកេ ជីកហ្វូណនមក ក្រុមអ្នកប្រឈងជ្រុលនិយមក្រៅស្រុកមួយក្រុមតូច បានកើតការព្រួយបារម្ភអំពីអាយុជីវិត នយោបាយ របស់ពួកគេ ព្រោះពួកគេយល់យ៉ាងច្បាស់ថា នៅពេលណាប្រទេសជាតិកាន់តែមានការអភិវឌ្ឍ កាន់តែរីកចម្រើន នោះប្រជាជនកាន់តែលែងជឿទៅលើពាក្យភូតភរ កុហកបោកប្រាស់ពួកគេ ជាពិសេសការញុះញង់ឱ្យមានការបះបោរខុសច្បាប់។ ហេតុនេះ ដើម្បីជាដង្ហើមចុងក្រោយ មុននឹងនយោបាយពួកគេដាច់ខ្យល់ ពួកគេត្រូវតែត្រដរខ្យល់ដកចង្ការមាន់ ធ្វើ យ៉ាងណាប្រឆាំង ជំទាស់ ឬបំផ្លាញការអភិវឌ្ឍ […]

សម្តេចតេជោ ហ៊ុន សែន ចូលរួមក្នុងពិធីជប់លៀងថ្នាក់ខ្ពស់ រៀបចំដោយវេទិកាចំណេះដឹងពិភពលោ

នៅរាត្រីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីជប់លៀងថ្នាក់ខ្ពស់ ដែលរៀបចំដោយវេទិកាចំណេះដឹងពិភពលោក (WKF)។ ពិធីដ៏មានអត្ថន័យនេះ មានការចូលរួមពីមជ្ឈដ្ឋានរដ្ឋាភិបាល អ្នកនយោបាយ អ្នកសិក្សាអប់រំ សាជីវកម្ម និងវិស័យផ្សេងៗ ជុំវិញពិភពលោក ក្នុងគោលបំណងចែករំលែកចំណេះដឹង ដើម្បី​រួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពសកលប្រកបដោយតុល្យភាព។ ថ្នាក់ដឹកនាំ នៃវេទិកាចំណេះដឹងពិភពលោក រួមមាននាយកប្រតិបត្តិក្រុមហ៊ុន Maekyung […]

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យកងទ័ពកម្ពុជា-ហ្វីលីពីន បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀត

ក្នុងជំនួបរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម នាយឧត្ដមសេនីយ៍ Romeo Saturnino Brawner, Jr. នាយសេនាធិការកងទ័ពហ្វីលីពីន នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្ដមសេនីយ៍ បានសម្ដែងនូវមោទភាពជាខ្លាំងចំពោះសម្ដេចធិបតីដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី ក្នុងនីតិកាលទី៧នៃរដ្ឋសភា និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តការដ៏ល្អប្រសើររវាងកងទ័ពហ្វីលីពីន-កម្ពុជា។ ឯកឧត្តម Brawner បានប្ដេជ្ញាចិត្តក្នុងការបន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ […]

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដល់សាធារណរដ្ឋកូរ៉េ ប្រកបដោយសុវត្ថិភាព ដើម្បីចូលរួមវេទិកាចំណេះដឹង​ពិភពលោកលើកទី២៥

នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៥និង២០នាទី ម៉ោងនៅរដ្ឋធានីសេអ៊ូល ត្រូវនឹងម៉ោង១៣និង២០នាទី ម៉ោងនៅរាជធានីភ្នំពេញ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញដល់សាធារណរដ្ឋកូរ៉េខាងត្បូង ប្រកបដោយសុវត្ថិភាពហើយ ដើម្បីចូលរួមក្នុងវេទិកាចំណេះដឹងពិភពលោកលើកទី២៥ ក្រោមមូលបទ «មាគ៌ាឆ្ពោះទៅរកសហត្ថិភាព»។ វត្តមានរបស់សម្ដេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ នៅអាកាសយានដ្ឋានទ័ពអាកាសសេអ៊ូល(Seoul Airbase) ត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក្តៅជាទីបំផុត ពីមន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាធារណរដ្ឋកូរ៉េ […]

កម្ពុជា ​ស្វែងរកការ​វិនិយោគបន្ថែមពី​​ពិព័រណ៍អន្តរជាតិចិន លើកទី២៤

តាមរយៈ“ពិព័រណ៍អន្តរជាតិចិនលើកទី២៤ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម” លើកទី២៤ ដែលរៀបចំឡើងនៅទីក្រុងសៀមិន ខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា បានបង្ហាញពីគោលបំណងរបស់កម្ពុជា ដែលកំពុង​ស្វែងរ​ក​មធ្យោបា​យ​ថ្មីនៃ​កិច្ចសហ​ប្រតិបត្តិការ និងការវិនិយោគនៅក្នុងវិស័យដូចជា បច្ចេកវិទ្យា ថាមពលកកើតឡើងវិញ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងសុន្ទរកថាគន្លឹះក្នុងពិធិបើក «ពិព័រណ៍អន្តរជាតិចិនលើកទី២៤ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី […]

ឯកឧត្តម ហ៊ុន ម៉ានី ផ្តល់ការណែនាំចាំបាច់មួយចំនួនដល់គណៈចលនាមហាជន ដើម្បីពង្រឹងសតិអារម្មណ៍មហាជន

ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា កាលពីចុងសប្តាហ៍កន្លងទៅនេះ បានអធិបតីក្នុងពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តស្វាយរៀង និងពិធីប្រកាសតែងតាំងប្រធានគណៈចលនាមហាជនខេត្ត។ ពិធីនេះ មានការចូលរួមពី ឯកឧត្តម អគ្គលេខាធិការរង គណៈប្រតិភូអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស គណៈចលនាមហាជនខេត្ត និងសមាជិក សមាជិកា គណៈចលនាមហាជន គណៈចលនាទាំង៤ និងក្រុមព័ត៌មាន និងសតិអារម្មណ៍មហាជនទូទាំងខេត្ត សរុបប្រមាណ ៣៣០នាក់។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីធ្វើបច្ចុប្បន្នភាពសភាពការណ៍នយោបាយ និងចែករំលែកព័ត៌មានសំខាន់ៗ […]

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមវេទិកាចំណេះដឹង ពិភពលោកលើកទី២៥ នៅប្រទេសកូរ៉េខាងត្បូង

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ធ្វើដំណើរទៅកាន់សាធារណៈរដ្ឋកូរ៉េខាងត្បូង ដើម្បីអញ្ជើញចូលរួមក្នុងវេទិកាចំណេះដឹងពិភពលោកលើកទី២៥ ក្រោមមូលបទ «មាគ៌ាឆ្ពោះទៅរកសហត្ថិភាព» ព្រមទាំងអញ្ជើញចូលរួមកម្មវិធីផ្លូវការសំខាន់ៗផ្សេងទៀតនៅសាធារណរដ្ឋកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។ វត្តមានអមដំណើរសម្ដេចតេជោ រួមមាន ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ នៃព្រឹទ្ធសភា ក្រៅពីនោះក៏មាន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំសំខាន់ៗរបស់ព្រឹទ្ធសភា […]

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កំពុងដេកលក់មែនទេ?

ហេដ្ឋារចនាសម្ព័ន្ធជាច្រើនសម្រាប់បម្រើអោយដំណើរការគម្រោងសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បានរៀបចំរួចរាល់ ក្រោយពេលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី សម្ពោធបើកការដ្ឋានជាឱឡារិក កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។ មកទល់ពេលនេះ គម្រោងបានដំណើរលើនីតីវិធី និងអនុវត្តតាមផែនការដែលបានគ្រោងទុក ដើម្បីធានាប្រសិទ្ធភាព គុណភាព ជាពិសេសធានាបានការអនុលោមភាពស្តង់ដារបច្ចេកទេសនៃការសាងសង់ផ្លូវ ស្ពាន រឹងមាំ ជាប់ធន់ យូរអង្វែង។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា បានបោះជំហានគួរឱ្យកត់សម្គាល់ក្នុងការលើកកម្ពស់អក្ខរកម្ម

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី្រ នៃកម្ពុជា ចេញសារលិខិតក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២៤។ ទិវាអក្ខរកម្មជាតិ ៨ កញ្ញា នៅឆ្នាំនេះ ប្រារព្ធឡើងក្រោមប្រធានបទ «អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃចំណេះដឹង បំណិន និងនវានុវត្តន៍» ដែលបានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់នៃអក្ខរកម្ម ក្នុងការផ្តល់ភាពអង់អាចដល់ប្រជា ពលរដ្ឋគ្រប់រូប រួមទាំងជនងាយរងគ្រោះ កុមារនិងយុវជនធ្វើពលកម្មនៅក្រៅសាលារៀន កម្មករ កម្មការិនីរោងចក កុមារនិងយុវជនជនជាតិដើមភាគតិច […]

ឯកឧត្តម នេត្រ ភក្ត្រា៖ ដំណើរទស្សនកិច្ចតាមបណ្តាខេត្តនាទិសឦសាន្ត ជើងទីមួយ បានទទួលការចាប់អារម្មណ៍ខ្ពស់ពីសាធារណជន

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកសម្របសម្រួលរៀបចំដំណើរទស្សនកិច្ចសិក្សានៅតាមបណ្តាខេត្តតាមបណ្តោយព្រំដែននាទិសឦសាន្ត បានថ្លែងថា ដំណើរទស្សនកិច្ចផ្សារភ្ជាប់ទឹកដី និងអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជាតាមបណ្តាខេត្តនាទិសឦសាន្តមានក្រចេះ និងមណ្ឌលគិរី ស្ទឹងត្រែងនិងរតនគិរី ដែលមានចម្ងាយផ្លូវទាំងទៅ ទាំងមកជាង ៧០០គីឡូម៉ែត្រ លើកទី១ បានទទួលការចាប់អារម្មណ៍ខ្ពស់ពីសំណាក់សាធារណជន។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃលើកទី១ លើតម្រាយផ្លូវតាមបណ្តោយព្រំដែនក្នុងខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី ត្រូវបានធ្វើឡើងនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ […]

5
Promotion