ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន ចាប់ដៃគ្នាពង្រឹងការងារសន្តិសុខ និងស្វែងរកជនល្មើស

ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ មាតុភូមិនិវត្តន៍មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប្រកបដោយសុវត្ថិភាព នាយប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចការងារប្រកបដោយជោគជ័យ នៅរដ្ឋធានីប៉េងកាំង និងខេត្តគួយចូវ នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងរយៈពេល ៣ថ្ងៃ នៃដំណើរទស្សនកិច្ចការងារនេះ ឯកឧត្តម ស សុខា […]

សម្ដេចតេជោ ហ៊ុន សែន និងប្រធានាធិបតីជាប់ឆ្នោតថ្មីឥណ្ឌូណេស៊ី ចង់ឲ្យបញ្ហានៅសមុទ្រចិនខាងត្បូង និងនៅមីយ៉ាម៉ា មានសុខសន្តិភាព

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) រដ្ឋមន្ត្រីការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោតនៃសាធារណៈរដ្ឋឥណ្ឌូណេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា។ ឯកឧត្តមបានកោតសរសើរ និងចាត់ទុកសម្ដេចតេជោដែលបានដឹកនាំប្រទេសកម្ពុជាបានល្អប្រសើរ ជាពិសេសក្នុងពេលដែលប្រទេសជួបនូវភាពស្មុគស្មាញ និងបានកសាងអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។ ហើយឯកឧត្តមក៏បានស្នើគោរពអញ្ជើញសម្ដេចអធិបតីនាយករដ្ឋមន្ត្រី និងសម្ដេចតេជោ ចូលរួមក្នុងឱកាសដែលឯកឧត្តមចូលកាន់មុខតំណែងជាប្រធាប្រធានាធិបតីនា […]

ផ្លូវជាតិលេខ៧៨ ជាផ្លូវយុទ្ធសាស្ត្រតភ្ជាប់ពី​ខេត្តស្ទឹងត្រែង ទៅតំបន់កន្ទុយនាគ ខេត្តរតនគិរី

ផ្លូវជាតិលេខ៧៨ ដែលមានប្រវែងជាង ១៩១គីឡូម៉ែត្រ ដោយបានសាងសង់ជាប្រភេទផ្លូវកម្រាលកៅស៊ូ DBST និង AC  គឺជាផ្លូវយុទ្ធសាស្ត្រក្នុងការតភ្ជាប់ភូមិភាគឦសាន ពីខេត្តស្ទឹងត្រែង ទៅកាន់ខេត្តរតនគិរី ដោយបន្តរហូតដល់តំបន់កន្ទុយនាគ នៃព្រះរាជាណាចក្រកម្ពុជា ។ នៅលើបណ្តាញទំនាក់ទំនងសង្គម នាថ្ងៃទី៧ កញ្ញានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេររៀបរាប់ថា ផ្លូវជាតិលេខ៧៨ ក៏ត្រូវបានប្រើប្រាស់សម្រាប់បម្រើដល់យុទ្ធសាស្ត្រយោធាផងដែរ គឺតាំងតែពីផ្លូវនៅដីក្រហមមកម្ល៉េះ ។ សម្រាប់នាពេលបច្ចុប្បន្ន […]

សម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីជាប់ឆ្នោតថ្មីឥណ្ឌូណេស៊ី ផ្លាស់ប្តូរទស្សនៈអំពីការពង្រឹង​ និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួបជាមួយ ឯកឧត្ដម Prabowo Subianto រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោត នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសៀលថ្ងៃសុក្រ ទី៦ កញ្ញា ២០២៤ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តម​ Prabowo Subianto រដ្ឋមន្ត្រីការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោត នៃសាធារណរដ្ឋឥណ្ឌូណេស៊ី […]

រឿងព្រំដែន! អ្នកស្រាវជ្រាវបញ្ចេញឯកសារសម្ងាត់ ដែលជាចំណារបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្តេចតេជោ នៅពេលចរចាជាមួយវៀតណាម

អ្នកសរសេរសៀវភៅប្រវត្តិសាស្រ្ត និងទំនាក់ទំនងអន្តរជាតិដ៏ល្បីល្បាញ លោក ឥន សុផល បញ្ចេញឯកសារសម្ងាត់ ដែលជាចំណារបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន ចំពោះគណៈកម្មាធិការជាតិព្រំដែនកម្ពុជានៅពេលចរចាជាមួយវៀតណាម។ លោក ឥន សុផល បានរៀបរាប់លើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖ តើនរណាជាអ្នកស្នេហាជាតិពិតប្រាកដ ! នរណាជាអ្នកស្នេហាជាតិក្លែងក្លាយ ! ១.ភ្ញាក់ខ្លួនឡើងបងប្អូន ! ក្នុងនាមខ្ញុំជាអ្នកស្រាវជ្រាវ ខ្ញុំមិនអាចឈរមើលរឿងអយុត្តិធម៌ចំពោះសម្តេចតេជោ […]

ប្រធានាធិបតីជាប់ឆ្នោតថ្មីឥណ្ឌូណេស៊ី មកបំពេញទស្សនកិច្ចនៅកម្ពុជា

លោក Prabowo Subianto រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោតនៃប្រទេសឥណ្ឌូណេស៊ី មកបំពេញទស្សនកិច្ចការងារនៅកម្ពុជា

ឯកឧត្តម កត្តា អ៊ន៖ គិតត្រឹមខែសីហា ឆ្នាំ២០២៤ ប.ស.ស. នៃក្រសួងការងារបានពង្រីកស្នាក់ការកណ្តាល និងសាខារបស់ខ្លួនចំនួន ៣៦ ទីតាំងនៅកម្ពុជា 

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៤ នេះបានលើកឡើងថា បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានពង្រីកស្នាក់ការកណ្តាល និងសាខារបស់ខ្លួនបានចំនួន ៣៦ទីតាំងហើយនៅទូទាំងប្រទេសសម្រាប់ប្រតិបត្តិការងារ និងបម្រើសេវាកម្មជូនដល់សាធារណជន។  ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា យន្តការក្នុងការពង្រីកសាខា របស់ ប.ស.ស. នេះគឺស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពីគោលនយោបាយពង្រីកវិសាលភាពសេវា […]

ឯកឧត្តម ហ៊ុន ម៉ានី៖ កម្ពុជា នឹងកាន់តែមានភាពល្បីរន្ទឺសុះសាយកាន់តែខ្ពស់ឡើង

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អបអរសាទរ ព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានចាត់ទុកជា «គោលដៅវប្បធម៌ឈានមុខគេនៅអាស៊ីប្រចាំឆ្នាំ២០២៤» ដោយស្ថាប័នពានរង្វាន់ទេសចរណ៍ពិភពលោក (World Travel Award)។ ឯកឧត្តមបានសរសេរលើគណនីហ្វេសប៊ុកនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះថា៖ “នេះជាកិត្តិយសដែលព្រះរាជាណាចក្រកម្ពុជា សក្តិសមនឹងទទួលបាន ក្នុងនាមជាទឹកដីអច្ឆរិយៈ ដែលមានប្រាង្គប្រាសាទដ៏ល្អវិចិត្រ និងមរតកវប្បធម៌អរូបីដ៏សំបូរបែប។ ជាមួយនឹងមោទនភាពថ្មីនេះ ព្រះរាជាណាចក្រកម្ពុជានឹងកាន់តែមានភាពល្បីរន្ទឺសុះសាយកាន់តែខ្ពស់ឡើង ជាពិសេស ជំរុញកំនើនភ្ញៀវទេសចរអន្តរជាតិបន្ថែមទៀត”។ […]

កាហ្សាក់ស្ថាន អញ្ជើញសម្តេចតេជោ ចែករំលែកបទពិសោធន៍ និងទស្សនៈនយោបាយ ក្នុងឋានៈជាមេដឹកនាំដ៏អស្ចារ្យម្នាក់ក្នុងពិភពលោក

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម កាណាត់ ទូមិសហ្ស (Kanat TUMYSH) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋកាហ្សាក់ស្ថាន ចូលជូនសារតាំង នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា។ ឯកឧត្តម បានពាំនាំការសួរសុខទុក្ខនិងការគោរពរាប់អានរបស់ឯកឧត្តម Kassym-Jomart Tokayev ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន គោរពជូនសម្តេចតេជោ ប្រមុខរដ្ឋស្តីទី ដោយឯកឧត្តមប្រធានាធិបតី […]

សម្តេចធិបតីនាយករដ្ឋមន្ត្រី ប្រកាសមិនអនុញ្ញាតឱ្យក្រុមជ្រុលនិយម ដុតបំផ្លាញកម្ពុជាបានជាដាច់ខាត

សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា “ក្រុមជ្រុលនិយមនៅក្រៅប្រទេសព្យាយាមបំផ្លាញកម្ពុជាយើង ក្រុមនេះញុះញង់ អូសទាញក្រុមជ្រុលនិយមមួយក្តាប់តូចដែលនៅក្នុងប្រទេស ប៉ុន្តែផែនការដ៏អាក្រក់នេះ ត្រូវបានទប់ស្កាត់។ យើងអនុវត្តច្បាប់ដើម្បីការពារច្បាប់ការពារឆន្ទៈប្រជាពលរដ្ឋរាប់លាននាក់ទូទាំងប្រទេស ដោយមិនអនុញ្ញាតឱ្យក្រុមជ្រុលនិយមនេះដុតបំផ្លាញកម្ពុជាបានជាដាច់ខាត”។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ផ្តាំទៅក្រុមប្រឆាំងមួយក្តាប់តូច ដែលកំពុងរស់នៅក្រៅប្រទេស ហើយតែងតែធ្វើការញុះញង់ពលរដ្ឋឲ្យប្រឆាំង និងផ្តួលរលំរាជរដ្ឋាភិបាល តាមរយៈធ្វើបាតុកម្មនោះថា ច្បាប់មិនត្រឹមតែធានា និងការពារសិទ្ធពលរដ្ឋប៉ុណ្ណោះទេ ច្បាប់ក៏ជាការធានា បាននូវសេចក្តីសុខ សន្តិភាព […]

5
Promotion